ផ្លែក្រូច គឺជា​ឈើ​មួយ​ពួក​មាន​ផ្លែ​ប្រកប​ដោយ​ក្លែប, កំពឹស​មាន​រស​ជូរ ឬ ផ្អែម​សម្រាប់​ប្រើ​ជា​អាហារ ឬ ជា​ប្រយោជន៍​ក្នុង​គ្រឿង​ញាំ​ភ្លា​ជាដើម ។ ក្រូច​មាន​ច្រើន​យ៉ាង :

ផ្កាក្រូច និងផ្លែក្រូចនៅលើដើមឈើ

> ក្រូច​ថ្លុង

> ក្រូច​សើច

> ក្រូច​ឆ្មារ

ក្រូចក្រសាំង ឬក្រូចចងសក់

> ក្រូចក្រសាំង (ក្រូចនេះច្រើនតែឃើញមានសម្បកក្រញាញ់ៗ មានខ្លះគេហៅក្រូចនេះថា ក្រូច​ចង​សក់)

> ក្រូច​ឃ្វិច

> ក្រូច​ពោធិ៍សាត់ ។ល។​ ​

ដើមក្រូចជាដើមឈើ ហូប ផ្លែច្រើនជាងគេក្នុងពិភពលោក។

ដើមកំណើត កែប្រែ

ក្រូចមានដើមកំណើតនៅក្នុងតំបន់មួយដែលគ្របដណ្តប់ ប្រទេសចិនភាគខាងត្បូង ភាគឦសានប្រទេសឥណ្ឌា និង មីយ៉ាន់ម៉ា ហើយការលើកឡើងដំបូងបំផុតនៃពណ៌ទឹកក្រូចផ្អែមគឺនៅក្នុង អក្សរសិល្ប៍ចិន ក្នុងឆ្នាំ ៣១៤ មុនគ្រីស្ទសករាជ។

សុខភាព​ កែប្រែ

ផ្លែក្រូច​មាន​ប្រយោជន៍​ដល់​សុខភាព​មនុស្ស​យ៉ាងច្រើន​ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន C និង A, សារធាតុ Flavonoid, អង់​ទី​អុកស៊ីដ​ង់​, កាល់ស្យូម​, ម៉ាញ៉េ​ស្យូ​ម​, ប៉ូ​តា​ស្យូ​ម​, អាហារ​សរសៃ ។​[១]

ក្រូច​ពោធិ៍សាត់ កែប្រែ

 
ក្រូចពោធិ៍សាត់

ដំណាំ​ក្រូច​ពោធិ៍សាត់ជា​ប្រភេទ​ដំណាំ​ប្រជាកសិករ​និយម​ដាំ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេសតែ​ក្រូច​ពោធិ៍សាត់​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំងគឺ​ក្រូចពោធិ៍សាត់​ដែល​ដាំ​នៅ​ខេត្ត​បាត់ដំបង។ សជាតិ​ក្រូចពោធិ៍សាត់មានភាព​ដាច់​ដោយ​ឡែក​។​ រដូវ​ប្រមូល​ផល​ពី​មួយ​រដូវទៅ​មួយ​រដូវ ក្រូច​ពោធិ៍សាត់ កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ ប្រជាប្រិយ​ភាព​គាំទ្រ​ពី​អ្នក​បរិភោគ​ក្នុង​ស្រុក កើន​ឡើង ស្រប​ពេល​ដែល​ដំណើរ​ការ​ចុះ​បញ្ជី​សម្គាល់​ផលិតផល​ភូមិសាស្ត្រ​លើ​ផ្លែក្រូច​ពោធិ៍សាត់​ខេត្ត​បាត់ដំបង កំពុង​បន្ត។[២]

