sothea sc
ឯកសារ:BOY WITH FLAG.gif
ជើងមេឃនៃsothea sc
រហស្សនាម: កូនខ្មែរថ្មី (បច្ចប្បុន្ន)
បរុសគ្មានមន្តស្នេហ៍
កូអរដោនេ: Coordinates: Unknown argument format
រដ្ឋាភិបាល
 • ប្រភេទ
Weddingkhmer

ប្រពៃណីខ្មែរពេលរៀបការ កែប្រែ

នៅក្នុងសង្គមខ្មែរ ប្រពៃណីពេលរៀបការ គឺជាកាតព្វកិច្ចមួយមិនអាចខ្វះបាន ។ សង្គមចាត់ទុកប្ដីប្រពន្ធដែលយកគ្នាដោយមិនបានរៀបការតាមប្រពៃណីគឺជាអ្នកគ្មានសេរីសូស្ដីគ្មានកិត្ដិយស ។ ពិធីរៀបការ ខ្មែរនិយមហៅថា ពិធីរៀបអាពាហ៏ពិពាហ៏ ឬ អាវាហ៏វិវាហ៏ ។

មុនពេលរៀបការ កែប្រែ

ពិធីចែចូវ ឪពុក ម្ដាយខាងប្រុសចាត់ស្រីម្នាក់ដែលមិនអភ័ព្វគូហើយធ្លាប់ជិត ស្និទ្ធនិងគ្រួសារខាងស្រីឲ្យទៅស៊ើបការ ។ បើដឹងថាកូនស្រីនៅទំនេរ ទើបធ្វើពិធីចែចូវ ឬស្ដីដណ្ដឹងដែលប្រព្រឹត្ដិទៅអស់រយៈពេល ៣ លើកចាប់ផ្ដើម។ ពិធីចែចូវលើកទី ៣ នេះគេហៅថាពិធី “ ស៊ីស្លាដក “ ។ ពិធីស្ដីដណ្ដឹង ត្រូវផ្ដល់ពត៌មានទៅគ្រួសារខាងបស្រីពីកាលបរិច្ឆេទដែលចូលស្ដីដណ្ដឹង អ្នកទទួលសិទ្ធចូលទៅស្ដីដណ្ដឹងហៅថា អ្នកផ្លូវចៅមហា ឯតំណាងខាងកូនស្រីហៅថា មេបា ។ ពិធីស្ដីដណ្ដឹងប្រព្រឹត្តទៅ ៣ លើកៈ លើកទី១ ស្រីតំណាងខាងប្រុស ៣ នាក់ ប្រដាប់ដោយនំនែក ស្លាម្លូកំដរ ដៃផងទៅចូលស្ដីដណ្ដឹង តែមិនទាន់បានសំរេចទេ ចាំពិគ្រោះគ្នាសិន ។ លើកទី២ ពិធីស៊ីស្លាកន្សែងអ្នកផ្លូវ៣ នាក់ចូលជាលើកទី ២ មាននំសំភារៈកំដរដៃដូចលើកមុន ។មិនទាន់សំរេចទៀតគេរង់ចាំអ្នកផ្លូវប្រុសៗមកម្ដងវិញ ដោយនាំយកកូនកំលោះមកមើលផង។ លើកទីព៣ ហៅថាស៊ីស្លាភ្ជាប់ពាក្យ អ្នកផ្លូវស្រី ៣ នាក់នឹងប្រុស ៣នាក់ ( អ្នកផ្លូវ អ្នកមហា )នាំរណ្ដាប់ច្រើនមុខ រួមមាននំច្រើនប្រភេទមាន ស្លាម្លូ អង្ករត្រីសាច់បន្លែ ផ្លែឈើជាដើម ។ ពិធីបង្ហាញស្វាមីខ្លួន ប្រុស ស្រី ទីបំផុតគេជូនបណ្ដាការនោះអោយទៅខាងស្រី ។ អាចអោយកូនប្រុសទៅបំរើផ្ទះខាងស្រី រហូតដល់ពេលរៀបការ តែទំនាក់ទំនងរវាងកូនប្រុសស្រី ត្រូវគោរពច្បាប់យ៉ាងតឹងរឹង ។

