ការពិភាក្សា:ជំងឺធ្លាក់ទឹកចិត្ត
បញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំ
កែប្រែគ្រួសាររបស់ខ្ញុំដាក់សម្ពាធខ្លាំងពេក ដោយខ្ញុំគ្មានភាពជាខ្លួនអែង បាត់បង់ការជឿជាក់ ដោយរងសម្ពាធពីគ្រួសារ មិត្តភក្ដិនៅសាលាដែលតែងតែសើចចំអក រើសអើងលើសម្រស់របស់ខ្ញុំជាដើម។ ខ្ញុំចង់បញ្ចប់ជីវិតខ្លួនអែងប៉ុន្មានដងហើយ។ ខ្ញុំំមានអារម្មណ៏ថាពិបាករស់នៅខ្លាំងណាស់ បងស្រីតែងតែវ៉ៃជាញឹកញាប់ដោយសារតែរឿងរ៉ាវតិចតួច គាត់មិនដែលចាប់ទុកខ្ញុំជាប្អូនរបស់គាត់ទេ រាល់ថ្ងៃខ្ញុំមានទ្រព្យតែ២យ៉ាងប៉ុណ្ណោះគឺទូរសព្ទ១គ្រឿង(iphone x) និងម៉ូតូម៉ាកScoopy 023មួយគ្រឿង ខ្ញុំមានបងប្អុន៣នាក់ គឺបងប្រុស បងស្រី ហើយខ្ញុំគឺជាកូនពៅ។បងស្រីចង់បានម៉ូតូរបស់ខ្ញុំទាំងដែលគាត់មានម៉ូតូផ្ទាល់ខ្លួនរួចហើយគ្រាន់តែរៀងចាស់បន្តិច(Zoomer x) ចំណែកឯបងប្រុសរបស់ខ្ញុំចង់បានទូរសព្ទពីខ្ញុំ។ បងប្រុសខ្ញុំធ្លាប់ដកទូរសព្ទខ្ញុំ១គ្រឿងរួចមកហើយ គឺពេលនោះទូរសព្ទ័ខ្ញុំចូលទឹក ហើយគាត់កុហកថាយកទៅធ្វើ តែចុងក្រោយគាត់ធ្វើហើយក៏យកទៅរហូតក្លាយជាកម្មសិទ្ធរបស់គាត់ ហើយរាល់ថ្ងៃនេះគាត់ចាំតែខ្ញុំធ្វើខុសអីបន្ទិចគាត់អាននឹងដកហូតទូរសព្ទ័ខ្ញុំមួយគ្រឿងទៀត។ កាលពីមុនខ្ញុំមានក្ដីសុខខ្លាំងណាស់(នៅកាលដែលប៉ារបស់ខ្ញុំនៅរស់) ប៉ុន្ដែដោយសារតែឧបទ្វហេតុមួយធ្វើអោយប៉ារបស់ខ្ញុំលាចាកលោកទៅ។ ហើយរឿងទាំងនេះក៏កើតឡើងដោយសារតែខ្ញុំម្នាក់គត់ដែលជាដើមហេតុធ្វើអោយប៉ាខ្ញុំស្លាប់។ បន្ទាប់ពីរឿងនោះបានកើតឡើងទៅសមាជិកគ្រួសារជុំវិញខ្លួននាំគ្នាមិនពេញចិត្ត និងស្អប់ខ្ញុំ។ ខ្ញុំបានបាត់បង់ភាពកក់ក្ដៅតាំងពីពេលនោះមក។ ម្ដាយរបស់ខ្ញុំបានថាអោយខ្ញុំជាមនុស្សចង្រៃធ្វើអោយឪខ្លួនស្លាប់ ជាមនុស្សបំផ្លាញដែលធ្វើអោយម៉ូតូឆ្កូត(ដោយសារខ្ញុំជិះដួល)។ ខ្ញុំគ្មានភាពជាខ្លួនអែងទេរាល់ថ្ងៃ បាត់ចង់ទាំងភាពជឿជាក់ ទំនុកចិត្ត ផ្ទាល់ខ្លួន។ ខ្ញុំមិនសូវមានមិត្តភក្ដិទេ រាល់ថ្ងៃនេះព្រោះខ្ញុំចូលចំណោមគែមិនចុះ មិនហ៊ាននិយាយស្ដី មានភាពអៀនខ្មាសច្រើន និងមានកាយវិការឆ្គងៗជាដើម។ ជាហេតុនាំអោយខ្ញុំបែបនេះ។ ខ្ញុំគិតម្ដងៗខ្ញុំទោមិនចង់រួចទេ តែខ្ញុំតែងតែប្រាប់ខ្លួនអែងថាមិនអី ព្រោះនៅថ្ងៃមុនខ្ញុំនឹងជួបតែរឿងល្អៗក្នុងជីវិត។ ក៏បុន្ដែ...