ការពិភាក្សា:ការអុជធូប

Latest comment: ១៣ ឆ្នាំ​មុន by នរម

ជាដំបូងនាងខ្ញុំសូមអភ័យទោសចំពោះម្ចាស់អត្ថបទ និងអ្នកអានទាំងឡាយជាមុន បើមានការនិយាយខុសជ្រុលឆ្គាំឆ្គង។ ខ្ញុំគិតថា ការអុជធូប​ មិនមែនជាលក្ខណៈព្រះពុទ្ធសាសនាទេ។ (គួរតែដាក់ក្នុងចំណាត់ថ្នាក់ "សាសនា"​ ) គឺខ្មែរយើងធ្វើតាមទំលាប់ពីដូនតាប៉ុណ្ណោះ។ (ប្រហែលជាឥទ្ធិពលពីប្រទេសចិន។) ​ ចំពោះគុណឪពុកម្តាយ គឺធំធេងណាស់មិនអាចយកអ្វីមកវាស់បានទេ។ (គុណឪពុក ឬគុណម្តាយ មួយណាច្រើនជាង គឺ អាស្រ័យលើគុណធម៌របស់លោក ​, បើឪពុក និង​ ម្តាយមានគុណធម៌ស្មើគ្នា នោះ​គឺគុណម្តាយធ្ងន់ជាង) ។ ការអុជធូប ប៉ុន្មានសរសៃ ដំណាងអ្វីនោះ ខ្ញុំគិតថា មិនអាចយកជាការបានទេ។ គួរពុំគួរសូមអភ័យទោស សូមទោសម្តងទៀត។

  • ប៉ុន្តែបានជាក្នុងវត្តព្រះពុទ្ធសាសនាមានការអុជធូប?
  • ដូចខ្ញុំបានជំរាបខាងលើ នោះគឺជាទំលាប់អ្នកស្រុក។ បើដាក់ថា កាអុជធូបជាប្រពៃណី​ពុទ្ធសាសនា ហើយ មាន​ ប៉ុន្មា​ស​សៃដំណាង​អ្វីខ្លះ​នោះ ខ្លាចក្រែង​ក្មេងជំនាន់ក្រោយ មិនដឹងការពិត ​ជាពិសេស​គឺអំពីគុណឪពុកម្តាយ​ លោកណាប្រព្រឹត្ត​គុណធម៌ខ្ពស់ជាង លោកនោះ​មានគុណធំជាង (មិនមែន គុណ​ឪពុក តែងធំជាងគុណម្តាយទេ)។--នរម ម៉ោង០៨:២៦ ថ្ងៃច័ន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១១ (UTC)Reply
  • អាចទទួលយកបាន!
ត្រឡប់ទៅទំព័រ "ការអុជធូប"។