ការធ្វើសំភាសន៍

ការធ្វើសំភាសគឺជាបែបបទ និងភាពជាក់លាក់មួយ ដើម្បីទទួលពត៌មានច្បាស់លាស់អំពីប្រធានបទដែលត្រូវផ្តល់អោយ (ផ្លូវការ) ។

ការសំភាសន៍

សេចក្តីណែនាំអំពីការធ្វើសំភាសន៍ ៖ ការហ្វឹកហាត់ និង ការរៀបចំត្រៀម គឺមានសារះសំខាន់ចំពោះអ្នកដែលពាក់ព័ន្ធក្នុងការធ្វើសំភាសន៍ដល់ជនដែលងាយ និងទទួលរងគ្រោះ។​

គ្រប់គ្នាចាំបាច់ត្រូវ ៖

  • យល់ពីគោលបំណងនៃការសំភាសន៍
  • យល់ដឹងពីវប្បធម៌ និង សង្គមរបស់មនុស្សដែលយើងធ្វើការជាមួយ រួមទាំងព្រិត្តិការណ៍កន្លងទៅថ្មីៗដែល ជះផលប៉ះពាល់ដល់ប្រទេសកំណើតរបស់ពួកគេ
  • ត្រូវមានជំនាញទំនាក់ទំនងដែលអភិវឌ្ឍន៍បានល្អ ជាពិសេសសំដៅដល់សមត្ថភាពស្តាប់អ្នកដ៏ទៃ ដោយមិនធ្វើការសន្និដ្ឋានអំពីអ្វីដែលពួកគេកំពុងនិយាយ
  • ចេះនិយាយទៅកាន់ពួកគេអោយបានសុភាពរាបសារ ប៉ុន្តែត្រូវស្វែងរកពត៌មានដែលចាំបាច់នៅក្នុងគ្រានោះដែរ
  • មានសមត្ថភាពស្គាល់ និង ចងចាំពត៌មានសំខាន់ៗ
  • បើកចំហរចំពោះពត៌មានថ្មីៗនិងនឹកមកដល់ ដែលពត៌មានទាំងនោះប្រហែលជាទទួលបាន

ការសំភាសន៍ គឺទាក់ទងនិងការប្រមូលពត៌មាន ហើយបន្ទាប់មកធ្វើការវិភាគអ្វីដែលអ្នកទទួលបាន ដោយឆ្លុះបញ្ចាំង ទៅលើ ៖ តើលោកអ្នកបានពិភាក្សាអ្វីខ្លះជាមួយគេ និងលើអ្វីដែលលោកអ្នកបានសង្កេតឃើញ ។

របៀបនៃការធ្វើសំភាសន៍

កែប្រែ

ការចាប់ផ្តើមធ្វើបទសំភាសន៍

កែប្រែ
  • នែនាំខ្លួនរបស់អ្នកដោយប្រាប់ឈ្មោះ និង តំណែងរបស់អ្នក
  • ពន្យល់អោយបានច្បាស់លាស់ថាហេតុអ្វី លោកអ្នកចង់និយាយជាមួយគេ
  • ត្រូវឆ្លើយរាល់សំនួរគ្រប់ពេល អោយបានពេញលេញតាមដែលអ្នកអាចធ្វើទៅបាន ដោយមិន រំលោភទៅលើសិទិ្ធរក្សាការសំងាត់របស់អ្នកដ៍ទៃទៀត ។

បរិយាកាសជុំវិញ ៖ (ការបង្កើតបរិយាកាសដែលមានសុវត្ថិភាព)

កែប្រែ
  • នៅក្នុងការិយាល័យ វាមានលក្ខណះងាយស្រួលជាងការទៅសួរដល់ផ្ទះ
  • ត្រូវអោយច្បាស់លាស់ថានឹងមិនមានអ្វីមកបង្អាក់អ្នក ហើយអោយច្បាស់ថាអ្នកអាចនិយាយ ក្នុងលក្ខណះដែលអាចរក្សាការសំងាត់បាន ។
  • អនុញាតិអោយគេជ្រើសកន្លែងដែលគេចង់អង្គុយនិយាយ
  • ត្រូវអង្គុយយ៉ាងណាដើម្បីអោយអ្នកអាចសង្កេតពីប្រតិកម្មនានា ។

