ការពិភាក្សាអំពីចំណាត់ថ្នាក់ក្រុម:ព្រះគុណម៉ែ

ព្រះគុណម៉ែ ពេលកូន មានទុក្ខមានតែម៉ែម្នាក់គត់ដែលនៅ​ ចាំមើលថែនិងដោះស្រាយគ្រប់ ពេល មិនថានៅក្នុងកាលះទេសះបែបណានោះទេ ។ ម៉ែគឺជាមនុស្សតែ​ម្នាក់គត់ដែលហ៊ាន​លះ​បង់​​​​សូម្បីតែជីវិតខ្លួនដើម្បីកូន ម៉ែសុខចិត្តទ្រាំ លំបាកចិត្ត លំបាកកាយខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ដល់គ្រួសារនិងកូន។ ម៉ែខិត ធ្វើការទាំងយប់​ទាំង​ថ្ងៃ​ដោយមិនគិត ពីភាព នឿយ ហត់ ភាពអស់កំលាំងរឺក៏ភាពឃ្លានឡើយ ពេល ខ្លះម៉ែកំពុងតែទទួលរងនូវ ការបៀតបៀនពីជំងឺដង្កាត់ ផ្សេងៗដោយសារអាកាសធាតុ រឺ​ ដោយសារ​ការធ្វើ​ការ​ហត់នឿយដោយមិន​បាន​បរិភោគឬបរិភោគមិន គ្រប់គ្រាន់ក៏ដោយក៏ម៉ែនៅតែទ្រាំ ។ ទោះបីខ្លួនកំពុងស្ថិតនៅសភាពដុនដាបពីការបៀតបៀន នៃជំងឺយ៉ាងណាក៏ម៉ែនៅតែទ្រាំ ចេញទៅធ្វើការងា ដែរ ។ សួរថាម៉ែធ្វើ​ដើម្បី​​អ្នកណា ? ​ដោយការងារជាកសិកររក​ប្រាក់​កំរ៉ៃមិនសមស្របនិងការ ចំណាយ ម៉ែក៏ត្រូវ ចេញទៅរកការងារ ក្រៅជាអ្នកស៊ីឈ្នួលគេ ពេលខ្លះម៉ែត្រូវទទួលរងនូវ ការស្តីបន្ទោសពីសំណាក់​មេការរឺអ្នកគ្រប់គ្រងនៅ កន្លែងដែលម៉ែ​ធ្វើកា​រ​តែ​ម៉ែមិនហ៊ានតបតទេ ព្រោះម៉ែខ្លាចគេដេញឈប់អោយធ្វើការ។ តើទាំងអស់ នេះម៉ែ ធ្វើដើម្បីអ្នកណាគឺដើម្បី​តែកូនតែមួយគត់​ព្រោះកូនគឺជាដួង​ចិត្តរបស់ម៉ែ។

ពេលម៉ែពរពោះ

កែប្រែ

ចូរអ្នកគិតទៅដល់គ្រា កាល អ្នក​នៅ​ជា​ទារកតូចថាម៉ែបានធ្វើអ្វីខ្លះចំពោះអ្នក កាលណាម៉ែបាន ដឹងថាខ្លួនកំពុងមាន កូនចាប់កំណើតនៅក្នុងផ្ទៃ ម៉ែត្រូវផ្លាស់ប្តូរ និង​ កែប្រែទំលាប់គ្រប់យ៉ាងដែល ម៉ែធ្លាប់បានធ្វើកាល ពីមិន​ទាន់​​មានកូន ម៉ែត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី​ គ្រប់ដង្ហើមចេញចូលរបស់ម៉ែមាន ហើយម៉ែទន្ទេញតែពាក្យមួយម៉ាត់គត់គឺសេចក្តីសុខ សុវត្ថិភាពរបស់កូន។ ខណះពេលនេះផងដែរ ម៉ែត្រូវទទួលរងនូវការវិលមុខ ឈឺ​ក្បាល​​ ក្អួត​ទាំង​យប់ទាំងថ្ងៃដោយសារតែចាញ់កូនអស់ជាច្រើនខែ ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ម៉ែនៅតែមិនចុះចាញ់ដែរ ម៉ែនៅតែទ្រាំ រហូត ដល់ថ្ងៃដែលកូនតូចចាប់កំណើត ។ ថ្ងៃដែលកូនចាប់កំណើតនោះគឺជា ថ្ងៃដែល​ម៉ែ​ត្រូវ​ប្រឈម​មុខ​និង ការ តថ្លៃយកអាយុជីវិតពីសំណាក់ពពួកយមរាជ ព្រោះថា ម៉ែអាចស្លាប់បានគ្រប់ពេលវេលាទាំងអស់។ ម៉ែក៏ត្រូវទទួលរងនិងការឈឺចាប់ខ្លាំងបំផុតនៅក្នុងឆាកជីវិតរបស់ម៉ែ ម៉ែ​ស្រែក ម៉ែ​យំ ពេលខ្លះដោយសារតែ អស់កំលាំង ម៉ែត្រូវសន្លប់ម្តងៗទៀតផង។ ម៉ែខំប្រឹងបែបនេះក៏ព្រោះតែម៉ែចង់ឃើញមុខកូនតូច ដែលម៉ែ ពពោះអស់ ១០ខែនោះ ថាតើជាកូនប្រុសរឺក៏កូនស្រី ខ្មៅ ឬស ។

