ការពិភាក្សា:ម៉ារី ស្កូដូស្កា គុយរី

សួស្ដី អត្ថបទ​នេះ​មាន​ន័យ​ណាស់ សូម​ចូល​រួម​បក​ប្រែ​ទាំង​អស់​គ្នា ! ទន្សាយតូច ម៉ោង០៨:៥៨ ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១១ (UTC)Reply


សួស្ដី សៀវភៅ​វចនានុក្រម​បារាំង​ខ្មែរ ខេមរយានកម្ម សរសេរ Curie ជា គុយរី។--លឹម សុវណ្ណវិចិត្រ ម៉ោង១៣:០៦ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១១ (UTC)


សួស្ដី ខ្ញុំ​ក៏​បាន​ឃើញ​គេ​សរសេរ​នៅ​ក្នុង​សៀវ​ភៅ​មួយ​ថាជា គុយរី​ ដែរ ។ តើ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ប្ដូរ​ចំនង​ជើង​បាន ? ម្យ៉ាង​ទៀត Skłodowska = ស្កូដូស្កា ? ព្រោះ "ł" មិន​ត្រូវ​បាន​អាន ? --ទន្សាយតូច ម៉ោង១០:៤៦ ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១១ (UTC)Reply

សួស្ដី ok ខ្ញុំ​បាន​ផ្ទៀងផ្ទាត់​រួច​ហើយ "ł" មិន​មាន​សំឡេង​ទេ ដូច្នេះ ត្រូវ​ដាក់​ថា ស្កូដូស្កា ដូច​មុន​វិញ។ ចំពោះ​ការ​កែប្រែ​ចំនង​ជើង ចាំ​មើលខ្ញុំ​សាក​ល្បង​សិន។ --លឹម សុវណ្ណវិចិត្រ ម៉ោង១៥:៤៣ ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១១ (UTC)Reply

"ł" បើតាមទំព័រនេះ http://freepages.genealogy.rootsweb.ancestry.com/~atpc/learn/tools/pl-alphabet.html គេថាមានសំលេងដូច "w"ក្នុងភាសាអង់គ្លេស ស្មើនឹង «វ»ក្នុងភាសាខ្មែរ។ តែខ្ញុំគាំទ្រសរសេរការសរសេរ ស្កូដូស្កា​ ក្នុងករណីនេះ។--គីមស៊្រុន ម៉ោង១១:៤៦ ថៃ្ងព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១១ (UTC)

សួស្ដី ! ខ្ញុំ​មាន​ចិត្ត​រីករាយ​ដែល​ឃើញ​ការ​កែរ​សម្រួល​ឈ្មោះ និង​ពាក្យ​បច្ចេក​ទេស​ទាំង​ឡាយ ។ អរគុណ--ទន្សាយតូច ម៉ោង០២:៤៥ ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១១ (UTC)Reply

អំពីការរក្សាទុកឈ្មោះអង់គ្លេស កែប្រែ

ខ្ញុំគិតថា​យើងគួរតែរក្សាទុកឈ្មោះជាភាសាអង់គ្លេសនៅខាងដើមទំព័រ​ព្រោះហេតុផលពីរ។ មួយគឺដើម្បីអោយគេអាចស្វែងរក​ជាភាសាអង់គ្លេសបាន និងមួយទៀតចៀសវៀងការសរសេរជាខ្មែរមិនត្រឹមត្រូវ។--គីមស៊្រុន ម៉ោង១១:៤៣ ថៃ្ងព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១១ (UTC)

ខ្ញុំគិតថាយើងគួរតែចូលGoogle យកTab more ហើយយកពាក្យTranslate ឲវាអានជាភាសារុស្ស៊ីហើយសរសេរត្រាប់សម្លេងទំនងល្អជាង ។ (Nisetpdajsankha ម៉ោង១១:៥៤ ថៃ្ងព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១១ (UTC))

ខ្ញុំ​ក៏​បាន​ប្រើ Google Translate ដើម្បី​អាន​ឈ្មោះ​ដែរ ។ទន្សាយតូច ម៉ោង០៥:១៦ ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១១ (UTC)Reply

