ពោលមិនប្រសើរត្រឹមមួយម៉ាត់

អាចអារផ្តាច់កាត់កម្លាំងចិត្ត

សម្រកសម្រុតភាពជាមិត្ត

ស្បើយភាពស្នាលស្និទ្ធរវាងគ្នា។

ពោលល្អមួយម៉ាត់ស្កាត់កំហុស

មិត្រប្រែមុខស្រស់ស្រាន្តទ័យា

ញញឹមឡើងវិញយ៉ាងរមនា

កែខ្លួនល្អជា រិតចំណង។

ច្នេះមុនពោលស្តី គប្បីគិត

ជ្រើសពាក្យសុក្រិតមកសាសង

ពាក្យមួយនាំទុក្ខអោយសៅហ្មង

ពាក្យមួយនាំឆ្លងសិរីសួគ៌។

មនុស្សមានសតិមានប្រាជ្ញា

អាចស្គាល់ភាសា គួរមិនគួរ

គប្បីជ្រើសពាក្យមិនអោយជួរ

ចៀសផ្គើនហ្មងហ្មួដល់ញាតិយើង។


អ្នកស្រី កែវ ច័ន្ទបូរណ៍