កវេន្ទ្រារិមថន
កវីកវេន្ទ្រារិមថន រជ្ជកាល (រាជេន្ទ្រវម៌្មទី២) ព្រះមហាក្សត្របានគង់នៅក្នុងមហារាជវាំងដែលបានរចនាតុបតែងដោយមន្ត្រីរបស់ព្រះអង្គ កវេន្ទ្រារិមថន។ នៅក្នុងរាជ្យរបស់ព្រះអង្គនេះដែរ មានវីរជន ឬមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំងជាច្រើន បានរួមចំណែកកសាងសមិទ្ធផលផ្សេងៗ ដូចជានៅឆ្នាំ៩៤៦ កវេន្ទ្រារិមថន ជាស្ថាបត្យករបានសាងប្រាសាទបាតជុំ ដើម្បីឧទ្ទិសថ្វាយចំពោះពោធិសត្វមួយអង្គនៃពុទ្ធសាសនាមហាយាន និងព្រះនាងប្រាជ្ញាបារមីតា។