តេង សុធា
តេង សុធា | |
---|---|
TENG SOTHEA | |
កើត | 10 កក្កដា 1982 |
ប្រវត្តិរូប កែប្រែ
លោក តេង សុធា (អង់គ្លេស: TENG SOTHEA ) ជាសហគ្រិន វិនិយោគិន ជនជាតិខ្មែរ លោកគឺជាស្ថាបនិក នាយកប្រតិបត្តិ សមាគមសប្បុរសធម៍ មេត្តា ចាប់ពីឆ្នាំ ២០២២។ លោក តេង សុធា កើតថ្ងៃ ទី 10 ខែ កក្កដា ឆ្នាំ 1982 ក្នុងខេត្តកំពត ក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃលោកគឺជាប្រធានសមាគមសប្បុរសធម៍ មេត្តា ដែលបង្កើតឡើងក្នុងឆ្នាំ 2022 ក្នុងគោលបំណងប្រមូលផ្តុំនូវថវិកាជួយទៅដល់ ចាស់ជរា សិស្សសាលាមានជីវភាពខ្វះខាត និងក្មេងកំព្រានៅតាមមណ្ឌលកុមារកំព្រា។ សព្វថ្ងៃលោកមានគ្រួសារនិងកូនហើយពួកគាត់បានស្នាក់នៅភ្នំពេញដើម្បីគ្រប់គ្រងអាជីវកម្មរបស់គាត់។
ការងារសង្គម កែប្រែ
លោកបានចូលរួមការងារក្នុងសង្គមផងដែរជាមួយនិង សមាគមសប្បុរសធម៌ មេត្តា META Charity Association របស់លោក។ META Charity Association សមាគមសប្បុរសធម៌ មេត្តា ជាសមាគមន៏ដែលលោកបានបង្កើតឡើងដើម្បីរ៉ៃអង្គាសថវិការជួយ ចាស់ជរា បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា កុមារកំព្រា កុមារមានរាងកាយមិនគ្រប់គ្រាន់ និងជាពិសេសគឺផ្តល់អាហាររូបករណ៏ដល់សិស្សសាលាដែលមិនមានថវិការមិនគ្រប់គ្រាន់។ជារៀងរាល់ឆ្នាំ គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ តែងតែកើតមាននៅក្នុងប្រទេសកម្ពុជា ដូចច្នេះហើយភាពទាំងនេះវាពិតជាប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារ ជាពិសេសកុមារកំព្រា ពិការ អ្វីដែលពួកគាត់ត្រូវការគឺ អាហារ ការព្យាបាល ការសិក្សារ ការស្នាក់នៅ របស់របរប្រើប្រាស់ បែបនេះហើយទើប លោក តេង សុធា លោក សុខ ប៊ុនឆេង និង លោក អៀប សំនៀងខេមរា បានសហការណ៏គ្នាបង្កើតអង្គការសប្បុរសធម៌ មេត្តានេះឡើង។ សមាគមសប្បុរសធម៌ មេត្តា ជាអង្គការមិនស្វែងរកប្រាក់ចំនេញ។ ជារៀងរាល់សប្តាហ៍ អង្គការនេះតែងតែប្រមូលថវិការពីមហាជនដើម្បីប្រមូលទិញអាហារ និងរបស់របរប្រើប្រាស់ដើម្បីចែកជូនកុមារនៅតាមមណ្ឌលកុមារកំព្រា។
គោលបំណង កែប្រែ
សមាគមសប្បុរសធម៌ មេត្តា ដែលលោក តេង សុធា បង្កើតឡើងក្នុងគោលបំណង
- ផ្តល់អាហាររូបករណ៏ដល់សិស្ស និស្សិត
- ផ្តល់សម្ភារះសិក្សា អាហារ និងសុខុមាលភាព ដល់ កុមារកំព្រា កុមារពិការ និងជនក្រីក្រនៅក្នុងសហាគមន៍។
ឯកសារយោង កែប្រែ
- ↑ លោក តេង សុធា លោក អៀប សំនៀងខេមរា និង ក្រុមការងាររបស់ សមាគមសប្បុរសធម៌ មេត្តា – META Charity Association បាននាំយកនៅគ្រឿងបរិភោគ អំនោយយកទៅចែកជូន កុមារជាច្រើននាក់នៅក្នុងមណ្ឌល សមាគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ Archived 2022-12-14 at the វេយប៊ែខ ម៉ាស៊ីន. ចេញផ្សាយដោយ www.csnews-live.com ថ្ងៃទី 14 ខែ ធ្នូរ ឆ្នាំ 2022
- ↑ សមាគមសប្បុរសធម៍ មេត្តា បានដឹកនាំក្រុមការងារពាំនាំយកអំណោយចែកជូនដល់មណ្ឌលកុមាកំព្រា (មណ្ឌលកុមារមែកឈើ) Archived 2022-12-14 at the វេយប៊ែខ ម៉ាស៊ីន. December 14, 2022
- ↑ សមាគមសប្បុរសធម៌ មេត្តា META Charity Association ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2022 by Pich News 14/12/2022
- ↑ META Charity Association distributes food to many children in the New Smile of Hope Children Association ByGetNews in digitaljournal.com Published (December 12, 2022)
- ↑ សមាគមសប្បុរសធម៌ មេត្តា META Charity Association ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2022 ក្នុងគោលបំណងជួយទៅដល់កុមារកំព្រានៅតាមមណ្ឌល Archived 2023-01-03 at the វេយប៊ែខ ម៉ាស៊ីន. by នុត ច័ន្ទបញ្ញា December 14, 2022 in ព័ត៌មានជាតិ