ការកែច្នៃទឹកសណ្តែកស

វត្ថុធាតុដើម

កែប្រែ

- សណ្តែកសៀង ១ គីឡូក្រាម

- ទឹក ១០-១៦ លីត្រ

គ្រឿងផ្សំ

កែប្រែ

- ស្ករស ៦-១២% (៧០ក្រាម/លីត្រ)

- អំបិល ៥ ក្រាម

- ស្លឹកតើយ ៤ សន្លឹក

សម្ភារ

កែប្រែ

- ស្បៃច្រោះ

- ម៉ាស៊ីនកិនទឹកក្រឡុក

- ឆ្នាំង

- ចង្ក្រាន

- វែកកូរ

- វែក

- ជីឡាវ

- ចានដែក

- ធុងទឹក

- ដប

- គម្របដប

- ឧបករណ៍កិបគម្របដប

- អូតូក្លាវ

វិធីសាស្ត្រកែច្នៃ

កែប្រែ

- ជ្រើសរើសសណ្តែកសៀងល្អ គ្រាប់ពេញ មិនមានខ្មូត

- រែង អុំ រើសគ្រួសខ្សាច់ចេញពីសណ្តែកឲ្យបានស្អាត

- លាងសម្អាត ៣-៤ ទឹក

- ត្រាំទឹករយៈពេល ៣-៤ ម៉ោង

- លាងសម្អាត

- កិនសណ្តែកសៀង

- ច្រោះយកតែទឹកសណ្តែកដោយមិនមានកាក

- ដាក់ទឹកសណ្តែកដាំឲ្យពុះ

- បង់អំបិលចូល រំងាស់១៥នាទី

- ដាក់ស្ករស និងស្លឹកតើយចូល និងរំងាស់បន្តិច

- Pasteurization ដប និងគម្របដបរយៈពេល១៥នាទី នៅសីតុណ្ហភាព ៨៥-៩០ អង្សារសេ

- ច្រកទឹកសណ្តែករួចកិបគម្រប

- ធ្វើការ Sterilization​ រយៈពេល ១០-១៥នាទី នៅសីតុណ្ហភាព ១២១ អង្សារសេ

- ទុកឲ្យត្រជាក់

- បិទស្លាកសញ្ញា

- រក្សាទុកនៅកន្លែងមានសុវត្ថិភាព។