ឆ្នាំ ២០២៤
គ.ស. ២០២៤ ត្រូវនឹង ព.ស. ២៥៦៨ ជាឆ្នាំសកលចាប់ផ្តើមនៅថ្ងៃច័ន្ទ្រ តាមប្រតិទិនគ្រីកូរី ហើយជាឆ្នាំទី ២០២៤ នៃសកលសករាជ និងគ្រិស្តសករាជ។
សហស្សវត្សរ៍ | សហវត្សរ៍ទី ៣ |
សតវត្ស | សតវត្សទី ២១ |
ទសវត្សរ៍ | ឆ្នាំ ២០២០ |
ឆ្នាំ | ២០២១ • ២០២២ • ២០២៣ • គ.ស. ២០២៤ • ២០២៥ • ២០២៦ • ២០២៧ |
សម្រាប់ឆ្នាំនេះ គេឃើញថាជម្លោះប្រដាប់អាវុធធំៗនូវតែបន្តជាសកម្មដដែរ ដូចជា៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា សង្រ្គាមនៅស៊ូដង់ និងសង្គ្រាមសាអែលជាដើម។ រីឯសង្រ្គាមអ៊ីស្រាអែល–ហាម៉ាស់វិញបានរីករាលដាលទៅក្នុងប្រទេសជិតខាងជាច្រើន និងបង្កជាបញ្ហាធំៗដូចជា វិបត្តិនៅសមុទ្រក្រហម ដែលប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅទូទាំងពិភពលោក។
ប្រទេសប្រមាណ ៧៩ ដែលមានប្រជាជនសរុបប្រហែល ៤ ពាន់លាននាក់ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ ២០២៤ នេះ[១][២][៣][៤] ដោយក្នុងនោះរួមមានបណ្ដាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេចំនួនដប់ (បង់ក្លាដែស ប្រេស៊ីល ប៉ាគីស្ថាន រុស្ស៊ី ម៉ិកស៊ិក សហរដ្ឋអាមេរិក ឥណ្ឌា និងឥណ្ឌូណេស៊ី)។[១] សភាអឺរ៉ុបក៏ត្រូវឆ្លងកាត់ការបោះឆ្នោតក្នុងឆ្នាំនេះផងដែរ។[៥]
មេដឹកនាំកម្ពុជា កែប្រែ
ព្រះឆាយាល័ក្ខណ៍/រូបថត | តំណែង | នាម |
---|---|---|
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា | ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី | |
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា | សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត |
ព្រឹត្តិការណ៍សំខាន់ៗ កែប្រែ
មករា កែប្រែ
- ១ មករា
- អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានក្លាយជាសមាជិកប្រ៊ីក្សជាផ្លូវការ។[៦]
- សាធារណរដ្ឋអាតសាក់ ត្រូវបានរំលាយជាផ្លូវការ ខណៈតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ត្រូវបានកាត់បញ្ចូលទៅក្នុងប្រទេសអាស៊ែបៃសង់។[៧]
- គ្រោះរញ្ជួយដីកម្រិត ៧.៥ វ៉ិចទ័រ បានរំជួលតំបន់ឆ្នេរខាងលិចនៃប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សយ៉ាងតិចចំនួន ២២១ នាក់ និងបង្ករបួសដល់មនុស្សប្រមាណ ១,១២០ នាក់ផ្សេងទៀត។[៨][៩] មនុស្សចំនួនប្រាំនាក់ទៀតត្រូវបានបាត់បង់ជីវិតនៅថ្ងៃបន្ទាប់ នៅពេលដែលយន្តហោះឆ្មាំមាត់សមុទ្របានបុកទង្គិចជាមួយយន្តហោះដឹកអ្នកដំណើររបស់ Japan Airlines។ មនុស្សទាំង ៣៧៩ នាក់នៅលើយន្តហោះដឹកអ្នកដំណើរនោះត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។[១០]
- ប្រទេសអេត្យូពីបានប្រកាសពីកិច្ចព្រមព្រៀងជាមួយរដ្ឋសូម៉ាលីឡង់ ដើម្បីប្រើប្រាស់កំពង់ផែក្រុងប៊ែប៊ឺរ៉ា។ អេត្យូពីក៏បានបញ្ជាក់ដែរថាខ្លួននឹងទទួលស្គាល់ឯករាជ្យភាពរបស់សូម៉ាលីឡង់ ដោយក្លាយខ្លួនជាប្រទេសដំបូងគេដែលព្រមទទួលស្គាល់រដ្ឋមួយនេះ។[១១]
- ២ មករា – ការបោះឆ្នោតសកលម៉ាសាល់ឆ្នាំ២០២៣៖ សភានីតិបញ្ញត្តិនៃកោះម៉ាសាល់ បានជ្រើសតាំងលោកស្រី ហ៊ីលដា ហែនណា ជាប្រធានាធិបតីសម្រាប់អាណត្តិទីពីររបស់លោកស្រី ក្នុងសម័យប្រជុំដំបូងក្រោយការបោះឆ្នោតសកល។[១២]
