ពែទងធារ ជិនវ័ត្រ
ពែទងធារ ជិនវ័ត្រ ឬហៅតាមភាសាសរសេរថា ផែថងថារ ស៊ីណាវ៉ាត្រា (ភាសាថៃ៖ แพทองธาร ชินวัตร, ហៅក្រៅថា អុងអ៊ីង, កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦) គឺជាអ្នកនយោបាយ និងអ្នកជំនួញថៃមួយរូប ដែលកំពុងបម្រើការជានាយករដ្ឋមន្ត្រីថៃតាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ និងជាប្រធានគណបក្សភឿថៃតាំងពីឆ្នាំ២០២៣។ ក្នុងនាមជាសមាជិកម្នាក់នៃគ្រួសារនយោបាយជិនវ័ត្រ លោកស្រីត្រូវជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃទក្សិណ ជិនវ័ត្រ និងនិងជាក្មួយស្រីរបស់យិងលក្សណ៍ ជិនវ័ត្រ (អតីតនាយករដ្ឋមន្ត្រីពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤)។ ពែទងធារគឺជានាយករដ្ឋមន្ត្រីថៃវ័យក្មេងបំផុត និងជាស្ត្រីទីពីរប៉ុណ្ណោះដែលបានកាន់តំណែងនេះ។
ពែទងធារ ជិនវ័ត្រ | |
---|---|
แพทองธาร ชินวัตร | |
នាយករដ្ឋមន្ត្រីថៃ | |
ក្នុងការិយាល័យ ១៦ សីហា ២០២៤ | |
ព្រះមហាក្សត្រ | វជិរាលង្ករណ៍ |
មុន | ភូមិថាម វិជាញជ័យ (ស្ដីទី) |
ប្រធានគណបក្សភឿថៃ | |
ក្នុងការិយាល័យ ២៧ តុលា ២០២៣ | |
មុន | ឈូស័ក សិរីនិល (ស្ដីទី) |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | បាងកក, ប្រទេសថៃ | 21 សីហា 1986
គណបក្សនយោបាយ | ភឿថៃ |
ពន្ធភាព | ពិទកា ស៊ុក្សាវត្ត |
កូន | ២ |
ឪពុកម្តាយ |
|
ការអប់រំ | សាកលវិទ្យាល័យចុល្លាង្ករណ៍ (ប.រ) University of Surrey (ប.ជ.ខ.) |
ហត្ថលេខា |
ជីវិតឯកជន
កែប្រែពែទងធារ ជិនវ័ត្រ កើតនៅទីក្រុងបាងកក ។ នាងបានទៅសាសេនចូសែបខនវេន សម្រាប់អនុវិទ្យាល័យ និង សាម៉ាថឺរដៀ សម្រាប់វិទ្យាល័យ។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ សង្គមវិទ្យា និងនរវិទ្យាពី មហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាលចុល្លាង្ករណ៍ ក្នុងឆ្នាំ២០០៨ ហើយបានបន្តការសិក្សានៅប្រទេសអង់គ្លេស ដោយទទួលបានសញ្ញាប័ត្រ MSC ផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិពី សាកលវិទ្យាលស៊ូររី។ [១]
នាង គឺជាម្ចាស់ភាគហ៊ុនលេខ១ របស់ SC Asset Corporation និងជានាយកនៃមូលនិធិថៃខម។ នាងបានរៀបការជាមួយ ពិតាកា ស៊ុក្សាវ៉ាត់ ហើយពួកគេមានកូនពីរនាក់; កូនស្រី និងកូនប្រុសម្នាក់។ [២]
ឯកសារយោង
កែប្រែ- ↑ matichon (2022-03-22). "เปิดประวัติ อุ๊งอิ๊ง-แพทองธาร ทายาทชินวัตร หัวหน้าครอบครัวเพื่อไทย". มติชนออนไลน์ (in ថៃ). Retrieved 2022-05-02.
- ↑ News, VietNamNet. "Báo VietnamNet". VietNamNet News (in vietnamese). Retrieved 2022-04-29.
{{cite web}}
:|last=
has generic name (help)CS1 maint: unrecognized language (link)