បរមរាជាទី៥

(គ.ស ១៦៤២-១៦៥៨)
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទរាមាធិបតីទី១ ចៅពញាចន្ទ)

បរមរាជាទី៥អង្គចន្ទទី១ (អង់គ្លេស: Borom Reachea V) or (Ang Chan I) (ប្រ.ស|គ.ស ១៦១៤-១៦៥៨) រជ្ជកាលគ្រងរាជ (គ.ស ១៦៤២-១៦៥៨) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២១៨៦ ត្រូវនិង គ.សករាជ ១៦៤២ ត្រូវនិង មហាសករាជ ១៥៦៥ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះបរមរាជា រាមារធិបតី" ព្រះអង្គជាបុត្រាទី៣ នៃ ព្រះជ័យជេស្ឋាទី២ ដែលបានធ្វើរដ្ឋប្រហារយោធារ ធ្វើឃាត ព្រះបទុមរាជា ដើម្បីដណ្ដើមយកព្រះរាជបល្ល័ងក្នុងពេលនោះ នៅក្នុងរាជរបស់ព្រះអង្គ ព្រះអង្គបានប្ដូរសាសនា ដោយមានជំនឿទៅលើ សាសនាឥស្លាម (Islam Religion) ដែលជាសាសនារបស់ពួកចាមផងដែរ ។[]

បរមរាជាទី៥

រជ្ជកាល ១៦៤២-១៦៥៨

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៦៤២
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះបរមរាជា រាមារធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន បទុមរាជាទី១
រាជបន្ត បរមរាជាទី៦
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦១៤
បុត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១៦៥៨
ជំនឿសាសនា សាសនាឥស្លាម
(Islam Religion)

