ការរកឃើញប្រាសាទអង្គរតំបូង
សំពះព្រះវិស្ណុលោកនៅអង្គរបុរីព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍ ក្នុងប្រវត្តិសាស្រ្តខ្មែរ សម័យកាលស្ថិតនៅចន្លោះស ម័យអង្គរ និងសម័យអាណាព្យាបាលបារាំងនៅឥណ្តូចិន ពោលគឺរវាងសតវត្សទី១៥និងសតវត្សទី១៩។ជារើយ ៗ សម័យនោះគេចាត់ថា “អវត្តមាន”។ ត្បិតមិនដូចសម័យពីមុនេះ ហើយក៏មិនដូចចរន្តនយោ បាយ សង្គម ព្រមទាំងវប្បធម៌នៃបណ្តាប្រទេស នានានៅ អាស៊ីអាគ្នេយ៏ក្នុងសម័យប្រហាក់ប្រហែលគ្នា។ សម័យកណ្តាលរបស់ប្រទេសខ្មែរពិបាកនិងកំណត់ថា ជាពេលដែលសម្បូណ៌សប្បាយ និងលូតលាស់ ឬក៏ជា ប្រទេសមួយដែលរីកចំរើនផ្នែកពានិជ្ជកម្មដែរ។ ផ្ទុយទៅ វិញ សម័យនេះបានស្តែងអោយឃើញនូវភាព បាត់បង់ បរាជ័យ ថមថយ និងអស្ថេរភាព។ មានរឿងច្រើនណាស់ដែលនាំអោយគេយល់ឃើញថា របៀបនេះ តែការលូតលាស់នៃព្រះពុទ្ធសាសនាថេរវាទ ដែលជឿទៅលើភាពមិនទៀងទាត់គឺជាមូលដ្ឋានចំបងមួយ។ ទន្ទឹមគ្នានេះដែរការបោះបង់ចោលព្រហ្មណ៏សាស នានិងព្រះពុទ្ធសាសនាមហាយាន ព្រមជាមួយការរីកចំ រើននៃព្រះពុទ្ធសាសនាថេរវាទពុំជំរុញអោយមានការចារ សិលាចារឹកនិងការសាងសង់ប្រសាទថ្មធំៗដូចមុនទៀត ទេ។ គួកត់សំគាល់ថា ព្រះពុទ្ធសាសនាថេរវាទចាប់ផ្តើម ចូលខ្លួនក្នុងប្រវត្តិសាស្រ្តខ្មែរចំពេលដែលសេដ្ឋកិច្ច និង នោយោបាយចុះខ្សោយ។ គំនិតយល់ឃើញជាអវិជ្ជមាន អំពីអរ្យធម៌ខ្មែរសម័យក្រោយអង្គរនេះ ដែលគ្របដណ្តប់ មកលើការសិក្សាស្រាវជ្រៀវប្រវត្តិសាស្រ្តខ្មែរសម័យនេះ យ៉ាងហោចណាស់បណ្តាលមកពីការយល់ឃើញជាវិជ្ជ មានអំពីការចាកឬសចូលមកក្នុងសង្គមខ្មែរនៃព្រះពុទ្ធសា សនាថេរវាទ។
សិសាចារឹកខ្មែរ
កែប្រែជាការពិតណាស់សម័យកណ្តាលមានការកង្វះខាត់
ភស្តុតាងប្រវត្តិសាស្ត្រ។ ប្រសិនបើយើងប្រៀបធៀបយ៉ាង សាមញ្ញចំពោះបរិមាណសិលាចារឹកសម័យមុន និងសិលា ចារឹកដែលមាននៅសម័យកណ្តាលយើងឃើញថាខុសគ្នា ដាច់។ ចំនួនសិលាចារឹកដ៏តិចតួចនេះធ្វើអោយពិបាកសរ សេរប្រវត្តិសាស្ត្រខ្មែរសម័យនេះ។សិលាចារឹកសម័យមុន មានជាងមួយពាន់ផ្ទាំងដែលជាមូលដ្ឋានស្រាវជ្រៀវអស់ ជាងមួយសតវត្សមកហើយហើយភាគច្រើនត្រូវបានគេប កប្រែ។ ពត៌មានដែលបានមកនោះមានតំលៃណាស់ ដើ ម្បីរៀបចំកាលប្ឃវត្តិនៃការសោយរាជ្យរបស់ព្រះរាជា និង អោយយើងយល់ច្បាស់អំពីការវិវឌ្ឍន៏នៃស្ថានភោពនោ យោបាន និងសាសនានៅសម័យបុរាណ។ ចំនែកសម័យ កណ្តាលវិញសិលាចរឹកមានត្រឹមតែជាង១០០ផ្ទាំងប៉ុ ណ្ណោះ។ សិលាចារឹកវិទូពិបាកនិងរៀបចំប្រវត្តិសាស្ត្រឲដូ ចសម័យមុនណាស់។កង្វះខាតឯកសារស្រាវជ្រៀវជារឿងដែលយើងមិ នអាចប្រកែកបានទេ។ តែទោះជាយ៉ាងណាក៏ដោយប្រ កានេះស្តែងចេញឲឃើញនូវការផ្លាស់ប្តូផ្នត់គំនិតប្រជាជន នៅក្នុងសង្គម។ គំនិតយល់ឃើញអវិជ្ជមានអំពីសម័យ ក្រោយអង្គរស្ទើរតែពុំជំរុញអោយមានការស្រាវជ្រៀវអារ្យ ធម៌នៅសម័យនេះ។ រហូតដល់ក្រោយសតវត្សឆ្នាំ១៩៧០ ទើបមានការសិក្សាពីសិលាចារឹកសម័យកណ្តាល ហើយ ស្រាវជ្រៀវដ៏ស្តួចស្តើងនេះធ្វើឡើងនៅក្រោមក្របខ័ណ្ឌនៃ គំនិតដែលថាសម័យនេះជាសម័យដែលគេបោះបងចោល។ គំនិតនេះធ្វើឲការសរសេរប្រវត្តិសាស្ត្រកម្ពុជាឈរលើ មូលដ្ឋានពី (មូកមួយ)៖ ១-សម័យអង្គររុងរឿង (២- យុគ ងងឹតដែលត្រូងគេបំភ្លេចពោលគឺសម័យកណ្តាល) និង ៣- ការរកឃើញអង្គរឡើងវិញ។ការបោះពុម្ពផ្សាយអំពីប្រវត្តិសាស្រ្តខ្មែរដែលភាព ច្រើនចងក្រងដោយពួកបស្ចឹមប្រទេសជាតមួយសតវត្ស មកហើយនោះ សម័យកណ្តាលត្រូវបានគេយកមកធ្វើ ជានិមិត្តរូមស្រពិចស្រពិល។និយាយរួមគេពំចាត់ទុកស ម័យនេះថារុងរឿងអស្ចារ្យ និងខ្លាំងពូកែដូចសម័យបុរាណ ទេដែលជាហេតុពុំទាន់ទាញចំនាប់អារម្មណ៏ប្រវត្តិវិទូក្នុង សម័យអាណានិគមចាស់នៃចក្រភពអង្គរ។ទោះជាពិត ដូចឆ្នេះក៏ដោយគេនៅរករក្សាសម័យកណ្តាលក្នុងតំ ណើរការសរសេរប្រវត្តិសាស្ត្រដែរ។ សម័យនេះគេទុកជា តំណាងនៃការបោះបង់ ដែលដាច់ចេញពីសម័យបុរាណ និងសម័យទំនើបដោយលង់ក្នុងគំនិតជាអវិជ្ជមានដែល យល់ថាសម័យក្រោយមិនអាចល្អជាងសម័យមុនបានទេ ។
ការជួបប្រទះប្រាសាទលើកដំបូង
កែប្រែការប្រើភាសារ ការបាត់បង់ និងការរកឃើញជា ថ្មីវិញ នេះមិនមែនជាគំនិតដែលបង្កើតដោយពួកអាណានិគម តែឯងនោះទេ។អ្នកស្រុកក៏ប្រើភាសារស្រដៀងគ្នានេះដែរ នៅក្នុងឯកសារ សរសេរមួយចំនួននៅក្នុងសម័យកណ្តាល ។ឧទាហរណ៏ ដូចនៅក្នុងរឿងព្រេងមួយតំណាលថា៖ នៅក្នុងសតវត្សទី១៦ ព្រះរាជាខ្មែរមួយអង្គព្រះនាមអង្គ ចន្ទ័ (ព្រះចន្ទ័រាជា) យាងទៅទាក់ដំរីក្នុងព្រៃ ហើយប្រទះ ឃើញថ្មមួដុំដែលកប់នៅក្នុងគុម្ពោតព្រៃ។ព្រះរាជ និង អ្នកហែហមរបស់ទ្រង់យល់ថាថ្មនោះមិនមែនជាថ្មធម្មតា ទេព្រោះឃើញមានពន្លឺចែងចាំងហើយគិតថាថ្មនេះជា