ការវិត្តន៏របស់មនុស្សលោក
ការវិត្តន៏របស់មនុស្សលោក លោក ដារវិន, អ្នកប្រាជ្ញជនជាតិអង់គ្លេស បានធ្វការសិក្សាស្រាវជ្រាវឃើញថា មនុស្សយើងមានសណ្ឋានប្រហាក់ប្រហែលគ្នាទៅនឹងសត្វចិញ្ចឹមកូនដោយទឹកដោះ។ ជាពិសេសលោកបានពិនិត្យឃើញថា ឆ្អឹងឆ្អែង, ខួរក្បាល, សាច់ឈាម, សរសៃវិញ្ញាណ និង ក្រពះពោះវៀន -ល- មានសភាប ស្រដៀងទៅនឹង សត្វស្វា, សត្វទោច, សត្វខ្លាឃ្មុំ -ល- ។ ម៉្យាងវិញទៀតការវិត្តន៏នៃ ទារកនិងកូនសត្វផ្សេងៗ ទៀតក៏មានដំនើរស្រដៀងគ្នាដែរ ព្រោះទារកនឹងកូនសត្វជាដំបូងគឺកើតមកពីពងក៏ដូចជាពងសត្វឯ ទៀតៗដែរ ។ លុះពងនោះរីកចំរើនកើតជាទារក គេ ឃើញមានកន្ទុយបន្តិចនៅត្រង់ចុងគូថពីក្រោយ កន្ទុយនេះវានឹងរួញបន្តិចម្ដងៗរហូតដល់ពេលកើតចេញពីពោះម្ដាយទើបបាត់ ។ ប៉ុត្តែមានមនុស្សខ្លះ កើតមកហើយមានរោមដុះពេញខ្លួននិងកន្ទុយមួយយ៉ាងបង្គួរនេះបញ្ជាក់អោយឃើញថា មនុស្សយើសព្វថ្ងៃនេះ គឺវិវត្តន៏មកពីសត្វចិញ្ចឹមកូននិងទឹកដោះម្យ៉ាងដែលមានរោម ហើយនឹងកន្ទុយ ។ តាមទ្រឹស្ដីរបស់លោកដារ វិន ថាបុព្វសម័យកាលជាតិកំណើតមនុស្សដើម នៅជាសត្វជើងបួន នៅឡើយពេលនោះ មានជីវភាពសែនទុក្ខវេទនា រស់នៅលើដើមឈើ យកផ្លែឈើធ្វើជាអាហារ ទ្រទ្រង់ជីវិត ។ លុះកន្លងបានជាច្រើនលានឆ្នាំក្រោយមកដោយមានការប្រែប្រួលពីធម្មជាតិ ធ្វើអោយមានការខ្វះចំណីអាហារ សត្វទាំងនោះត្រូវបង្ខំខ្លួនចុះពីលើដើមឈើ មករស់នៅលើដីទំនាបក្នុងចលនាបែបនេះ សត្វទាំងឡាយត្រូបប្រើកម្លាំងដៃ, ជើង,កម្លាំងចង្កេះ,កម្លាំងខ្នង ។ ដើម្បីនឹងឈោងបេះផ្លែឈើ និងងាយស្រួលធ្វើដំណើរ ។ ការធ្វើចលនា លើដីយូរៗទៅ ជើងទាំងពីរក៏ចេះ តែរីកចំរើន ហើយបាតជើងក៏រីកធំ រីឯម្រាមជើងដែលមិនត្រូវការ ចាប់ កាន់ អ្វីសោះនោះក៏ចេះតែរួញខ្លីទៅៗ តកូនតចៅ ។ ចំណែកឯកន្ទុយទៀតសោត ក៏ដូច្នេះដែរ ឯចំណែកម្រាមដៃនិងបាតដៃ វិញក៏រីកចំរើតៅតាមពលកម្ម ។ ការក្ដាប់ចាប់កាន់ច្របាច់ ឈោង,ទាញ......ដែលជាចលនាសម្រាប់ប្រចាំជីវភាពបានធ្វើអោយម្រាមដៃខ្លះរលូតវែង ខ្លះខ្លី ខ្លះធំមាំ , ខ្លះតូចឆ្មារ ។ ការវិវត្តិន៏ពីសត្វ ដល់មានសណ្ឋានដូចជារូបមនុស្សទោចនេះ ពុំមែនកើតឡើងនៅក្នុងរយៈពេលមួយដំណរ ពីរ បីដំណរឫបីបួនសតវត្ស បន្តគ្នានោះទេ គឺត្រូវឆ្លងកាត់ រយៈកាលរាប់រយលានឆ្នាំ ដូច្នោះក៏វាត្រូវវិវត្តន៏សន្សឹមៗ បន្តិចម្ដងៗ ទៅតាមគន្លាក់ជីវភាពទៅតាមឥទ្ធិពលធម្មជាតិ និងពលកម្ម ។