ផានផាន
កុរុងផានផាន (ចិន:盤盤, ភិងអ៊ិង:Pánpán, យ៉ាត់ផេង:pun4pun4 រឺ ភូនភូន) (គ.ស ?-២២០) រជ្ជកាល (គ.ស ២១៧-២២០) កាលកុរុងហ៊ុនផានហួង អង្គអធិរាជសោយទិវង្គតហើយ ព្រះរាជឱរសព្រះនាម ផានផាន ត្រូវជាបុត្រទីពីរ បានទទួលគ្រងរាជសម្បត្តិតមក ទ្រង់មានព្រះអគ្គមហេសីព្រះនាមដូចម្ដេចមិនប្រាកដ មានព្រះរាជឱរសតូចៗ ពីរអង្គ។ ការផែនដី ព្រះមហាក្សត្រិយ៍អង្គនេះ ប្រហែលជាទ្រង់ខ្សោយព្រះសមត្ថភាព ឬពុំដូច្នោះ ក៏ទ្រង់មានព្រះកាយទុរពលមិនគួរដល់រាជកិច្ចទាំងពួង ទើបប្រាកដថា ទ្រង់បានប្រគល់សព្វកិច្ចការផែនដីឲ្យសេនាបតីធំ ១ នាក់ ឈ្មោះ ឝ្រីមារញ (ឧទយ តាមព្រះរាជពង្សាវតារកម្ពុជា របស់លោកឧកញ៉ាពិទូរ-ក្រសេម) សឹងទាក់ទងជាព្រះរាជវង្ស ជាអ្នកមានសមត្ថភាពនឹងសតិបញ្ញាជ្រៅជ្រះទទួលប្រតិបត្តិការស្នងព្រះអង្គ។ ការផែនដីក្នុងវេលានោះបានចម្រើនយ៉ាងណាខ្លះ មិនឃើញមានពោលដល់។ កុរុងផានផានស្ដេចស្ថិតនៅក្នុងរាជសម្បត្តិបានតែ ៣ ឆ្នាំ ក៏សោយទិវង្គត។ កាលកុរុងផានផានសោយទិវង្គតហើយ រាជសម្បត្តិគួរបានទៅព្រះរាជឱរសរបស់ព្រះអង្គ តែត្រឡប់ជាបានទៅផ្វានឝ៊ឺម៉ានសេនាបតីប្រាកដព្រះបរមនាមថា ឝ្រីមារញ។ ការបានទទួលរាជសម្បត្តិរបស់កុរុងឝ្រីមារញ បើនិយាយតាមច្បាប់រាជសន្តតិវង្សឈ្មោះថា ទម្លាយសិទ្ធិរបស់ព្រះរាជកុមាររជ្ជទាយាទបង់ តែនេះប្រហែលជាដោយហេតុព្រះរជ្ជទាយាទនៅកុមារតូចពេក ទាំងដោយហេតុព្រះឝ្រីមារញ សេនាបតីមានសមត្ថភាព ធ្លាប់បានទទួលអំណាចសម្រេចការផែនដីតាំងពីដំបូងមកជាទីនិយមរបស់ប្រជាជនទូទៅគណៈកម្មការរាជសន្តតិវង្សទើបព្រមព្រៀងអញ្ជើញឝ្រីមារញ សេនាបតីឲ្យឡើងសោយរាជ្យ។
ផានផាន | |
---|---|
កុរុង | |
រជ្ជកាល | គ.ស ២១៧-២២០ |
រាជ្យមុន | កុរុងហ៊ុនផានហួង |
រាជ្យបន្ត | កុរុងឝ្រីមារញ |
ស្វាមី/មហេសី | មិនស្គាល់ |
បុត្រ | មានបុត្រពីរអង្គ មិនស្គាល់ព្រះនាម |
វង្ស | ហ៊ុន |
សន្តតិវង្ស | សោមវង្ស |
បិតា | កុរុងហ៊ុនផានហួង |
មាតា | មិនស្គាល់ |
ប្រសូត | គ.ស? ភ្វូណាន |
សុគត | គ.ស ២២០ ភ្វូណាន |
ព្រះរាជពង្សាវលី កែប្រែ
- បុព្វការីជន ព្រះបាទហ៊ុនទៀន និង ព្រះនាងលីវយី
- ឝ្រីមារញ ជាព្រះញាតិវង្ស
- ព្រះបិតាព្រះនាម ហ៊ុនផានខ្វាង ត្រូវជាអតីតព្រះមហាក្សត្រ
- ព្រះរាជបុត្រមិនស្គាល់
- ព្រះបិតាព្រះនាម ហ៊ុនផានខ្វាង ត្រូវជាអតីតព្រះមហាក្សត្រ
ឯកសារយោង កែប្រែ
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរភ្វូណាន ដោយ ក្រសេម-ទេពពិទូរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ កុរុងហ៊ុនផានហួង |
កុរុងភ្វូណាន រឺ វ្យាធបុរ គ.ស ២១៧-២២០ |
តដោយ កុរុងឝ្រីមារញ |