ក្រោយពេលម៉ែសំរាល

កែប្រែ

ក្រោយ​ពី​នោះ​ ម៉ែត្រូវដេកដុត ខ្លួនប្រាណនៅលើភ្នក់ភ្លើងដ៏សែនក្តៅ បែកញើសសស្រាក និង​ត្រូវផឹក​ទឹកថ្នាំដ៏សែនល្វីង ញ៉ាំអារហារម្ហូបហិហិ ថែរក្សាសុខភាព អស់ជាច្រើនខែថ្ងៃ។ ម៉ែស្រលាញ់​កូន​ប្រៀប​ប្រដូច និងកែវភ្នែកទាំងគូររបស់ម៉ែ ពេលដែលកូនមានជំងឺឈឺថ្កាត់ផ្សេងៗ មានតែម៉ែទេដែល ព្រួយ​បារម្ភបំផុត ម៉ែត្រូវអង្គុយបក់​ អង្គុយពិនិត្យមើលកូនខ្លាចមាន រឿងអ្វីកើតអាក្រក់កើត​ឡើងចំពោះ​កូន។​ ពេលខ្លះដោយ​​ក្តីភ័យខ្លាចម៉ែក៏ ត្រូវសំរេចចិត្តចេញពីផ្ទះទាំង យប់អាធ្រាត ដើម្បីហៅលោក​គ្រូពេទ្យអោយជួយមកពិនិត្យ ព្យាបាលកូន ។ យប់ស្ងាត់​មនុស្សសត្វ​ទាំងឡាយទាំងពួង គេង លង់​លក់​យ៉ាង​​ស្កប់ស្កល់ក្នុងដំនេក តែម៉ែវិញមិនគេងទេ ម៉ែត្រូវអង្គុយយោលអង្រឹងកូនតូចរបស់ម៉ែទៅមកៗ ជាមួយនិងសំលេងបំពេរយ៉ាងគ្រលួច គួរអោយចង់ស្តាប់ ក្រោមពន្លឺ ចង្កៀងផ្លុងៗតែម្នាក់ឯង ។

ពេលកូនធំដឹងក្តី

កែប្រែ

ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ កូនតូចរបស់ម៉ែក៏​បានចំរើន​នេះ​វ័យវឌ្ឍនាកា​ធំ​ដឹង​ក្តី ហើយវា​ក៏​ជាពេល មួយដែលម៉ែត្រូវទទួលភារះផ្គត់ផ្គង់ អ្វីៗផ្សេងៗដល់កូនដែរ ម៉ែបានផ្តល់ជាសំលៀក​បំពាក់ ចំណីអាហារ របស់របរប្រើប្រាស់​គ្រប់បែបយ៉ាងដល់កូន មិនត្រឹមតែបុណ្ណោះម៉ែក៏បានបញ្ជូន កូនអោយ​ទៅ​រៀន​សូត្រ​ដើម្បី​មាន ចំណេះ ចេះដឹងនិងគេ ព្រោះម៉ែមិនចង់អោយកូនក្លាយ ជាអ្នកស្រែដូច​ខ្លួន​ឡើយ ។ នៅពេលដែលកូនចេញពីផ្ទះម្តងៗម៉ែ មានការព្រួយបារម្ភណាស់ ម៉ែនៅ​មិន​សុខបក់​មិន​ល្ហើយ​រង់ចាំ​មើល​​ផ្លូវកូន ។ សុំសួរកូនវិញថា តើមានដែលគិតដល់ចិត្តម៉ែដែរទេ មានខ្វល់ពីម៉ែដែទេ ខ្ញុំហ៊ាននិយាយថាមានកូនតិចតួច ណាស់ដែលចេះគិតបែបនេះ។