ទេពនិមិត្ត។ព្រះរាជាក៏បញ្ជាអោយគេរានស្មៅនិងកាប់ ឆ្ការព្រៃចេញ។ពេលនោះគេឃើញថ្មមួយដុំ ហើយមួយ ដុំទៀតៗរហូតទាល់តែឃើញប្រាសាទធំមួយ។ក្រោយ មកឃើញប្រាសាទដ៏ទៃទៀតនៅក្នុងតំបន់អង្គរ។ព្រះរាជា អង្គនេះ ឬទាហានរបស់ទ្រងក៏យាងមកគ្រប់គ្រងអង្គរ។ និងជួសជុលប្រាសាទទាំងឡាយនៅក្នុងតំបន់នោះ ហើយ បង្ករបង្កើតជំនឿសាសនាមួយថ្មីនៅលើរាជធានីដែលបោះ បង់ចោលអស់រយៈពេលជាង១០០ដោយព្រះរាជាខ្មែរស ម័យមុន។ការប្រើពាក្យ ការបោះបង់ចោល និងការរក ឃើញឡើងវិញបង្ហាញនូវគំនិតចង់ប្រួបបង្រួមទឹកដីនិង វប្បធម៌ដោយផ្អែកទៅលើការរកឃើញតំនែលសំណង់ និ ងសិល្បះបុរាណនេះ។គំនិតនេះនៅតែមានឥទ្ធិពលយ៉ា ងខ្លាំងក្នុងផ្នត់គំនិតខ្មែរចំពោះអ្នកជាតិនិយម។រឿងព្រេ ងមិនគួរអោយជឿថាជាការពិតតែវាជាការពិត។គួររំលឹក ដែរថារឿងព្រេងនេះមានលំនាំប្រហាក់ប្រហែលនិងរឿង ព្រេងមួយចំនួននៅតាមបណ្តាប្រទេសជិតខាងនៅក្នុងស ម័យប្រហាក់ប្រហែលគ្នា ហើយក៏ស្រដៀងគ្នានឹងរឿងព្រេ ងខ្លះទៀតដែលនិយាយក្នុងតំបន់ផ្សេងៗនៅក្នុងប្រទេស កម្ពុជាដែរ។
ការវិភាគទៅលើរឿងព្រេង
កែប្រែទោះជាយ៉ាងណាក៏ដោយ រឿងព្រេងនេះបាន ឆ្លុះបញ្ជាំងការពិត តែជាការពិតនៅក្នុងសេចក្តីប្រៀបធៀប និងក្តីស្រមើលស្រមៃ។គំនិតដែលចង់ធ្វើអោយដូចដើម និងការរំលឹកទៅដល់បុរាណដ្ឋានអង្គរជាកត្តាសំខាន់នៅក្នុ ងប្រវត្តិសាស្ត្រខ្មែរចាប់តាំងពីសម័យក្រោយអង្គរ។ ដូចដែលខ្ញុំបានបរិយាយពីខាងដើមរួចហើយថា នៅ សម័យក្រោយអង្គរ យើងពុំមានពត៌មានច្រើនដែលអាច អោយយើងដឹងពីសង្គមបរិយាកាសដូចកាលពីសម័យអង្គ រឡើយ។ចំពោះសម័យបុរាណ យើងមានភស្តុតាងច្រើន ដូចជា៖ ប្រាសាទធំៗ បដិមាសិលាចារឹកជាភាសាខ្មែរនិ ងសំស្រ្តឹត និងឯកសារចិនជាដើម។ ចំនែកសម័យកណ្តា លពុំសូវមានភស្តុតាងច្រើនទេ តែយើងអាចប្រមូលទិន្នន័ យពីប្រភពផ្សេងៗ ដូចជា៖ សំណល់វិហាព្រះពុទ្ធសាសនា ថេវាទស្លាកស្នាមជួសជុល និងកែប្រែប្រាសាទបុរាណ សិលាចារឹក និង ព្រះពុទ្ធរូប ។ល៕ មកបញ្ជូលគ្នាដើម្បី ស្វែងយល់អំពីអរ្យធម៌អង្គរក្រោយសម័យអង្គរបាន។ នៅ ផ្នែកខាងក្រោមនេះខ្ញុំចង់បង្ហាញភស្តុតាងខ្លះអំពីការផ្លាស់ ប្តូរអង្គរពីរាជធានីនៃអាណាចក្រមួយ ជាបូជនីដ្ឋានយ៉ាង សំខាន់សំរាប់ធ្វើរធម្មយាត្រា។ នៅពេលនេះហើយដែលអង្គ ក្លាយជានិមិត្តរូប នៃវប្បធម៌ដូចមានសព្វថ្ងៃនេះ។ សព្វថ្ងៃ អង្គរក្លាយជា ទីពំនឹងផង និងជាគំនូនៃធម៌(សីលធម៌សណ្តាប់ធ្នាប់)ផង ។ពោលគឺពេលគេនិយាយដល់អង្គរ គេនឹកទៅដល់ក្រុង ទេពបុរាណនិងកិត្តិនាមរបស់ក្រុងនោះ។ទទឹមគ្នានេះ ដែរអង្គរក្លាយជាធម៌ ជារឿង និងជានិមិត្តរូននៃព្រះពុទ្ធសា សនាថេរវាទ។បូជនីយកិច្ចនូវអង្គរបានបង្ហាញពីការថែ រក្សា និងការរំលឹកទៅដល់អតីតកាល ហើយព្រមពេល ជាមួយគ្នានោះក៏ចង់ធ្វើអោយរឿងពីអតីត ទៅកើតមាន ជាថ្មីនៅពេលអនាគត់ដែរ។យើងប្រហែលជាអាចយល់ នូវទំនាក់ទំនងជាពិសេសរវាងសម័យក្រោយអង្គរជាមួយ និង តំនែលវប្បធម៌នេះយើងអាចនិយាយបានថាជាសេច ក្តីសោកស្រណោះអាឡោះអាល័យដល់ភាពរុងរឿងនា អតីតកាល ហើយអតីតកាលនេះឈរជាតំណាងអោយ អនាគត់ដ៏ភ្លឺស្វាងមួយសម្រាប់ប្រជាជនខ្មែរ។
ការពិពណ៌នាចម្លាក់ត្រីនៅប្រាសាទអង្គរវត្ត
កែប្រែ ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងទង ខាងកើត ស្លាបខាងត្បូងនៃប្រាសាទអង្គរវត្ត បង្ហាញពី រឿងទេវកឋាមួយបរិយាយអំពី "ការកូរសមុទ្រទឹកដោះ"។ ផ្ទាំងចំលាក់នេះមានប្រវែង៥០ម៉ែត្រ ចែកជាបីផ្នែក ផ្នែក ខាងលើនៃផ្ទាំងចម្លាក់បង្ហាញនូវពួកទេពអក្សរកំពុងហោះ រេរាំនៅលើផ្ទៃអាកាស។ផ្នែកកណ្តាលបង្ហាញពីសកម្មភាព កូសមុទ្រទឹកដោះ ដោយពួកអាសួរ និងទេពតាមានព្រះ នរាយណ៏ជាអាជ្ញាកណ្តាល។ពួកអាសួរដែលឈនៅផ្នែក ខាងមុកមានចំនួន៩២ ឯពួកទេពតាដែលនៅម្ខាងទៀត មានចំនួន៨៨។ចំណែកនៅផ្នែកខាងក្រោមបង្ហាញពីពពួក សត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ។ក្នុងនោះ ត្រីខ្លះមានរូបរាងចំលែកណាស់ ហើយមិនដែលប្រទះ ឃើញក្នុងពេលបច្ចុប្បន្នទៀតផង។តាមរយះដំណើររឿងខាង លើនេះ ការកូរសមុទ្រទឹកដោះប្រព្រឹត្តិទៅអស់រយះពេល ១០០០ឆ្នាំ ហើយលេចចេញនូវបាតុភូតផ្សេងៗជាច្រើន ដូចជា ពួកទេពអប្សរ ដំរីរ៉ាវ័ន្ត សេះ=ឧច្ច័យស្រព នាង សក្សី និងអ្វីៗជាច្រើនទៀត។ចុងក្រោយបង្អស់គឺទឹកអំ រឹតដែលជាទឹកមន្តពិសិដ្ឋសម្រាប់ធ្វើអោយជីវិតលែងស្លាប់។ ដោយ អាស្លី ថមសុន ប្រែដោយ វ៉ា អ៊ីនារិទ្ធ និង ឃុត សុខាន
<span style="font-famiCambodia Travel[តំណភ្ជាប់ខូច]mer os muol light; font-size:120%;color:green;">ឯកសារយោង
កែប្រែការណែនាំអំពីប្រាសាទនានាក្នុងខេត្តសៀមរាប[តំណភ្ជាប់ខូច] សំរាប់អ្នកទេសចរណ៍ដែលចង់មកកម្ពុជា