ការពិភាក្សាអំពីចំណាត់ថ្នាក់ក្រុម:ព្រះមហាក្សត្រខ្មែរ
Latest comment: ១៥ ឆ្នាំមុន by គីមស៊្រុន in topic យល់ស្រប
ត្រង់ "ព្រះបាទស៊ីសុវត្ថិមុនីវង្ស" គួរស្ថិតក្នុងអក្សរ "ស" មិនមែន "ព" ទេ។ មិនគួរដាក់ ព្រះបាទទេ គួរដាក់ត្រឹមព្រះនាមទ្រង់បានហើយ បើដាក់ពាក្យ "ព្រះបាទ" គ្រប់ព្រះនាមព្រះមហាក្សត្រ សុទ្ធតែប្រើ "ព្រះបាទ" ទាំងអស់ហ្នឹង។ ហេតុដូចនេះ គួរស្ថិតក្នុងអក្សរ "ស" ជាមួយនឹងព្រះបាទ "ស៊ីសុវត្ថិ" ដែរ ហើយ គូរសរសេរព្រះនាមទ្រង់ដោយដកឃ្លាផង គឺ "ស៊ីសុវត្ថិ មុនីវង្ស"។
យល់ស្រប
កែប្រែចំនងជើងទំព័ររបស់មហាក្សត្រនីមួយៗគួរតែសរសេរដោយមិនបានមាន «ព្រះបាទ» ព្រោះនោះគ្រាន់តែជាងារដូចពាក្យ «លោក» «លោកស្រី» «សម្ដេច» «ឯកឧត្តម» ល យ៉ាងដូចនោះដែរ។ បើសរសេរព្រះនាមមហាក្សត្រមាន «ព្រះបាទ» អញ្ចឹងឈ្មោះមនុស្សទាំងអស់សុទ្ធតែមានពាក្យនាំមុខដែរ។ បើអត់គួរសរសេរអត់ទាំងអស់គ្នា។ តើអ្នកយល់យ៉ាងណា។--គីមស៊្រុន ម៉ោង១០:០០ ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០០៩ (UTC)