កីឡាបាល់ទាត់ដើម្បីមិត្តភាព

គម្រោងសង្គមសម្រាប់កុមារអន្តរជាតិ

កីឡាបាល់ទាត់ដើម្បីមិត្តភាព ​គឺជាកម្មវិធីសង្គមកុមារអន្តរជាតិ​ប្រចាំឆ្នាំ​ដែលរៀបចំឡើងដោយ PJSC Gazprom។ គោលបំណងរបស់កម្មវិធីនេះគឺបណ្ដុះនូវតម្លៃនិងចំណាប់អារម្មណ៍សំខាន់ៗសម្រាប់ក្មេងជំនាន់ក្រោយ នៅ​ក្នុងបែបផែនរ​ស់នៅដោយមានសុខភាពល្អតាមរយៈកីឡាបាល់ទាត់[]។ នៅក្នុងក្របខណ្ឌនៃកម្មវិធីនេះ កីឡាករបាល់ទាត់អាយុ 12 ឆ្នាំ មកពីបណ្ដារប្រទេសផ្សេងៗ[] ចូលរួមនៅ​ក្នុងវេទិការកុមារអន្តរជាតិប្រចាំឆ្នាំពានរង្វាន់ពិភពលោកខាង “កីឡាបាល់ទាត់ដើម្បីមិត្តភាព” ដែលជាទិវា​បាល់​ទាត់អន្តរជាតិ[]។ កម្មវិធីនេះត្រូវបានគាំទ្រដោយ FIFA, UEFA, UN, គណៈកម្មការអូឡាំពិកនិងប៉ារ៉ាឡាំពិក, រដ្ឋាភិបាលនិងសហព័ន្ធកីឡាបាល់ទាត់នៃបណ្តាប្រទេសផ្សេងៗ, កម្មវិធីសប្បុរសធម៌អន្តរជាតិ, ស្ថាប័នរដ្ឋ, ក្លឹបបាល់ទាត់ល្បីៗនៅលើពិភពលោក[]។ អ្នករៀបចំកម្មវិធីលំដាប់ពិភពលោកគឺ AGT Communications Group (Russia)។[]

ប្រវត្តិកម្មវិធី

កែប្រែ

កីឡាបាល់ទាត់ដើម្បីមិត្តភាព 2013

កែប្រែ

វេទិការកុមារអន្តរជាតិ កីឡាបាល់ទាត់ដើម្បីមិត្តភាព ត្រូវបានរៀបចំឡើងនៅថ្ងៃទី 25 ឧសភា 2013​ នៅ​ទីក្រុង​ London ។ កុមារចំនួន 670 នាក់មកពី 8 ប្រទេសបានចូលរួមមានដូចជា៖ ប៊ុលការី ចក្រភពអង់គ្លេស ហុងគ្រី អាល្លឺម៉ង់ ក្រិច រុស្ស៊ី ស៊ែប៊ី និងស្លូវេនី ។ ប្រទេសរុស្ស៊ីត្រូវបានតំណាងដោយក្រុមបាល់ទាត់លេខ 11 ដែលមកពីបណ្ដាទីក្រុងប្រទេសរុស្ស៊ីទាំង 11 ដែលនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត FIFA World Cup នៅឆ្នាំ 2018។ ក្រុមកីឡាវ័យក្មេងនៃក្លឹប Zenit, Chelsea, Schalke 04, Crvena Zvezda ដែលជាអ្នកទទួលជ័យជម្នះទិវា​កីឡា​កុមាររបស់ Gazprom និងជាជ័យលាភីប្រចាំពិធីបុណ្យ  Fakel ក៏បានចូលរួមនៅក្នុងព្រឹត្តិការនេះដែរ។[] នៅក្នុងវេទិការនេះ កុមារទាំងអស់បានពិភាក្សាជាមួយមិត្តភក្ដិរបស់ខ្លួនមកពីប្រទេសផ្សេងៗ និងកីឡាករ​បាល់ទាត់ល្បីៗ និងបានចូលរួមក្នុងវគ្គផ្ដាច់ព្រ័ទ្ធរបស់ UEFA Champions League Final នៅឆ្នាំ 2012/2013 នៅ​ឯ​ពហុកីឡដ្ឋាន Wembley ផងដែរ។