 
ទឹកក្រូច

របៀបហូបផ្លែក្រូច និងអត្ថប្រយោជន៍ កែប្រែ

ផ្លែក្រូច (Orange) ដែលមានដាំដុះច្រើន នៅប្រទេសកម្ពុជា ឃើញមាន ផ្លែក្រូចពោធិ៍សាត់ និងក្រូចក្រសាំង (ឬក្រូចចងសក់)។​ ក្នុងកថា​ខណ្ឌអំពី "របៀបហូបផ្លែក្រូច និងអត្ថប្រយោជន៍" នេះ​ មិនសំដៅលេីផ្លែក្រូចឆ្មា​ (lime) ក្រូចថ្លុង​ ក្រូចវល្លិ (passion) ឬក្រូចសេីច​ នោះទេ។

> ទឹកក្រូចល្អសម្រាប់មនុស្សគ្រប់វ័យ ប្រុស ស្រី ក្មេង ចាស់។ ចូលរួមជួយឲ្យមានសុខភាពល្អ រឹងមាំ និងអាយុវែង។

ជាធម្មតា ផ្លែឈើនេះជាផ្លែឈើមួយក្នុងចំណោមផ្លែឈើផ្សេងទៀត ដែលគេទទួលទាន ក្រោយពេលបាយ ឬក្រោយអាហារមួយពេលៗ (dessert fruit)។ ចំពោះក្រូចក្រសាំង បើមិនមានម៉ាស៊ីនសម្រាប់គាបយកទឹក អាចពិចារណា ពុះ ច្របាច់យកទឹកដោយដៃ ដោយប្រើតម្រងត្រងគ្រាប់ចេញ (បេីមាន) រួចប្រើស្លាបព្រាកោសយកសាច់ខ្លះៗដាក់ចូលបន្ថែម។

> ទឹកក្រូច ជំនួយដល់ឆ្អឹង ធ្មេញ និងការលូតលាស់ធំធាត់របស់ក្មេង

> ទឹកក្រូច លាយជាមួយនឹងទឹកឃ្មុំ សម្រាប់អ្នកមានជំងឺបេះដូង

> ហូបជាប្រចាំ សម្រាប់អ្នកដែលឧស្សាហ៍ផ្ដាសាយ

> ទឹកក្រូច លាយជាមួយនឹង ទឹកឃ្មុំ មួយស្លាបព្រាបាយ និងអំបិលបន្តិច សម្រាប់អ្នកមានជំងឺផ្លូវដង្ហើម ផ្ដាសាយ រលាកទងសួត ហឺត របេង ឬបញ្ហាក្អកមានស្លេស្មដែលពិបាកខាក

> ជួយប្រព័ន្ធរំលាយអាហារ (ក្រពះពោះវៀន) ជួយឲ្យឃ្លានអាហារ

> ទឹកក្រូច លាយជាមួយនឹងទឹកឃ្មុំ សម្រាប់អ្នកដែលមានបញ្ហា ហើមពោះ ប៉ោងពោះ ដោយសារស្ទះកាកសំណល់អាហារក្នុងពោះវៀន ក្រពះពោះវៀនខ្សោយ មានចលនាយឺត ក្របន្ទោបង់ ទល់លាមក

ទឹកក្រូចត្រូវបានគេនិយាយថា ធ្វើឲ្យដេកមិនលក់ ឬរំខានដំណេក បើហូបពេលយប់។

~ "អាហារអាចទ្រទ្រង់សុខភាព។ ប៉ុន្តែការហូបអាហារខុស ក៏អាចប៉ះពាល់សុខភាព"

វេជ្ជបណ្ឌិត សេង ច័ន្ទភក្ដី

ឯកសារយោង កែប្រែ

  1. ប្រយោជន៍​ដែល​អ្នក​អាច​ទទួលបាន​ពី​ផ្លែក្រូច​, ថ្មីៗ, ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១
  2. ជា វណ្ណៈ, តម្រូវការ​ក្រូច​បាត់ដំបង ​កើន​ខណៈ​ការ​ចុះ​បញ្ជី​​ផលិតផល​​នៅ​មិនច្បាស់, ខ្មែរថាមស៍ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៦

3. សៀវភៅ​ FOODS THAT HEAL, The Natural Way to Good Health របស់អ្នកប្រាជ្ញនៅឥណ្ឌា​ Dr. H. K. Bakhru (តំណភ្ជាប់សម្រាប់ទិញសៀវភៅនេះពី Website Amazon)