- ៣ មករា – ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅគែរម៉ាន់៖ រដ្ឋឥស្លាមបានបំផ្ទុះគ្រាប់បែកចំនួនពីរនៅក្នុងអំឡុងព្រឹត្តិការណ៍រំលឹកឃាតកម្មលោកកាស៊ឹម សូលីម៉ានី ក្នុងទីក្រុងគែរម៉ាន់ ប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សចំនួន ៩៤ នាក់។[១៣]
- ៧ មករា – ការបោះឆ្នោតសកលបង់ក្លាដែសឆ្នាំ២០២៤៖ សម្ព័ន្ធអាវ៉ាមី ដែលដឹកនាំដោយលោកស្រី ស្យីគ ហាស៊ីណា បានឈ្នះឆ្នោតសម្រាប់អាណត្តិទីបួន ខណៈដែលការតវ៉ាពីគណបក្សប្រឆាំងកំពុងបន្លឺខ្លាំងៗ និងការធ្លាក់ចុះនៃចំនួនអ្នកចូលរួមបោះឆ្នោត។[១៤][១៥]
- ១២ មករា – ប្រតិបត្តិការអាណាព្យាបាលភាពរុងរឿង៖ សម្ព័ន្ធយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងក្រុមសកម្មប្រយុទ្ធហ៊ូទីនៅក្នុងប្រទេសយេម៉ែន ដោយនេះជាការសងសឹកឆ្លើយតបចំពោះសកម្មភាពវាយប្រហាររបស់ចលនាហ៊ូទីលើនាវាដឹកជញ្ជូននៅសមុទ្រក្រហម។[១៦]
- ១៣ មករា – ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ឆ្នាំ២០២៤៖ លោកឡៃ ឈីងទឿនៃគណបក្សប្រជាធិបតេយ្យចម្រើននិយមដែលកំពុងកាន់អំណាច បានជាប់ឆ្នោតជាប្រធានាធិបតីដោយទទួលបានសំឡេងគាំទ្រ ៤០%។[១៧]
- ១៤ មករា
- សម្តេចព្រះរាជិនីនាថម៉ារហ្គ្រេថឺរទី២ បានដាក់រាជ្យជាផ្លូវការក្នុងនាមជាព្រះមហាក្សត្រិយានីនៃប្រទេសដាណឺម៉ាក ដោយមានព្រះរាជបុត្រច្បងរបស់ទ្រង់ ព្រះនាម ហ្វ្រេដេរីគទី១០ ឡើងស្នងរាជ្យបន្ត។[១៨]
- ការបោះឆ្នោតប្រធានាធិបតីកូម័រឆ្នាំ២០២៤៖ ប្រធានាធិបតីកាន់អំណាច លោកអាហ្សាលី អាស៊ូម៉ានីបានជាប់ឆ្នោតបន្តជាប្រធានាធិបតីកូម័រដោយទទួលបានសំឡេងគាំទ្រ ៦២.៩%។[១៩][២០]
- ១៥ មករា – បន្ទាប់ពីកើតវិបត្តិនយោបាយមួយរយៈក្រោយការបោះឆ្នោតនៅឆ្នាំមុន លោកប៊ែរណាដូ អារេវ៉ាឡូ ក៏បានឡើងកាន់តំណែងជាប្រធានាធិបតីទី៥២ នៃប្រទេសក្វាតេម៉ាឡា។[២១]
- ១៩ មករា – ជប៉ុនបានក្លាយជាប្រទេសទីប្រាំដែលសម្រេចបាននូវការចុះចតដោយរលូនលើឋានព្រះច័ន្ទ ជាមួយនឹងបេសកកម្ម SLIM របស់ខ្លួន។[២២]
- ២៦ មករា
- សង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់៖ តុលាការយុត្តិធម៌អន្តរជាតិនៃអង្គការសហប្រជាជាតិ បានចេញសេចក្ដីសម្រេចបញ្ជាឱ្យអ៊ីស្រាអែលត្រូវប្រើគ្រប់មធ្យោបាយ ដើម្បីបញ្ចៀសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែតុលាការកំពូលមួយនេះមិនបានបញ្ជាឱ្យអ៊ីស្រាអែលផ្អាកនូវប្រតិបត្តិការខ្លួនជាបន្ទាន់នោះឡើយ។[២៣]
- ការបោះឆ្នោតសកលទូវ៉ាលូឆ្នាំ២០២៤៖ នាយករដ្ឋមន្ត្រីទូវ៉ាលូ លោកកូស៊ី ណាតាណូមិនបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ពីសភាដើម្បីបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតនោះទេ។ មួយខែក្រោយមក សភាក៏បានសម្រេចបោះឆ្នោតជ្រើសតាំងលោកហ្វេលេទី ទីអូជានាយករដ្ឋមន្ត្រីថ្មី។[២៤]
- ៣១ មករា – ព្រះស៊ុលតង់នៃរដ្ឋចូហ័រ អ៊ីប្រាហ៊ីម អ៊ីស្កាន់ដារ បានឡើងសោយរាជ្យជាព្រះប្រមុខរដ្ឋកំពូលទី១៧ នៃប្រទេសម៉ាឡេស៊ី។[២៥]
កុម្ភៈ កែប្រែ
- ៤ កុម្ភៈ
- ប្រធានាធិបតីណាមីប៊ី លោកហាហ្កេ ហ្កាំងហ្កូប បានទទួលមរណភាពក្នុងអាយុ ៨២ ឆ្នាំ ហើយត្រូវបានអនុប្រធានាធិបតីរបស់លោកឈ្មោះ ណាំងហ្កូឡូ អ៊ឹមប៊ុមបា ឡើងស្នងតំណែងបន្តជាប្រធានាធិបតីប្រទេសណាមីប៊ី។[២៦][២៧]
- ការបោះឆ្នោតសកលអែលសាល់វ៉ាឌ័រឆ្នាំ២០២៤៖ ប្រធានាធិបតីកំពុងកាន់អំណាច លោកណាយីប ប៊ូកេលេបានឈ្នះឆ្នោតដោយទទួលសំឡេងគាំទ្រជាង ៨០% ដោយក្លាយខ្លួនជាប្រធានាធិបតីដំបូងចាប់ពីឆ្នាំ១៩៤៤ មក ដែលត្រូវគេបោះឆ្នោតជ្រើសរើសបន្តអាណត្តិទីពីរ។[២៨][២៩]