នេះជាគំនិតល្អមួយដែរ។ តែបញ្ហាមានត្រង់ថា google translate ប្រើសំលេងដែលសំយោគពីពាក្យមួយៗ។ ហេតុនេះវាមិនប្រាកដថាជាសំលេង​ដែលគេប្រើពេលហៅមែនទែនដែរ។ តែទោះជាយ៉ាងណា​ខ្ញុំទទួលស្គាល់ថា បើវាមិនត្រឹមត្រូវ១០០ភាគរយ ក៏វាអាចត្រឹមត្រូវ៩០ភាគរយដែរ។ យើងអាចប្រើវា​សំរាប់ជាការផ្ទៀងផ្ទាត់ តែមិនគប្បីប្រើវាជាគោលទេ។ សំរាប់ខ្ញុំវិញ ខ្ញុំតែងស្វែងរកហ្វាលអូឌីយ៉ូ ដុចជាស្វែងរកក្នុងហ្គូហ្គល​ដោយប្រើសាំងតាក់ «Marie Skłodowska Curie pronunciation» «How to pronounce Marie Skłodowska Curie» ជាដើម។--គីមស៊្រុន ម៉ោង០៩:០៥ ថៃ្ងព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១១ (UTC)

កែពី ម៉ារី គុយរី មក ម៉ារីយ៉ា គុយរី កែប្រែ

ដោយ​ឃើញ​ថា ភាគ​ច្រើន អ្នក​ទាំង​អស់​គ្នា សរសេរ ម៉ារីយ៉ា ហើយ​ភាសា​គេ​ដើម គេ​អាន​ ម៉ារីយ៉ា បែប​ហ្នឹង​ទៀត តើ​ដល់​ពេល​ដែល​យើង​ត្រូវ​កែ​ចំនង​ជើង មក​ ម៉ារីយ៉ា គុយរី ហើយ​រឺ​នៅ?--លឹម សុវណ្ណវិចិត្រ ម៉ោង១៦:៣៦ ថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១១ (UTC)Reply

ចំពោះ​ឈ្មោះ ម៉ារីយ៉ា គឺជា​ឈ្មោះ​ដើម​ពេល​គាត់​រស់​នៅ​ប៉ូឡូញ ក្រោយ​ពេល​ទៅនៅ​បារាំង គាត់​បាន​ប្ដូរ​ទៅ​ជា ម៉ារី ។ ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ--ទន្សាយតូច ម៉ោង០៣:៥៨ ថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១១ (UTC)Reply
ខ្ញុំក៏ដូចជាលោកគ្រូចិត្រដែរ គឺតោងគាំទ្រការហៅឈ្មោះនរណាម្នាក់ ដោយត្រាប់តាមភាសាដើម។ តែខ្ញុំចាប់អារម្មណ៍​ថាមានឈ្មោះខ្លះ​ដែលខ្មែរយើងស្គាល់តាំងពីមុនមិនហៅតាមសំនៀងភាសាដើមដែរ។ នេះជាករណីលើកលែង ដូចជា អាកស៊ីមែដ (អានជាArchimídis) សូក្រាត ((ហៅតាមបារាំងតែតាមភាសាក្រិចអានជាSōkrátēs) ហ្គាលីលេអូ ហ្គាលីលេ (ហៅតាមបារាំងតែតាមភាសាអ៊ីតាលីអានGalileo Galilei) ជាដើម។ រឿងខ្មែរយើងគួរហៅយ៉ាងណានោះ មិនមែនជាភារកិច្ចពួកយើងត្រូវ​សំរេចទេ (ទុកការងារដ៏មហិមានេះ​អោយរាជបណ្ឌិតសភាសំរេច ទើបគេរាប់យកជាផ្លូវការជាទួទៅ)។ និយាយពីករណី ម៉ារី គុយរីវិញ គំនិតផ្ទាល់ខ្លួនខ្ញុំ ខ្ញុំតែងហៅគាត់ «ម៉ារី» គុយរី ព្រោះនេះជាឈ្មោះដែលគេហៅគាត់ «ជាទូទៅ» ទាំងក្នុងភាសាបារាំងនិងអង់គ្លេស (ក្នុងអង់គ្លេសគេហៅ «ម៉ារី» ឃ្យូរី វិញ)។ ខ្ញុំសូមសំណូមពរ​ទុកចំណងជើងថា ម៉ារី គុយរីដដែល។ តែសំរាប់ឈ្មោះដើម យើងមិនបានបំបាត់ចោលទេ។ ក្នុងអត្ថបទនេះត្រង់វគ្គ «ការតស៊ូរៀនសូត្រនៅប៉ារីស» មានសរសេរថា «នៅលើសំណុំបែបបទចូលរៀន គាត់បានកែឈ្មោះពី«ម៉ារីយ៉ា» មកសរសេរជា «ម៉ារី» តាមរបៀបបារាំងវិញ។»។ ហេតុនេះមុនពេល​គាត់ទៅរស់នៅបារាំង គេគួរហៅគាត់ថា «ម៉ារីយ៉ា» តែបន្ទាប់ពីនោះគេគួរហៅថា «ម៉ារី»។ --គីមស៊្រុន ម៉ោង០៩:២៥ ថៃ្ងព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១១ (UTC)
ខ្ញុំ​គាំទ្រ​នូវ​យោបល់​ខាង​លើ​នេះ ! --ទន្សាយតូច ម៉ោង១៦:៥៦ ថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០១១ (UTC)Reply

