ការពិភាក្សាអំពីឯកសារ:CamVII.gif
ខ្ញុំរីករាយណាស់ដោយបានឃើញផែនទីដ៏ស្រស់ស្អាតនៃចក្រភពខ្មែរសម័យមហានគរ តែចំណុចដែល T-Rithy សរសេរថា "កោះជ្វា" ត្រូវតែដូរវាចេញ ព្រោះនេះមិនមែនជាកោះជ្វាទេ ហើយក៏ពុំមែនជាកោះទេ ព្រោះវាជាប់ជាមួយទ្វីប (ឧបទ្វីបឥណ្ឌូចិន) ទេតើ។ តែដោយយាងតាមប្រវត្តិសាស្ត្រ ទឹកដីនេះធ្លាប់ជាចំណុះរបស់អាណាចក្រជ្វា អញ្ជឹងយើងគួរប្រើពាក្យថា "អាណាចក្រជ្វា" ឬ "ជ្វា" ក៏បាន។ បើនៅតែដាក់ថា "កោះជ្វា" គឺខុស ១០០% តែម្ដង។ ចំណុចនេះគឺជា "ជ្រោយម៉ាឡាកា" បច្ចុប្បន្នជាទឹកដីរបស់ម៉ាឡេស៊ី។ --ធារិត ម៉ោង០៩:១០ ថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០០៨ (UTC)
ខ្ញុំយល់ស្របជាមួយធារិត។--គីមស៊្រុន ម៉ោង១០:០៧ ថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០០៨ (UTC)
ខ្ញុំពិតជារីករាយមែនទែន ដែលT-Rithy ខិតខំធ្វើផែនទីនេះឡើង។--ពិសិដ្ឋ ម៉ោង១០:៣៦ ថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០០៨ (UTC)