ការស្ដាប់
ការស្ដាប់ គឺជាកត្តាសំខាន់សំរាប់មនុស្សទូទៅ គួរគាបបីយល់ដឹងផងដែរ ដូចជាការចូលរួមក្នពិធីអ្វីមួយ ឬកិច្ចប្រជុំ ការសន្ទនា ការស្តាប់មេរៀនគ្រូពន្យល់ – ល-។
=> លក្ខណៈនៃការស្តាប់របស់មនុស្សមាន៥ចំនុច:
- ការអត់ស្តាប់សោះ (ignored listening )
- ការធ្វើពត់ជាស្តាប់ ( pretended listening )
- ការស្តាប់រើសចំនុច ( selective listening )
- ការស្តាប់ទាំងបង្ខំ (Active listening )
- ការស្តាប់ដោយយកចិត្តទុកដាក់ ( Emputhic listening )
+ដូចនេះក្នុងការស្តាប់ទោះជាគេនិយាយអ្វីហើយ បើយើងមិនបានស្តាប់ នៅពាក្យពេជ្យដេលញគេនិយាយ នោះប្រាកដជាអ្នកមិនបានដឹងយល់នូវអ្វីដែលជារឿងសំខាន់និងមិនសំខាន់។ នៅពេលធ្វើការប្រជុំ ឬ ការសន្ទនា ក៏ដូចជាការជជាក គ្នាលេងក៏ដោយ បើយើងគ្រាន់តែអង្គុយស្តាប់ ធ្វើខ្លួនដូចជាស្តាប់ ហើយ អត់ស្តាប់សោះ ឬ ក៏ស្តាប់បន្តិចបន្តួច ឬ បង្ខំចិតស្តាប់ ព្រោះជាទូនាទីខកខានពុំបាន ។
+លក្ខណៈជាសិស្ស នូវពេលគ្រូពន្យល់មេរៀន ក្នុងនាមជាសិស្ស នូវក្នុងម៉ោងរៀន គួគាបបីយកចិត្តទុកដាក់ក្នុងការស្តាប់ មិនមែនចេះតែស្តាប់ ឬ ធ្វើពត់ជាស្តាប់នោះទេ នៅពេលគ្រូពន្យល់ចប់ ច្បាស់ជាអត់យល់ អត់ដឺងអ្វីសោះ មានន័យថាចំណាយ ពេលវេលាអត់ ប្រយោជន៍ចោលទទេ។
+កត្តាសំខាន់ យើងចាំបាច់ត្រូវ យកចិត្តទុកដាក់ ក្នុងការស្តាប់ ទោះបីជានៅក្នុងខណៈពេលណាក៏ដោយ ទោះបីជាយើងមិន ពេញចិត្តស្តាប់ ក៏ត្រូវស្តាប់់អោយបាន ច្បាស់អោយយល់ ប្រសិនជាយើងអង្គុយ ស្តាប់ហើយមិនបាន យកចិត្តទុកដាក់ស្តាប់នោះទេ នោះការស្តាប់របស់ យើងនិងបរាជ៏យ។
+ចំពោះដៃគូរសន្ទនា ពិតជាកត្តាសំខាន់ណាស់ និងមានសារៈប្រយោជន៍ ចំពោះយើង ក្នុងការ ប្រស្រ័យ ទាក់ទងនិង ការងារអ្វីមួយ បើសិនជាយើងយល់អ្វី ដែលគេនិយាយមកកាន់យើង។យើងពូកែស្តាប់នោះយើង និង អាចទទួលបានជំនេះ ដឹងនិងបទពិសោធន៍ ច្រើនថែមទៀតសំរាប់ជីវិត្ត។