- ៧ កុម្ភៈ – ការបោះឆ្នោតប្រធានាធិបតីអាស៊ែបៃសង់ឆ្នាំ២០២៤៖ ទោះមានការធ្វើពហិការពីគណបក្សប្រឆាំងក្ដី ប្រធានាធិបតីអាស៊ែបៃសង់ លោកអ៊ីឡាំ អាលីយែវ ត្រូវជាប់ឆ្នោតម្ដងទៀតសម្រាប់អាណត្តិទីប្រាំរបស់លោក។[៣០]
- ៨ កុម្ភៈ – ការបោះឆ្នោតសកលប៉ាគីស្ថានឆ្នាំ២០២៤៖ អ្នកនយោបាយឯករាជ្យ ដែលភាគច្រើនជាសមាជិកនៃអតីតចលនាប៉ាគីស្ថានដើម្បីយុត្តិធម៌ បានដណ្ដើមអាសនៈមួយភាគធំនៅក្នុងរដ្ឋសភា។[៣១]
- ១១ កុម្ភៈ – លទ្ធផលជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីហ្វាំងឡង់ឆ្នាំ២០២៤៖ លោកអាឡិចសាន់ដឺ ស្ទូប បានទទួលជ័យជម្នះនៅក្នុងជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីហ្វាំងឡង់ដោយទទួលបានសំឡេងគាំទ្រក្រោម ១០០,០០០ សំឡេង។[៣២]
- ១៤ កុម្ភៈ – ការបោះឆ្នោតសកលឥណ្ឌូណេស៊ីឆ្នាំ២០២៤៖ លោកប្រាបូវ៉ូ ស៊ូប៊ីយានតូ បានឈ្នះការបោះឆ្នោតប្រធានាធិបតី ខណៈគណបក្សប្រជាធិបតេយ្យនិយមតស៊ូបានកើបបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិ។[៣៣]
- ២៨ កុម្ភៈ – វិបត្តិហៃទី៖ រដ្ឋាភិបាលហៃទីបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន បន្ទាប់ពីក្រុមបក្សពួកទំនើងបានធ្វើសកម្មភាពវាយលុកលើពន្ធនាគារចំនួនពីរ និងទាមទារឱ្យនាយករដ្ឋមន្ត្រីអារីយែល អង់រីចុះចេញពីតំណែង។[៣៤]
- ២៩ កុម្ភៈ – សង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់៖ ពលទាហាននៃកងកម្លាំងការពារអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើហ្វូងជនស៊ីវិលនៅហ្កាហ្សា ដោយបានសម្លាប់មនុស្សជាងមួយរយនាក់ ខណៈដែលចំនួនប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់ជីវិតនៅក្នុងសង្រ្គាមបានកើនលើសពី ៣០,០០០ នាក់។[៣៥]
មីនា កែប្រែ
- ៧ មីនា – ប្រទេសស៊ុយអែតបានក្លាយជាសមាជិកទី៣២ របស់អង្គការណាតូ។[៣៦]
- ១០ មីនា – ការបោះឆ្នោតនីតិប្បញ្ញត្តិព័រទុយហ្កាល់ឆ្នាំ២០២៤៖ សម្ព័ន្ធប្រជាធិបតេយ្យបានដណ្ដើមអាសនៈមួយភាគធំនៅក្នុងសភា ប៉ុន្តែវានៅមិនតែគ្រប់គ្រាន់ដើម្បីវ៉ាដាច់គណបក្សសង្គមនិយមដែលកំពុងកាន់អំណាច ខណៈគណបក្សស្តាំនិយមឆេហ្កាបានឈ្នះអាសនៈគុណនឹងបួនច្រើនជាងអាណត្តិមុន។[៣៧]
- ១១ មីនា – នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានាធិបតីប្រទេសហៃទី លោកអារីយែល អង់រីបានប្រកាសថាខ្លួនលោកនឹងលាលែងចេញពីតំណែងទាំងពីរនៅរយៈពេលដ៏ខ្លីខាងមុខ ខណៈពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្លោះប្រដាប់អាវុធរវាងអាជ្ញាធរសន្តិសុខ និងក្រុមបក្សពួកបងធំ។[៣៨]
- ១៣ មីនា – ច្បាប់បញ្ញាសិប្បនិម្មិត ដែលត្រូវជាក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិទូលំទូលាយដំបូងគេនៅលើពិភពលោកដើម្បីគ្រប់គ្រងបញ្ញាសិប្បនិម្មិត ត្រូវបានអនុម័តដោយសហភាពអឺរ៉ុប។[៣៩]
- ១៥–១៧ មីនា — ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤៖ ប្រធានាធិបតីកាន់អំណាចលោកវ៉្លាឌីមៀរ ពូទីន បានឈ្នះឆ្នោតជាប់អាណត្តិទីប្រាំ។[៤០]
- ២២ មីនា – ភេវរករនៃរដ្ឋឥស្លាមបានធ្វើការបាញ់រះសម្លាប់មនុស្សយ៉ាងតិច ១៤៤ នាក់ និងបង្ករបួសដល់មនុស្សប្រមាណ ៥៥១ នាក់ផ្សេងទៀតនៅឯសាលមហោស្រពក្រូកូស្ស ក្នុងក្រុងក្រាស្នូហ្គ័រស្ក៍ ប្រទេសរុស្ស៊ី។[៤១]
