ពាក្យឃោសនានៅទំព័រដើម កែប្រែ

មានអ្នកប្រើប្រាស់ខ្លះដែលបានចូលមកវីគីភីឌាភាសាខ្មែរយើងហើយ តែមិនដឹងថាវិគីនេះអាចកែប្រែនិងសរសេរអត្ថបទបន្ថែមបាន។ ហេតុនេះដើម្បីអោយគេចាប់អារម្មណ៍ចង់សរសេរអត្ថបទក្នុងវិគីយើង ខ្ញុំមានគំនិតក្នុងការដាក់ពាក្យឃោសនានៅលើទំព័រដើម ដែលមានខ្លឹមសារដូចតទៅ៖

អ្នកអាចជួយលើកស្ទួយវិគីភីឌាភាសាខ្មែរនេះ​អោយមានលក្ខណៈល្អប្រសើរឡើងបាន តាមរយៈការជួយសរសេរអត្ថបទថ្មីៗ កែប្រែអត្ថបទចាស់ៗដែលខ្វះខ្លឹមសារ និងផ្ទុករូបភាពឡើង។ រួមកំលាំងគ្នាដើម្បីស្ថាបនាសព្វវចនាធិប្បាយភាសាខ្មែរតែមួយគត់នៅលើអ៊ីនធឺណិតនេះ អោយមានគុណភាពសំរាប់ជាប្រភពសិក្សាសំរាប់ប្រជាជនខ្មែរគ្រប់រូប។

តើអ្នកយល់យ៉ាងណា?

P.S: អ្នកអាចកែប្រែ បន្ថែមខ្លឹមសារពាក្យឃោសនានេះតាមការគួរ។ ចំពោះស្ទីលរបស់វា ស្រេចតែអ្នកពេញចិត្តទៅចុះ។--គីមស៊្រុន ម៉ោង១២:៤៨ ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០០៨ (UTC)Reply

I will do soon, --Kiensvay ម៉ោង១៧:០១ ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០០៨ (UTC)Reply

My maps of Angkor កែប្រែ

Sua'sdey! Sok sabbai te?

Thanks for translating my map of Angkor Thom into Khmer. I have made some more. Ther is a map of Ta Som, Neak Pean and Angkor too. I am going to provide some more soon as well as city maps of Siem Reap and Phnom Penh. You can find the maps on Wikivoyage/shared: here... Feel free to use the maps or upload here. You can check out the site for more from time to time. This year I am going to finish the Phnom Penh map. Then I go on holiday - to Cambodia, of course :) (write te same text to you on commons:) -- DerFussi ម៉ោង១០:៣៨ ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០០៨ (UTC)Reply

បុណ្យចូលឆ្នាំខែ្មរ កែប្រែ

ប្រវត្តិបុណ្យចូលឆ្នាំ និង ពិធីបុណ្យចូលឆ្នាំខែ្មរ មាន​អត្ថន័យ​ស្ទើរតែ​ចម្លង​ពីគ្នា​ទាំងស្រុង​។ យើង​មិន​គួរ​មាន​អត្ថបទ​ពីរ មានអត្ថន័យ​ដូចគ្នា​យ៉ាងនេះ​ទេ។ យើង​គួរតែ​ញែកខ្លឹមសារ​ឲ្យ​ដាច់ពីគ្នា​រវាង​ចំណងជើង​ទាំងពីរ​នេះ បើ​មិនអាច​ធ្វើបាន​ទេ គួរតែ​រក្សាទុក​តែមួយ ហើយ​បញ្ជូនបន្តទៅ​ចណងជើង​មួយទៀត។ តើ​អ្នក​យល់​យ៉ាងណាដែរ​? ខ្ញុំ​ពុំហ៊ាន​សម្រេច​តែឯងទេ ព្រោះ​ខ្លាច​មាន​កំហុសឆ្គង​ណាមួយ នាំឲ្យ​ខាត​ប្រយោជន៍​រួម​ចំពោះ​ករណី​ទាំងពីរ​ខាងលើ​នេះ​។ --ធារិត ម៉ោង១០:២៥ ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

តាត្រសក់ផ្អែម កែប្រែ

មាន​អត្ថបទ​៣ ដែល​មាន​អត្ថន័យ​ដូចគ្នា​បេះបិទ​គឺ​៖ តាត្រសក់ផ្អែម រឿងតាត្រសក់ផ្អែម និង ប្រវត្តិតាត្រសក់ផ្អែម​។ តាម​យោបល់​ខ្ញុំ គួរតែ​រក្សាទុក​តែ​អត្ថបទ​មួយ​ទៅ​បាន​ហើយ​។ ឯ​ចំណងជើង​ផ្សេងទៀត គួរតែ​បញ្ជូនបន្តទៅ​ចំណងជើង​ដែល​រក្សាទុក​។ ចុះ​អ្នក​វិញ យល់​យ៉ាងណាដែរ​? --ធារិត ម៉ោង០៥:៥២ ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