ពេលរៀបការ កែប្រែ

ពីបុរាណៈ ថ្ងៃចូលរោង នៅថ្ងៃទី ១ ខាងប្រុសត្រូវទៅសង់រោផ្ទះកូនស្រី ៣ រោង ( ធ្វើពីឬស្សីប្រក់ស្លឹកត្នោត )។ សំរាប់ចុងភៅរៀបចំអាហារ សំរាលៀងភោជនាហារ រោងផ្កាស្លាសំរាប់កូនប្រុសស្នាក់នៅរហូតចប់កម្មវិធី នៅខាងមុងរោងផ្កាស្លាតតូវមានសង់រោងទេវតាផង។ សង់រោងរួចហើយ គេជញ្ជូនភស្ដុភារ បណ្ដាការចូលរោង ហើយរៀបចំភោជនាហារ និង នំ ចំណីផ្សេងៗ។

ថ្ងៃស៊ីកំណត់ កែប្រែ

ពេលព្រឹកថ្ងៃទី ២ គេហែរកូនកំឡោះចូលរោងផ្កាស្លា ដោយមានភ្លេងការកំដរនិងនៅលើផ្ទះការ គេរៀបចំសែនព្រេនដូនតា និង ពិធីស៊ីស្លាកំណត់ ។ ពេលរសៀលធ្វើពិធីកាត់សក់កូនស្រីនៅលើផ្ទះ ឯពិធីកាត់សក់កូនប្រុសនៅក្នុងរោងផ្កាស្លា ។(សព្វថ្ងៃគេកាត់សក់កូនស្រី ប្រុសរួមគ្នានៅពេលតែមួយតែម្ដង។ គេរាំកាត់សក់កូនប្រុសស្រីដាក់ក្នុងកន្ទោងស្លឹកចេករូចយកទៅចោល ដើម្បីអោយអស់ចង្រៃ និង មានសរីសួស្ដី ។ រៀបដង្វាយក្រុងពាលី ដើម្បីជូនដំណឹងទៅម្ចាស់ទឹកម្ចាស់ដី ពិធីសូត្រមន្ដ សាមីខ្លួនទាំងពីត្រូវចេញមកស្ដាប់ ដើម្បីទទួលយកសេចក្ដីសុខចំរើន ពេលយប់

ច្រៀងរៀបរាប់ផ្លែឈឺ កែប្រែ

ពិធីបុកល័ខ ធ្វើធ្មេញឲ្យកូនស្រី (បើធ្វើហើយនៅពេលចេញម្លប់មិនបាច់ធ្វើទៀតទេ)។ ពិធីកាត់ខាន់ស្លាជា ប្រាក់សុទ្ធ ១ ណែម (១៦ រៀលប្រាក់សុទ្ធ ) ។ ពេលទៀបភ្លឺ ពិធីដោតផ្កាស្លាដោយស្រី ៣ នាក់មានគូស្រករនឹងគ្នា ដោយដោតជា ៣ដុំ។



ស្រុកជុំគិរី គឺជាស្រុកមួយដែលសិត្ថនៅពីខាងជើងខេត្ត កំពត ចម្ងាយ​៥០គីឡូម៉ែត្រនៅជាប់បណ្ដោយផ្លូវជាតិលេខ (១៤១) នៅក្នុងនោះគឺមានភូមិមួយឈ្មោះថា ភូមិត្រពាំងវែង​ ។៖ កែប្រែ

 
ផ្ទះរបស់គ្រួសារក្រីក្រមួយនៅក្នុងភូមិត្រពាំងវែងក្នុងឆ្នាំ(១៩៩៩-២០០២)

