ស្រុកអង្គរជ័យ

ស្រុកអង្គរជ័យ ខេត្តកំពត

ស្រុកអង្គរជ័យ (អង់គ្លេស: Angkor Chey District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ១១ឃុំ និង ៧៩ភូមិ

ស្រុកអង្គរជ័យ
លេខកូដឃុំ ឈ្មោះឃុំជាអក្សរខ្មែរ ឈ្មោះឃុំជាអក្សរអង់គ្លេស ចំនួនភូមិ
០៧០១០១ ឃុំអង្គភ្នំតូច Angk Phnum Touch Commune
០៧០១០២ ឃុំអង្គរជ័យ Ankor Chey Commune
០៧០១០៣ ឃុំចំប៉ី Champei Commune
០៧០១០៤ ឃុំដំបូកខ្ពស់ Dambouk Khpos Commune ១១
០៧០១០៥ ឃុំដានគោម Dan Koum Commune
០៧០១០៦ ឃុំដើមដូង Daeum Doung Commune
០៧០១០៧ ឃុំម្រោម Mroum Commune
០៧០១០៨ ឃុំភ្នំកុង Phnum Kong Commune ១០
០៧០១០៩ ឃុំប្រភ្នំ Praphnum Commune
០៧០១១០ ឃុំសំឡាញ Samlanh Commune
០៧០១១១ ឃុំតានី Tani Commune
ចំនួនភូមិសរុប ៧៩

ស្ថិតិប្រជាជនស្រុកអង្គរជ័យក្នុងឆ្នាំ២០២៤

ល.រ ឃុំ-សង្កាត់ ប្រជាពលរដ្ឋរួម
សរុប ស្រី
អង្គភ្នំតូច 5,855 3008
អង្គរជ័យ 5,128 2,610
ចំប៉ី 11,343 5788
ដំបូកខ្ពស់ 17,785 9161
ដានគោម 6,684 3,595
ដើមដូង 3,206 1658
ម្រោម 5,547 2836
ភ្នំកុង 12,113 6271
ប្រភ្នំ 5,668 2,998
១០ សំឡាញ 7,410 3,911
១១ តានី 9,908 4,999
សរុបរួម 90,647 46,835
  • យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ

ឯកសាតស្រុកចាស់ កែប្រែ

ស្រុកអង្គរជ័យរួមមាន១១ឃុំ ៖

  • ឃុំអង្គភ្នំតូច
  • ឃុំអង្គរជ័យ
  • ឃុំចំប៉ី
  • ឃុំដំបូកខ្ពស់
  • ឃុំដានគោម
  • ឃុំដើមដូង
  • ឃុំម្រោម
  • ឃុំភ្នំកុង
  • ឃុំប្រភ្នំ
  • ឃុំសំឡាញ
  • ឃុំតានី

ប្រវត្តិ កែប្រែ

រដ្ឋបាលស្រុកអង្គរជ័យ ជាស្រុកមួយក្នុងចំណោមស្រុក/ក្រុង ទាំង៩ នៃខេត្តកំពត ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកឈូក ខាងកើតទល់នឹងស្រុកទ្រាំង និងស្រុកគីរីវង់ខេត្តតាកែវ ខាងជើងទល់នឹង ស្រុកត្រាំកក់ ខេត្តតាកែវ ខាងត្បូងទល់នឹងស្រុកបន្ទាយមាស ។

ស្រុកអង្គរជ័យចែកចេញជា ១១ឃុំ ៧៩ ភូមិ មានផ្ទៃដីសរុប ១១៥.៧៦ គ.ម មានប្រជាជនសរុប ៩០,៦៤៧នាក់ ស្រី ៤៦,៨៣៥នាក់ មានដង់ស៊ីតេប្រជាជន ១៨២ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។ ប្រជាជនប្រមាណ ៨០%  ជាកសិករ រស់នៅពឹងផ្អែកលើវិស័យកសិកម្ម ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងស្រុកអង្គរជ័យ ។ ក្រៅពីវិស័យកសិកម្ម  ដែលជាការងារស្នូល និងជាចម្បងក៏មានវិស័យផ្សេងទៀត ដូចជា អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម សិប្បកម្ម ដែលជាមូលដ្ឋានបង្កើតការងារជូនប្រជាពលរដ្ឋ ។

 
ទិដ្ឋភាពនៃឆ្នេរជិតកំពតពីភ្នំបូកគោ

សេដ្ឋកិច្ចស្រុកអង្គជ័យ កែប្រែ

ប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដីប្រហែជា៥០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទួលទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ​ ម្រេច ...ល។ ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ​ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងឃំុគឺកំពុងតែសាងសង់ប្រឡាយទឹកជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារស្ដុក ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វិស័យអប់រំ កែប្រែ

ចំពោះវិស័យអប់រំក្នុងស្រុកអង្គជ័យមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ​ យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។

រមណីដ្ឋាន កែប្រែ

​ ស្រុក​អង្គរ​ជ័យ​មាន​ភ្នំ​៦គឺ​

  1. ​ភ្នំ​ខ្ញា
  2. ​ភ្នំ​ស្នាយ​អ​ញ្ជិ​ត
  3. ​ភ្នំ​កុង
  4. ​ភ្នំ​ត្នោត
  5. ​ភ្នំ​សែន​ហាន
  6. ជួរ​ភ្នំ​ច្រក​សៀម

វិស័យសុខាភិបាល កែប្រែ

ចំពោះវិស័យសុខាភិបាល ក្នុងស្រុកនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំងឺ និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឺឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុងការ សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។

ការអភិវឌ្ឃន៍ កែប្រែ

ចំពោះការអភិវឌ្ឈន៍ ស្រុកអង្គជ័យវិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន ជាច្រើន​ មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀត​នៅក្នុងភូមិ ​​ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង​មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។

ដំណាំស្រូវ កែប្រែ

ដោយសារលក្ខ័ណ្ឌអាកាសធាតុអំណោយផល (២៦,២៧ oC) ភ្លៀងធ្លាក់ជាមធ្យម ២ ១៤៨ ម.ម. ក្នុងមួយឆ្នាំ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុងស្រុក។ ការអភិវឌ្ឍប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

សន្តិសុខ កែប្រែ

ចំពោះផ្នែកសន្ដិសុខក្នុងស្រុកវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរគ្រឿងញៀន គ្នានក្មេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​​ ​។

តំណភ្ជាប់ក្រៅ កែប្រែ

ឯកសារពិគ្រោះ កែប្រែ

មើលផងដែរ កែប្រែ