- ២៤ មីនា – ការបោះឆ្នោតប្រធានាធិបតីសេនេកាល់ឆ្នាំ២០២៤៖ លោកបាស៊ីរូ ឌីអូម៉េយ៍ ហ្វេយ៍ត្រូវជាប់ឆ្នោតក្លាយជាប្រធានាធិបតី បន្ទាប់ពីបេក្ខជនគោលឈ្មោះអ៊ូសម៉ាន់ ស៊ុងកូត្រូវបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោត។[៤២]
- ២៥ មីនា – ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយដោយអំពាវនាវឱ្យមាន "បទឈប់បាញ់ជាបន្ទាន់" នៅក្នុងតំបន់ហ្កាហ្សា និងទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។[៤៣]
- ៣១ មីនា – ប្រទេសប៊ុលហ្ការី និងរូម៉ានីបានក្លាយជាសមាជិកនៃតំបន់ស្សិនគែន តាមរយៈផ្លូវសមុទ្រ និងផ្លូវអាកាស។[៤៤]
មេសា កែប្រែ
- ១ មេសា – អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសលើស្ថានទូតអ៊ីរ៉ង់នៅក្នុងទីក្រុងដាម៉ាសដោយបានសម្លាប់មនុស្សសរុបចំនួន ១៦ នាក់។[៤៥]
- ៣ មេសា – គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានអង្រួនឆ្នេរសមុទ្រខាងកើតនៃកោះតៃវ៉ាន់ ខណៈរលកស៊ូណាមិតូចមួយកម្ពស់ពី ២០ ទៅ ៣០ សង់ទីម៉ែត្របានប៉ះទង្គិចនឹងខេត្តអូគីណាវ៉ា ប្រទេសជប៉ុន។[៤៦]
- ៥ មេសា – កម្លាំងនគរបាលអេក្វាឌ័របានសម្រុកចូលស្ថានទូតម៉ិកស៊ិកក្នុងទីក្រុងគីតូ ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតី លោកហ្ក័រហ្កេ ក្លាស ទោះត្រូវប្រទេសម៉ិកស៊ិកផ្តល់សិទ្ធិជ្រកកោននយោបាយឱ្យក្ដី។ ទង្វើនេះជាសកម្មភាពបំពានលើអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត ហើយរដ្ឋាភិបាលម៉ិកស៊ិក និងនីការ៉ាក្វាបានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអេក្វាឌ័រ។[៤៧]
- ៦ មេសា – លោកភីទ័រ ប៉េឡេគ្រីនីបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីស្លូវ៉ាគីនៅក្នុងជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីស្លូវ៉ាគីឆ្នាំ២០២៤។[៤៨]
- ៨ មេសា – សូរ្យគ្រាសពេញលេញអាចត្រូវបានមើលឃើញនៅទូទាំងទ្វីបអាមេរិកខាងជើង។[៤៩]
- ៩ មេសា – ក្រោយពីលោកលីអូ វ៉ារ៉ាដការបានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីប្រទេសអៀរឡង់ជាផ្លូវការ មេដឹកនាំនៃគណបក្សហ្វីនហ្គែល លោកសៃម៉ន ហារីសបានក្លាយជាតាវអ៊ីស៊ីជ (នាយករដ្ឋមន្ត្រី) វ័យក្មេងបំផុត បន្ទាប់ពីត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងសភាដែល និងបានតែងតាំងដោយប្រធានាធិបតី លោកម៉ៃឃើល ឌី. ហ៊ីហ្គីន។[៥០]
- ១០ មេសា – ការបោះឆ្នោតនីតិប្បញ្ញត្តិកូរ៉េខាងត្បូងឆ្នាំ២០២៤៖ គណបក្សប្រជាធិបតេយ្យកូរ៉េបានដណ្ដើមឈ្នះ ១៧៦ អាសនៈនៅក្នុងរដ្ឋសភា ខណៈគណបក្សអំណាចប្រជាជនរបស់ប្រធានាធិបតីយូន សកយ៉លបានទទួលត្រឹមតែ ១០៨ អាសនៈប៉ុណ្ណោះ។[៥១]
- ១៣ មេសា – ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសអ៊ីស្រាអែលដើម្បីជាការសងសឹកនឹងសកម្មភាពវាយប្រហារទៅលើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាសដោយអ៊ីស្រាអែលកាលពីដើមខែនេះ។[៥២]
- ១៦ មេសា – គ្រោះទឹកជំនន់នៅឈូងសមុទ្រពែរ្សឆ្នាំ២០២៤៖ មនុស្សយ៉ាងតិចចំនួន ៣២ នាក់បានបាត់បង់ជីវិតខណៈពេលមានភ្លៀងធ្លាក់ធ្ងន់ធ្ងរនៅតំបន់មជ្ឈិមបូព៌ា ដែលក្រោយមកបានបង្កជាគ្រោះទឹកជំនន់ភ្លាមៗ។ គ្រោះទឹកជំនន់នេះក៏បានបង្កការរំខានដល់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតអ៊ែរឡាញនៅឯអាកាសយានដ្ឋានអន្តរជាតិឌូបៃ។[៥៣]