ខ្ញុំយល់ស្រប សូមជួយកែសំរួល--Kiensvay ម៉ោង០៥:៥៦ ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

បញ្ហារូបភាព កែប្រែ

ខ្ញុំ​មាន​បញ្ហា​ជាមួយ​​រូបភាព​ដែល​ខ្ញុំ​បាន​អាប់ឡូត​នៅ​វីគីមីឌា គឺ​ត្រូវ​គេ​លុប​អស់​។ ខ្ញុំ​ចង់​សួរ​ថា​ហេតុអ្វី​បាន​ជា​គេ​លុប​រូប​ភាព​របស់​ខ្ញុំ ហើយ​ធ្វើ​ដូច​ម្ដេច​ដើម្បីឲ្យ​គេ​មិន​លុប​រូបភាព​របស់​យើង​ចេញ​​? --Pisethforever ម៉ោង១០:៣៤ ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ដែរ កែប្រែ

ចំពោះ​បញ្ហានេះ​ ខ្ញុំ​គិត​ថា​ប្រហែល​ជា​ដូច​គ្នា​ហើយ ព្រោះ​ក្នុង​អត្ថបទ​អត់​សរសេរ​ថា អាម៉ុក​មាន​ប្រភេទ​ផ្សេងៗ​ទៀត​ផង​។

ឈ្មោះ​កៀនស្វាយ កែប្រែ

ឈ្មោះ​កៀនស្វាយ​​ ឬ គឹមស្រ៊ុន នេះ​ប្រើប្រាស់​សិទ្ធិ​មិន​ត្រឹមត្រូវ។ ដើរ​លុប​អត្ថបទ​ផ្ដេសផ្ដាស​តាម​តែ​ចិត្ត​នឹក។

ការចោទប្រកាន់ កែប្រែ

សួស្តីប៉ុនលី!!! មានគេចោទប្រកាន់ថាប៉ុនលីឯងចេះតែលុបអត្ថបទគេផ្ដេសផ្តាស់។សូមប៉ុនលីមើលBlogនេះ សម្រាប់ខ្មែរទៅ។បើមិនពិតទេនោះ​ សូមបកស្រាយ​ឲ្យគេ​ភ្លឺ​ច្បាស់​ក្នុង​Blog​នោះទៅ។--Phearahak ម៉ោង១០:៥៥ ថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

អរគុណ កែប្រែ

អរគុណ​សម្រាប់​ការបកស្រាយ ខ្ញុំ​នឹង​រៀបចំ​សរសេរ​រឿង​មួយ​ទៀត​ដើម្បី​ឆ្លើយតប។

ចំណាត់ថ្នាក់ក្រុម កែប្រែ

សួស្តីប៊ុនលី!!! តើអាចជួយប្រាប់ខ្ញុំបន្តិចបានទេអំពីរ​បៀប​បង្កើតចំណាត់ថ្នាក់ក្រុម? ព្រោះខ្ញុំមានបំនងបង្កើតចំណាត់ថ្នាក់ក្រុមច្បាប់ជាដើម។--Phearahak ម៉ោង០៦:៥១ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

បង្កើត​ទំព័រ​គំរូ កែប្រែ

តើ​ បង កៀន​ស្វាយ អាច​ប្រាប់​ខ្ញុំ​ពី​របៀប​បង្កើត​ទំព័រ​គំរូ បាន​ទេ?

រូបយន្ត កែប្រែ

ខ្ញុំ​ត្រូវ​ការ​ដាក់​ទំព័រ​ខ្លះ​ជា "រូបយន្ត" ភ្ជាប់​ទៅ​នឹង​ភាសា​ផ្សេងៗ​។ តើ​ត្រូវ​ដាក់​រូបយន្ត​តាម​វិធីណា​? --ធារិត ម៉ោង០១:២៣ ថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

អរគុណ​ចំពោះ​ការ​ណែនាំ​របស់ Kiensvay ខ្ញុំ​នឹង​ព្យាយាម​ស្វែងយល់​អំពី​រូបយន្ត​នេះ​។ ប្រសិនបើ​មាន​បញ្ហា ខ្ញុំ​នឹង​សួរ​បន្ថែម​ទៀត​។ --ធារិត ម៉ោង០៧:៣៥ ថៃ្ងព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០០៨ (UTC)

បង្កើតប្រអប់Info កែប្រែ

ខ្ញុំ​ឃើញ​កូដ​ក្នុង​ការ​បង្កើត​ប្រអប់​Info មាន​អក្សរ​កាត់​ជា​ភាសាអង់គ្លេស រួច​វា​បង្ហាញ​ជា​ភាសា​ខ្មែរ។ តើ​បង អាច​រៀប​រាប់​ពី​កូដ​ទាំង​នោះ​បាន​ទេ?

