ការផ្សព្វផ្សាយទូរទស្សន៏
ការផ្សព្វផ្សាយទូរទស្សន៏
កែប្រែសារៈសំខាន់នៃបច្ចេកទេសទូរទស្សន៏ ទូរទស្សន៏មិនគ្រាន់តែសម្រាប់មើល កំសាន្តកែអផ្សុកប៉ុណ្ណោះទេតាមល្បឿនរីកចំរើន នៃបច្ចរកទេស និង វិទ្យាសាស្ត្រសព្វថ្ងៃនេះ។ គេប្រើគ្រឿងវិទ្យុទូរទស្សន៏សម្រាប់ជាជំនួយដល់ គ្រប់បែបយ៉ាង ក្នុងកិច្ចការរបស់ មនុស្សលោក។ គេអាចប្រើគ្រឿងទូរទស្សន៏ ]ពិនិត្យមើលគ្រឿងម៉ាស៊ីនក្នុងរោងចក្រដែលដើរដោយស្វ័យប្រវត្តិ មិនបាច់ប្រើកម្មករ គឺមនុស្សម្នាក់ឬ ពីរនាក់អង្គុយតែក្នុងការិយាល័យ អាចមើលទៅឃើញចលនា ម៉ាស៊ីនក្នុងរោងចក្រធំមួយទាំងមូល ដែលគ្មានកម្មករ ហើយប្រសិនបើម៉ាស៊ីនមួយណា ដើរមិនស្រួល គេអាចបញ្ជាតាមចរន្តអគ្គីសនី ឬតាមរលកធាតុអាកាសអោយម៉ាស៊ីននេះឈប់ ឬអោយដើរស្រួលវិញ ដោយគេពុំចាំបាច់ដើរទៅជិតម៉ាស៊ីននោះឡើយ។ នៅក្នុងសាលារៀន ឬក្នុងមហាវិទ្យាល័យអ្វីមួយ គ្រូបង្រៀនកូនសិស្សដ៏ច្រើនកុះករបាន ដោយគ្រូនោះពុំចាំបាច់ដើរចូលទៅក្នុងថ្នាក់រៀននោះ ក៏អាចមើលគ្នាឃើញរវាងគ្រូនិងសិស្សដែរ ដោយគ្រូនោះមើលទៅសិស្សតាម កញ្ចក់ទូរទស្សន៏ ហើយសិស្សនោះក៏អាធ្វើសំនួរឆ្លងឆ្លើយជាមួយ គ្រូបានយ៉ាងងាយស្រួលបំផុត។ ទៅអនាគតបើបច្ចេកទេស ទូរទស្សន៏បានរីចំរើនដល់ កំពូលហើយ គេអាចប្រើបច្ចេកទេស នេះមកជំនួសកម្លាំងមនុស្សបានមួយផ្នែកធំទៀត ខាងរបរកសិកម្មគឺអ្នកស្រែទាំងឡាយពុំចាំបាច់ លីនង្គ័លដឹកគោ ក្របី ឬបើកត្រាក់ទ័រទៅប្រឡូកប្រឡាកក្នុងវាលស្រែ ហាលថ្ងៃហាលខ្យល់ភ្លៀង ហត់នឿយទៀតហើយ គេអាចប្រើរលកធាតុអាកាសទៅ បញ្ជាគ្រឿងម៉ាស៊ីន ស្វ័យប្រវត្តិអោយ ភ្ជួរស្រែ អោយស្ទូង សាប ច្រូតដោយខ្លួនឯង ដោយពុំបាច់មានមនុស្សនៅចាំត្រួតពិនិត្យឡើយ គឺគេពិនិត្យតាមកញ្ចក់ទូរទស្សន៏ហើយបញ្ជាពីចំងាយបានយ៉ាងងាយស្រួល ព្រមទាំងបានផលច្រើនមហិមា ប្រសើរ ជាងមានមនុស្សទៅធ្វើផ្ទាល់ទៅទៀត។ ក្រៅពីនេះ មនុស្សអាចប្រើគ្រឿងទូរទស្សន៏មើលឃើញ ពិភពមួយដ៏អស្ចារ្យនៅក្នុងបាតសមុទ្រ ដែលយើងសព្វថ្ងៃពុំអាចទៅដល់។
អំពីទូរទស្សន៏