- ១៧ មេសា
- ការបោះឆ្នោតសកលសូឡូម៉ុងឆ្នាំ២០២៤៖ គណបក្សរបស់នាយករដ្ឋមន្ត្រីកំពុងកាន់អំណាច លោកម៉ាណាសេហ៍ សូហ្កាវ៉ារ៍ បានដណ្ដើមអាសនៈច្រើនជាងគេនៅក្នុងសភា។[៥៤]
- ការបោះឆ្នោតសភាក្រូអាតឆ្នាំ២០២៤៖ គណបក្សកាន់អំណាចសហភាពប្រជាធិបតេយ្យក្រូអាត បានដណ្ដើមឈ្នះអាសនៈច្រើនជាងគេ។[៥៥]
- ១៩ មេសា – អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសតបទៅអ៊ីរ៉ង់វិញបន្ទាប់ពីខ្លួនបានរងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់កាលពីថ្ងៃទី១៣ ខែមេសា។[៥៦]
- ២៥ មេសា – បន្ទាប់ពីអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសហៃទីលោកអារីយែល អង់រីបានលាឈប់ពីតំណែង ក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលមួយត្រូវបានបង្កើតឡើង និងបានចូលកាន់អំណាចជាប្រមុខរដ្ឋថ្មីរបស់ហៃទី។[៥៧]
ឧសភា កែប្រែ
- ៥ ឧសភា – ការបោះឆ្នោតសកលប៉ាណាម៉ាឆ្នាំ២០២៤៖ លោកហូសេ រ៉ាអ៊ូល ម៉ូលីណូត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីប៉ាណាម៉ា។[៥៨]
- ៦ ឧសភា – ការបោះឆ្នោតប្រធានាធិបតីឆាដឆ្នាំ២០២៤៖ លោកមហាម៉ាត់ ដេប៊ីបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីមួយអាណត្តិពេញ ដោយបន្តតំណែងពីឪពុករបស់គាត់ លោកអ៊ីដរីស ដេប៊ី។[៥៩]
- ៧–១១ ឧសភា – ការប្រឡងចម្រៀងយូរ៉ូវីស្យិនឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងម៉ាល់ម៉ូនៃប្រទេសស៊ុយអែត។[៦០]
- ៨ ឧសភា – នៅក្នុងការបោះឆ្នោតក្នុងប្រទេសម៉ាសេដ្វានខាងជើង គណបក្សប្រជាធិបតេយ្យដើម្បីសាមគ្គីភាពជាតិ (VMRO-DPMNE) បានឈ្នះសំឡេងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភាជាតិ ខណៈបេក្ខភាពប្រធានាធិបតីនៃគណបក្សនេះឈ្មោះ ហ្គ័រដាណា ស៊ីលយ៉ាណូហ្វស្កា-ដាហ្វកូវ៉ា បានជាប់ឆ្នោតជាប្រធានាធិបតីស្ត្រីដំបូងបង្អស់ក្នុងប្រទេស។[៦១][៦២]
- ១០ ឧសភា
- មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតផ្តល់សិទ្ធិឱ្យរដ្ឋប៉ាឡេស្ទីននូវអាសនៈមួយនៅក្នុងចំណោមរដ្ឋសមាជិកតាមលំដាប់អក្សរក្រម។ សេចក្ដីសម្រេចនេះនឹងចូលជាធរមាននៅក្នុងសម័យប្រជុំបន្ទាប់នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។[៦៣]
- ព្យុះព្រះអាទិត្យ និងអណ្តាតភ្លើងព្រះអាទិត្យកម្រិតធ្ងន់បានជះឥទ្ធិពលមកកាន់ភពផែនដី ដោយបង្កើតបានជាសំរាំងប៉ូលដ៏ភ្លឺជាងធម្មតា នៅរយៈទទឹងខាងត្បូង និងខាងជើង។[៦៤]
- ១៥ ឧសភា
- អតីតឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោកឡរ៉ែនស៍ វ័ងបានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីសិង្ហបុរីមុនការបោះឆ្នោតសកលឆ្នាំ២០២៥ បន្តពីអតីតនាយករដ្ឋមន្ត្រីលី ស៊ានឡុង។[៦៥]
- នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោករ៉ូប៊ឺត ហ្វីកូត្រូវបានគេលបបាញ់ប្រហារនៅក្នុងព្រឹត្តិការណ៍ជួបជុំជាមួយអ្នកគាំទ្រនៅក្រុងហានដ៍ឡូវ៉ា ហើយត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។[៦៦]
ថ្ងៃមរណភាព កែប្រែ
ឯកសារយោង កែប្រែ
- ↑ ១,០ ១,១ "2024 is the biggest election year in history". The Economist. 2023-11-13. https://www.economist.com/interactive/the-world-ahead/2023/11/13/2024-is-the-biggest-election-year-in-history.