ប្រវត្តិសាស្រ្ត កែប្រែ

កាលពីយូណាស់មកហើយមានត្រពាំងមួយសិត្ថនៅក្នុងព្រៃមួយដែលត្រពាំងនោះមានប្រវែង ១០០០ម ។ ហើយមានប្រជាជនជាង១០ គ្រួសារដែលរស់នៅទីនោះនៅពេលនោះពួកគេបានហៅតៗគ្នាថាភូមិត្រពាំងវែងរហូតដល់សព្វថ្ងៃនេះ ។ហើយអ្នកភូមិនេះភាគច្រើនប្រកបមុខរបរកសិកម្មដូចជា៖ (ធ្វើស្រែចំការ ដាំដំនាំបន្ទប់បន្សំផ្សេងៗទៀត​) ។ ហើយកាលពីឆ្នាំ(២០០២)មនុស្សនៅភូមិនេះភាគច្រើនធ្វើស្រែ ដោយប្រើប្រាស់កម្លាំងគោសំរាប់ភ្ជួរស្រែ មួយចំនួនតូចទៀត​ប្រើប្រាស់កំលាំងក្របីសំរាប់ភ្ជួររាស់​។ហើយកសិករភាគច្រើននៅក្នុងភូមិនេះ ធ្វើស្រែដោយពឹងផ្អែកទៅលើទឹកភ្លៀង។ បើកាលពីឆ្នាំ២០០៣វិញជីវភាពរបស់ពួកគេដុនដាបចុះខ្លាំងព្រោះថា ទឹកភ្លៀងក្នុងឆ្នាំនោះមិនសូវអំណោយផលបានល្អ​។​ យ៉ាងណាមិញឆ្នាំនោះផងដែរ​ការធ្វើស្រែ ពីដំបូងភ្លៀងបានអំណោយផលល្អណាស់ ប៉ុន្តែលុះដល់ពាក់កណ្តាលខែបែរជាមានភាពរាំងស្ងួត​ បណ្ដាលអោយស្រូវស្កក (ស្រូវមិនដាក់គ្រាប់)ជាច្រើនមិនតែប៉ុននោះ សូម្បីតែដំនាំដែលពួកគេដំាបន្តិចបន្ទួច សំរាប់ចិញ្ជឹមជីវិតក៏ត្រូវខូចខាតផងដែរ។ណាមួយផ្សារនៅឆ្ងាយប្រសិនបើគេចង់ទៅផ្សារគឺត្រូវចំនាយពេលយូរផងដែរ។ ហើយប្រជាជនក្នុងភូមិនេះពេលទៅទិញរបស់របរប្រើប្រាស់មួយចំនួនទាល់តែធ្វើដំណើរទៅផ្សារតូចនៅក្បែរភូមិ នោះមានឈ្មោះថាផ្សារជុំគិរី។

បច្ចុប្បន្ន កែប្រែ

៥០គីឡូម៉ែត្រនៅជាប់បណ្ដោយផ្លូវជាតិលេខ (១៤១) នៅក្នុងនោះគឺមានភូមិមួយឈ្មោះថា ភូមិត្រពាំងវែង​ ។៖

ភូមិមួយនេះគឺកំពុងតែអភិវឌ្ឍន៏ហើយមានប្រជាជនរស់នៅច្រើនកុះករចំនួន ​៥០០ គួ្រសារ។ហើយអ្នកភូមិនេះភាគច្រើនប្រកបមុខរបរកសិកម្មដែលដូចជា៖ (ធ្វើស្រែចំការ ដាំដំនាំបន្ទប់បន្សំផ្សេងៗទៀត​) ។ ហើយនៅពេលបច្ចុប្បន្ននេះពួកគេនៅតែប្រកបការមុខរបរធ្វើស្រែចំដ៏ដែលប៉ុន្តែពួកគេបានផ្លាស់ប្ដូរទៅប្រើប្រាស់គ្រឿងយន្ដវិញម្ដងសម្រាប់ធ្វើស្រែចំការ ។ សំរាប់បច្ចុប្បន្ននេះមនុស្សភាគ ច្រើនមានជីវភាពធូធារជាងមុនច្រើនណាស់ ដោយសារតែមនុស្សភាគច្រើនយល់ដឹងពីរបៀបនៃ ការប្រកបរបរចិញ្ជឹមជីវិត ដូចជា៖ អ្នកខ្លះដំាដំនំាបន្លែ(ស្ពៃ ត្រលាច ត្រសក់ ខ្ទឹមស្លឹក ពោត ល្ពៅជាដើម។ ហើយបន្លែទំាងនេះពួកគេយកទៅដាក់លក់នៅលើទីផ្សារបានតម្លៃខ្ពស់សមរម្យដែលអាចទទួលយក បានដោយសារតែបន្លែទាំងនេះមិនមានជាតិគីមីច្រើន ទើបឈ្មួញទាំងនោះចូលចិត្តទិញ យកទៅលក់បន្តសំរាប់ជីវភាពពួកគេបានរើកចំរើនដួចគ្នា។ ហើយក្នុងភូមិនេះភាគច្រើនគេលក់ឥវ៉ានចាប់ហួយផ្សេងៗនិងអ្នកខ្លះលក់បបរ បឆែវ គុយទាវ នំ ព្រមទាំងរបស់ញុំជាច្រើនទៀតដើម្បើយកប្រាក់កំរៃ​ដែលបានចំនេញនោះមកផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។