ការ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ​ក្នុង​ពេល​វាយ​អត្ថបទ កែប្រែ

ខ្ញុំ​យល់​ថា​យើង​គួរ​តែ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ ​(space) រាល់​ពេល​វាយ​អក្សរ​ខ្មែរ ព្រោះ​វា​អាច​ឲ្យ​គេងាយ​ស្រួល​ស្វែង​រក​ពាក្យ​តាម​វែបសាយ​ស្វែងរក​បាន ម្យ៉ាង​ទៀង​ធ្វើ​ឲ្យអត្ថបទ​មាន​សោភ័ណភាព ។--ទន្សាយតូច ម៉ោង០៤:០៧ ថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១១ (UTC)Reply

បន្ថែម៖ បើ​សរសេរ​ក្នុង MS Word រួច​យក​មក past ក្នុង​នេះ, Zero-space នឹង​បាត់បង់។ ចូរ​បើក​អត្ថបទ(ដែល​សរសេរ​ក្នុង ms word, ...)​ក្នុង openoffice ឬ libreoffice រួច copy/past នោះ zero-space នឹង​មិន​បាត់​ទេ។--លឹម សុវណ្ណវិចិត្រ ម៉ោង០៩:១១ ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១១ (UTC)Reply
ខ្ញុំកំពុងបន្ធែមចន្លោះមិនឃើញទៅក្នុងអត្ថបទនេះហើយ។ និយាយដោយត្រង់ការងារនេះ​វាស៊ីពេល​និងកំលាំងចិត្តខ្លាំងណាស់ និងតែងធ្វើអោយខ្ញុំស្ត្រេសថែមទៀតផង។ អំពីការដាក់ចន្លោះមិនឃើញនេះ មិនទាន់មានគោលការណ់ច្បាស់លាស់ទេ ហេតុនេះមនុស្សផ្សេងគ្នា​កាត់ចន្លោះតាមរបៀបផ្សេងគ្នា។ ឧទាហរណ៍៖ «ការស្រាវជ្រាវ​​» គួរគិតមួយពាក្យ ឬប្រើចន្លោះមិនឃើញ(ច.ម) «ការ(ច.ម)ស្រាវជ្រាវ​​» ព្រោះវាជាពាក្យកើតពី«ការ»ជាបុព្វបទនិង«ស្រាវជ្រាវ»ជាកិរិយាស័ព្ទ។ នាមអសាធារណ៍ «សាកលវិទ្យាល័យប៉ារីស» គួរគិតមួយពាក្យ ឬគួរកាត់ពាក្យ។ «បញ្ចុះ​​សព​» គិតមួយពាក្យដូចក្នុងពាក្យអង់គ្លេស ឬបំបែកជា «បញ្ចុះ(ច.ម)សព» ...ជាដើម។ រាល់លើក​អោយតែខ្ញុំកាត់ចន្លោះបញ្ហាទាំងនេះ​វាតែងវិលវល់​ក្នុងខួរក្បាលខ្ញុំ ហើយធ្វើអោយខ្ញុំស្ត្រេស។
នៅមានបញ្ហា១ទៀត។ ដោយសារចន្លោះនោះជាចន្លោះ«មិនឃើញ» យើងមិនអាចមើលឃើញវាទេ។ ហេតុនេះយើងអ្នកអានមិនអាចដឹងថា​កន្លែងណាមានឬមិនមានបង្កប់ចន្លោះមិនឃើញនេះទេ។ សំរាប់អ្នកដែលគ្រាន់តែអាន វាមិនមានបញ្ហាទេ តែសំរាប់អ្នកដាក់តំណភ្ជាប់​ទៅចំណងជើងត្រូវការដឹង។ ព្រោះជាគោលការណ៍ ក្នុងវិគីភីឌាខ្មែរ ចំណងជើងមិនមានប្រើចន្លោះមិនឃើញទេ។
ខ្ញុំដឹងថា​ការរៀបរាប់ខាងលើ គ្រាន់តែជាយោបល់ប្រឆាំងនឹងមតិដើមរបស់អ្នកទាំងអស់គ្នា។ ខ្ញុំក៏យល់ពីមូលហេតុដែលគួរដាក់ចន្លោះមិនឃើញដែរដើម្បីអោយមើលឃើញស្អាត​និងអាចស្វែងរកបានតាមហ្គូហ្គល។ តើអ្នកdeveloper​ខ្មែរយូនីកូដ អាចរកវិធីណាដែលមិនប្រើចន្លោះមិនឃើញ ហើយនៅតែអាចអោយសរសេរបានស្អាត​និងអាចស្វែងរកតាមហ្គូហ្គលបានទេណ៎? ក្នុងភាសាផ្សេងទៀតដែលសរសេរ​ពាក្យជាប់ៗគ្នាដូចខ្មែរយើងដែរដូចជាភាសាចិន ជប៉ុន កូរ៉េ ថៃ ជាដើម​ គេមិនមានប្រើចន្លោះមិនឃើញទេ។ តើគេមានវិធីបែបណា​ទើបមិនជួបបញ្ហាដូចភាសាខ្មែរយើង? --គីមស៊្រុន ម៉ោង០៩:៤៤ ថៃ្ងព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១១ (UTC)