សង្គ្រាមកម្ពុជា-ហូឡង់

កែប្រែ

Cambodian-Dutch War

បន្ទាប់ពីពញ្ញាចន្ទ ធ្វើរដ្ឋប្រហារយោធា ទម្លាក់ព្រះ បទុមរាជាទី១ រួចមក ក្នុងឆ្នាំ ១៦៤៣ នៃគ.សករាជ កំដៅនៃជម្លោះ​ជាមួយពួកហូឡង់បានចាប់ផ្ដើមកើតឡើងបន្ទាប់ពី ព្រះអង្គចន្ទ បានប្ដូរនូវការលក់នៅជំនួញស្បែកសត្វក្ដាន់ទៅឱ្យក្រុមឈ្មួញជប៉ុនជំនួសវិញ បន្ទាប់មកព្រះអង្គបានបណ្ដោយឱ្យពួកខ្មែរឥស្លាម និងពួកប៉ទុហ្គាល់ ធ្វើការកាប់សម្លាប់និងរឹបអូសទំនិញឈ្មួញហូឡង់តាមអំពើចិត្ត ដោយមិនមានដំណោះស្រាយនោះទេ ហើយព្រះអង្គចន្ទគម្រាមសម្លាប់លោក "វ៉ាន់ រីហ្គេម៉ត" (Van Regemortes) ដោយប្រើដំរីជាន់ថែមទៀតផង ប៉ុន្តែក្រោយមកលោករួចរត់ជាសម្ងាត់ ហើយត្រឡប់ទៅ ក្រុមហ៊ុនហូឡង់ឥណ្ឌាខាងកើតវិញ ។ នៅខែសីហា ឆ្នាំ១៦៤៣ ក្រុមហ៊ុនហូឡង់ឥណ្ឌាខាងកើត បានសម្រេចតែងតាំងលោក "វ៉ាន់ រីហ្គេម៉ត" ជារាជទូតផ្លូវការណ៍នៅទីក្រុងបាតាវៀ (Batavia) ដើម្បីចុះផ្ទាល់ទៅប្រទេសកម្ពុជាក្នុងនាមជាកិច្ចការទូត ដោយពួកគេបានលើកនូវសំណើរចំនួនពីរដល់កម្ពុជាដើម្បីជាកិច្ចដោះស្រាយដល់ពួកគេ ដែលសំណើរនោះមានដូចជា៖
ទី១ ត្រូវផ្ដល់យុត្តិធម៌ដល់ក្រុមនាវឹករបស់ពួកហូឡង់ដែលត្រូវបានសម្លាប់ដោយពួកខ្មែរឥស្លាម និង ពួកប៉ទុយហ្គាល់ ។ ទី២ កម្ពុជាត្រូវសងថ្លៃខូចខាតទំនិញហូឡង់ ដែលត្រូវបានរឹបអូស ដោយពួកខ្មែរឥស្លាម និង ពួកប៉ទុយហ្គាល់ ។
ប៉ុន្តែរាល់សំណើរទាំងអស់ត្រូវបានបដិសេធ ដោយព្រះបាទ អង្គចន្ទអ៊ីប្រាហ៊ីម ។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៦៤៣ ជនជាតិហូឡង់ ប្រមាណ៥០នាក់ត្រូវបានសម្លាប់នៅឧដុង្គ និងនៅការិយាល័យពាណិជ្ជកម្មនៅពញាឮ (ខេត្តកណ្ដាល) រីឯនៅភ្នំពេញវិញ ក្រុមនាវឹកហូឡង់ ប្រមាណ៦០នាក់ត្រូវបានឃាត់ខ្លួន ហើយរឹបអូសយកសំពៅ២របស់ហូឡង់ថែមទៀតផង ។ ដើម្បី​ជា​ការ​សង​សឹក ពួហូឡង នៃ​ក្រុង​បាតាវៀ បាន​បញ្ជូន​នាវាចម្បាំងចំនួន៥គ្រឿង ដែលមានទាំងទាហ៊ាន និងនាវិកសរុបចំនួន ៤៣២នាក់ ចេញ​ដំណើរ​មក​កម្ពុជាក្រោមការដឹកនាំរបស់មេបញ្ជាការ "ហារូស" (Captain Harousse) នាវាចម្បាំងបានមកចតនៅ​ចតុមុខហើយរង់ចាំឱ្យមានការចរចារ ឬ សំណងពីសំណាក់រាជការខ្មែរ ប៉ុន្តែនៅពេលចាំអស់ជាច្រើនខែ ដោយ​គ្មាន​បាន​ទទួល​សំណង​អ្វី​ពី​ព្រះបាទ អង្គចន្ទអ៊ីប្រាហ៊ីម មេបញ្ជាការ​កប៉ាល់​នោះ ក៏​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​បន្ត​ដំណើរតាមទន្លេសាបឆ្ពោះ​ទៅ​រាជធានី​ឧដុង្គ ។ នៅទីបំផុតសង្រ្គាមតាមដងទន្លេសាបបានកើតឡើង ដើមឆ្នាំ ១៦៤៤ នៃគ.សករាជ ទ័ព​ខ្មែរ​បាន​យក​សំរាសឬស្សីយ៉ាង​ច្រើន ទៅ​ដាក់​ឃាំង​រាំង​ផ្លូវ​ទឹក កុំឱ្យសំពៅពួកហូឡង់ចូលមករួច បន្ទាប់មករាជការខ្មែរបាន​យក​កាំភ្លើង​ធំ​ទៅតម្រៀប​ភ្ជង់​ពី​លើ​ច្រាំង​ទន្លេទាំង​សង​ខាង ។ ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង មេបញ្ជាការ​ហូឡង់ ត្រូវ​ស្លាប់ ទាហាន និង​នាវិក ១២០​នាក់​ទៀត ក៏​ត្រូវ​ស្លាប់​ដែរ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ នាវាចម្បាំង​ហូឡង់មួយ​ទៀត ដែលធ្វើ​ដំណើរ​តាម​ទន្លេ​បាសាក់ ក៏​ត្រូវ​វាយ​ប្រហារ​ដោយ​នាវាចម្បាំង​ខ្មែរ ដែល​មានការជួយទំនុកបម្រុង​ដោយ​ពួក​ប៉ទុយហ្គាល់ ជប៉ុន ចិន និង ​ដឹក​នាំ​ដោយ​ព្រះរាជាអង្គចន្ទអ៊ីប្រាហ៊ីម​ផ្ទាល់​ព្រះអង្គផងដែរ ។ ការប៉ះទង្គិចនៅលើដងទន្លេបាសាក់នេះនាវាចម្បាំង ឈ្មោះថា "ណ័រស្ទែរ៉េ" (Noordsterre) ដែលក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការ "ដឺ ណិកឃើ" (De Necker) បានបាញ់ប្រហារត្រឡប់មកវិញធ្វើឱ្យនាវាធំៗ ៥គ្រឿងរបស់កម្ពុជាឆេះខូចខាតលិចទៅក្នុងទន្លេផងដែរ ដោយភាគីកម្ពុជាមានព្រៀបជាងខាងពួកហូឡង់ ពួកហូឡង់ក៏សម្រេចចិត្តដកថយ និង បើកសំពៅរត់គេចចេញពីការប្រយុទ្ធឆ្ពោះទៅកាន់សមុទ្រចិនភាគខាងត្បូងផងដែរ ។[]