ក្តីខ្វល់ខ្វាយរបស់ម៉ែចំពោះកូន

កែប្រែ

កូនខ្លះរត់ចេញពីផ្ទះដោយសារតែការ ស្តីបន្ទោសបន្តិច​បន្តួចរបស់​ម៉ែដោយមិនគិត ពីអារម្ភ របស់ម៉ែ ថានៅពេលដែលខ្លួន​ចេញពីផ្ទះបែបនេះម៉ែគិតយ៉ាងណានោះទេ ។ ម៉ែត្រូវអង្គុយព្រួយ ខ្វល់ចិត្ត ខ្វល់ពីកូន ខ្លាចមានរឿងអ្វីកើតឡើងចំពោះកូន ហើយម៉ែបានរត់សួរនិងមិត្តភ័ក្ត​ រឺ អ្នកជិតខាង​ដែល​ស្គាល់​កូន​គ្រប់​ទីកន្លែងដើម្បីចង់ដឹងថាកូននៅឯណា ។ ចុះចំណែកកូនវិញមានគិតទេ គឺកូនមានតែសប្បាយចិត្ត ហើយស្តីបន្ទោសម៉ែប្រាប់ដល់មិត្តភ័ក្តថាម៉ែមិនល្អ « និងហើយមកពីពូកែជេអញពេក! អញចេញពីផ្ទះអញ្ចឹងទើបដឹងខ្លួន » នេះ​ហើយ​កូន​របស់ម៉ែ កូនដែលម៉ែ ស្រលាញ់ស្មើរនិងជីវិតរបស់ម៉ែនោះ ។ ពេលកូនត្រលប់មកផ្ទះ វិញម៉ែមិនហ៊ានជេថា កូនទៀតទេ ព្រោះខ្លាចកូន រត់ចេញពីផ្ទះទៀត ។ រីឯ​កូនខ្លះ ទៀត​មិនចេះ​គិតពី​ព្រះគុណម៉ែទេហ៊ានយក ដៃជើងដែលម៉ែធ្លាប់តែថើបអង្អែលកាលពីខ្លួននៅតូចៗមកនោះ វាយដំទៅលើខ្លួន ប្រាណម៉ែយ៉ាងខ្លោចផ្សារ ដោយគ្មានការគិតពិចារណា អោយច្បាស់លាស់សោះ មិនត្រឹមតែ​ប៉ុណ្ណោះ មាត់ដែលម៉ែធ្លាប់តែបញ្ចុក បាយ​ បញ្ចុកទឹក ទីបំផុតមាត់នោះត្រូវកូនយកមកប្រើជាការ ជេរថាម៉ែដោយពាក្យអសុរសទៅវិញ តើវាល្អដែរទេ ដែលយើងហ៊ានធ្វើរឿងដ៏អាក្រក់បែបនេះចំពោះម៉ែ? ចំពោះម៉ែវិញ បែបនេះហើយម៉ែនៅតែគិតដល់កូនទៀត​​ ពេលកូន​បាន​ធ្វើ​អោយ​ម៉ែឈឺចាប់ក្នុងចិត្ត ​​ម៉ែ​មិន​ហ៊ាន​យំចេញមកក្រៅទេ ព្រោះម៉ែបានលឺគេថា កូនណាបានធ្វើអោយ ម៉ែយំ កូននោះឯងនិងធ្លាក់នរកទទួលបាបកម្ម ហេតុនេះហើយម៉ែសុខចិត្តបៀមការឈឺចាប់ទុក្ខ ក្នុងចិត្តដោយមិនអោយនរណាដឹងឡើយ ។

