កាហ្វេអ៊ីន
កាហ្វេអ៊ីន ជាសារធាតុសែនធីនអាល់កាឡាំង ដែលអាចរកបាននៅក្នុងអាហារជាច្រើន ដូចជា សណ្ដែកកាហ្វេ, តែ, កូឡា។ កាហ្វេអ៊ីនត្រូវបានចាត់ទុកថាជាថ្នាំសម្លាប់សត្វល្អិត ដោយសារតែវាអាចបណ្តាលឲ្យខ្វិន ហើយអាចសម្លាប់សត្វល្អិតមួយចំនួនបាន។ កាហ្វេអ៊ីនក៏ជួយរំញោចប្រព័ន្ធសរសៃប្រសាទកណ្ដាល ធ្វើឲ្យរាងកាយភ្ញាក់ខ្លួនហើយបន្ថយភាពងងុយដេកបាន។ ភេសជ្ជៈជាច្រើនមានកាហ្វេអ៊ីនជាគ្រឿងផ្សំ ដូចជា កាហ្វេ ទឹកតែ ភេសជ្ជៈឥតមានជាតិស្រា រួមទាំងភេសជ្ជៈប៉ូវកម្លាំង។ នេះហើយជាមូលហេតុដែលកាហ្វេអ៊ីនគឺជាសារធាតុរំញោចសរសៃប្រសាទដែលមានប្រជាប្រិយភាពបំផុតនៅក្នុងពិភពលោក។