ព្រះបាទកៅណ្ឌិន្យទី២

ព្រះមហាក្សត្រខ្មែរ

ក្នុងរាជ្ជកាលព្រះបាទកៅណ្ឌិន្យទី២ មានការលើកសួយសារអាករទៅថ្វាយស្តេចក្រុងចិននាឆ្នាំ៣៥៧ នៃគ.ស។ នៅសតវត្សរ៍ទី៥ គេសង្កេតឃើញមានការផ្សព្វផ្សាយអរិយធម៌ឥណ្ឌានៅតំបន់សុវណ្ណភូមិរឹតតែខ្លាំងក្លាឡើងៗ បណ្តាលមកពីស្តេចឥណ្ឌាសមុទ្រគុប្តៈ ដេញពួកអារ្យ័ន(កុសាណៈ)ទើបពួកនេះមករស់នៅអាណាចក្រភ្នំ នាំទាំងស្តេចកៅណ្ឌិន្យទី២មកផង។ ពេលដែលស្តេចកៅណ្ឌិន្យមកដល់ហ្វូណន អ្នកស្រុកទទួលស្វាគមន៍យ៉ាងខ្លាំងហើយលើកឱ្យឡើងសោយរាជ្យ។ ស្តេចអង្គនេះមានរៀបចំស្រុកទេសតាមបែបឥណ្ឌា[]។ តាមរឿងនិទានថា មានព្រាម្មណ៍ឈ្មោះកៅណ្ឌិន្យ បានលឺសឡេងអាទិទេព ប្រាប់ឱ្យមកសោយរាជ្យនៅនគរហ្វូណន។ គ្រាន់តែព្រាហ្មណ៍នោះមកដល់អ្នកស្រុកនាំគ្នាទៅទទួលហើយលើកជាស្តេច ដែលទ្រង់ព្រះនាមថា ព្រះបាទកៅណ្ឌិន្យទី២[]

ព្រះបាទកៅណ្ឌិន្យទី២
រាជ្យមុនព្រះបាទហ្វាន់សុីយុន
រាជ្យបន្តព្រះបាទកៅណិ្ឌន្យជ័យវរ្ម័ន
សាសនាព្រហ្មញ្ញសាសនា និង រាជធានីវ្យាធបុរៈ

ឯកសារយោង

កែប្រែ
  1. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី១៣២
  2. ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ថ្នាក់ទី៩ ៨និង៧ ដោយលោកជា អួម លោកផៃ ផេង និងអ្នកស្រី សោម អុិម ឆ្នាំ១៩៧០ ទំព័រទី៩