ខ្ញុំ​សូម​ចូលរួម​ពិភាក្សា ក្នុង​ការ​ហៅ​និង​សរសេរ​ឈ្មោះ​ខេត្ត​លាវ គួរ​ហៅ​និង​សរសេរ​តាម​សំនៀង​ខ្មែរ​ទើប​ត្រឹមត្រូវ។ ខ្ញុំ​សូម​ស្នើ​ប្ដូរ​ដូច​ខាង​ក្រោម​នេះ

1.​ខេត្តអាត់តៈពើ (តាម​ប្រវត្តិ​ខេត្ត​នេះ​ជា​ខេត្ត​ខ្មែរ​មួយ​ដែរ គឺ​ឈ្មោះ អាចម៍​ក្រពើ) 3.​គួរ​ប្រើ​បរិខាំសៃ 4.​គួរ​ប្រើ​ចម្ប៉ាស័ក 5. គួរ​ប្រើ​ហួរផាន់ (ហ៊ូពាន់) 6.​ខាំមួន មិន​មែន ខាំ​ម៉ន​ទេ 7.​ គួរ​ប្រើ​ហ្លួងណាំថា 8.​ត្រូវ​ប្រើ ហ្លួង​ព្រះបាង ទើប​ត្រឹមត្រូវ 9.​គួរ​ប្រើ ឧត្ដមជ័យ 10.គួរ​ប្រើ ពុងសាលី 11.គួរ​ប្រើ​សារ៉ាវ៉ាន់ 12.គួរ​ប្រើ​សុវណ្ណខេត្ត 13.វៀងច័ន្ទន៍ សរសេរ​បែប​នេះ​ទើប​ត្រឹមត្រូវ (វាំងច័ន្ទន៍) 14.វៀងច័ន្ទន៍ 15.គួរ​ប្រើ ជ័យបូរី (ដោយ​អានថា ជ័យៈបូរ៉ី) 16.គួរ​ប្រើ​ជ័យសម្បូរ 18.សៀងខ្វាង ទេ


ខ្ញុំ​មិន​អាច​អាន​បាន​នូវ​អក្សរ​ឡាវក្នុង​Browserរបស់​ខ្ញុំ​

កែប្រែ

ខ្ញុំ​គិត​ថា​មិន​ត្រឹម​តែ​រូប​ខ្ញុំ​ទេ​ អ្នក​ដទៃ​ក៏​មាន​បញ្ហា​ក្នុង​ការ​មើល​ពុម្ព​អក្សរ​ឡាវ​ដែរ​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​ក្នុង​ការ​អាន គប្បី​លុប​អក្សរ​ទាំង​នោះ​ចោល​ទៅ។ --Phearahak ម៉ោង០៧:៥៤ ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

សួស្ដីភារ៉ា។ តាមពិតភាសាឡាវក៏ប្រើយូនីកូដ​ដូចខ្មែរយើងដែរ។ ដើម្បីមើលវាបាន គេចាំបាច់ដោនឡូដ​ឡាវយូនីកូដ។ សំរាប់Brower Internet Explorer 7 ដែលមានបរិដ្ឋាន​ Windows Vista ឡើង គេមិនចាំបាច់ដោនឡូដអ្វីបន្ថែម ក៏អាចមើលបានដែរ។ ហេតុអ្វីយើងចាំបាច់សរសេរភាសាឡាវនៅទីនេះ? ដូចក្នុងវិគីអង់គ្លេសដែរ ការផ្ដល់ឈ្មោះប្រទេសមួយ តែងអោយជាឈ្មោះបកប្រែនិងឈ្មោះកំនើត (អាចមានច្រើនប្រសិនបើប្រទេសនោះមានភាសាផ្លូវការច្រើន)។ ឧទាហរណ៍ប្រទេសសិង្ហបុរី ដែលមានភាសាផ្លូវការ៤ ត្រូវបានបង្ហាញឈ្មោះដើម​ជា៤ភាសា។ --គីមស៊្រុន ម៉ោង០៨:៣៥ ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

ប្រសិន​បើ​នៅ​ក្នុង​វិគីភីឌា​អង់គ្លេស​ធ្វើ​ដូចនេះ​ដែរ​ ខ្ញុំ​ក៏​មិន​ជំទាស់​អ្វី​ដែរ។--Phearahak ម៉ោង១០:២៧ ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

ហេតុអ្វីបានជាដាក់ចំណងជើងឡាវមិនដាក់ថាសាធារណរដ្ឋប្រជាមានិតឡាវ

កែប្រែ

សួរស្តី...

ខ្ញុំគិតថាលោកពូគួតែប្តូរចំនងជើងពីឡាវ ទៅជាសាធារណ:រដ្ឋប្រជាមាណិតឡាវវិញទៅពីព្រោះវាហាក់ដូចជាខ្លីកំបុតណាស់ ណាមួយវាស្របតាមស្របគោលការណ៏របស់ប្រទេសផង។ ខ្ញុំមិនដឹងថានេះគេហៅថាគោលការណ៏រឺយ៉ាងណានោះទេ សូមប្រាប់ក្មួយផង! តើលោកពូបានមើលបញ្ជីដែលពួកខ្ញុំបានបង្កើតហើយឬនៅ?រាយឈ្មោះប្រទេស អគុណច្រើនលោកពូ !--Ken95 ម៉ោង១៤:០៩ ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០១០ (UTC)

ការដាក់ចំណងជើង​ធ្វើឡើង​ដោយគិតដល់ភាពងាយស្រួលរបស់អ្នកស្វែងរក។ ឧទាហរណ៍​បើគេចង់ស្រាវជ្រាវពីសាធាររណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ គេប្រាកដជានឹងឃើញមុនគេនូវពាក្យ«ឡាវ»។ ហេតុនេះ​គេគ្រាន់តែវាយពាក្យឡាវ​ក៏គេអាចទៅដល់ទំព័រនោះតែម្ដង។ ឧបមាថាយើងដាក់ចំណងជើងវែងដូចខាងលើ តែមានមនុស្សប៉ុន្មានអ្នកដែលអាចចាំឈ្មោះនោះទៅ? សូម្បីតែKen95ខ្លួនឯងក៏ចាំមិនបានដែរ មែនទេ? នេះជាមូលហេតុដែលចំណងជើង​អត្ថបទក្នុងវិគីភីឌា​កាន់តែខ្លីកាន់តែប្រសើរ។ ក្នុងការសរសេរអត្ថបទពីប្រទេសមួយ ចំណងជើងយើងដាក់ឈ្មោះប្រទេស (ឧ.​ឡាវ ចិន កូរ៉េខាងត្បូង ជាដើម) ហើយនៅឃ្លាផ្ដើមយើងសរសេរឈ្មោះផ្លូវការរបស់ប្រទេសនោះ (ឧ. សាធាររណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ សាធារណរដ្ឋប្រជាមានិត្យចិន សាធារណរដ្ឋកូរ៉េ ជាដើម)។--គីមស៊្រុន ម៉ោង០២:០១ ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០១០ (UTC)Reply

អគុណច្រើន

កែប្រែ

ឥលូវនេះបានយល់ហើយ!--Ken95 ម៉ោង០៦:០៣ ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០១០ (UTC)

ត្រឡប់ទៅទំព័រ "ឡាវ"។