(១) ជីកកកោះ ចោះកកាយ ចាយកកាត
|
រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង
|
ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង
|
លើកសម្ដែង លែងសម្ដី លៃសំដៅ។
|
(២) សូរសំនៀង សៀងសំនួន សួនសំណព្វ
|
ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ
|
ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ
|
ចាំតទៅ ចៅតែងទែង ចែងតុទៀន។
|
(៣) ពាក្យរំលេច ពេជន៍រលូន ពូនរលេញ
|
ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន
|
ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន
|
មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។
|
និពន្ធដោយ រដ្ឋា ចាន់ថន
|
០៧ តុលា ២០២២
|