- ↑ Eric Bazail-Eimil (2024-01-01). "The global elections Washington should be watching in 2024". Politico. https://www.politico.com/news/2024/01/01/what-to-watch-global-elections-2024-00133027.
- ↑ "Transcript: What will work look like in 2024?". Financial Times. 2023-12-26. https://www.ft.com/content/e12bb7f9-b470-456b-825d-dcfd4a26432f.
- ↑ Siladitya Ray (2024-01-03). "2024 Is The Biggest Election Year In History—Here Are The Countries Going To The Polls This Year". Forbes. https://www.forbes.com/sites/siladityaray/2024/01/03/2024-is-the-biggest-election-year-in-history-here-are-the-countries-going-to-the-polls-this-year/?sh=6c16540b65f9.
- ↑ "In 2024, It's Election Year in 40 Countries". Bloomberg. November 1, 2023. https://www.bloomberg.com/news/newsletters/2023-11-01/2024-is-election-year-in-40-countries-and-podcast-elon-inc-launches-next-week.
- ↑ Sharma, Shweta (August 24, 2023). "Brics countries agree major expansion as six countries invited to join". https://www.independent.co.uk/news/world/africa/brics-2023-summit-new-members-saudi-uae-iran-b2398553.html.
- ↑ Ebel, Francesca (28 September 2023). "Defeated by force, Nagorno-Karabakh government declares it will dissolve". The Washington Post. https://www.washingtonpost.com/world/2023/09/28/nagorno-karabakh-dissolved-azerbaijan-armenia/.
- ↑ "(ជាភាសាជប៉ុន) 能登地震、死者220人に 住宅被害は1万1千棟超". Sanyo News. 13 January 2024. https://www.sanyonews.jp/article/1502161.
- ↑ "M 7.5 - 42 km NE of Anamizu, Japan". United States Geological Survey. 1 January 2024. Retrieved 16 January 2024.
- ↑ "JAL plane on fire at Haneda Airport after colliding with Japan Coast Guard plane". NHK WORLD. Archived from the original on 3 January 2024. Retrieved 16 January 2024.
- ↑ "Landlocked Ethiopia signs Pact to Use Somaliland's Red Sea Port". Reuters. January 1, 2024.
- ↑ "Hilda Heine sworn in as President of the Marshall Islands". RNZ. 2024-01-03. Retrieved 2024-01-16.
- ↑ "Death toll in Islamic State-claimed suicide blasts rises to 91". AP News. 2024-01-06. Retrieved 2024-01-16.
- ↑ "Bangladesh Election Commission schedules parliamentary polls for Jan 7". bdnews24.com. https://bdnews24.com/bangladesh/5ps4txfm44.
- ↑ "Bangladesh election: PM Sheikh Hasina wins fourth term in controversial vote". BBC News. 2024-01-07. https://www.bbc.com/news/world-asia-67889387.
- ↑ "U.S.-led coalition strikes Iran-aligned Houthi militants in Yemen". The Washington Post. https://www.washingtonpost.com/national-security/2024/01/11/us-strike-yemen-houthis-red-sea/.