ការលាឈប់ កែប្រែ

សួរស្ដី គីមស្រុន និង Kiensvay ! តើ​មូលហេតុអ្វី​បាន​ជាអ្នកទាំងពីរ​​សម្រេចចិត្ត​លាឈប់​ពី​អ្នកអភិបាល​? ខ្ញុំ​ពុំ​យល់​ទាល់តែ​សោះ​ចំពោះ​ការលាលែង​របស់​ គីមស្រុន ក៏ដូចជា Kiensvay ផងដែរ ឬ ដោយសារតែ​ការមាន​បទចោទប្រកាន់​មួយចំនួនស្ដីអំពី​ការលុប​អត្ថបទ​ខ្លះ​ចេញពី​វិគីភីឌាភាសាខ្មែរ​? ប្រសិនបើ អ្នកទាំងពីរ​មិនបកស្រាយ​ខ្ញុំ​នៅតែ​មិនយល់​ជារៀងរហូត ហើយ​ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ជា​ពន់ពេក ដែល​បាន​បង់​អ្នកអភិបាល​ដែល​សកម្ម​ដល់​ទៅ​ពីររូប។ ទៅ​ថ្ងៃមុខ វិគីភីឌាភាសាខ្មែរ​មុខជា​នឹងជួប​ការលំបាក​ដោយសារតែ​ខ្វះ​អ្នកអភិបាល ដែល​មាន​ឆន្ទៈ និង​សមត្ថភាព​។ សម្រាប់​ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំងពីរ​បន្ត​កិច្ចការ​ជា​អ្នកអភិបាល​តទៅទៀត ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​វិគីភីឌាភាសាខ្មែរ ក៏ដូចជា​លើកកម្ពស់​ភាសាជាតិ​ផងដែរ​។ ចំពោះ​ការរួមចំណែក​របស់​ខ្ញុំ ខ្ញុំ​បាន​យកពេលវេលា​ដែល​ទំនេរ​ពី​ការងារ និង​ការសិក្សា​​ដើម្បី​ចូលរួម​សរសេរ​អត្ថបទ​សម្រាប់​វិគីភីឌា​ភាសាខ្មែរ បើទោះជា​ពេល​ខ្លះ​អាច​គ្មាន​សកម្មភាព​មួយ​រយៈពេល​ក៏ដោយ តែ​ខ្ញុំ​នឹង​វិលត្រឡប់​មកសរសេរ​វិញ​ពេលណា​ខ្ញុំ​ទំនេរ ខ្ញុំ​មិនដែល​គិត​បោះបង់​វិគីភីឌា​ចោលទេ​។ ដូច្នេះ ខ្ញុំ​សូមឲ្យ​អ្នក​ទាំងពីរ​សម្រេច​ចិត្ត​ឡើងវិញ​ថាតើ​គួរ​លាឈប់​ពី​អ្នកអភិបាល ឬ យ៉ាងណា​? សង្ឃឹម​ថា​យើង​នឹង​បាន​សហការ​ជាមួយ​គ្នា​យូរ​អង្វែង​តទៅមុខ​ទៀត​។ --ធារិត ម៉ោង០៨:០៩ ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

Hey Kiensvay កែប្រែ

Hey Kiensvay are you Khmer?--125.27.52.111 (ពិភាក្សា) ម៉ោង០៨:១៨ ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១០ (UTC)Reply

Question about a Khmer word កែប្រែ

Hi. I hope you can help me. I need the Khmer word - my profession. I am a surveyor (there is a picture: [១] ). I asked a Cambdian friend and tried to type it in. But there is still a mistake. It must be something like that: វាសុែវង - Can you provide the right spelling? It would be very nice. Akhun! Sua'sdey chnam thmey next week. -- DerFussi ម៉ោង២០:០៥ ថៃ្ងព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០១០ (UTC)

Article requests កែប្រែ

Hi! Do you do article requests in Khmer? WhisperToMe (ការពិភាក្សា) ម៉ោង២៣:៤៦ ថ្ងៃច័ន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១២ (UTC)Reply

Please add a license កែប្រែ

You have added one or more file(s) with no license. All files need a license. Please check your uploads and make sure they all have a good source, author and license. If they do not have a license the files have to be deleted. You can see all files with no license in Category:Files with no license. Click the link in the top of the category and find your own name to see the files you uploaded. For questions please contact User:MGA73. -- MGA73bot (ការពិភាក្សា) ម៉ោង១២:០៥ ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ (UTC)Reply

Permission for files កែប្រែ

Hi! All files need a license as written above. But I also noticed that files like ឯកសារ:Around Bakheng.jpg have a permission "សំរាប់ប្រើប្រាស់ក្នុងវិគី". According to google translation it means "For use in wiki". Files uploaded to Wikipedia have to be free for everyone to use. Also outside Wikipedia. So either the file should be deleted or the "សំរាប់ប្រើប្រាស់ក្នុងវិគី" should be removed. Perhaps you could check your uploads? Files like ឯកសារ:ផ្កាសាកឹរ៉ា នៅ ហ៊ីរ៉ូស៊ីម៉ា.jpg should also have a clear source. For example "I'm the photographer". --MGA73 (ការពិភាក្សា) ម៉ោង១៥:០៨ ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ (UTC)Reply