ឌីយូត (Diode) កែប្រែ

I. និយមន័យ កែប្រែ

ឌីយូត (Diode) គឺជាគ្រឿងអេឡិចត្រូនិចមួយប្រភេទធ្វើឡើងពីអង្គធាតុពាក់កណ្ដាលចម្លង ដែលផ្សំពី អីសូឡង់ និងអង្គធាតុចម្លងស៊ឺមីខនដាក់ទ័រ (Semiconductor) ដូចជាស៊ីលីខុន (Silicon) និងជើមេនាម (Germanium)​ ។

 
រូបឌីយ៉ូត និងនិមិត្តសញ្ញា

ឌីយ៉ូតមានជើងពីរហៅថាអាណូត (Anode) ដែលនិងកាតូដ (Cathode)។ ឌីយ៉ូតមានតួនាទីកំណត់ទិសដៅចរន្តឱ្យឆ្លងកាត់តែមួយទិសដៅ ដែលហូរចេញពីរអាណូត (Anode)​ ទៅកាតូត (Cathode)។​ ឌីយ៉ូតបើកច្រកឱ្យចរន្តហូរចេញពីជើងអាណូតទៅជើងការតូដហៅថាចរន្តទៅមុខ Forward Bias ហើយបិទច្រកចរន្តហូរពីជើងកាតូដមកអាណូតវិញហៅថាចរន្តបញ្ច្រាស់ (Reverse Bias)។