អំពីការហៅឈ្មោះធាតុគីមីដែលមានប្រើក្នុងអត្ថបទនេះ កែប្រែ

បើពិភាក្សាពីឈ្មោះធាតុគីមីទាំងអស់ ទីនេះមិនអាចពិភាក្សាអស់ទេ។ ជាជំហ៊ានដំបូងសូមពិភាក្សាត្រឹមធាតុដែលមានប្រើក្នុងអត្ថបទនេះចុះ។ សូមជួយផ្ដល់យោបល់ផង។--គីមស៊្រុន ម៉ោង១០:១១ ថៃ្ងព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១១ (UTC)

ជាភាសាអង់គ្លេស ជាភាសាបារាំង ក្នុងអត្ថបទនេះ សំណើរបស់គីមស៊្រុន សំណើរបស់Nisetpdajsankha សំណើរបស់
Radium Radium រ៉ាដ្យូម រ៉ាដ្យូម វិទ្យុលោហៈ រឺ រ៉ាដ្យូម បើតាមការរៀននៅសាលា រ៉ាដ្យូម
Polonium Polonium ប៉ូឡូញ៉ូម ប៉ូឡូន្ញូម ប៉ូឡូញលោហៈ រឺ ប៉ូឡូញញ៉ូម ប៉ូឡូញ៉ូម
Uranium Uranium អ៊ុយរ៉ាញ៉ូម អ៊ុយរ៉ាន្ញូម រាហុ៍លោហៈ រឺ អ៊ុរ៉ានុសលោហៈ រឺ អ៊ុយរ៉ាញ៉ូម អ៊ុយរ៉ាញ៉ូម
Thorium Thorium តូរ្យូម តូរ្យូម រន្ទះលោហៈ រឺ តូលោហៈ រឺ តូរ្យ៉ូម តូរ្យូម
Barium Baryum បារីយ៉ូម បារ្យូម ទំងន់លោហៈ រឺ បារ្យ៉ូម បារ្យូម
Radon Radon រ៉ដុង រ៉ាដុង វិទ្យុឧស្ម័ន រឺ រ៉ាដុង រ៉ាដុង
Bismuth Bismuth ប៊ីស្មុត ប៊ីស្មុត ដុំស រឺ ប៊ីស្មុត ប៊ីស្មុត

ខ្ញុំប្រែទៅតាមនិរុត្តិសាស្ត្រដើមមកជាខ្មែរ បើយកបានក៏យកទៅបើមិនបានខ្ចីពាក្យបារាំងសិនទៅអញ្ជឹង ។(Nisetpdajsankha ម៉ោង១៣:៥០ ថៃ្ងព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១១ (UTC))

ពិតជាការដាក់ឈ្មោះប្រកបដោយការច្នៃប្រឌិតមែន។ --គីមស៊្រុន ម៉ោង១១:០៤ ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១១ (UTC)Reply

ខ្ញុំរកបាន​តារាងខូបធាតុគីមីដែលសិស្សនិស្សិតនៅខ្មែរ​គេប្រើហើយ។ ជាគោល ខ្ញុំនឹងហៅឈ្មោះធាតុគីមីតាមតារាងនេះចុះ។--គីមស៊្រុន ម៉ោង១២:៥៦ ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១១ (UTC)Reply

 

ត្រឡប់ទៅទំព័រ "ម៉ារី ស្កូដូស្កា គុយរី"។