អ៊ុយក្រែន

រដ្ឋនៅអឺរ៉ុបកណ្តាល និងខាងកើត
(ត្រូវបានបញ្ជូនបន្តពី ប្រទេសអ៊ុយក្រែន)

ប្រទេសអ៊ុយក្រែន (ភាសាអ៊ុយក្រែន ៖ Україна, អ៊ុ-ក្រៃ-យី-ណា) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបខាងកើត។ អ៊ុយក្រែនគឺជាប្រទេសធំបំផុតទីពីរនៅទ្វីបអឺរ៉ុប ដោយនៅពីក្រោយតែរុស្ស៊ីប៉ុណ្ណោះ។[១១] ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយរុស្ស៊ីនៅភាគខាងកើតនិងឦសាន្ត បេឡារុសនៅភាគខាងជើង ប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រីនៅភាគខាងលិច រូម៉ានី និងម៉ុលដាវីនៅភាគខាងត្បូង[ស ១] និងមានបណ្ដោយឆ្នេរជាប់សមុទ្រអាសូវ និងសមុទ្រខ្មៅ[ស ២] កៀវគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៃប្រទេសអ៊ុយក្រែន។ ភាសាអ៊ុយក្រែនគឺជាភាសាផ្លូវការ និងភាសាជាតិ ខណៈដែលភាសារុស្ស៊ីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ពិសេសនៅផ្នែកខាងកើត និងត្បូងនៃប្រទេស។

អ៊ុយក្រែន
Україна (ភាសាអ៊ុយក្រែន)
ភ្លេងជាតិ
Державний Гімн України
"ភ្លេងជាតិអ៊ុយក្រែន"
ទីតាំងប្រទេសអ៊ុយក្រែន (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអ៊ុយក្រែន (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
កៀវ
49°N 32°E / 49°N 32°E / 49; 32Coordinates: 49°N 32°E / 49°N 32°E / 49; 32
ភាសាផ្លូវការ
និងភាសាជាតិ
ភាសាអ៊ុយក្រែន[]
ក្រុមជនជាតិ
(ឆ្នាំ ២០០១)[]
សាសនា
(ឆ្នាំ ២០១៨)[]
  • ៨៧.៣% គ្រិស្តសាសនា
  • ១១.០% គ្មានជំនឿសាសនា
  • ០.៨% សាសនាផ្សេងៗទៀត
  • ០.៩% គ្មានចម្លើយ
រដ្ឋាភិបាលសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត
វ៉ូឡូឌីមៀរ ហ្សេឡេនស្គី
ដេនីស ស្មីហាល
រូស្លង់ ស្តេហ្វានឈូគ
នីតិបញ្ញត្តិវែរឃូវណារ៉ាដា
និម្មិតកម្ម
៨៧៩
១១៩៩
១៨ សីហា ១៦៤៩
១០ មិថុនា ១៩១៧
១៩៣៩១៩៤០
២៦ មេសា ១៩៥៤
២៤ សីហា ១៩៩១
២៨ មិថុនា ១៩៩៦
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦០៣,៦២៨ គ.ម []  (ទី៤៥)
- ផ្ទៃទឹក (%)
៣.៨ []
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
decrease ៣៦,៧៤៤,៦៣៦[] (ទី៤១)
៧៣.៨ នាក់/គ.ម   (ទី១១៥)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
decrease ៤៤១.០៧៥ ពាន់លានដុល្លារ[]
- ក្នុងម្នាក់
decrease ១២,៦៦០ ដុល្លារ[] (ទី១០៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
decrease ១៥១.១ ពាន់លានដុល្លារ[]
- ក្នុងម្នាក់
decrease ៤,៣៤៩ ដុល្លារ[]
ជីនី (២០២០)positive decrease ២៥.៦[]
ទាប
HDI (២០២១)increase ០.៧៧៣[]
ខ្ពស់ · ទី៧៧
រូបិយវត្ថុហរីវីញ្ញា (₴) (UAH)
ល្វែងម៉ោងUTC+២[១០] (EET)
- រដូវក្តៅ (DST)
UTC+៣ (EEST)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៣៨០
កូដ ISO 3166UA
ដែនកម្រិតខ្ពស់.ua
.укр