លទ្ធផលនៃព្រឹត្តិការណ៍នេះគឺជាលិខិតចំហដែលកុមារបានបង្កើតឡើងនូវតម្លៃចំនួន៨ នៃកម្មវិធីនេះ៖ មិត្តភាព គុណភាព យុត្តិធម៌ សុខភាព សន្តិភាព ភាពស្មោះត្រង់ ជ័យជម្នះ និងប្រពៃណី។ ក្រោយមក លិខិតនេះបានផ្ញើទៅកាន់ប្រមុខ UEFA, FIFA និងIOC ។ នៅខែកញ្ញា 2013 អំឡុងកិច្ចប្រជុំជាមួយ លោក Vladimir Putin និង Vitaly Mutko លោក Sepp Blatter បានបញ្ជាក់អំពីការទទួលបាននូវលិខិតនោះ និងបានបញ្ជាក់ថា គាត់ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ  កីឡាបាល់ទាត់ដើម្បីមិត្តភាព []

កីឡាបាល់ទាត់ដើម្បីមិត្តភាព 2014

កែប្រែ

រដូវកាលទី២នៃកម្មវិធី  កីឡាបាល់ទាត់ដើម្បីមិត្តភាព ត្រូវបានរៀបចំធ្វើឡើងនៅទីក្រុង Lisbon  នៅថ្ងៃទី 23-25 ខែឧសភា 2014 និងបានទទួលស្វាគមន៍កុមារជាង 450 នាក់ដែលមកពី 16 ប្រទេស៖ បែឡារូស ប៊ុលហ្ការី ចក្រភពអង់គ្លេស ហុងគ្រី អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ប៉ូឡូញ ព័រទុយហ្កាល់ រុស្ស៊ី ស៊ែប៊ី ស្លូវេនី ទួរគី អ៊ុយក្រែន បារាំអ និងក្រូអាត។ កីឡាករវ័យក្មេងបានចូលរួមនៅក្នុងវេទិការ  កីឡាបាល់ទាត់ដើម្បីមិត្តភាព  អន្តរជាតិ ការប្រកួតតាមដងវិថី និងបានចូលរួមក្នុង UEFA Champions League Final ក្នុងឆ្នាំ 2013/2014 []

ក្រុមដែលឈ្នោះក្នុងការប្រកួតបាល់ទាត់តាមដងវិថីអន្តរជាតិនៅឆ្នាំ 2014 គឺជាក្រុមកុមារ  Benfica (ព័រទុយហ្កាល់)។

លទ្ធផលរដូវកាលទី២នៃកម្មវិធីនេះគឺជាការជ្រើសរើសអ្នកដឹកនាំម្នាក់នៃចលនា កីឡាបាល់ទាត់ដើម្បីមិត្តភាព នេះ។ គឺកុមារឈ្មោះ Felipe Suarez មកពីប្រទេសព័រទុយហ្កាល់ []។ នៅខែមិថុនា 2014 ក្នុងនាមជាអ្នកដឹកនាំចលនានេះ គាត់បានទៅទស្សនកិច្ចការប្រកួតកីឡា​បាល់ទាត់​យុវជនអន្តរជាតិលើកទីប្រាំបួន ដើម្បីរំលឹកដល់លោក Yuri Andreyevich Morozov។

កីឡាបាល់ទាត់ដើម្បីមិត្តភាព 2015

កែប្រែ

រដូវកាលទី៣នៃកម្មវិធីសង្គមអន្តរជាតិ កីឡាបាល់ទាត់ដើម្បីមិត្តភាពត្រូវបានរៀបចំឡើងនៅក្រុងប៊ែឡាំង​នៅខែមិថុនា 2015 ។ កុមារមកពីទ្វីបអាស៊ី – ក្រុមបាល់ទាត់កុមារមកពីប្រទេសជប៉ុន ចិន និងកាហ្សាក់ស្ថាន – បានចូលរួមនៅក្នុងកម្មវិធីនេះជាលើកទី១។ ជាសរុប ក្រុមកីឡាកុមារមកពីក្លឹបចំនួន 24 នៃប្រទេសចំនួន 24 បានចូលរួមនៅក្នុងរដូវកាលទី៣នេះ។[១០]

កីឡាករវ័យក្មេងបានពិភាក្សាជាមួយមិត្តភក្ដិដែលមកពីប្រទេសផ្សេងៗ និងតារាបាល់ទាត់ពិភពលោក ដូចជាឯកអគ្គរដ្ឋទូតសកលនៃកម្មវិធីនេះ Franz Beckenbauer ជាដើម និងបានចូលរួមក្នុងការប្រកួត​អន្តរជាតិនៃកីឡាបាល់ទាត់តាមដងវិថីក្នុងចំណោមក្រុមកុមារជាច្រើន។[១០]

ក្រុមទទួលជ័យលាភីក្នុងការប្រកួតបាល់ទាត់តាមដងវិថីអន្តរជាតិ នៅឆ្នាំ 2015 គឺជាក្រុមកុមារ  Rapid (អូទ្រីស)។[១០]

