ពុង ឈីវកេក
អ្នកស្រី ពុង ឈីវកេក កើតនៅឆ្នាំ១៩៤២ ជាកូនស្រីច្បងក្នុងគ្រួសារអភិជនមួយដែលមានកូនស្រី ២នាក់។ ឪពុកឈ្មោះ ពុង ប៉េងចេង ធ្លាប់ជាគ្រូបង្រៀន ដែលក្រោយមកបានធ្វើជារដ្ឋលេខាធិការក្រសួងអប់រំ និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ម្ដាយឈ្មោះ ស៊ីវ អេងតុង ជាគ្រូបង្រៀនដែរ ក្រោយមកជាតំណាងរាស្ត្រស្ត្រីទី១ ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
អ្នកស្រី ពុង ឈីវកេក បានរៀនចប់វិជ្ជាពេទ្យពីប្រទេសបារាំង និងបានរៀបការលើកទី១ នៅទីនោះ មុនពេលវិលមកបំពេញការងារនៅមន្ទីរពេទ្យរុស្ស៊ី។ អ្នកស្រីមានកូនស្រី ៣នាក់ មានឈ្មោះ ណាលី ពូឡូក (Naly Pilorge) បច្ចុប្បន្នជានាយិកាអង្គការលីកាដូ កូនទី២ រ៉ូជិន ពីឡូក (Rozenn Pilorge) កូនស្រីម្នាក់ទៀត ឈ្មោះ អីវ៉ា ហ្គាឡាប្រ៊ូ (Eva Galabru)។