ការពិភាក្សា:អំពើអនិត្យានុកូល

<តួនាទីមេធាវីក្នុងវិស័យយុតត្ដធម៌សង្គម និងតុលាការ> <"តួនាទីមេធាវីក្នុងរឿងក្ដីរដ្ឋប្បវេណី"> អត្ថាធិប្បាយ៖ មេធាវីគឺជនដែលប្រកបរបវិជ្ជាវៈផ្នែកច្បាប់ និងជាសមាជិកនៃគណៈ ដែលទទួលបានសិទ្ធិផ្ដល់យោបល់ និងតាក់តែងលិខិតស្នាមផ្សេងៗ ក្នុងវិស័យច្បាប់ តំណាងឱ្យកូនក្ដី ឬការពារកូនក្ដីនៅគ្រប់សាលាជម្រះក្ដី និង គ្រប់ដំណាក់កាលនៃនីតិវិធី។ មេធាវី គឺជាបុគ្គលម្នាក់ដែលបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកតំណាង ឬ ការពារសិទ្ធិឲ្យកូនក្ដី នៅពេលដែលមានការពឹងពាក់ខ្លួនតែប៉ុណ្ណោះ ហើយមេធាវីផ្ដល់សេវាជូនអតិថិជននូវកាតព្វកិច្ចមធ្យោបាយ ផ្នែកច្បាប់សម្រាប់សម្រួលដល់អតិថិជន ដើម្បីការពារផលប្រយោជន៍ជូនអតិថិជន។ វិជ្ជាជីវៈមេធាវីចាត់ទុកថាជាវិជ្ជាជីវៈមួយសេរី និងឯករាជ្យ ដែលចូលរួមយ៉ាងសំខាន់ក្នុងវិស័យយុត្ដិធម៌សង្គម។ តួនាទីមេធាវីនៅក្នុងវិស័យយុត្ដិធម៌ និងសង្គម មេធាវីមានតួនាទីផ្ដល់សេវាកម្មច្បាប់ និងផលប្រយោជន៏ដូចជាសិទ្ធសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ព្រមទាំងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ មេធាវីអាចធ្វើសកម្មភាពក្នុងការតំណាង និងការពារសិទ្ធិទាំងនោះបានទាំងនៅក្រៅ និងនៅក្នុងប្រព័ន្ធតុលាការ។ ជាទូទៅមេធាវីមានទំនាក់ទំនងសារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងស្ថាប័នតុលាការ ដោយសារមេធាវីមានតួនាទីសំខាន់ៗពីរគឺ (១)តួនាទីរបស់មេធាវីក្នុងរឿងព្រហ្មទណ្ឌ និង(២)តួនាទីរបស់មេធាវីក្នុងរឿងក្ដីរដ្ឋប្បវេណី។ នៅក្នុងសណុំរឿងរដ្ឋប្បវេណី មេធាវីជាអ្នកតំណាងដោយអាណត្ដិឲ្យភាគី ដើម្បីធ្វើសកម្មភាព ដូចជា ការដាក់ពាក្យបណ្ដឹង ការប្ដឹងតប ការចូលរួមអន្ដរាគមន៍ក្នុងបណ្ដឹង ការប្ដឹងទៅតុលាការជាន់ខ្ពស់ ការផ្សះផ្សារ ការលះបង់ការទាមទារ និងការទទួលស្គាល់ការទាមទារ ចំពោះរឿងក្ដីដែលខ្លួនបានទទួលអាណត្ដិ។ មេធាវី គឺជា អ្នកតំណាង និងការពារផលប្រយោជន៍កូនក្ដីរបស់ខ្លួន នៅចំពោះមុខតុលាការរដ្ឋប្បវេណី និងគ្រប់គ្រប់កិច្ចនៃនីតិវិធីរដ្ឋប្បវេណី។ យើងអាចបែងចែកតួនាទីមេធាវីនៅក្នុងរឿងក្ដីរដ្ឋប្បវេណីជាពីរដំណាក់កាលគឺ តួនាទីមេធាវីនៅដំណាក់កាលមុនដាក់ពាក្យបណ្ដឹងទៅតុលាការ នឹងតួនាទីមេធាវីនៅតុលាការរដ្ឋប្បវេណី។ នៅដំណាក់កាលមុនដាក់ពាក្យបណ្ដឹងទៅតុលាការ មេធាវីធ្វើការពិគ្រោះយោបល់ ឬការសួរយោបល់ពីអតិថិនជនជាមុន ទើបអាចឈានដល់ការអតិថិជនពឹងពាក់ខ្លួនដើម្បីតំណាង និងការពារក្ដីក្នុងតុលាការបាន។ ដូច្នេះក្នុងដំណាក់កាលនេះ យើងអាចកំណត់សម្គាល់ឃើញថាមេធាវីត្រូវបំពេញកិច្ចមួយចំនួនដូចជា: ការជួបពិភាក្សា និងរក្សាការសម្ងាត់,ការសាកសួរ និងកំណត់ចំណោទបញ្ហា, ការផ្ដល់យោបល់លើការសម្រេចចិត្ដរបស់អតិថិជន និងការសិក្សាសំណុំរឿង និងការពិនិត្យលក្ខខណ្ឌបណ្ដឹងជាអាទិ៍។ ក្រៅពីកិច្ចទាំងនេះមេធាវីក៏អាចធ្វើការទំនាក់ជាមួយភាគីម្ខាងទៀតបានដែរ ដោយក្នុងការទំនាក់ទំនងនោះមានពីរករណីគឺ (១)ការទំនាក់ទំនងជាមួយភាគីដែលគ្មានជំនួយពីមេធាវីដែលត្រូវមានការយល់ព្រមពីអតិថិជន និង(២)ការទំនាក់ទំនងជាមួយភាគីម្ខាងទៀតដែលមានមេធាវី ដែលត្រូវធ្វើចំពោះមុខមេធាវីនៃភាគីម្ខាងទៀតនោះ។ បន្ទាប់ពីមេធាវីអនុវត្ដការងារនៅក្នុងដំណាក់កាលមុនដាក់បណ្ដឹងទៅតុលាការរួចហើយ មេធាវីមានតួនាទី បន្ដទៀត ក្នុងស្ថាប័នតុលាការចំពោះរឿងក្ដីដែលខ្លួនបានទទួលធ្វើជាអ្នកតំណាង និងការពារផលប្រយោជន៍របស់អតិថិជន។ នៅក្នុងដំណាក់កាលតុលាការមេធាវីអាចអនុវត្ដវិសាលភាពនៃសិទ្ធិរបស់ខ្លួនដែលបានផ្ដល់ឲ្យដោយក្រមនីតិរដ្ឋប្បវេណី និងច្បាប់ផ្សេងទៀត ក្នុងការធ្វើសកម្មភាពតំណាង និងការពារសិទ្ធិកូនក្ដីរបស់ខ្លួននៅចំពោះមុខសាលាជម្រះក្ដី និងគ្រប់នីតិវិធី។ នៅក្នុងនីតិវិធីសាលាដំបូង មេធាវីអាចដាក់ពាក្យសុំដីកាសម្រេចរក្សារ ការពារ និងដាក់ពាក្យបណ្ដឹង, ធ្វើជាអ្នកតំណាង និងចូលរួមក្នុងការផ្សេះផ្សារ, ដាក់មធ្យោបាយតទល់ ឬការពារខ្លួន, ធ្វើសេចក្ដីថ្លែងការណ៍ ធ្វើការអះអាង និងបំភ្លឺចំណុចវិវាទ ចូលរួមក្នុងការពិនិត្យភស្ដុតាងដោយសមូហវិធី និងធ្វើការស្នើសុំពិនិត្យភស្ដុតាងនៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ និងចូលរួមផ្សះផ្សារ, ធ្វើសេចក្ដីថ្លៃការណ៍អំពីលទ្ធផល, ធ្វើការអះអាងអង្គហេតុបន្ថែម និងដាក់ភស្ដុងតាង, ចូលរួមក្នុងការពិនិត្យភស្ដុតាងនៅក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ និងការដាក់ពាក្យសុំអនុវត្ដដោយបង្ខំជាអាទិ៍។ នៅក្រោយនីតិវិធីទាយហេតុផល(នីតិវិធីចុងក្រោយនៃសាលាដំបូង) មេធាវីមានតួនាទីពន្យល់អំពីសិទ្ធិរបស់កូនក្ដីចំពោះសិទ្ធិដែលកូនក្ដីមានក្រោយពីនីតិវិធីទាយហេតុផលដោយផ្ទាល់មាត់ ដូចជាសិទ្ធិប្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ និងសិទ្ធិដែលកើតចេញពីសាលក្រមស្ថាពរ ជាអាទិ៍ ដែលត្រង់នេះមេធាវីត្រូវធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់ពីឆន្ទះរបស់កូនក្ដី ថាខ្លួនពេញចិត្ដ ឬមិនពេញចិត្ដទៅនឹងសេចក្ដីសម្រេចនោះ(សាលក្រមសាលាដំបូង)។ នៅក្នុងករណីដែលកូនក្ដីខ្លួនមិនពេញចិត្ដ មេធាវីក្នុងនាមជាអ្នកតំណាងអាចធ្វើបណ្ដឹងឧទ្ធរណ៍មកសាលាឧទរណ៍បាន ហើយនឹងអាចធ្វើបណ្ដឹងសារទុក្ខមកកាន់តុលាការកំពូល បន្ដទៀត បាន ប្រសិនបើកូនក្ដីមិនពេញចិត្ដទៅនឹងសេចក្ដីសម្រេច(សាលដីកា) របស់សាលាឧទរណ៍ ផងដែរ។ ជារួម មេធាវីនៅក្នុងរឿងក្ដីរដ្ឋប្បវេណីមានតួនាទីសំខាន់ណាស់ ដោយមេធាវីធ្វើកិច្ចការនានា មិនត្រឹមតែជួយការពារដល់ប្រយោជន៍កូនក្ដីនោះទេ ហើយក៏ចូលរួមចំណែកក្នុងការស្វែងរកយុត្ដិធម៌របស់តុលាការ និងជួយឲ្យនីតិវិធីមានភាពឆាប់រហ័ស ដោយប្រព្រឹត្ដទៅយ៉ាងរលូន និងរស់រវើកផងដែរ។

   ឯកសារយោង៖
     ច្បាប់ស្ដីពីលក្ខន្ដិកៈធាវីនៃព្រះរាជាណាចក្រម្ពុជា
     ក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។
ត្រឡប់ទៅទំព័រ "អំពើអនិត្យានុកូល"។