ការប្រើប៉ឹងនាសម័យបុរេប្រវត្តិសាស្រ្ត
ដូចពោលខាងលើការស្លៀកប៉ឹងរបស់ជនជាតិ ខ្មែរលើបានបង្ហាញឱ្យដឹងតាមរយៈឯកសារជាច្រើនថា មានអាយុកាលរាប់ពាន់ឆ្នាំមកហើយដែលជាការឆ្លុះបញ្ចាំងឱ្យដឹងថាភាពចំណាស់ នៃប្រពៃណីស្លៀកប៉ឹងមិនចាញ់ជនជាតិឯទៀតៗឡើយ ។
តាមរយៈភស្តុតាងរូបភាព និងឯកសារជាច្រើននាពេលថ្មីៗនេះទៀតបានបញ្ជាក់ឱ្យដឹងថា ប្រពៃណីស្លៀកប៉ឹងរបស់ជនជាតិ ខ្មែរត្រូវបានសំអាងលើគំនូរពណ៌នាកាលពីសម័យលោហធាតុដែលគេបានរកឃើញ នៅក្នុងខេត្តនគររាជសីមានៃប្រទេសថៃសព្វថ្ងៃនេះ រួមទាំងចម្លាក់ធ្វើអំពីសំរឹទ្ធនៅក្នុងប្រទេសខ្មែរយើងផងដែរ ។
ភស្តុតាងខាងបុរាណវត្ថុវិទ្យាទាំងអស់នេះត្រូវបានចាត់ទុកថាជាសមិទ្ធផល សង្គមខ្មែរបុរាណ ។ ការស្លៀកប៉ឹងរបស់ជនជាតិ ខ្មែរយើងមានអាយុកាលតមកប្រមាណជាង ២៥០០ ឆ្នាំមកហើយ ។ ឯកសារ និងភស្តុតាងចំពោះការស្លៀកប៉ឹងនេះ គេក៏បានយកចម្លាក់ សំរឹទ្ធតូចៗចំនួន ៣ ដែលលោក ដាំ ឈឿន បានឃើញនៅភូមិព្រីងទុំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ ១៩៦៩ មកធ្វើការសិក្សាបន្ថែមទៀត ។
ដោយឡែកនៅតាមឯកសាររូបភាពសម័យអាណានិគមបារាំងបានឱ្យដឹងថា សូម្បីប្រជាជនក្រីក្រអំឡុងស.វទី ១៩ និងដើមស.វទី ២០ ក៏ពួកគេនៅបន្តស្លៀកប៉ឹងដូចជាសម័យរាប់ពាន់ឆ្នាំកន្លងមកហើយដែរ ។ តាមឯកសារស្រាវជ្រាវបានធ្វើឱ្យយើងដឹងបន្ថែម ទៀតថា មានតែជនជាតិខ្មែរយើងទេ ដែលមានភាពចំណាស់ជាងគេក្នុងការស្លៀកប៉ឹងនេះ ។ រីឯជនជាតិថៃ និងវៀតណាម ដែលជា ប្រទេសមានភូមិសាស្ត្រជិតជាប់ជាមួយប្រទេសខ្មែរយើង ក៏គេមិនចេះស្លៀកប៉ឹងដូចកុលសម្ព័ន្ធខ្មែរលើ និងជនជាតិខ្មែរយើងឡើយ ។
យើងអាចនិយាយបន្ថែមទៀតថាក្រៅពីឯកសារ និងភស្តុតាងរូបចម្លាក់ស្លៀកប៉ឹងរួមទាំងប្រពៃណីស្លៀកប៉ឹង ជនជាតិខ្មែរដែល មានជារបាំរបស់ជនជាតិស្លៀកប៉ឹងនេះ គឺជាក់ស្តែងជនជាតិខ្មែរដើមភាគតិចនៅក្នុងភូមិភាគឥសានក៏នៅតែបន្ត ស្លៀកប៉ឹងរហូតមកដល់បច្ចុប្បន្ននេះនៅឡើយដែរ (ម.ត្រាណេ) ។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.