កែប្រែទូរទស្សន៍គឺជាមាស៊ិនអេឡិចត្រូនិចទូគមនាគន៍មួយដែល ជាគ្រឿងសំរាប់ធ្វើការបញ្ជូនរូភាព និង ការទទួលពីកន្លែល មួយទៅកន្លែងមួយទៀត ដែលអាចធ្វើឲ្យយើងមើលឃើញរូភាព ដែលមានពណ៌តែមួយ គឺ (ពណ៌ស ឬ ខ្មៅ ) និងមានពណ៌ជាច្រើនទៀត ដែលអមជាមួយនិងសំលេង ។ ជាមួយគ្នានេះផងដែរ ទូរទស្សន៍ វាបង្ហាញពីភាពដាច់ដឡែកផងដែរ នៅលើកញ្ចក់ទួរទស្សន៍, និងមានកម្មវិធីជាច្រើន ។ ទូរទស្សន៍មានដើមកំណើតមកពីការលាយភាសាឡាតាំងនិងក្រិច ពាក្យក្រិចមានន័យថា ការមើលពីចម្ងាយ & ភាសាឡាតាំង visio, (មកពីពាក្យ video , vis- to see ) ។ ចាប់តាំងពីស.វទី១៩២០ មក ការផ្សព្វផ្សាយ ពានិជ្ជកម្ម តាមរយៈទូរទស្សន៍វិទ្យុ បានផ្ដល់ផលប្រយោជន៏យ៉ាងខ្លាំងបំផុត ឈុតឆាករបស់ទូរទស្សន៍ វាជាកន្លែងសាមញ្ញ នៅតាមសា្ថប័ន។
របៀបនៃការបញ្ជូនរូបភាព
កែប្រែយោលទៅតាមមូលហេតុនៃគ្រាប់ភ្នែក អ្នកវិទ្យាសាស្រ្តក៏បានស្រាវជ្រាវរាវរកឃើញ នូវវិធីបញ្ជូនរូបភាពម្យ៉ាងទៅតាមចរន្តអគ្គីសនី ឬ តាមរលកធាតុអាកាស។ គេយករូបភាពនៃវត្ថុអ្វីមួយ មកបែងចែកជាគ្រាប់ល្អិតៗជាច្រើនអតិបរមា រួហើយឆ្នៃគ្រាប់ល្អិតទាំងនោះអោយទៅជាធាតុអគ្គីសនី។ ធាតុអគ្គីសនី ដែលកើតដោយគ្រាប់ល្អិតទាំងនេះមានសភាពខ្លាំងឬ ខ្សោយទៅតាមពន្លឺ ឬស្រមោលដែលរូបភាពទាំងនោះបានចាំងឆ្លុះចេញមកដែរ។ រូបថតក្នុងកាសែតគេហៅថារូបថត (Cliché) រូបថតទាំងអស់នោះបើយើងពិនិត្យអោយបានហ្មត់ចត់ទៅឃើញមានចំណុចខ្មៅៗ ជាច្រើនខ្លះធំ ខ្លះតូច រាយពាសពេញរូបរាងនៃរូបថត។ ហើយរូបមនុស្ស ឬវត្ថុក្នុងរូបថតនោះសោតក៏ករកើតឡើងដោយចំណុចខ្មៅ (Points noirs) ដ៏ច្រើនកុះករនោះដែរ។ កន្លែងដែលមានសម្បុរ ស គឺមកពីចំណុចខ្មៅនៅទីនោះល្អិតកន្លែងណាដែលមានសម្បិរស្លាប់ ឬខ្មៅដូចជាសក់ក្បាលឬសម្លៀកបំពាក់ខ្មៅជាដើម គឺមកពីកន្លែងនោះ មានចំណុចខ្មៅធំៗ ជាច្រើនតម្រៀបគ្នា ញឹកស្កះមើទៅឃើខ្មៅប្រតាក។
ប្រវត្តិនៃទូរទស្សន៏