ឥរិយាបទ

កែប្រែ
  • ត្រូវមានកាយវិការចេះគោរព
  • ត្រូវចេះផ្តល់ពត៌មាន
  • ត្រូវចេះទទួលយក និង មិនវិនិច្ឆ័យ
  • ត្រូវបង្ហាញថាអ្នកចាប់អារម្មណ៍

ជំនាញនិង វិធីសាស្រ្ត

កែប្រែ
  • ប្រើសំនួរបើក - អ្នកណា. ពេលណា. អ្វី. និង ហេតុអ្វី (លើកលែងតែពេលណាអ្នកចង់ធ្វើការ បញ្ជាក់អោយច្បាស់ថា អ្នកយល់នូវអ្វីដែលគេបាននិយាយ )
  • ប្រើភាសាកាយដែលជួយជំរុញទឹកចិត្ត
  • ស្តាប់ដោយប្រុងប្រយ័ត្ន និង ដោយពិចារណា
  • បង្ហាញអោយឃើញថាអ្នកបានស្តាប់ដោយធ្វើការសង្ខេប
  • អនុញាតិអោយគេបញ្ចេញនូវអារម្មណ៍
  • ត្រូវចេះយល់ពីអារម្មណ៍
  • បញ្ជាក់ពត៌មានអោយច្បាស់ដោយសំរួលនូវសំនួរអោយសាមញ្ញសាជាថ្មីឡើងវិញ
  • សួរដើម្បីបញ្ជាក់បើសិនជាអ្នកមិនយល់
  • លើកទឹកចិត្តអោយពួកគេលើកឡើងនូវដំណោះស្រាយរបស់ពួកគេ

ធ្វើការកត់ត្រា ខ្លះនូវពេលសំភាសន៍

ការបញ្ចប់កិច្ចសន្ទនា

កែប្រែ
  • មុនពេលចាកចេញទៅ ពន្យល់ពីអ្វីនឹងកើតឡើងបន្ទាប់ទៀត ក្នុងនោះរួមទាំងប្រាប់ពីពេលវេលា ដែលលោកអ្នកនឹងជួបគេម្តងទៀត ។

សូមកុំ

កែប្រែ
  • សួរសំនួរនាំមុខ
  • បង្អាក់ លើកលែងតែពេលណាដែលអ្នកច្បាស់ថាមានការយល់ច្រឡំ
  • ប្រាប់ពួកគេតើត្រូវរស់នៅបែបណានោះទេ
  • តិះទៀនអ្នកផ្សេង
  • ចោទសួរសំនួរទៅកាន់គេច្រើនពេកទេ
  • សន្យាថាអ្នកមិនអាចរក្សា ឬ និយាយរឿងដែលមិនពិតនោះទេ


  • == ក្រោយពេលសំភាសន៍ ==
  • ត្រូវបន្តអនុវត្តអោយបាននូវរាល់សន្យា និង ការប្តេជ្ញាចិត្តដែលលោកអ្នកបានធ្វើ ជានិច្ច
  • គិតអំពីអ្វីដែលគេបានប្រាប់អ្នក និង អ្វីដែលអ្នកសង្កេតឃើញ
  • កត់ត្រាទុកអោយបានលំអិតជាងមុននូវអ្វីដែលអ្នកបានដឹង និងរាល់សកម្មភាពដែលអ្នកចាំបាច់ ត្រូវធ្វើ
  • កត់សំគាល់នូវចំណុចមិនសមស្របគា្នចំពោះពត៌មានដែលគេផ្តល់អោយអ្នក
  • ប្រមូលពត៌មានបន្ថែមទៀតដែលអ្នកត្រូវការ
  • ត្រូវធ្វើការបញ្ជូនបន្តដែលសមស្រប
  • បើសិនជាគេត្រូវការ សូមបង្កើតអនុសាសន៍