កង្ហិច - Striped Squirrel
ស្ថានភាពអភិរក្ស
Scientific classification
រជ្ជៈ:
Phylum:
Class:
លំដាប់:
អំបូរ:
Genus:
ប្រភេទ:
T. rodolphii
Binomial name
Tamiops rodolphii
Subspecies[]
  • T. r. rodolphii
  • T. r. elbeli

ភិនភាគ

កែប្រែ

កង្ហិច (វិទ្យាសាស្ត្រ៖ Tamiops spp.[], អង់គ្លេស៖ Striped Squirrels) មាន​ប្រវែង​ក្បាល-ដង​ខ្លួន ១០៥-១២៣ ម.ម. និង​កន្ទុយ​ប្រវែង​ពី ១១៤-១៣០ ម.ម.។ វា​មាន​មាឌ​តូច ដែល​មាន​លក្ខណៈ​សម្គាល់​ត្រង់​ឆ្នូត​ពណ៌​ខ្មៅ និង​ពណ៌​ពង​មាន់​នៅ​លើ​ខ្នង។ សម្បុរ​នៅ​ខាង​ខ្នង​មាន​ពណ៌​ត្នោត​ស្រាល ផ្នែក​ពោះ​មាន​ពណ៌​ភ្លឺ​ព្រលែត។ មាន​ឆ្នូត​មួយ​ពណ៌​លឿង​ស្រាល​ចាប់ៀ​ពី​ច្រមុះ​កាត់​តាម​ក្រោម​ភ្នែក​បន្ត​រហូត​ដល់​គុម្ព​កន្ទុយ។ កន្ទុយ​មាន​ពណ៌​ខ្មៅ និង​មាន​ឆ្នូត​ពណ៌​លឿង​ស្រាល។

ជីវសាស្ត្រ

កែប្រែ

ប្រភេទ​នេះ​រស់​នៅ​លើ​ដើម​ឈើ​ខ្ពស់ៗ ហើយ​វា​ជា​សត្វ​មាន​ចលនា​រហ័ស​រហួន។ វា​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ​វាល​ទំនាប និង​ព្រៃ​ខ្ពង់​រាប (ដែល​មាន​រយៈ​កម្ពស់​ប្រហែល ៧០០ម) ព្រម​ទាំ​នៅ តាម​សួន​ផ្កា និង​ចម្ការ​នានា។ វា​ចូល​ចិត្ត​រស់​នៅ​តែ​ឯង ឬ​ក្រុម​តូចៗ។ វា​ធ្វើ​សំបុក​របស់​វា​នៅ​ក្នុង​ប្រហោង​ឈើ រី​ឯ​ចំណី​អាហារ​របស់​វា​រួម​មាន​ផ្លែ​ឈើ បន្លែ និង​សត្វ​ល្អិត។

រប៉ាយ​រស់នៅ

កែប្រែ

នៅ​ប្រទេស​កម្ពុជា ប្រភេទ​នេះ​មាន​វត្តមាន​នៅ​ក្នុង​ខេត្ត​ពោធិសាត់ កោះកុង ដែន​ជំរក​សត្វ​ព្រៃ​គូលែនព្រហ្មទេព​នៃ​ខេត្ត​ព្រះវិហារ និង​តំបន់​ផ្សេងៗ​ទៀត ហើយ​វា​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស ថៃ ឡាវ និង​វៀតណាម​ភាគ​ខាង​ត្បូង។

ស្ថានភាព​អភិរក្ស

កែប្រែ

សត្វ​នេះ​មាន​រស់​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង មាន​ចលនា​រហ័ស​រហួន និង​រង​គ្រោះ​ថ្នាក់​តិច​តួច​ពី​ការ​ទាក់​ចាប់។

ឯកសារ​យោង

កែប្រែ
  • សៀវភៅ «មគ្គុទ្ទេសក៍​នៅ​តំបន់​វាល​ឆ្ពោះ​ទៅ​ស្គាល់ ថនិកសត្វ នៃ​ប្រទេស​កម្ពុជា», ២០០៨
  1. Duckworth, J. W. & Lunde, D. (2008). Tamiops rodolphii. In: IUCN 2008. IUCN Red List of Threatened Species. Downloaded on 8 January 2009.
  2. Thorington, R.W., Jr.; Hoffmann, R.S. (2005). "Family Sciuridae". ជា Wilson, D.E.; Reeder, D.M. Mammal Species of the World: a taxonomic and geographic reference (3rd រ.រ.). The Johns Hopkins University Press. pp. 754–818. ល.ស.ប.អ. 0-8018-8221-4. ម.ប.គ.ល. 26158608. http://www.bucknell.edu/msw3/browse.asp?s=y&id=12400001. 
  3. កង្ហិច​មាន​ប្រភេទ​ផ្សេងៗ​ទៀត ដូច្នេះ spp. សម្ដៅ​ថា​អត្ថបទ​មួយ​នេះ​និយាយ​អំពី​កង្ហិច​គ្រប់​ប្រភេទ