កតិកាសញ្ញាវ៉ាសូរី
អង្គការសន្ធិសញ្ញាវ៉ាសូរី[១] (អ.ស.វ.), មានឈ្មោះជាផ្លូវការថា សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជនុបត្ថម្ភ[២] ឬត្រូវបានគេស្គាល់ជាទូទៅថា កតិកាសញ្ញាវ៉ាសូរី (ក.វ.)[៣] គឺជាសន្ធិសញ្ញាការពារជាតិរួមមួយដែលបានចុះនៅទីក្រុងវ៉ាសូរី, ប្រទេសប៉ូឡូញ រវាងសហភាពសូវៀតនិងសាធារណរដ្ឋសង្គមនិយមទិសបូព៌ាចំនួន ៧ ទៀតនៅអឺរ៉ុបកណ្តាលនិងខាងកើតនៅខែឧសភា ឆ្នាំ១៩៥៥ ក្នុងអំឡុងសង្គ្រាមត្រជាក់។ កតិកាសញ្ញាវ៉ាសូរីគឺជាការបំពេញបន្ថែមផ្នែកយោធាដល់ក្រុមប្រឹក្សាសម្រាប់ជំនួយសេដ្ឋកិច្ចជនុបត្ថម្ភ ដែលជាអង្គការសេដ្ឋកិច្ចក្នុងតំបន់សម្រាប់រដ្ឋសង្គមនិយមនៅអឺរ៉ុបកណ្តាលនិងខាងកើត។ កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងបន្ទាប់ពីអាល្លឺម៉ង់ខាងលិចត្រូវបានរាប់បញ្ចូលទៅក្នុងអង្គការណាតូ[៤][៥][៦][៧] ក្នុងឆ្នាំ១៩៥៥ ដែលជាផ្នែកមួយនៃសន្និសីទទីក្រុងប៉ារីសនិងទីក្រុងឡុងដ៍នាឆ្នាំ១៩៥៤[៨][៩][១០][១១][១២] ប៉ុន្តែអ្នកខ្លះបានគិតថា កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងដោយសារតែសូវៀតចង់រក្សាការគ្រប់គ្រងកងកម្លាំងយោធានៅអឺរ៉ុបកណ្តាលនិងខាងកើត។[១៣]
សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជនុបត្ថម្ភ | |
---|---|
![]() | |
![]() | |
អក្សរកាត់ | ស.ម.ក.ជ., ក.វ., អ.ស.វ. |
ការកកើត | ១៤ ឧសភា ១៩៥៥ |
បានរំលាយ | ១ កក្កដា ១៩៩១ |
ប្រភេទ | សម្ព័ន្ធភាពយោធា |
ទីស្នាក់ការ | ម៉ូស្គូ, សហភាពសូវៀង |
សមាជិកភាព | |
មេបញ្ជាការកំពូល | អ៊ីវ៉ាន កូណ្វ (ដំបូង) ពីអូទ័រ លូស៊ីវ (ក្រោយ) |
ប្រធានបុគ្គលិកចម្រុះ | អាឡិកស៊ី អានតូណូវ (ដំបូង) វ៉្លាឌីមៀរ ឡូបូវ (ក្រោយ) |
សាខា | ក្រុមប្រឹក្សាសម្រាប់សេដ្ឋកិច្ចជនុបត្ថម្ភ |
កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងដើម្បីរក្សាតុល្យភាពនៃអំណាច[១៤] ឬប្រឆាំងនឹងអង្គការណាតូ។[១៥] អង្គការទាំងពីរគឺមិនដែលមានការប្រឈមមុខប្រយុទ្ធតតាំងគ្នាដោយផ្ទាល់ឡើយ ផ្ទុយទៅវិញការប្រយុទ្ធគ្នាគឺត្រូវផ្អែកលើមនោគមវិជ្ជានិងសង្គ្រាមមិនប្រយោល។ ទាំងអង្គការណាតូនិងសន្ធិសញ្ញាអង្គការវ៉ាសូរីបានធ្វើការពង្រីកផ្នែកយោធានិងធ្វើសមាហរណកម្មកម្លាំងពួកគេរៀងៗខ្លួន។[១៥] សកម្មភាពដ៏ធំនិងសំខាន់បំផុតរបស់អង្គការនេះគឺការចូលឈ្លានពានប្រទេសឆេកូស្លូវ៉ាគីនៅអំឡុងខែសីហា ឆ្នាំ១៩៦៨ (ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកស្ទើរទាំងអស់លើកលែងតែអាល់បានី រ៉ូម៉ានី និងអាល្លឺម៉ង់ខាងកើត)[១៤] ហើយជាលទ្ធផលវាបានធ្វើឱ្យអាល់បានីដកខ្លួនចេញពីសន្ធិសញ្ញានេះ។ ការរីករាលដាលនៃបដិវត្តន៍ឆ្នាំ១៩៨៩ បានផ្តល់បញ្ហាជាច្រើនដល់កតិកាសញ្ញាវ៉ាសូរី ចាប់ផ្តើមជាមួយចលនាសាមគ្គីភាពនៅប្រទេសប៉ូឡូញ[១៦] និងការបោះឆ្នោតដ៏មានប្រសឹទ្ធភាពមួយ។
នៅឆ្នាំ១៩៩០ អាល្លឺម៉ង់ខាងកើតបានដកខ្លួនចេញពីកតិកាសញ្ញាវ៉ាសូរីបន្ទាប់ពីបានបង្រួបបង្រួមជាប្រទេសតែមួយជាមួយអាល្លឺម៉ង់ខាងលិច។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩១ កិច្ចប្រជុំមួយបានប្រព្រឹត្តិទៅនៅប្រទេសហុងគ្រីដោយនៅក្នុងនោះ រដ្ឋមន្រ្តីការពារជាតិនិងមន្ត្រីការបរទេសនៃរដ្ឋសមាជិកចំនួន ៦ ដែលនៅសល់បានប្រកាសរំលាយសន្ធិសញ្ញាកតិកាសញ្ញាវ៉ាសូរីនេះចោល។ សហភាពសូវៀតបានរំលាយខ្លួនចោលជាផ្លូវការនៅខែធ្នូ ឆ្នាំ១៩៩១។ ក្នុងរយៈពេល ២០ ឆ្នាំបន្ទាប់ពីការរំលាយចោល អតីតសមាជិករដ្ឋទាំង ៧ នៃកតិកាសញ្ញាវ៉ាសូរីសុទ្ធតែបានចុះចូលជាមួយអង្គការណាតូ រដ្ឋបាល់ទិកដែលត្រូវជាអតីតសាធារណរដ្ឋសូវៀតក៏បានចូលរួមផងដែរ។