ក្នុងអំឡុងមជ្ឈិមសម័យ អ៊ុយក្រែនគឺជាទីកន្លែងនៃការពង្រីកឥទ្ធិពលរបស់ជនជាតិស្លាវដើម ហើយក្រោយមកបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់នៃជនជាតិស្លាវខាងកើតក្រោមមហារដ្ឋរូសកៀវ ដែលបានលេចឡើងនៅសតវត្សទី៩។ មហារដ្ឋនោះបានបន្ដដួលរលំ និងបែងចែកទៅជារដ្ឋអំណាចតូចៗក្នុងតំបន់ ហើយទីបំផុតត្រូវបានវាយឈ្លានពានដោយចក្រភពម៉ុងហ្គោលនៅសតវត្សទី១៣។ ក្រោយបានរំដោះពីឥទ្ធិពលម៉ុងហ្គោល ទឹកដីអ៊ុយក្រែនត្រូវបានបន្ដបែងចែក និងគ្រប់គ្រងដោយមហាអំណាចខាងក្រៅអស់រយៈពេលជាង ៦០០ ឆ្នាំ ដូចជា៖ សហធនរដ្ឋប៉ូឡូញ-លីទុយអានី ចក្រភពអូទ្រីស ចក្រភពអូតូម៉ង់ និងអាណាចក្រត្សាររុស្ស៊ីហេតម៉ាណាកខូសាក់បានលេចរូបរាងឡើងនៅលើទឹកដីភាគកណ្តាលអ៊ុយក្រែនក្នុងសតវត្សទី១៧ ប៉ុន្តែត្រូវបានបែងចែករវាងរុស្ស៊ី និងប៉ូឡូញ ហើយចុងក្រោយត្រូវបានកាន់កាប់ដោយចក្រភពរុស្ស៊ីទាំងស្រុង។ ជាតិនិយមអ៊ុយក្រែនបានចាប់ផ្ដើមវិវត្ដ ហើយនៅក្រោយបដិវត្តន៍រុស្ស៊ីនៃឆ្នាំ១៩១៧ សាធារណរដ្ឋប្រជាមានិតអ៊ុយក្រែនក៏ត្រូវបានបង្កើតឡើង។ ចលនាបុលសេវិកបានបង្រួបបង្រួមអំណាចគ្រប់គ្រងរបស់ខ្លួនលើអតីតចក្រភពរុស្ស៊ី ហើយបានបង្កើតសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែនឡើងដែលត្រូវជាសាធារណរដ្ឋធម្មនុញ្ញនៃសហភាពសូវៀតក្នុងឆ្នាំ១៩២២។ នៅដើមទសវត្សរ៍ឆ្នាំ១៩៣០ ប្រជាជនអ៊ុយក្រែនរាប់លាននាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះហូឡូដូម័រ ដែលជាគ្រោះទុរ្ភិក្សបង្កឡើងដោយមនុស្ស។ នៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទី២ អ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយជនស៊ីវិលប្រមាណ ៧ លាននាក់ត្រូវបានសម្លាប់ រួមទាំងជនជាតិជ្វីហ្វអ៊ុយក្រែនមួយភាគធំផងដែរ។

អ៊ុយក្រែនបានទទួលឯករាជ្យពេញលេញនៅក្នុងឆ្នាំ១៩៩១ ក្រោយរំលាយសហភាពសូវៀត ហើយបានប្រកាសខ្លួនជារដ្ឋអព្យាក្រឹត[១២] រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៩៦។ មហាបាតុកម្មដែលគេស្គាល់ថា អឺរ៉ូម៉ីដាន បាននាំឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងឆ្នាំ២០១៤។ រុស្ស៊ីបានកាត់ផ្ដាច់ឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនដើម្បីបញ្ចូលជាទឹកដីរបស់ខ្លួន ខណៈកុបកម្ម​​គាំទ្រ​រុស្ស៊ី​បាន​នាំឱ្យកើត​សង្រ្គាម​នៅតំបន់ដុនបាស រវាង​ក្រុម​ផ្តាច់ខ្លួន​និយម​គាំទ្រ​ដោយ​រុស្ស៊ី និង​កងកម្លាំង​រដ្ឋាភិបាល​នៅ​ភាគ​ខាងកើតប្រទេស​អ៊ុយក្រែន។ នៅខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានប្រកាសបើកការឈ្លានពានទ្រង់ទ្រាយធំមកលើប្រជាជាតិអ៊ុយក្រែន។ ចាប់តាំងពីការផ្ទុះសង្រ្គាមជាមួយរុស្ស៊ីមក អ៊ុយក្រែនបានបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ[១៣][១៤][១៥]

អ៊ុយក្រែន​ជាឯកត្ត​រដ្ឋ​​​ដែល​ប្រកាន់​ប្រព័ន្ធ​ពាក់កណ្តាល​ប្រធានាធិបតី។ ទោះជាមានឈ្មោះជាប្រទេសកំពុងអភិវឌ្ឍក្ដី ប៉ុន្តែវាមានចំណាត់ថ្នាក់ជាប្រទេសក្រីក្របំផុតនៅទ្វីបអឺរ៉ុបដោយគិតតាមផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ[១៦] ចំណែកអំពើពុករលួយនៅតែជាបញ្ហាដ៏សំខាន់។[១៧][១៨] ប្រទេសអ៊ុយក្រែនគឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ក៏ដូចជាសមាជិកនៃក្រុមប្រឹក្សាអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុបជាដើម។ សព្វថ្ងៃ អ៊ុយក្រែន​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នៃ​ការ​បញ្ចូល​ជា​សមាជិកនៃ​សហភាពអឺរ៉ុប ហើយថែមទាំង​បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិកអង្គការ​ណាតូទៀតផង។[១៩]

