ការពិភាក្សា:ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា

ព្រះសហគមន៍
ព្រះសហគមន៍

នៅក្នុងឆ្នាំ១៥៥៥សាសនាកាតូលិកបានចូលមកប្រទេសកម្ពុជាយើងតាមរយៈសាសនៈទូតមួយនាក់ ដែលមានឈ្មើថាហ្កាស្ផារដឺគ្រូសដែលជាជនជាតិអ៊ីតាលីនៃក្រភពរ៉ូមហើយពេពេលនោះជាពេលមួយ ដែលប្រទេសយើងកំពុងវឹកវនិងមានបញ្ហាមួយកើតឡើងនាសម័យលង្វែកដែលគ្រប់គ្រងដោយស្តេច អង្គចាន់ទី១។រហូតមកដល់ឆ្នាំ១៩២៣មានសា​សនាគ្រីស្តនិកាយប្រូតេស្តងបានចូលមកដែរ។ហើយនៅ ឆ្នាំ១៩៧០មានអ្នកដើរតាមសាសនានេះប្រហែល៧០០នាក់ពេលនោះដែរស្តេចសីហនុបានបណ្តេញអ្នក ផ្សព្វផ្សាយសាសនាទាំងអស់អោយចេញពីប្រទេសក្នុងយុទ្ធនាការប្រឆាំងនឹងសេអ៊ីអារវាងឆ្នាំ១៩៧០និង ឆ្នាំ១៩៧៥ អ្នកផ្សព្វផ្សាយត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញនិងមានព្រះវិហារជាច្រើន បានសាងសងនិងគ្រីស្តបរិសទ្ទ័មានកើនឡើងរាប់ពា​ន់នាក់។នៅពេលនោះក៏មានសម័យដ៏ខ្មៅងងឹតមួយដែ លត្រូវបានគេឈ្មោះថាឆ្នាំសូន្យ។នៅពេលដែលសម័យកាលដ៏អាក្រក់នេះបានរលត់បាត់ទៅក៏បានន្សល់ទុក ចំនួនគ្រីស្តបរិស័ទ្ទប្រហែល១០០នាក់និងផ្សេងទៀត្រូវបានពុលពតសំលាប់ចោល។ប្រ​វត្តិ​ព្រះ​សហគមន៍​កា​តូ​ លិក​នៅ​ប្រទេស​កម្ពុជាបាន​ចាប់​ផ្តើម​អស់​រយៈ​ពេល៥៤២​ឆ្នាំ​មក​ហើយដោយ​ការ​មក​ដល់​ប្រទេស​កម្ពុជា​របស់ សាសនទូត​កាតូលិក​ដំបូង។ព្រឹត្តិ​ការណ៍​សំខាន់ៗ​មាន​ដូចខាង​ក្រោម​នេះ ៖

ការធ្វើកម្មវិធី
ការធ្វើកម្មវិធី
ព្រះសហគមន៍
ព្រះសហគមន៍

សតវត្សទី១៦

នៅ​ឆ្នាំ​១៥៥៥លោកហ្គាស្ប៉ាដា​គ្រូស ​​​​​​​​​​​​​​​​​​​​​ជា​បុព្វ​ជិតព័រ​ទុយ​ហ្គេបាន​នាំ​ដំ​ណឹង​អំ​ពី​គ្រីស្ត​សាសនា​មក​ប្រទេស​កម្ពុជា។លោក​ស្ថិត​នៅ​ក្នុង​ព្រះ​រាជ​វាំង​ក្រុង​លង្វែក។ នៅ​ឆ្នាំ​១៥៧៥​លោកសីល​វែស្រ្តដា​សេវ​រដូជា​បុព្វ​ជិតព័រ​ទុយ​ហ្គបាន​មក​រស់​នៅព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។លោក​រស់​នៅ​អស់​រយៈ​ពេល​២២​ឆ្នាំ។​លោក​អាច​និយា យ​ភាសារ​ខ្មែរ​បាននិង​ជា​អ្នក​​កសាង​ព្រះ​វិហារ​មុន​គេ​ហើយ​លោក​បាន​បក​ប្រែសៀវ​ភៅ​មួយ​ក្បាល​ជា​ភា​សារ​ខ្មែរ​ទៀត​ផង។

សតវត្សទី១៧

នៅ​ដើម​ សតវត្ស​ទី​១៧​ មាន​គ្រីស្ត​បរិស័ទ​ជាតិ​ជប៉ុន មក​តាំង​លំ​នៅ​ក្នុង​ស្រុក​ពញា​ឮ។ នៅ​ឆ្នាំ​១៦៦០ មាន​គ្រីស្ត​បរិស័ទ​ជាតិ​ឥណ្តូនេស៊ី​បាន​ភៀស​ខ្លួន​មក​​តាំង​លំនៅ​ក្នុង​ ក្រុង​ភ្នំពេញ និង​ស្រុក​ពញាឮ។