ព្រះរាមចូលសាសន៍

កែប្រែ

The King became Muslims citizen

ក្នុងឆ្នាំ ១៦៤៤ នៃគ.សករាជ ព្រះអង្គចន្ទ បានតែងខ្លួនធ្វើជាប្រជានុរាស្ត្រ ដើម្បីទតមើលពីសកម្មភាពរបស់ប្រជានុរាស្ត្រ អំឡុងពេលទតមើលប្រជារាស្ត្រ ព្រះអង្គបានចាប់ចិត្តប្រតិព័ទ្វលើនារីខ្មែរឥស្លាមម្នាក់ឈ្មោះ "ហ្វាទីម៉ា" នៅភូមិឃ្លាំងស្បែកចំងាយជាង១០គីឡូម៉ែត្រខាងត្បូងកំពង់ហ្លួង (បច្ចុប្បន្ន: ខេត្តកណ្ដាល) ព្រះអង្គបានចូលទៅចែចូវ និង បានយកនាងមកធ្វើជាអគ្គមហេសី ឪពុករបស់នាងមានឈ្មោះថា "ចៅសុន" ត្រូវបានព្រះអង្គលើកយស្តជាចៅពញ្ញាបរទេសរាជ (រដ្ឋមន្ត្រីក្រសួងការបរទេស) ដែលគ្រប់គ្រងលើបណ្ដារប្រជានុរាស្ត្រខ្មែរដែលកាន់សាសនាឥស្លាម ហើយព្រះអង្គផ្ទាល់ បានប្រកាសប្ដូរសាសនារបស់រដ្ឋ ដោយគោរពប្រតិបិត្តទៅលើសាសនាឥស្លាម ផងដែរ ម៉្យាងទៀតព្រះអង្គបានកាត់នូវស្បែកចុងអង្គជាតិរបស់ខ្លួន ដោយប្ដូរឈ្មោះរបស់ខ្លួនជា "អង្គចន្ទ អុីប្រាហុីម" (Ang Chan Ibrahim) ចំណែកឯប្រជានុរាស្ត្របានប្រសិទ្ធនាមទ្រង់ថា ព្រះរាមចូលសាសន៍ ។[] []

រដ្ឋប្រហារយោធា

កែប្រែ

Military coup d'état

ក្នុងឆ្នាំ ១៦៥៣ នៃគ.សករាជ អង្គសូរ ដែលជាបុត្រទី២ របស់សម្ដេចព្រះឧទ័យ បានស្វះស្វែងរកការគាំទ្រ ពីមន្ត្រីថ្នាក់តំបន់ និង ប្រជានុរាស្ត្រ ឱ្យងើបឡើងបះបោរនិង ព្រះបរមរាជាទី៥ ដោយការមិនពេញចិត្តនិងការផ្លាសប្ដូរសាសនារបស់រដ្ឋនេះ ដូចនេះហើយ អង្គសូរ និង អង្គតន់ ដែលជាបុត្រទី៣ របស់សម្ដេចព្រះឧទ័យ បានប្រមូលផ្ដុំកងកម្លាំងរបស់ខ្លួនវាយដណ្ដើមបាន ខែត្រសំរោងទង (បច្ចុប្បន្ន: ខេត្តកំពង់ស្ពឺ) ដើម្បីឈរជើងជាមូលដ្ឋានរបស់ខ្លួន សម្រាប់ការត្រៀមធ្វើរដ្ឋប្រហារយោធាដើម្បីដណ្ដើមយករាជបល្ល័ងផងដែរ ។ ព្រះបរមរាជាទី៥ សោយរាជ្យបានតែ ១៥ឆ្នាំប៉ុនណោះ ព្រះអង្គបានសោយទីវង្គត់ដោយ ព្រះអង្គសូរ ដែលជាបុត្រទី២របស់ សម្ដេចព្រះឧទ័យ បានធ្វើរដ្ឋប្រហារយោធា ទម្លាក់ទ្រង់ចេញពីរាជបល្ល័ងក្នុងឆ្នាំ ១៦៥៧ នៃគ.សករាជ ដោយមានការជ្រោមជ្រែងពីព្រះចៅក្រុងហ្វេ នៃពួកអណ្ណាម ដែលជួយផ្ដល់ទាំងកម្លាំងយោធា និង សម្ភារវុធទៅឱ្យព្រះអង្គសូរ ក្នុងការធ្វើរដ្ឋប្រហារនេះ ហើយព្រះបរមរាជាទី៥ ត្រូវបានពួកអណ្ណាម ចាប់ខ្លួនបញ្ជូនទៅក្រុងហ្វេផងដែរ នេះជាការធ្វើអន្តរាគម៍យោធាលើកដំបូង ដែលព្រះមហាក្សត្រខ្មែរបើកដៃឱ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ ក្រោយមកព្រះអង្គសូរ បានប្រកាសឡើងសោយរាជនៅរាជធានីឧដុង្គដែលមានព្រះនាមក្នុងរាជថា ព្រះបរមរាជា រាមារធិបតី ឬ ត្រូវបានគេសម្គាល់ថា ព្រះបរមរាជាទី៦ រីឯព្រះបរមរាជាទី៥ នៅពេលទៅដល់អណ្ណាម បានធ្លាក់ខ្លួនប្រឈួនជាធ្ងន់ក៏សោយទីវង្គត់ ក្នុងឆ្នាំ ១៦៥៨ នៃគ.សករាជ ។[] []

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
បរមរាជាទី៥
(គ.ស ១៦១៤-១៦៥៨)
មុនដោយ
បទុមរាជាទី១
រាជាណាចក្រកម្ពុជា
១៦៤២-១៦៥៨
តដោយ
បរមរាជាទី៦

ឯកសារយោង

កែប្រែ
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
  3. Louis-Frédéric (1977) Encyclopaedia of Asian Civilizations: N-R, Publisher: L. Frédéric, Original from the University of Michigan p.32 ISBN: 2858930503, 9782858930500
  4. Jan M. Pluvier (1995) Historical Atlas of South-East Asia, Volume 3; Volume 8, Publisher: E.J. Brill, Original from the University of Michigan p.147 ISBN: 9004102388, 9789004102385
  5. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  6. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304