ការពិភាក្សា:ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)
--Sunsqare (ការពិភាក្សា) ម៉ោង១៨:០២ ថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៣ (UTC)
- តំណខ្លះនឹងមិនត្រូវបានបង្ហាញត្រឹមត្រូវ ដោយសារការមិនស៊ីគ្នាក្នុងការប្រើប្រាស់ ដកឃ្លាមើលមិនឃើញ ។
- អក្ខរាវិរុទ្ធ៖
- បល្ល័ង្ក (បល្ល័ង្គ មិនមានក្នុងវចនានុក្រម)
- ហ្លួង និង លួង (ការប្រើមិនច្បាស់)
- ពោធិ និង ពោធិ៍ (ការប្រើមិនច្បាស់)
អំពីឃុំនិងភូមិព្រះដាក់ ដែលគួរសរសេរជា ប្រដាក វិញ
កែប្រែក្នុងបញ្ជីរាយឈ្មោះទាំងនេះ មានកំហុសមួយចំនួន ។ ជាឧាហរណ៍ ភូមិព្រះដាក់ នៅខេត្តសៀមរាប អ្នកស្រុកមិនហៅថា ព្រះដាក់ ទេ គេហៅ ប្រដាកៗ ក្រោយមកក្លាយជា ព្រះដាក ។ តែគួរសរសេរព្យាង្គទី ២ ថា ដាក វីញ ឲ្យសមស្របតាមសំឡេងអ្នកស្រុក កុំសរសេរ ដាក់ ឡើយ ព្រោះឈ្មោះនេះ មកពីពាក្យសំស្ក្រឹត តដាក មានន័យថា បឹងធំ ឬ ស្រះធំ ។ នៅក្នុងការធ្វើបញ្ជីរាយឈ្មោះទីកន្លែង (ស្ថាននាម) ទាំងនោះ គួរតែពឹងផ្អែកទៅលើវចនានុក្រមនិងអក្ខរាវិរុទ្ធរបស់សម្តេច ជួន ណាត ។ តាមវចនានុក្រមនេះ ត្រង់មេពាក្យ បារាយណ៍ទឹកថ្លា (ដែលបារាំងបានដាក់ឈ្មោះថា បារាយណ៍ខាងលិច) មានអធិប្បាយដូចតទៅ៖ ឈ្មោះបឹងធំមួយ វាលត្លេវស្រឡះស្អាតធេង ឥតមានស្មៅឬចកត្រឹបអ្វីឡើយ មានទឹកថ្លាឈ្វេងជាប់ជានិច្ច, ឋិតនៅខាងឯលិចនគរធំ ក្នុងខែត្រសៀមរាប; បឹងនេះ កាលពីដើមគេហៅថា បារាយណ៍ខាងលិច ព្រោះមានបារាយណ៍មួយទៀតនៅខាងកើតនគរធំ ជាទំនាបរាក់មិនដក់ទឹកទេ គេហៅថា បារាយណ៍ខាងកើត ឬ ហៅម្យ៉ាងទៀតថា តដាក (សំ. តដាក, តឌាក, តាដាក; បា. តឡាក “ស្រះធំ ឬ បឹងធំ”); លុះតយូរមកដល់សព្វថ្ងៃនេះ ហៅក្លាយជា ប៉ដាក ឬ ប្រដាក ។
លំដាប់ឈ្មោះខេត្ត ឃុំ ស្រុក និង ខេត្ត មិនសមស្របតាមអក្ខរក្រមខ្មែរ
កែប្រែគួរឲ្យសោកស្តាយ តែលំដាប់ឈ្មោះខេត្ត ក្រុង ស្រុក ឃុំ និង ភូមិ មិនបានធ្វើតាមលំដាប់អក្សរខ្មែរ ក ខ គ ឃ ង ទេ គឺធ្វើតាមលំដាប់អក្សរបារាំង អា បេ សេ ដេ ។ល។ ចំពោះច្បាប់ (វ៉ឺរស្ហឹន) ជាខេមរភាសានេះ គួរតែរាយឈ្មោះទាំងនេះ តាមលំដាប់តួព្យញ្ជនៈ ក ខ ។ល។ និង លំដាប់ស្រៈនិស្សយ ា ិ ី ឹ ឺ វិញ ដើម្បីឲ្យអ្នកអានស្រួលរកឈ្មោះវិញតើ ។