កែប្រែនៅក្នុងពេលនេះដែរ ការអភិវឌ្ឍន៏ស្ថិតនៅក្នុងដំណាក់កាលមួយ ដែលមានសន្ទុះយ៉ាងឆាប់រហ័សបំផុត,ម្យ៉ាងវិញទៀតទូរទស្សន៏ ត្រូវបានគេប្រើប្រាស់អោយមានសារះប្រយោជន៏នៅក្នុងលំដាប់ខ្ពស់ នៃខាងទស្សនសម្ពន័្ធ ដោយមានភាពស្វ័យប្រវត្តិហើយបច្ចេកវិទ្យាខាងអេឡិចត្រូនិចបានចាប់យក,ការបញ្ជូនឬឆ្លងកាត់និងការបង្ហាញរូបភាព។ ដោយនៅក្នុងអំឡុងចុងឆ្នាំ១៩២០,ហើយបច្ចេកវិទ្យាអេឡិចត្រូនិច ត្រូវបានគេស្រាវជ្រាវ អោយលេចចេញជារូបរាងឡើង។ ប្រពន្ធ័ទូរទស្សន៏ទំនើបៗទាំងអស់ជាវត្ថុដែលបន្សល់នូវពីសម័យបុរាណនៅលើអក្សរ។ បើទោះបីជាចំណេះដឹងធ្វើការ ដោយប្រពន័្ធគ្រឿងយន្ត មានការកើនឡើងយ៉ាងណាក៏ដោយកឺវាមានសារះសំខាន់ខ្លាំងណាស់ទៅលើការអភិវឌ្ឍន៏ បចេ្ចកវិទហយាអេឡិត្រូនិចទូរទស្សន៏យ៉ាងពិតប្រាកដ។ រូបភាពនៃអគ្គីសនីដំបូងបង្អស់ដែលបានធ្វើការផ្សព្វផ្សាយតាមរយះវិទ្យុទូរទស្សន៏ គឺវាបញ្ជូនទៅគ្រឿងយន្ត ម៉ាស៊ីនហ្វាក់បានយ៉ាងឆាប់រហ័សជាទីបំផុត, លើសពីនេះទៅទៀតនោះម៉ាស៊ីនផ្ញើរសារទូរលេខ បានរីកចំរើនឡើងនៅចុងសតវត្សទី១៩ ។ ដំណើការនៃការឆ្លងកាត់នៃថាមពលអគ្គីសនី រូបភាពមានចលនា រស់រវើក នៅលើកញ្ចក់ទូរទស្សន៏ នេះគឺជាគំរោងលើដំបូងបង្អស់នៅក្នុងឆ្នាំ១៨៧៨ ដូចទៅនឹងតេឡេហ្វូណូស្កូបដែរ, បន្ទាប់មកគឺការសិក្សាស្រាវជ្រាវមានរយះពេលខ្លី អំពីទូរសព្ទ័។ នៅពេលនោះផងដែរ វាក៏បានក្លាយទៅជាការកិតរំពឹងទុករបស់អ្នកនិពន្ធ, ដោយនៅថ្ងៃណាមួយ ពន្លឺនោះវាអាចឆ្លង កាត់ខ្សែលួសស្ពាន់ជារៀងរហូត ក៏ដូចជាសម្លេងផងដែរ។ គំនិតនៃការប្រើប្រាស់ស្កែនចុះឡើង ដើម្បីអោយរូបភាពឆ្លងកាត់ គឺគេដាក់អោយប្រើជាផ្លូវការក្នុងឆ្នាំ១៨៨១ នៅក្នុងម៉ាស៊ីនផ្ញើរទូរលេខទាំងមូល, តាមរយះនៃការប្រើផើងប៉ោល គ្រឿងយន្តទាំងនោះធ្វើការស្កែនចុះឡើង។ លើសពីនេះទៅទៀត នៅក្នុងអំឡុងពេលទៅថ្ងៃខាងមុខ ការស្កែននៅក្នុងទំរង់មួយឬផ្សេងៗពីគ្នា ត្រូវបានគេប្រើរាល់រូបភាពបច្ចេកទេស ទាំងអស់ដោយឆ្លងកាត់ទៅតាមកាលកំណត់បញ្ជូនទៅក្នុងទូរទស្សន៏ នេះគឺជាដំនើរនៃ"សនិទានកម្ម" ដំនើរការនៃការផ្លាស់ប្ដូររូបភាពនៃចក្ខុវិញ្ញាណមួយ ទៅជាប់បន្តគ្នាក្នងការប្រព្រឹត្តិនៃអគ្គីសនី។