ស្ថានបន្សុទ្ធ
ស្ថានបន្សុទ្ធ ជាគោលលទ្ធិមួយ នៃ ជំនឿ គ្រិស្តសាសនា តាម ព្រះសហគមន៍កាតូលិក។
តាម ព្រះសហគមន៍កាតូលិក ពេលយើងស្លាប់ទៅ មានអ្នកខ្លះមិនទាន់វិសុទ្ធទេ ហើយគេនឹងទៅឯស្ថានបន្សុទ្ធ។ នៅឯស្ថានបន្សុទ្ធពួកគេវេទនាណាស់ ដោយសារគ្នានព្រះជាម្ចាស់គង់នៅជាមួយគេ ហើយពួកគេក៏ចង់ទៅជាមួយព្រះជាម្ចាស់ខ្លាំងណាស់ដែរ។ ប៉ុន្តែ គេមិនមែននៅស្ថានបន្សុទ្ធរហូតទេ។ កាលណាពួកគេបានទទួលទណ្ឌកម្ម ហើយបន្សុទ្ធស្អាតរួចរាល់ហើយ គេនឹងទៅឯស្ថានបរមសុខ។
ស្ថានបន្សុទ្ធ ក្នុង ព្រះគម្ពីរ
កែប្រែព្រះគម្ពីរសម្ពន្ធមេត្រីចាស់ បង្ហាញថា ប្រជាជនហេប្រឺមានទម្លាប់នេះ គឺ ថ្វាយយញ្ញបូជាសម្រាប់មនុស្សស្លាប់ ដូចមានថ្លែងក្នុង កណ្ឌគម្ពីរ ម៉ាកាបាយទី២ថា៖
លោកយូដារៃប្រាក់ពីកងទ័ពបានប្រហែលពីរពាន់កាក់ ហើយផ្ញើកាក់នេះទៅក្រុងយេរូសាឡឹម ដើម្បីឲ្យគេថ្វាយយញ្ញបូជារំដោះបាប។ លោកធ្វើដូច្នេះ ជាអំពើដ៏ល្អប្រពៃ និងថ្លៃថ្នូរផង ដោយនឹកគិតថា មនុស្សស្លាប់នឹងរស់ឡើងវិញជាពុំខាន។ ប្រសិនបើលោកមិនសង្ឃឹមថា ពលទាហានដែលបាត់បង់ជីវិតមិនរស់ឡើងវិញទេ លោកក៏មិនឆោតល្ងង់ ទូលអង្វរព្រះជាម្ចាស់ សម្រាប់មនុស្សស្លាប់ដែរ។ ទោះបីលោកទូលអង្វរព្រះអង្គដូច្នេះ ក៏គ្មានន័យ ហើយក៏ឥតបានការអ្វីឡើយ។ ប៉ុន្តែ លោកនឹកគិតថា ព្រះជាម្ចាស់មុខជាប្រទានរង្វាន់ដ៏ប្រសើរបំផុត ដល់មនុស្សស្លាប់ទាំងគោរពប្រណិប័តន៍ព្រះអង្គ។ នេះពិតជាគំនិតដ៏វិសុទ្ធរបស់អ្នក ដែលគោរពប្រណិប័តន៍ព្រះអង្គមែន។ អាស្រ័យហេតុនេះហើយ បានជាលោកសូមឲ្យគេថ្វាយសក្ការបូជារំដោះបាប ដើម្បីសូមព្រះជាម្ចាស់ លើកលែងទោសឲ្យពលទាហាន ដែលបាត់បង់ជីវិត។[១]
លើសពីនេះទៅទៀត ក្នុង ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី សាវកប៉ុល ផ្ញើលិខិតមួយទៅកាន់ពួកកូរិនថូស បានប្រកាសថា៖
បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្តែ គេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។[២]
ពិធីបុណ្យគោរពមរណបុគ្គល
កែប្រែដោយសារគោលលទ្ធិស្ថានបន្សុទ្ធ នៅក្នុងសាសនាកាតូលិកការអធិស្ឋានសម្រាប់អ្នកស្លាប់អាចជួយអ្នកជាទីស្រឡាញ់ឡើងឋានៈនៃព្រះគុណ។ នៅពេលអ្នកស្លាប់ជាទីស្រឡាញ់ម្នាក់ប្រសិនបើមនុស្សម្នាក់នេះរស់នៅក្នុងស្ថានភាពនៃព្រះគុណ នោះគោលលទ្ធិបង្រៀនឱ្យគេចូលទៅស្ថានសួគ៌។ ប្រសិនបើមនុស្សម្នាក់នេះមិនមានព្រះគុណទេតែរស់នៅក្នុងជីវិតល្អនិងធ្លាប់មានជំនឿលើព្រះនោះមនុស្សម្នាក់នោះទៅបួងសួងនៅឯស្ថានបន្សុទ្ធដែលដូចជាទីលានបណ្តោះអាសន្នសម្រាប់អ្នកដែលត្រូវការការបោសសំអាតមុនពួកគេអាចចូលទៅស្ថានសួគ៌។
ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បានទទួលការអនុញ្ញាតពី សន្តអសនៈ ក្នុងការប្រារព្ធពិធីបុណ្យគោរពមរណបុគ្គលដែលត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ តាមប្រតិទិនព្រះសហគមន៍កាតូលិកសកល មកប្រារព្ធនៅថ្ងៃ បុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែររួមជាមួយប្រជាជនកម្ពុជាទាំងអស់។[៣]
វិចិត្រសាលរូបភាព
កែប្រែ-
ស្ថានបន្សុទ្ធ គូរដោយវិចិត្រករហូឡង់ ឈ្មោះ រូបុីន្ស
-
គំនូរ ស្ថានបន្សុទ្ធ នៅលើអាសនៈ ប្រទេសអេស្ប៉ាញ
-
គំនូរភ្លើងនៅឯស្ថានបន្សុទ្ធ
-
ពត៌មានលំអិតនៃអាសនៈនៅក្នុងព្រះវិហារលូធើរាន នៅ ខត្ត បាវ៉ារៀ ប្រទេសអាល្លឺម៉ង់