ការពិភាក្សាអំពីឯកសារ:Km-discussion.png

សូមជម្រាបសួរ ! ជាបឋមខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអស់លោកអ្នកដែលបានបង្កើតទំព័រវិគីភីឌានេះ ។ សូមព្រះអល់ឡោះមេត្តាតាមជួយគាំទ្រការងារនេះរហូតតទៅ ដើម្បីជាផលប្រយាជន៍ដល់មនុស្សជាតិ ។ ខ្ញុំជាអ្នកអានម្នាក់ដែលទើបនឹងប្រទះទំព័រវិគីភីឌានេះ ក្នុងប៉ុន្មានថ្ងៃមុននេះតែប៉ុណ្ណោះ ។ ខ្ញុំមានការចាប់អារម្មណ៍ជាទីបំផុត ។ ដើម្បីឲ្យការងារនេះរឹតតែសុក្រិតថែមទៀត ជាពិសេស ព័ត៌មានទាំងឡាយស្តីពីសាសនាឥស្លាម សូមលោកមេត្តាអនុញ្ញាត ឲ្យខ្ញុំបានក្លាយជាបុគ្គលិកម្នាក់របស់លោក ក្នុងការប្រែសម្រួលព័ត៌មានស្តីពីសាសនាឥស្លាមពីភាសាអារ៉ាប់ផ្ទាល់ ដែលមានខ្លឹមសារស្រាប់នៅក្នុងទំព័រវិគីភីឌាជាភាសាអារ៉ាប់ ដោយ សម្រួលពាក្យពេចន៍ទាំងឡាយដែលជាពាក្យបច្ចេកទេសរបស់សាសនាឥស្លាម ឲ្យបានស្របនឹងភាសាខ្មែរដែលកំពុង ប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះ។ សូមលោកមេត្តាទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។ ហ្សាការីយ៉ា អាដាម

អនុប្រធានគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា អនុប្រធានមូលនិធិអភិវឌ្ឍន៌មុស្លិមកម្ពុជា

ត្រឡប់ទៅឯកសារ "Km-discussion.png"។