ការអប់រំ កែប្រែ

នៅបច្ចប្បុន្នក្នុងភូមិត្រពាំងវែងមានសាលារៀនសម្រាប់សិក្សាដូចជា សម្រាប់ថ្នាក់ បឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ​ ដល់ក្មេងៗរស់នៅភូមិនោះសម្រាប់សិក្សាអោយមានចំនេះដឹង ទុកជាទំពាំងស្នងឬស្សី ដល់ប្រទេសជាតិ ។​​យ៉ាងណាមិញនៅមានមនុស្សមួយចំនួនដែលគ្មានចំនេះដឺងមួយចំនួនបានចេញ ពីស្រុកកំណើតទៅរកការងារធ្វើនៅប្រទេសផ្សេងៗដោយសារតែជីវភាពខ្វះខាត ដូចជា៖ប្រទេសថៃ ប្រទេសម៉ាលេស៊ី និងកូរេជាដើម។ ហើយមានការជិះជាន់យ៉ាងខ្លាំងពីសំណាក់ជនបរទេស​ មកលើប្រជាជនខ្មែរ ។ ប៉ុន្តែបើក្រលេកមើលបច្ចុប្បន្ននេះវិញ មនុស្សភាគច្រើនមានចំនេះដឹងខ្ពង់ខ្ពស់ យល់ដឹងច្រើនពីសង្គម និងមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និត មិនថាតែជនជាតិដទៃ ឬជនជាតិខ្លួន។ ព្រមទាំស្គាល់ពីមជ្ឈដ្ធានខាងក្រៅច្រើន ហើយពួកគេយកចំនេះដឹងដែលគេបានសិក្សាពីសាលានិងចំនេះដឹងផ្សេង មកធ្វើការងារនៅក្នុងស្រុក និងក្នុងប្រទេសរបស់ខ្លួន។​

សាសនា កែប្រែ

អ្នកភូមិនេះកាន់សាសនាព្រះពុទ្ធ ហើយវត្ដនោះគេហៅថា វត្ដអងចក នៅពេលមានកម្មពិធីបុណ្យនៅវត្ដអ្នកភូមិតែងតែចូលរួមច្រើនកុះករ ហើយនិងមានការសាម្គីរគ្នាយ៉ាងល្អប្រសើរ ដូចជាកម្មពិធីបុណ្យ ចូលឆ្នាំ ភ្ជុំបិណ្ឌ មាឃបូជា ពិសាខបូជា ជាដើម ។

អកាសធាតុ កែប្រែ

អកាសធាតុនៅទីនោះគឺបង្គួរ ដោយសារតែនៅទីនោះសំបូរទៅដោយភ្នំ តូច​ធំ​ ជាលក្ខណៈតំបន់ខ្ពងរាប​ ។


ជំនឿ ទំនៀ់មទំលាប់ និង ប្រពៃណីខ្មែរ

នៅពេលមនុស្សកើត

នៅពេលមនុស្សកើត កែប្រែ

ពេលប្រពន្ធឈឺពោះភ្លាមប្ដី ឫ ឪពុក ម្ដាយត្រូវរត់ទៅហៅឆ្មបឲ្យមកជួយសំរាល តំបន់ខ្លះពេលឈឺពោះ គេរៀបចំពិធីបន់ស្រន់ ដល់វត្ថុសក្ដិសិទ្ធ ឬអ្នកតាដើម្បីអោយ សំរាលបុត្របានស្រួល និង មានសុវត្ដិភាព ។