ព្រឹត្តិការណ៍រដូវកាលទី៣នៃកម្មវីវិធីនេះ កីឡាបាល់ទាត់ដើម្បីមិត្តភាព ត្រូវបានផ្សព្វផ្សាយដោយអង្គភាព​សារព័ត៌​មានប្រហែល 200 មកពីគ្រឹស្ថានផ្សព្វផ្សាយធំៗនៃពិភពលោក ព្រមទាំងអ្នកយកព័ត៌មានវ័យ​ក្មេង​ចំនួន 24 នាក់មកពីទ្វីបអឺរ៉ុបនិងអាស៊ី ដែលជាសមាជិកនៃមជ្ឈមណ្ឌលសារព័ត៌មានកុមារអន្តរជាតិ។ ការឡើងដល់ចំណុចកំពូលបំផុតនៃឆ្នាំ 2015 គឺជាពិធីពានតម្លៃទាំងប្រាំបួនដែលក្លឹបបាល់ទាត់ Barcelona (អេស្ប៉ាញ) ជាអ្នកលើកពាន ។ អ្នកទទួលជ័យជម្នះត្រូវបានជ្រើសរើសដោយកុមារទាំងឡាយដែនៅមុនវេទិការនេះ បានចូលរួមក្នុង​ការបោះ​ឆ្នោតសកលដែលធ្វើឡើងនៅក្នុងប្រទេសចូលរួមទាំង 24។[១១]

នៅចុងបញ្ចប់វេទិការ អ្នកចូលរួមទាំងអស់បានអនុវត្តប្រពៃណីនៃការចូលរួមការប្រកួត UEFA Champions League Final ឆ្នាំ 2014/2015 នៅឯ Olympic Stadium នៅទីក្រុងប៊ែរឡាំង [១២]

កីឡាបាល់ទាត់ដើម្បីមិត្តភាព 2016

កែប្រែ

ការចាប់ផ្ដើមនូវកម្មវិធីសង្គមកុមារអន្តរជាតិ  កីឡាបាល់ទាត់ដើម្បីមិត្តភាព នៅឆ្នាំ 2016 ត្រូវបានធ្វើឡើងជាផ្នែក​នៃសន្និសីទសារព័ត៌មានអនឡាញ Hangout , ដែលប្រារព្ធធ្វើនៅថ្ងៃទី 24 មីនា នៅទីក្រុង Munich ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតសកលនៃកម្មវិធីរបស់ Franz Beckenbauer។ [១៣]

នៅរដូវកាលទី៤ ក្រុមកុមារថ្មីចំនួន 8  មកពីប្រទេស អាស៊ែបៃហ្សង់ អាល់ហ្សេរី អាមេនី អាហ្សង់ទីន ប្រេស៊ីល វៀតណាម គឿរគីស្ថាន និងស៊ីរី  បានចូលរួមនៅក្នុងកម្មវិធីនេះ ដូច្នេះចំនួនប្រទេសចូលរួម​សរុបកើនដល់ 32 ប្រទេស ។[១៤]

នៅថ្ងៃទី 5 មេសា 2016 ការបោះឆ្នោតជ្រើសរើសជ័យសញ្ញាល្អឯក ពានតម្លៃទាំងប្រាំបួនបានចាប់ផ្ដើម ។ ក្រុមអ្នកគាំទ្រមកពីទូទាំងពិភពលោកបានចូលរួមក្នុងការជ្រើសរើសអ្នកទទួលជ័យជម្នះ ប៉ុន្តែការសម្រេច​ចុង​ក្រោយត្រូវធ្វើឡើងដោយអ្នកចូលរួមក្នុងកម្មវិធី កីឡាបាល់ទាត់ដើម្បីមិត្តភាព  តាមរយៈការបោះឆ្នោត។ ពានរង្វាន់បានទៅលើក្លឹបបាល់ទាត់ Bayern (ក្រុងមូនីក) ។  អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ កីឡាបាល់ទាត់ដើម្បីមិត្តភាព បានកត់សម្គាល់ពីសកម្មភាពរបស់ក្លឹបក្នុងការ​គាំទ្រកុមារដែលមានតម្រូវការពិសេសព្រមទាំងគំនិតផ្ដួចផ្ដើមក្នុងការផ្ដល់នូវការប្រព្រឹត្តចំពោះកុមារក្នុងប្រទេសផ្សេងៗ និងជួយដល់កុមារទាំងឡាយដែលមានតម្រូវការ។[១៥]

