ការពិភាក្សា:ខែធ្នូ
ការរាប់ខែសុរិយគតិ យើងអាចហៅឈ្មោះបានមួយបែបទៀតថា ៖
- ខែមករា ឬ មកររាសី
- ខែកុម្ភៈ ឬ កុម្ភរាសី
- ខែមីនា ឬ មីនរាសី
- ខែមេសា ឬ មេសរាសី
- ខែឧសភា ឬ ឧសភរាសី
- ខែមិថុនា ឬ មិថុនរាសី
- ខែកក្កដា ឬ កក្កដរាសី
- ខែសីហា ឬ សីហរាសី
- ខែកញ្ញា ឬ កញ្ញារាសី
- ខែតុលា ឬ តុលរាសី
- ខែវិច្ឆិកា ឬ វិច្ឆករាសី
- ខែធ្នូ ឬ ខែធនុ ឬ ធនុរាសី
ហើយបើតាមសុរិយគតិ គេរាប់ចាប់ពី ខែមេស ឬ មេសរាសី ជាខែទី ១ ។
តើយើងគួរបញ្ចូលឈ្មោះទាំងនេះចូល ដើម្បីឱ្យអ្នកអានបានដឹង និងស្គាល់ដែរឬទេ ?
--បណ្ឌិត ម៉ោង១៤:៥៨ ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១០ (UTC)
- ខ្ញុំគិតថា គួរតែបញ្ចូលឈ្មោះទាំងនេះ។ --តុល្លា ម៉ោង០១:១៨ ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០១០ (UTC)
ខ្ញុំនឹងសាកល្បងសរសេរសាកមើលសិន ។ បើមានចំណុចខ្វះខាតត្រង់ណាសូមជួយកែលម្អផង ។ នៅមានមួយចំណុចទៀត ! តើមានអ្នកណាអាចដាក់រូបភាបតំណាងខែសុរិយគតិទាំង១២ បានដែរឬទេ? --បណ្ឌិត ម៉ោង១៦:១៥ ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០១០ (UTC)