ការពិភាក្សាអំពីចំណាត់ថ្នាក់ក្រុម:អ្នកចម្រៀងខ្មែរ
ជម្រាបសួរ! ខ្ញុំបាទឈ្មោះ ម៉ា ច័ន្ទបញ្ញា។ សព្វថ្ងៃខ្ញុំបាទ ជានិស្សិតផ្នែក តុបតែងនិងរចនា ឆ្នាំទី២ នៃមហាវិទ្យាល័យស៊ីតិក។ ក្រៅពីការងារនៅសាលា ខ្ញុំក៏ជាសមាជិកទ្រទ្រង់នៃសមាគម ស៊ីន ស៊ីសាមុត ដែលដឹកនាំដោយ លោក ស៊ីន ច័ន្ទឆាយា មួយរូបផងដែរ។
ខ្ញុំបាទបានឃើញ ចំណាត់ក្រុមនេះ ពិតជារីករាយណាស់ និងសាទរមែនទែនចំពោះការបង្ហោះឡើង នូវឈ្មោះ និងប្រវត្តិសិល្បករខ្មែរ។ ទោះជាពុំទាន់មាន គ្រប់គ្នាក៏ដោយ ក៏ប៉ុន្តែ ខ្ញុំបានឃើញមានការគាំទ្រមួយចំនួននូវអត្ថបទអំពីពួកគាត់ហើយ ក៏ប៉ុន្តែជាយោបល់ពីខ្ញុំបាទ ខ្ញុំបាទសូមឲ្យអ្នកភិបាល ឬអ្នកគ្រប់គ្រងចំណាត់ក្រុមនេះ មេត្តាជួយដាក់ថា«ក្រុមអ្នកសិល្បៈខ្មែរ»វិញ ដោយមូលហេតុថា ក្នុងនោះ ខ្ញុំបាទ បានប្រទះឃើញ នាមរបស់អ្នកសិល្បៈខ្លះ មិនមែនតែជាអ្នកចម្រៀងនោះទេ តែក៏មានជាសិល្បៈករតារាភាពយន្ត ឬតារាសម្ដែងផងដែរ។ ដូច្នេះ កាលបើយើងដាក់ថា «ក្រុមអ្នកចម្រៀងខ្មែរ» ដូចជាចាកប្រធានចំណាត់ក្រុមបន្តិច។
បើមិនដូច្នោះ ខាងអភិបាល ឬខាងប្រធានក្រុម មេត្តាជួយបង្កើតក្រុមមួយទៀតដោយ ដាក់ថា «ក្រុមតារាភាពយន្តខ្មែរ» រួចរំលែកឈ្មោះពួកគាត់ទាំងនោះចូលទៅក្នុងនោះវិញ។
សូមអរគុណចំពោះការយកចិត្តទុកដាក់នូវការពីភាក្សារបស់ខ្ញុំមួយនេះ។ ខ្ញុំបាទសូមអធ្យាស្រ័យទុកជាមុន បើសិនជាបែបបទដែលខ្ញុំបាទបានសូមនេះ ខុសពីលក្ខខណ្ឌ នៃការរៀបចំរបស់វីគី។
ដោយក្ដីគោរព
សួស្តី
កែប្រែអរគុណចំពោះការយកចិត្តទុកដាក់លើវិគីភីឌាភាសាខ្មែរ។ ខ្ញុំក៏គិតដូចលោក/លោកស្រី ដែរ។ ខ្ញុំនឹងកែ ឬ បន្ថែម។--T-Rithy ម៉ោង១០:១៥ ថៃ្ងព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១១ (UTC)