កំណត់សម្គាល់

កែប្រែ
  1. មួយផ្នែកកំពុងស្ថិតក្រោមរដ្ឋផ្ដាច់ខ្លួន ត្រង់ស៍នីស្ទ្រី
  2. ទឹកដីអ៊ុយក្រែននៅតាមបណ្ដាយសមុទ្រអាសូវត្រូវបានរុស្ស៊ីកាន់កាប់ និងកាត់ផ្ដាច់នៅក្នុងឆ្នាំ២០២២ ប៉ុន្តែការផ្ដាច់ទឹកដីនេះត្រូវបានថ្កោលទោសដោយសហគមន៍អន្តរជាតិ។

ឯកសារយោង

កែប្រែ
  1. "Law of Ukraine "On ensuring the functioning of Ukrainian as the state language": The status of Ukrainian and minority languages". 20 October 2020.
  2. Cite error: Invalid <ref> tag; no text was provided for refs named Ethnic composition of the population of Ukraine, 2001 Census
  3. (ភាសាអ៊ុយក្រែន) Особливості Релігійного І Церковно-Релігійного Самовизначення Українських Громадян: Тенденції 2010-2018, Kyiv: Razumkov Center in collaboration with the All-Ukrainian Council of Churches, ២២ ខែមេសា ២០១៨, pp. 12, 13, 16, 31, http://razumkov.org.ua/uploads/article/2018_Religiya.pdf 
    សំណាកចម្លើយពីមនុស្សចំនួន ២,០១៨ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលបានសម្ភាសន៍នៅថ្ងៃទី២៣–២៨ ខែមីនា ឆ្នាំ២០១៨ នៅគ្រប់តំបន់នៃប្រទេសអ៊ុយក្រែន លើកលែងតែតំបន់គ្រីមៀ និងដែនដីកាន់កាប់ដូណេតស្ក៍ និងលូហ្កានស្ក៍។
  4. "Ukraine". The World Factbook. Central Intelligence Agency. 23 March 2022.
  5. Jhariya, M.K.; Meena, R.S.; Banerjee, A.. Ecological Intensification of Natural Resources for Sustainable Agriculture. Springer Singapore. p. 40. ល.ស.ប.អ. 978-981-334-203-3. https://books.google.com/books?id=Bf4hEAAAQBAJ&pg=PA40។ បានយកមក 19 មេសា 2022. 
  6. អង្គការសហប្រជាជាតិ. "Population, including UN projections, 2023". Retrieved 3 May 2023.
  7. ៧,០ ៧,១ ៧,២ ៧,៣ "Report for Selected Countries and Subjects". IMF.
  8. "GINI index (World Bank estimate) - Ukraine". data.worldbank.org. ធនាគារពិភពលោក. Retrieved 19 មេសា 2022.
  9. "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ISBN 978-92-1-126442-5. Retrieved 3 May 2022.
  10. Net, Korrespondent (18 October 2011). "(អ៊ុយក្រែន) Рішення Ради: Україна 30 жовтня перейде на зимовий час". korrespondent.net. http://ua.korrespondent.net/ukraine/events/1273613-rishennya-radi-ukrayina-30-zhovtnya-perejde-na-zimovij-chas. 
  11. "Ukraine country profile". BBC News. 1 March 2022. https://www.bbc.com/news/world-europe-18018002. 
  12. "Declaration of State Sovereignty of Ukraine". Verkhovna Rada of Ukraine. Archived from the original on 27 September 2007. Retrieved 4 May 2023.
  13. Beliakova, Polina; Tecott Metz, Rachel (2023-03-17). "The Surprising Success of U.S. Military Aid to Ukraine". Foreign Affairs. https://www.foreignaffairs.com/ukraine/war-security-assistance-lessons. 
  14. Dorfman, Zach (April 28, 2022). "In closer ties to Ukraine, U.S. officials long saw promise and peril". Yahoo News. Retrieved 4 May 2023.
  15. Cite error: Invalid <ref> tag; no text was provided for refs named European Commission Trade Ukraine
  16. "What is wrong with the Ukrainian economy?". Atlantic Council. 26 April 2019. Retrieved 4 May 2023.
  17. Dlugy, Yana (1 July 2022). "Corruption in Ukraine". New York Times. Retrieved 4 May 2023.
  18. Korostelina, Karina V. (March 2013). "Ukraine twenty years after independence". Communist and Post-Communist Studies 46: 53–64. DOI:10.1016/j.postcomstud.2012.12.008.
  19. Kramer, Andrew E.; Bilefsky, Dan (2022-09-30). "Ukraine submits an application to join NATO, with big hurdles ahead.". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2022/09/30/world/europe/ukraine-nato-zelensky.html.