- ↑ "Taiwan elects Lai Ching-te, from incumbent pro-sovereignty party, as president". The Guardian. 2024-01-13. https://www.theguardian.com/world/2024/jan/13/taiwan-ruling-partys-lai-ching-te-wins-presidential-election.
- ↑ "Queen Margrethe II: Danish monarch announces abdication live on TV". BBC News. 2023-12-31. https://www.bbc.com/news/world-europe-67854395.
- ↑ "Unrest grips Comoros as opposition rejects president's re-election". France 24. January 17, 2023. Retrieved 21 January 2023.
- ↑ "Comoros To Hold Presidential Vote On January 14". Barrons. Retrieved 2024-01-17.
- ↑ "Progressive Arévalo is 'virtual winner' of Guatemala election after corruption angered voters". AP News. August 20, 2023. Retrieved 5 May 2024.
- ↑ "Breaking News៖ ជប៉ុនជោគជ័យក្នុងការចុះចតយាន លើព្រះចន្ទដោយរលូន ប៉ុន្តែជួបបញ្ហានៅពេលបន្ទាប់!". Cambo Space. 20 January 2024. Retrieved 2024-01-21.
- ↑ "Israel must prevent genocidal acts in Gaza, top UN court says". BBC News. 26 January 2024. Retrieved 28 January 2024.
- ↑ Needham, Kirsty (26 February 2024). "Taiwan ally Tuvalu names Feleti Teo as new prime minister". Reuters. Retrieved 4 May 2024.
- ↑ "Sultan Ibrahim takes oath as 17th Yang di-Pertuan Agong". The Star. 31 January 2024. Retrieved 1 February 2024.
- ↑ Petersen, Shelleygan (2024-02-04). "President Hage Geingob is dead". The Namibian. Archived from the original on 4 February 2024. Retrieved 2024-02-06.
- ↑ "Hage Geingob, Namibia’s president, dies aged 82 after cancer treatment". The Guardian. Agence France-Presse. 2024-02-04. ល.ត.ម.អ. 0261-3077. https://www.theguardian.com/world/2024/feb/04/hage-geingob-namibias-president-dies-aged-82-after-cancer-treatment.
- ↑ "El Salvador's Bukele is already claiming a big election win, but a troubled count delays results". AP News. 2024-02-05. Retrieved 2024-02-06.
- ↑ "After Nayib Bukele’s crushing, unconstitutional victory, what next?". The Economist. ល.ត.ម.អ. 0013-0613. https://www.economist.com/the-americas/2024/02/05/after-nayib-bukeles-crushing-unconstitutional-victory-what-next.
- ↑ "Azerbaijan's president is likely to win election after a blitz offensive reclaimed Karabakh region". Associated Press. 2024-02-07. Retrieved 2024-02-07.
- ↑ "Imran Khan loyalists win shock victory in Pakistan election". www.ft.com. Retrieved 2024-02-12.
- ↑ Luoma, Elviira; Sevgili, Canan (2024-01-25). "What you need to know about the 2024 Finnish presidential election". Reuters. https://www.reuters.com/world/europe/what-you-need-know-about-2024-finnish-presidential-election-2024-01-25/.
- ↑ "Former Indonesian general linked to human rights abuses claims victory in presidential election". AP News. 2024-02-13. Retrieved 2024-03-15.
- ↑ Sanon, Evans; Luxama, Pierre-Richard (3 March 2024). "Haiti declares a curfew as it tries to restore order after weekend jailbreak, explosion of violence". Associated Press. https://apnews.com/article/haiti-prison-break-2788f145b0d26efc2aa199e923724e0f.
- ↑ "More than 100 killed as Israeli troops open fire on Gazans crowded around aid convoy". NBC News. 2024-02-29. Retrieved 2024-03-15.
- ↑ "Sweden officially joins NATO". NATO. 7 March 2024. Retrieved 15 March 2024.
- ↑ "Portugal election sees above-average turnout in very tight contest". POLITICO. 2024-03-10. Retrieved 2024-03-16.
- ↑ "Haiti's prime minister Ariel Henry resigns as law and order collapses". 2024-03-12. https://www.bbc.com/news/world-latin-america-68541349.
- ↑ "World's first major act to regulate AI passed by European lawmakers". CNBC. 14 March 2024. Retrieved 16 March 2024.
- ↑ "Putin wins Russia election in landslide with no serious competition". Reuters. 18 March 2024. Retrieved 24 March 2024.
- ↑ "Death toll from concert hall attack in Russia's Moscow region rises to 144". AA. March 29, 2024. Archived from the original on 30 March 2024. Retrieved 04 May 2024.
{{cite web}}
: Check date values in:|access-date=
(help) - ↑ "Senegal's little-known opposition leader Bassirou Diomaye Faye is named the next president". AP News. 2024-03-25. Retrieved 2024-03-27.
- ↑ "UN Security Council resolution calls for Gaza ceasefire". BBC News. 25 March 2024. Retrieved 27 March 2024.