 
ស្ត្រីមានផ្ទៃពោះ

ក្រោយពេលកើត

ក្រោយពេលកើត កែប្រែ

ឆ្លងទន្លេរួចហើយ

ឆ្លងទន្លេរួចហើយ កែប្រែ

ទូទៅម្ដាយនិយមអាំងភ្លើងចំនួន ៣ថ្ងៃ ឬមួយអាទិត្យ ហៅអាចារ្យមកសូត្រមន្ដអាគមព័ទ្ធសីមា ឬគូសសញ្ញាខ្វែង ( * ) នៅលើសរសរ ជួនកាលយកកន្រៃ្ដ ឬ កាំបិតទៅដាក់លើក្បាលដំនេកកូនខ្ចីថែមទៀត នៅពេលអាំងភ្លើងត្រូវតម មិនអោយក្រោកពីដំនេកនិយាយឆ្លើយឆ្លងជាមួយភ្ញៀវដែលមកសួរសុខទុក្ខឡើយ តែចមពោះអ្នកថែភ្លើងអាចទាក់ទងបានគ្រប់យ៉ាង ។ នៅថ្ងៃទមលាក់ចង្រ្កានទើបឈប់តម ។ ពេលនោះមានពិធីដូចជា ពិធីទំលាក់ចង្រ្កាន ធ្វើឡើងដើម្បីឧទិ្ទសបន់ស្រន់ដល់ព្រះធរណី និងមេបាដើម្បីជួយបានសេចក្ដីសុខ ដល់ទារកដែលទើបនិងកើត។ ពិធីជូនរង្វាន់ និង សុំខមាទោសចំពោះឆ្មបដែលបានហត់នឿយ និង ទទួលការលំបាកផ្សេងៗក្នុងការបង្កើតទារក ។ បន្ទាប់មកឪពុកយកសុកទៅកប់ ឬ ដុតដោយមានការជ្រើសរើសទិសផង ។ ពិធីបើកភ្នែកទារក ជាមួយគ្នានេះបានរៀបចំប្រកក់ប្រសិទ្ធទារកនៅចំកណ្ដាលផ្ទះ ។ នៅខាងចុងជើងទារក មានស្រូវពន្លៃនិងថាសដង្វាយ ( ម្ហូប សំលៀកបំពាក់ គ្រឿងអលង្ការ ) ។ឆ្មបចាប់ផ្ដើមអុជទៀន ធូប អញ្ជើញម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្ដីសុខសេរីសួស្ដីជ័យមង្គលដល់ទារក។ ចុងបំផុតឆ្មបយកទឹកខ្មៅចិនលាយជាមួយទឹកដោះម្ដាយ ឬស្រាទៅសឪលាបចិញ្ចើមទារក ដើម្បីជានិមិត្ដនៃការបើកភ្នែកទារក ។

ពិធីកាត់សក់ព្រៃ

ពិធីកាត់សក់ព្រៃ កែប្រែ

គឺគេកាត់សក់ត្រង់បង្ហើយបន្តិចយកទៅដាក់ក្នុងកន្ទោងមួយ ដែលមានបន្ថែមម្ហូបចំណី ច្រូចស្រាបន្តិចរួចយកកន្ទោងនោះចេញទៅក្រៅសំរាប់ជាតង្វាយដល់ព្រះធរណី ។ ពិធីហៅព្រលឹង តាមជំនឿខ្មែរគេថាព្រឹងមាន ១៩ ។នៅពេលដេកលក់ព្រលឹងចេញពីខ្លួនប្រាណ ហើយហោះហើរផ្សងព្រេងគ្រប់ទិសទី ។បើព្រឹលទៅបាត់យួរពេកម្ចាស់ព្រឹងនឹងធ្លាក់ខ្លួនឈឺ ដូច្នេះទើបគេនិយមធ្វើពិធីហៅព្រលឹងនេះ ។ ចំពោះទារក គេប្រារព្ធពិធីហៅព្រលឹង ដោយយកចិញ្ចៀនមាសមួយវង់ដោតអំបោះឆៅ ហើយបួងសួង អន្ទងហៅព្រលឹងទាំង ១៩ អោយមកចូលមកថែរក្សាទារក ។ បន្ទាប់មកគេយកចិញ្ចៀនដែលជាតំណាងព្រលឹងទាំង ១៩ ទៅចងដៃម្ខាងរបស់ទារក ឯដៃម្ខាងទៀតគេចង់អំបោះឆៅ ។ ចុងក្រោយបំផុតគេធ្វើពិធីបង្វិលពពិល (ចំពោះតំបន់ខ្លះៗប៉ុណ្ណោះ ) រួចគេយកពន្លៃទៅបុកអោយ ម៉ត់ទៅបិតលើបង្ហើយទារក ។ ពន្លៃត្រូវផ្លាស់ប្ដូរជារៀងរាល់ថ្ងៃរហូតដល់ ៧ វាខែ។ ចុងបញ្ចប់នៃពិធីគេអុជទៀនធូបលើដង្វាយផ្សេងៗដើម្បីអោយដូនតាទទួលយក ព្រមទាំងប្រសិទ្ធិពរជ័យដល់ទារក ។ ឪពុក ម្ដាយ ញាតិ មិត្ត បានចង់ដៃទារកម្ដងម្នាក់ៗតាមធនធានដែលខ្លួនមាន ។

សំគាល់

សំគាល់ កែប្រែ

ពិធីដែលបានរៀបរាប់ខាងលើនេះ ស្ទើតែផុតរលត់ទៅហើយ នៅសេសសល់តែតាមជនបទ ហើយក៏រៀបចំមិនគ្រប់ចំណុចផង គឺមានតែគោលៗ និងជានិមិត្ដរូបតែប៉ុណ្ណោះ ៕ឯ

ឯកសារយោង កែប្រែ