ការធ្វើការ៉េម
ការធ្វើការ៉េម ជាមុខវិជ្ជា គេហៈវិទ្យា ការ៉េម ក៏អាចចាត់ទុកជា បង្អែមចំអាបដ៏ឆ្ងាញ់ពិសាដែល ប្រជាជនយើងនិយមចូលចិត្តញ៉ាំ ជាពិសេសគឺកុមារនិងក្មេងៗ ។ យើងនឹងសិក្សាពីរបៀបធ្វើការរ៉េមងាយៗ សម្រាប់បរិភោគក្នុងគ្រួសារនិងអាចធ្វើអាជីវកម្មលក់ដូរ ដើម្បីរកប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ។
គ្រឿងផ្សំ
កែប្រែ•ទឹកសុីរ៉ូ តិចឬច្រើនតាមការនិយមចូលចិត្ត
• ទឹកដោះគោ ១/២ កំប៉ុង
• ស្ករស ១ ស្លាបព្រាបាយ
• អំបិលម៉ដ្ឋ ១ ស្លាបព្រាបាយ
• អំបិលគ្រួស ១ ស្លាបព្រាបាយ
• ទឹកកក ១ដុំ (ល្មមក្លាសេបាន)
• ថង់ ចំនួនថង់ប្រើទៅតាមតម្រូវការរបស់ល្បាយទឹកស៊ីរ៉ូ ដែលត្រូវច្រក ។ បើច្រកថង់តូចទទួលបានការ៉េមច្រើនថង់ តែបើច្រកថង់ ធំទទួលបានការ៉េមតិចថង់ ។
វិធីធ្វើ
កែប្រែ• លាយទឹកសុីរ៉ូជាមួយទឹកដោះគោ ស្ករសអំបិលម៉ដ្ឋ (មួយចិប) ច្របល់ចូលគ្នា រួចកូរឱ្យសព្វ។
• ច្រកល្បាយទាំងនោះចូលទៅក្នុងកូនថង់តូចៗរួចចងឲ្យជាប់។
• បន្ទាប់មកដំទឹកកកជាដុំតូចៗ ដាក់ទៅក្នុងធុងទឹកកកដោយដាក់អំបិលក្រួសចូលដែល។
• ដាក់ថង់ល្បាយទឹកស៊ីរ៉ូចូលរួចគ្របឲ្យជិត។
• បីឬ បួននាទីក្រោយមកត្រឡប់ថង់ល្បាយ ដែលនៅខាងលើឲ្យទៅខាងក្រោមវិញ។
• ទុកថង់ល្បាយនេះឲ្យកកឡើងរឹង ទើបអាចយកមកបរិភោគបាន។
ប្រភេទអាហារនិងជីវជាតិ(វីតាមីន)
កែប្រែ• ប្រភេទអាហារ : ជាតិគ្លុយសុីត ជាតិខ្លាញ់ ជាតិអុីយ៉ូត ជាតិរ៉ែ ជាតិកាល់ស្យូម។
• ជីវជាតិ : វីតាមីនអា វីតាមីនបេអង (B 1) ។[១]
ឯកសារយោង
កែប្រែ- ↑ ដក់ស្រង់ពីសៀរភៅសិក្សាសង្គមថ្នាក់ទី៧ ក្នុងមុខវិជ្ជាគេហៈវិទ្យា ក្នុងមេរៀនទី៤ ទំព័រទី២៥៤ និង ២៥៥ ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១