កាន់ដៃស្នេហ៍
ច្រៀងដោយ នភ ហង្សផលា និង នភ ផលាកល្យាណ
និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩
១. (ប) កាន់ដៃបងមកណាកនិដ្ឋា ឆ្លងមេឃស្នេហាសែនភក្តី
ស្តាប់សៀងបេះដូងឆ្លើយសម្តី ក្នុងដួងហប្ញទ័យសែនសុខរមនា។
២. (ស) កាន់ដៃអូនហើយកុំឡើយលែង ឲ្យស្រីនៅចំបែងរែងរងា
សូមតែស្មោះពិតចំពោះគ្នា ក្នុងដួងទ័យាស្មោះលុះថ្ងៃសូន្យ។
បន្ទរ. (ប) ដៃបងទាំងទ្វេ មាសមេរៀមក្រសោបអោបមាសស្ងួន
បេះដូងជូនអូន នឹមនួនជឿចិត្តបងណាវរលក្ខណ៍
(ស) ខ្នើយមេត្រីអូនសូមឆ្លាក់
(ប ស) ឈ្មោះយើងពីរនាក់ ជាក់ជាគូគាប់។
៣. (ប ស) យើងកាន់ដៃគ្នាលុះអវសាន បេះដូងពីរប្រាណសូមចងភ្ជាប់
ស្នេហ៍ភក្តីជាផលភ័ព្វ មង្គលជាទ្រព្យ ស្មោះលុះថ្ងៃសូន្យ (ផ្ទួន)៕