ឯកសារយោងកែប្រែ
- ↑ https://history.state.gov/milestones/1953-1960/warsaw-treaty
- ↑ "Text of Warsaw Pact" (PDF) United Nations Treaty Collection បណ្ណសារចម្លងពីខ្លឹមសារដើម (PDF)នៅ2 October 2013 ដកស្រង់នៅថ្ងៃ 22 August 2013 Unknown parameter
|url-status=
ignored (ជំនួយ) - ↑ http://www.php.isn.ethz.ch/lory1.ethz.ch/collections/coll_poland/Introductionb85a.html?navinfo=111216
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedNATO Transformed: The Alliance's New Roles in International Security
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedHistory Channel 1
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedHistory Channel 2
- ↑ "In reaction to West Germany's NATO accession, the Soviet Union and its Eastern European client states formed the Warsaw Pact in 1955." Citation from: NATO website "A short history of NATO" nato.int បណ្ណសារចម្លងពីខ្លឹមសារដើមនៅ26 March 2017 ដកស្រង់នៅថ្ងៃ 24 December 2015 Unknown parameter
|url-status=
ignored (ជំនួយ) - ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedThe Future of European Alliance Systems
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedchristopher
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedenclopedia
- ↑ The Warsaw Pact Reconsidered: International Relations in Eastern Europe, 1955–1969 Laurien Crump Routledge, p. 21–22, 11.02.2015
- ↑ The Oder-Neisse Line: The United States, Poland, and Germany in the Cold War Debra J. Allen page 158 "Treaties approving Bonn's participation in NATO were ratified in May 1955...shortly thereafter Soviet Union...created the Warsaw Pact to counter the perceived threat of NATO"
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedWarsaw Pact: Wartime Status-Instruments of Soviet Control
- ↑ ១៤,០ ១៤,១ Amos Yoder (1993) Communism in Transition: The End of the Soviet Empires Taylor & Francis p. 58 ISBN 978-0-8448-1738-5 ដកស្រង់នៅថ្ងៃ 1 January 2016
- ↑ ១៥,០ ១៥,១ Bob Reinalda (11 September 2009) Routledge History of International Organizations: From 1815 to the Present Day Routledge p. 369 ISBN 978-1-134-02405-6 បណ្ណសារចម្លងពីខ្លឹមសារដើមនៅ1 January 2016 ដកស្រង់នៅថ្ងៃ 1 January 2016 Unknown parameter
|url-status=
ignored (ជំនួយ) - ↑ [១] Archived 23 December 2015 at the វេយប៊ែខ ម៉ាស៊ីន. Cover Story: The Holy Alliance By Carl Bernstein Sunday, June 24, 2001
Cite error: <ref>
tags exist for a group named "lower-alpha", but no corresponding <references group="lower-alpha"/>
tag was found