ការពិភាក្សា:បញ្ជីរាយប្រទេស
សូមកែ
កែប្រែយើងត្រូវកែអ្វីខ្លះ --Albeiror24 - ខ្មែរ - English - Italiano - Español ម៉ោង០៤:៥០ ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០១០ (UTC)
បាទពុក
កែប្រែកូននឹងធ្វើវាអោយបានល្អបំផុត។
អគុណពុកណាស់!--Ken95 ម៉ោង១៤:១៧ ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០១០ (UTC)
ល្អហើយកូន Aphamithra (ការពិភាក្សា) ម៉ោង១៧:១២ ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ (UTC)
ចំណងជើងពុំគួរមានដកឃ្លាដែលមិនចាំបាច់
កែប្រែឃើញថា អត្ថបទនេះត្រូវបានប្តូរទីតាំងពី បញ្ជីរាយនាមប្រទេស (គ្មានដកឃ្លា) ទៅ បញ្ជីរាយនាម ប្រទេស (ដកឃ្លា)។ ការណ៍នេះដូចជាពុំចាំបាច់ ហើយអត្ថបទជាច្រើនផ្សេងទៀតក៏គ្មានប្រើការដកឃ្លាក្នុងចំណងជើងដែរ។
សូរបរទេសដូចជា ហ្ក/ហ្គ ហ្វ ហ្ស ស្ហ
កែប្រែឃើញថា មានអត្ថបទជាច្រើនត្រូវបានប្តូរទីតាំង ដោយសរសេរសម្រួលសំឡេងសូរបរទេសទាំងនេះជាព្យញ្ជនៈ «ក គ ស»។ ឧ. ព័រទុយហ្គាល់ («ហ្កាល់»ប្រហែលត្រឹមត្រូវជាង) ទៅ ព័រទុយកាល់។ មូលហេតុដោយសារងាយស្រួលសរសេរនេះ គឺមិនត្រឹមត្រូវទេ ថែមទាំងធ្វើឲ្យច្រឡំទៀត។ ពាក្យនៃភាសានីមួយៗមិនមែនសរសេរតាមភាពងាយស្រួលទេ។ កន្សោមព្យញ្ជនៈទាំងនេះ ត្រូវបានគណៈកម្មាធិការជាតិភាសាខ្មែរសម្រេចអោយប្រើប្រាស់ (សូមមើល វេយ្យាករណ៍ភាសាខ្មែរ#កំណត់សម្គាល់ពីព្យញ្ជនៈឡាតាំង ដែលត្រូវនឹងព្យញ្ជនៈខ្មែរ សម្រង់នៅខាងក្រោមនេះ)។
- ការសរសេរជាភាសាខ្មែរនូវសូរបរទេសមួយចំនួនដែល យើងតែងប្រទះតាមរយៈពាក្យកម្ចីនិងត្រូវបានអនុម័តកាលពីថ្ងៃពុធ ទី ២៨ ខែ ឧសភា ឆ្នាំ ២០០៨គណៈកម្មាធិការជាតិភាសាខ្មែរ(គ.ជ.ភ.ខ.)៖
- [g] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្គ/ហ្ក]
- [f] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្វ]
- [ʒ] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្ស]
- [∫] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ស្ហ]
- [s] / [z] ដែលយើងត្រូវប្រើព្យញ្ជនៈ [ស]
--Yvmlv (ការពិភាក្សា) ម៉ោង០១:១៧ ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ (UTC)