យើងត្រូវភ្ងាក់ខ្លួន

កែប្រែ

ម៉ែស្រលាញ់កូនណាស់ ម៉ែហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងចំពោះកូន​ ​ ​​​​​ហេតុនេះហើយយើងជាកូនគួរតែភ្ងាក់រលឹក​ នឹកដល់គុណម៉ែ ទាន់លោកនៅរស់មានជីវិត កុំចាំដល់គាត់ផុតដង្ហើមលាចាកលោកនេះទៅទើបនាំគ្នា​យំសោកបោកខ្លួន ស្តាយក្រោយ ហើយ និយាយសុំទោស នូវរាល់ទង្វើដែលខ្លួនបាន ធ្វើ​ចំពោះម៉ែពីមុនមកនោះទេ។ ។ យើងគួរតបគុណម៉ែវិញអោយសក្តិសម នូវអ្វីដែលម៉ែបានផ្តល់អោយយើង មិនមែនមិនសង​គុណ​បែ​ជា​ធ្វើអោយ គាត់ឈឺ ចាប់ដោយសារយើងទៀត នោះទេ។ ព្រោះរយះពេលដែលយើងមានសំរាប់តបគុណម៉ែវិញ នោះគឺវានៅសល់ខ្លីណាស់ ហេតុហើយ យើងគួរ​តែ​ឆ្លៀត​យក​ពេល​វេលា​នេះធ្វើអ្វីល្អៗ ចំពោះម៉ែតាមដែល យើងអាចធ្វើទៅបាន ព្រោះអីម៉ែគាត់មិនឡើងមករស់នៅ ហើយ និយាយ​ថា « មិនអីទេកូន »​ ជាមួយអ្នកវិញបានឡើយ។ សូមអោយកូនខ្មែរគ្រប់រូបមេត្តាយល់ពី តំលៃនៃទឹកដោះតំលៃ នៃ​ទឹក​ចិត្តរបស់ម៉ែដែលបានផ្តល់មកអោយទាំង អស់គ្នា អោយបានច្បាស់លាស់ ផង មុននិងសំរេចចិត្ត ធ្វើរឿងអ្វីមួយចំពោះគាត់។

ស្តាប់ព្រះធម៍ដែលអប់រំអំពីព្រះគុណម៉ែ

កែប្រែ

ដើម្បីស្តាប់ព្រះធម៍ដែលសំដែងក្នុងគោលបំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពីព្រះគុណម៉ែ ដែលបានផ្តល់អោយយើងជាកូនគ្រប់ៗគ្នា សូមចុចត្រង់នេះ ។ សូមស្តាប់ដោយយកចិត្តទុកដាក់និងត្រឹះរឹះពិចារណា នោះអ្នកនិងបានយល់ជាក់ជាមិនខាន​ ថាតើម៉ែគាត់បានធ្វើអ្វីខ្លះសំរាប់យើង តាំងពីយើងនៅតូចៗ រហូតពេញវ័យ ហើយយើងគួរតែប្រត្តិបត្តលោកវិញយ៉ាងណា ទើបសមជាកូនកតញ្ញូរ របស់ម៉ែ។ សូមអោយកូនខ្មែរគ្រប់រូបធ្វើខ្លួនជាមនុស្សល្អ ជាមនុស្សដែលមានចិត្តល្អបរិសុទ្ធស្មោះត្រង់មិន មែនជា មនុស្ស ដែល មិនដឹង ខុសរឺកោងកាចឡើយយើង​ត្រូវជាមនុស្សដែលមានចិត្ត កត្តញ្ញូតាធម៍ ចំពោះអ្នក មានគុណរបស់យើង។​​ សូមអរគុណដល់កូនខ្មែរគ្រប់រូបដែលបានស្តាប់ព្រះធម៍នេះហើយ សូមជូនពរ អោយអ្នកជួបប្រទះតែសេចក្តីសុខមានសុខភាពល្អ រៀនកាន់តែពូកែ និងសូមអោយមានសុភមង្គលក្នុង គ្រួសារជារៀងរហូត៕

ត្រឡប់ទៅទំព័រ "ព្រះគុណម៉ែ"។