កាន់តែធំ បញ្ហារបស់ខ្ញុំកាន់តែច្រើន។ ខ្ញុំតែងតែរងអំពើហិង្សាតាំងពីតូច ធ្វើអោយខ្ញុំចាញ់ច្រាបនឹងក្រសែភ្នែកអ្នកដទៃដែលមើលមកខ្ញុំអាក្រក់ មិនស្អាត មិនចូលចំណោមគេចុះ ខ្លាចគេថាខ្ញុំជឿជាក់...។ កាលពីតូចពូខ្ញុំតែងតែវ៉ៃ ជេស្ដី បន្ទាប់មកក៏ប៉ាខ្ញុំតែងតែផឹកស្រាពីក្រៅ ហើយរករឿងម៉ាក់ថាមានសាហាយពីក្រៅ ខ្ញុំចាំមិនភ្លេចទេពេលនោះគឺពេលដែលខ្ញុំនៅផ្ទះបីនាក់ប៉ា ម៉ាក់និងខ្ញុំ។ ថ្ងៃនោះប៉ាខ្ញុំបានសេពជាតិស្រវឹងច្រើនពេកធ្វើអោយគាត់បាត់បង់សតិអារម្មណ៏ហើយក៏វ៉ៃម៉ាក់របស់ខ្ញុំយ៉ាងខ្លាំង។ខ្ញុំខំស្រែកខ្លាំងណាស់អោយគេមកជួយម៉ាក់ខ្ញុំ ព្រោះខ្ញុំបើកទ្វារមិនដល់។ ប៉ារបស់ខ្លុំបានបែក៣ដង ម្ដងៗគឺពិបាកខ្លាំងណាស់។ ហើយបន្ទាប់ពីប៉ាខ្ញុំស្លាប់បាត់ទៅខ្ញុំក៏បាត់បង់ភាពកក់ក្ដៅ ហើយត្រូវបានបងស្រីវ៉ៃសឹងរាល់ថ្ងៃ បងប្រុសក៏តែងតែស្ដីបន្ទោសបិទសិទ្ធិមិនអោយទៅណាទាំងអស់ ក្រៅពីសាលា។ ខ្ញុំចង់សម្លាប់ខ្លួនណាស់មួយពេលៗតែខ្ញុំធ្វើទៅមិនរួចទេដោយសារតែ "ម៉ាក់" ។ ខ្ញុំធ្លាប់ជាសិស្សពូកែម្នាក់កាលនៅរៀនបឋមសិក្សា ក៏ប៉ុន្ដែដោយសារតែជំនឿធ្លាក់ទឹកចិត្តធ្វើអោយខ្ញុំរៀនលែងចូល លទ្ធផលសិក្សាបានត្រឹមតែ១ជាប់ៗ ព្រោះខ្ញុំមិនហ៊ានចូលរួមរៀននៅថ្នាក់រៀនគួរបន្ថែម ព្រោះមនុស្សច្រើនពេកខ្ញុំគ្មានអារម្មណ៏ផ្ដោតទៅលើការសិក្សា ។រាល់ថ្ងៃខ្ញុំខំដើរទៅមុខទោះបីជាវាពិបាកយ៉ាងណាក៏ខ្ញុំនៅតែដើរ។ សព្វថ្ងៃខ្ញុំរៀននៅថ្នាក់ទី១០។ ខ្ញុំចង់តែរត់ចេះពីផ្ទះទេម្ដងៗ ប៉ុន្តែខ្លាចញាតិជិតខាងថាខ្ញុំមិនល្អ ខ្លាចម្ដាយអាម៉ាសមុខដោយសារកូនស្រី ទើបខ្ញុំនៅតែទ្រាំដើម្បីបញ្ចប់ថ្នាក់ទី១២ហើយកំណត់គោលដៅជីវិតតទៅមុខទៀត។ ទោះខ្ញុំរៀនភាសាជាតិរបស់ខ្ញុំមិនពូកែប៉ុន្ដែខ្ញុំពូកែខាងមុខវិជ្ជាភាសាអង់គ្លេសនិងកុំព្យូទ័រ។ ខែនេះខ្ញុំបានជាប់ចំណាប់ថ្នាក់លេខ១ខាងភាសាអង់គ្លេសតែ បងនិងម៉ាក់ខ្ញុំមិនដឹងនោះទេ។ ខ្ញុំបានទទួលបរិយាបទសង្គមបរទេសដែលជាហេតុធ្វើអោយខ្ញុំចង់មានសេរីភាព មានការប្រដៅកូនដូចជាគេដែរ។ ខ្ញុំមានគោលដៅក្នុងជីវិតមួយគឺទៅនៅបរទេសពេលធំឡើង។ ប៉ុន្ដែខ្ញុំដឹងថាបើខ្ញុំរស់នៅទីនោះពួកគេនឹងរើសអើងខ្ញុំព្រោះខ្ញុំជាជនជាតិអាស៊ី។។ ខ្ញុំនិយាយលែងចេញទៀតហើយ អរគុណ។។៕ :)
36.37.179.102 ម៉ោង១១:៤៣ ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ (UTC)