សតវត្សទី១៨

មាន ​គ្រីស្ត​បរិស័ទ​ខ្មែរ​មួយ​ចំនួន​នៅ​កំពង់​ធំ។ ក្នុង​កំឡុង​ឆ្នាំ​១៧៦៨ ដល់​ឆ្នាំ​ ១៧៧៧ លោក ឡឺ​វ៉ា​វ៉ា​សើរ ជា​បូជាចារ្យ​ជាតិ​បារាំង​ បាន​និពន្ធ​សៀវ​ភៅ​ខាង​គ្រីស្ត​សាសនា​ជា​ភាសាខ្មែរ ​សំរាប់​អប់រំ​និស្សិត​អោយ ក្លាយ​ជា​បូជាចារ្យ និង​បាន​បង្កើត​គ្រួសារ​បព្វជីតា​កា​តូ​លិក​មួយ​ក្រុម។នៅ​ឆ្នាំ​១៧៨៥ ពួក​ឧទ្ទាម​សៀម​បានគៀរ​គ្រីស្ត​បរិស័ទ​ខ្មែរ​មួយ​ចំនួន​ធំ​យក​ទៅ​បាង​កក។ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​១៧៩០ គ្រីស្ត​បរិស័ទ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​រត់​រួច​ក៏​តាំង​ទី​លំ​នៅ​ក្នុង​ ក្រុង​បាត់​ដំបង។

សតវត្សទី១៩

នៅ​ដើម​សត​វត្ស​ទី​១៩ ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា ជួប​ប្រទះ​តែ​ភ្លើង​សង្រ្គាម។ ព្រះ​សហ​គមន៍ ​ក៏​ត្រូវ​រងគ្រោះ​ ដោយ​សារ​ភ្លើង​សង្គ្រាម​នោះ​ដែរ។ នៅ​ឆ្នាំ​១៨៥០ សន្ត​អាសនៈ​បាន​តែង​តាំង​លោក យ៉ូ​ហាន ក្លូដ មីស្ស អោយ​ធ្វើ​ជា​ អភិ​បាល​ភូមិ​ភាគ​ភ្នំពេញ។នៅ​ឆ្នាំ​១៨៦៦ ព្រះ​បាទ នរោត្តម ស្នើរ​សុំ​អោយ​គ្រីស្ត​បរិស័ទខ្មែរ ​ចាក​ចេញ​ពី​ស្រុក​ពញាឮ​មក​តាំង​ទីលំនៅ ​នៅ​រាជ​ធានី​ភ្នំ​ពេញ​វិញ។ ព្រះ​រា​ជា​ចែក​ដី​អោយ ​គ្រីស្ត​បរិស័ទ​កសាង​ ព្រះវិហារ​នៅ​ព្រែក​ហ្លួង។ នៅ​ឆ្នាំ​១៨៨១ ក្រុម​គ្រួសារ​ឧបការ​គុណ​មក​តាំង​ទី​លំ​នៅ​នៅ​ភ្នំ​ពេញ។ ក្នុង​សម័យ​អាណា​និគម​និយម បារាំង​មាន​គ្រីស្ត​បរិស័ទ​វៀត​ណាម​ជា​ច្រីន​ បាន​មក​រស់​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។

សតវត្សទី២០

នៅ​ឆ្នាំ​១៩៥២ វត្ត​អា​រាម​បព្វជិត​កា​តូ​លិក​កសាង​ឡើង​ នៅ​ក្រុង​កែប ខេត្ត​កំពត។ នៅ​ឆ្នាំ​១៩៥៧ លោក​ ស៊ី​មន ឈឹម​យិន ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​ បូ​ជា​ចារ្យ​ខ្មែរ​ដំបូង។ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​១៩៦៨ សន្ត​អាសនៈ​ចែក​ភូមិ​ភាគ​កា​តូ​លិក​ភ្នំ​ពេញ​ជា​បី​ភូមិ​ភាគ​គឺ ភូមិ​ភាគ​ភ្នំ​ពេញ បាត់​ដំ​បង និង​កំពង់​ចាម។ លោក ប៉ូល ទេព​អ៊ីម សុត្ថា ទទួល​ខុស​ត្រូវ​ប្រចាំ​ភូមិ​ភាគ ​បាត់​ដំ​បង។ ឆ្នាំ​១៩៧០ ព្រះ​សហគមន៍​ចាត់​ឲ្យ​មាន​គណៈកម្មការ​សង្គម ដើម្បី​ជួយ​ជន​រង​គ្រោះដោយ​សារ​សង្រ្គាម។ គណកម្មការ​សង្គម​នេះ បាន​ក្លាយ​ទៅ​ជា​អង្គការ​មួយ​ដែល​មាន​ឈ្មោះថា មេត្តា​ករុណា កម្ពុជា (Caritas Cambodia)។ នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​១៩៧៥ លោក​ យ៉ូ​សែប ឆ្មារ សា​ឡាស ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​ អភិបាល ឧបត្ថម្ភករ​ នៃ​ព្រះ​សហគមន៍​ភ្នំពេញ។ លោក យ៉ូសែប ឆ្មារ សាឡាស លោក ​ប៉ូល ទេព​អ៊ីម សុត្ថា អស់​លោក​បូជា​ចារ្យ និង​បព្វ​កា​តូ​លិក​ខ្មែរ ព្រម​ទាំង​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ធំ​បាត់​បង់​ជីវិត ក្នុង​សម័យ​ប្រល័យ​ពូជ​សាសន៍។ ព្រះ​វិហារ ​ត្រូវ​គេ​បំផ្លាញ​ខ្ទេច​គ្មាន​សល់។ នៅ​ថ្ងែ​ទី៣​ ខែ​មេសា​ ឆ្នាំ​១៩៩០ គ្រីស្តប​រិស័ទ​ទទួល​ច្បាប់​អនុ​ញ្ញាត ​ពី​រដ្ឋា​ភិបាល ដើម្បី​ធ្វើ​ពិ​ធី​បុណ្យ​ ជាប្រ​ក្រ​តី​ឡើង​វិញ។

ត្រឡប់ទៅទំព័រ "ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា"។