- ↑ "Bulgaria and Romania join the Schengen area". European Commission. 30 March 2024. Retrieved 3 April 2024.
- ↑ "Woman and her son among 16 people killed in Israeli raid on building attached to Iranian embassy". Syrian Observatory For Human Rights. 3 April 2024. Retrieved 2024-04-23.
- ↑ "Taiwan 7.7 magnitude earthquake sparks tsunami warning in Japan". The Guardian. 2 April 2024. Retrieved 4 April 2024.
{{cite web}}
: CS1 maint: url-status (link) - ↑ Vélez, Roger. "(ជាភាសាអេស្ប៉ាញ) México rompe relaciones diplomáticas con Ecuador, tras irrupción policial en Embajada México rompe relaciones diplomáticas con Ecuador". Primicias. Retrieved 8 April 2024.
- ↑ "Slovak presidency goes to government candidate". Politico. 6 April 2024.
- ↑ Where & When, NASA, ៦ ខែមេសា ២០២៤, https://science.nasa.gov/eclipses/future-eclipses/eclipse-2024/where-when/, បានយកមក April 9, 2024
- ↑ "Simon Harris formally appointed Taoiseach after Dáil vote". RTÉ News. 9 April 2024. https://www.rte.ie/news/politics/2024/0409/1442464-harris-politics/.
- ↑ "South Korea's 2024 General Election: Results and Implications". CSIS. 10 April 2024. https://www.csis.org/analysis/south-koreas-2024-general-election-results-and-implications/.
- ↑ Harris, Chris (2024-04-13). "Iran launches wave of drone attacks at Israel: report". New York Post. Retrieved 2024-04-14.
- ↑ "Dubai airport chaos as UAE and Oman reel from deadly storms".
- ↑ "Solomon Islands pro-China PM Manasseh Sogavare fails to secure majority". Al Jazeera. Retrieved 2024-05-04.
- ↑ Henley, Jon; correspondent, Jon Henley Europe (2024-04-18). "Political uncertainty in Croatia as ruling party wins most seats but no majority". The Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/world/2024/apr/18/croatia-election-results-hdz-democratic-union-pm-andrej-plenkovic-without-majority-sdp-homeland-movement.
- ↑ Alkhshali, Hamdi. "Isfahan, Iran: Explosions Hear, Reports Say". CNN. https://www.cnn.com/2024/04/18/middleeast/isfahan-iran-explosion-intl-hnk.
- ↑ Robenson, Geffrard (2024-04-25). "Les membres du Conseil présidentiel de transition ont prêté serment, tôt jeudi 25 avril 2024, au Palais national". Le Nouvelliste. https://lenouvelliste.com/article/247858/les-membres-du-conseil-presidentiel-de-transition-ont-prete-serment-tot-jeudi-25-avril-2024-au-palais-national.
- ↑ Valentine Hilaire; Elida Moreno (May 5, 2024). "Panama's Mulino wins presidency with support from convicted former leader". Reuters. https://www.reuters.com/world/americas/panamanians-vote-crowded-field-presidential-contenders-2024-05-05/.
- ↑ "(ជាភាសាបារាំង) Présidentielle au Tchad: premières réactions au lendemain de la victoire annoncée de Mahamat Idriss Déby". Yahoo News. 2024-05-10. Archived from the original on 10 May 2024. Retrieved 2024-05-15.
- ↑ "Malmö will host the 68th Eurovision Song Contest in May 2024". Eurovision.tv. European Broadcasting Union (EBU). 2023-07-07. Retrieved 2024-05-08.
- ↑ "North Macedonia elects first woman president as center-left incumbents suffer historic losses". Associated Press. 9 May 2024. Archived from the original on 9 May 2024. Retrieved 12 May 2024.
- ↑ "Претседателски и парламентарни избори 2024 – 8 May 2024". Државна Изборна Комисија (in ម៉ាសេដូនី). 8 May 2024.[តំណភ្ជាប់ខូច]
- ↑ "UN general assembly calls on Security Council to admit Palestine as member". 2024-05-10. https://www.bbc.com/news/world-middle-east-68983650.
- ↑ Miller, Katrina; Jones, Judson (10 May 2024). "Solar Storm Intensifies, Filling Skies With Northern Lights - Officials warned of potential blackouts or interference with navigation and communication systems this weekend, as well as auroras as far south as Southern California or Texas.". The New York Times. https://archive.ph/KjXfs។ បានយកមក 12 May 2024.
- ↑ Kok, Xinghui (15 May 2024). "Singapore to inaugurate new PM as Lee makes way after 20 years in charge". Reuters. https://www.reuters.com/world/asia-pacific/singapore-inaugurate-new-pm-lee-makes-way-after-20-years-charge-2024-05-15/។ បានយកមក 16 May 2024.
- ↑ "Slovak Prime Minister Robert Fico shot in head and chest, reports say". POLITICO. 2024-05-15. Retrieved 2024-05-16.