ការកែច្នៃត្រសក់ចាវ

គ្រឿងផ្សំ កែប្រែ

១. ត្រសក់ស្រូវ   ១០គីឡូក្រាម

២. អង្ករដំណើប   ១គីឡូក្រាម

៣. មេដំបែរ      អាស្រ័យទៅតាមមេ

៤. ស្ករត្នោត      ០,៥គីឡូក្រាម

៥. អំបិល             ៧ ទៅ ៩ ខាំ

៦. ប៊ីចេង            ១០ក្រាម

៧. ម្សៅការពារ   ៥ក្រាម

៨. ទឹក​                 ៧ ទៅ ៨ លីត

សម្ភារៈ កែប្រែ

១. កូនកាំបិត

២. ជ្រុញ

៣. ចានដែក

៤. កញ្ច្រែង

៥. ឆ្នាំង ឬខ្ទះ

៦. វែក

៧. ចង្ក្រានហ្គាស់ ចង្ក្រានអុស ចង្ក្រានធ្យូង

៨. ជញ្ជីង

៩. ស្លាបព្រា

១០. ប្រដាប់វាល់ទឹក

១១. កែវ ក្រឡ ឬពាង

របៀបធ្វើ កែប្រែ

១. ត្រូវជ្រើសរើសយកត្រសក់ណាដែលល្អ

២. កាត់ក្បាល និងកន្ទុយត្រសក់ចេញ

៣. លាងសម្អាតត្រសក់អោយអស់ដី និងជ័រ

៤. យកត្រសក់ដែលលាងរួចមកដាក់ក្នុងកញ្ច្រែងអោយស្រស់ទឹក

៥. យកត្រសក់មកឆូតជាពីរបីចំរៀក

៦. យកត្រសក់ដែលឆូតរួចមកតំរៀបក្នុងពាងដែលស្អាត

៧. ដាំទឹកអំបិលអោយពុះ រួចចាក់ចូលក្នុងពាងត្រសក់ រួចទុកត្រសក់នៅក្នុងនោះពេល៣ទៅ៤ម៉ោងហើយត្រូវស្រង់ដាក់ក្នុងកញ្ច្រែងអោយស្រស់ទឹក។

៨. បន្ទាប់មកត្រូវយកត្រសក់នោះទៅហាលថ្ងៃអោយស្រពោន

៩. លុះដល់ល្ងាចត្រូវយកត្រសក់នោះទៅត្រាំទឹកអំបិលម្ដងទៀត។ យើងធ្វើរបៀបដាំទឹកអំបិលចាក់លើត្រសក់ និងហាថ្ងៃអោយបាន៣ទៅ៤ដង។

១០. រៀបចំដាំបាយដំណើបដើម្បីធ្វើដំបែរ

១១. ត្រូវបន្ទំដំបែរ១ទៅ២ថ្ងៃ

១២. បន្ទាប់មកយកដំបែរនោះមកច្របល់ជាមួយស្ករត្នោត បីចេង ម្សៅការពារ អោយបានសព្វសាច់ល្អទើប យើងយកត្រសក់មកច្របល់ជាមួយគ្រឿងដែលលាយទុក ទើបតំរៀបដាក់ចូលក្នុងពាង

១៣. ត្រូវតំរៀបអោយបានស្អាតមួយស្រទាប់ម្ដង មួយស្រទាប់ម្ដង រួចសង្កត់អោយណែន ដោយទុកចន្លោះ១០សង់ទីមែត្រ។

១៤. បន្ទាប់ពីតំរៀបត្រសក់ចូលក្នុងពាងរួចហើយ ត្រូវខ្ទាស់ឬស្សី ដើម្បីត្រសក់អណ្ដែត។

១៥. បន្ទាប់មកធ្វើការជូតសម្អាតមាត់ពាងដោយប្រើក្រណាត់ស្បៃដែលស្អាត

១៦. ក្រោយពីជូតសម្អាតមាត់ពាងរួច ត្រូវគ្របគម្របអោយជិតដើម្បីការពារធូលី ឬសត្វល្អិត។

១៧. ត្រូវសរសេរកាលបរិច្ឆេត និងឈ្មោះផលិតផលដោយបិទនៅលើពាងផលិតផល។

១៨. ក្នុងករណីយើងធ្វើចំណីអាហារច្រើនសម្រាប់បម្រុងទុក យើងត្រូវមានឃ្លាំងសម្រាប់ទុកដាក់ផលិតផលអោយមានរបៀបរៀបរយ ដោយទុកដាក់ក្នុងពាង ក្រឡ កញ្ចប់ ឬថង់ ហើយរក្សាទុកអោយផុតពីដីទៅតាមប្រភេទចំណីអាហារ។