ការពិភាក្សា:សេដ្ឋកិច្ចគ្រប់គ្រង

Latest comment: ១៣ ឆ្នាំ​មុន by Nisetpdajsankha

Managerial economics គួរប្រែថា សេដ្ឋវិទ្យាគ្រប់គ្រង បានត្រូវជាង ព្រោះ អីពាក្យ economics មានន័យថា សេដ្ឋសាស្ត្រ រឺ សេដ្ឋវិទ្យា ចំណែកពាក្យ economy មានន័យថា សេដ្ឋកិច្ច វាមិនមែនជាមុខវិជ្ជាទេ វាសំដៅលើវិស័យមួយនៅក្នុងប្រទេសមួយៗ ។ (Nisetpdajsankha ម៉ោង១៧:៣៧ ថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១១ (UTC))Reply

ខ្ញុំមិនមានជំនាញខាងផ្នែកនេះទេ។ ខ្ញុំគ្រាន់តែចំលង​ខ្លឹមសារពីអត្ថបទវិគីដែលគេសរសេរមុខលើទំព័រដែលមានចំណងជើងថា «Managerial economics» មកដាក់ចំណងជើង​ជាភាសាខ្មែរប៉ុណ្ណោះ។ នៅក្នុងអត្ថបទដែល​គេសរសេរមក គេផ្ដើមដោយសរសេរថា «សេដ្ឋកិច្ចគ្រប់គ្រង» ទើបខ្ញុំដាក់ចំណងជើងបែបនេះ។ សូមជួយផ្ទៀងផ្ទាត់ជាមួយសៀវភៅសិក្សាផង ថាតើគេហៅបែបណា។ ខ្ញុំនឹងប្ដូរចំណងជើងតាមនោះ។--គីមស៊្រុន ម៉ោង០២:៣៧ ថៃ្ងព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១១ (UTC)
បន្ថែម៖ ខ្ញុំស្វែងរក​លើឃើញគេហទំព័របណ្ឌិតសភានគរបាលកម្ពុជា គេសរសេរមុខវិជ្ជា «សេដ្ឋកិច្ចគ្រប់គ្រង» ត្រង់ជួរទី២ក្នុងតារាង។ មិនដឹងថាតើវាសំដៅលើរបស់តែមួយឬយ៉ាងណា? សូមទៅកាន់គេហទំព័រនេះដើម្បីផ្ទៀងផ្ទាត់៖ http://pac.edu.kh/insite.php?view=detail&story=69

បើតាមខ្ញុំរៀនeconomics គ្រូគាត់ប្រែថា សេដ្ឋវិទ្យា រឺ សេដ្ឋសាស្ត្រ ពីព្រោះអីពាក្យណាដែលមានអក្សរ s នៅខាងចុង ភាគច្រើនតែងតែ ប្រែថា -វិទ្យា ដូចយ៉ាង physics(រូបវិទ្យា) = physical (គេកាត់-al) + science(គេកាត់-cience) អញ្ជឹងពាក្យ economics គួរតែប្រែថា សេដ្ឋវិទ្យា រឺ សេដ្ឋសាស្ត្រ ។ (Nisetpdajsankha ម៉ោង០៥:១៥ ថៃ្ងព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១១ (UTC))

ការបកស្រាយនេះសមហេតុផល​ម្យ៉ាងដែរ តែខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់​ដើម្បីពិភាក្សាវែកញែក​ពីវាទេ ព្រោះខ្ញុំខ្វះចំណេះដឹងផ្នែកនោះ។ ទុកនាទីអោយអ្នករៀនផ្នែកនេះមកជួយបកស្រាយចុះ។ ខ្ញុំគ្រាន់តែចំលង​តាមច្បាប់ដើមរបស់អ្នកផ្ដើមសរសេរ​ទំព័រនេះប៉ុណ្ណោះ កុំអោយគេរិះគន់ថាកែរបស់គេសរសេរ។ តាមពិត ខ្ញុំមិនមែន​ជាម្ចាស់អត្ថបទនេះទេ:D។--គីមស៊្រុន ម៉ោង០៨:០៨ ថៃ្ងព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១១ (UTC)
ត្រឡប់ទៅទំព័រ "សេដ្ឋកិច្ចគ្រប់គ្រង"។