វេទិការកុមារអន្តរជាតិទី៤ កីឡាបាល់ទាត់ដើម្បីមិត្តភាព និងការប្រកួតចុងក្រោយនៃការប្រកួតអន្តរជាតិ​របស់កុមារ​តាមដងវិថីបានប្រព្រឹត្តទៅនៅថ្ងៃទី 27-28 ឧសភា 2016 នៅទីក្រុង Milan។  ក្រុមដែលទទួលបានជ័យជម្នះគឺក្រុម Maribor មកពីប្រទេសស្លូវេនី  ។ នៅចុងបញ្ចប់វេទិការ អ្នកចូលរួមបានអនុវត្តប្រពៃណីនៃការចូលរួមការប្រកួត UEFA Champions League Final ។ ព្រឹត្តិការណ៍នៃវេទិការនេះត្រូបានផ្សព្វផ្សាយដោយអ្នកសារព័ត៌មានជាង 200 នាក់មកពីប្រព័ន្ធផ្សព្វផ្សាយ​ឈានមុខរបស់ពិភពលោក ព្រមទាំងមជ្ឈមណ្ឌលសារព័ត៌មានកុមារ ដែលរួមមានអ្នកយកសារព័ត៌មាន​វ័យក្មេងមកពីបណ្ដាប្រទេសចូលរួម។[១៦]

កីឡាករបាល់ទាត់វ័យក្មេងមកពី Syrian club Al-Wahda បានចូលរួមក្នុងរដូវការលទី៤នៃ កីឡាបាល់ទាត់ដើម្បីមិត្តភាព ដែលមិនធ្លាប់មានពីមុនមក។ ការដាក់បញ្ចូលក្រុមមកពីប្រទេសស៊ីរីនៅក្នុងបណ្ដាប្រទេសអ្នកចូលរួម និងទស្សនកិច្ចរបស់កុមារ​ស៊ីរី​ក្នុងព្រិត្តិការណ៍ទីក្រុង Milan គឺជាជំហានដ៏មានសារៈសំខាន់មួយដែលឆ្ពោះទៅរក​ការជម្នះលើភាពឯកោខាង​មនុស្សជាតិនៃប្រទេសនេះ[១៧]។ ក្រុមប្រឹក្សាវិចារណកថាកីឡាជាភាសាអារ៉ាប់នៃប៉ុស្ត៍ទូរទស្សន៍អន្តរជាតិ Russia Today ដោយមានការ​គាំទ្រ​​ពីសហព័ន្ធកីឡាបាល់ទាត់ស៊ីរី ភាពយន្តឯកសារខ្លីមួយ “បីថ្ងៃគ្មានភ្លើងសង្រ្គាម” អំពីកុមារដែលបានចូលរួម​នៅក្នុងគម្រោងនេះ។ នៅថ្ងៃទី 14 កញ្ញា 2016 មនុស្សជាង 7,000 នាក់បានចូលរួមក្នុងការទស្សនាភាពយន្តនេះនៅទីក្រុង Damascus។

កីឡាបាល់ទាត់ដើម្បីមិត្តភាព 2017

កែប្រែ

ទីកន្លែងសម្រាប់គម្រោងសង្គមកុមារអន្តរជាតិ កីឡាបាល់ទាត់ដើម្បីមិត្តភាព នៅឆ្នាំ 2017 គឺវិថី St. Petersburg (ប្រទេសរុស្ស៊ី) និងព្រឹត្តិការណ៍ចុងក្រោយធ្វើឡើងនៅទីនេះពីថ្ងៃទី 26 មិថុនា ដល់ទី 3 កក្កដា[១៨]

នៅឆ្នាំ 2017 ចំនួនប្រទេសដែលបានចូលរួមបានកើនឡើងពី 32 ដល់ 64 ប្រទេស ។ នេះជាលើកដំបូងហើយ ដែលកម្មវិធី កីឡាបាល់ទាត់ដើម្បីមិត្តភាព មានកុមារចូលរួមមកពីប្រទេសម៉ិកសិក និងសហរដ្ឋអាមេរិក ។  ដូច្នេះ គម្រោងនេះបានបង្រួបបង្រួមកីឡាករវ័យក្មេងនៃទ្វីបទាំង៤៖ អាហ្វ្រិក អាស៊ីអឺរ៉ុប អាមេរិកខាងជើង​និងខាងត្បូង[១៩]

នៅរដូវកាលទី៥ កម្មវិធីនេះត្រូវបានអនុវត្តដោយអនុលោមទៅនឹងគោលគំនិតថ្មីមួយ៖ កីឡាករវ័យ​ក្មេង១រូមមកពីប្រទេសនីមួយៗត្រូវបានជ្រើសរើសជាតំណាង។  កុមារដែលរួបរួមនៅក្នុងក្រុមមិត្តភាពអន្តរជាតិទាំង៨ ដែលមានកុមារានិងកុមារីចាប់ពីអាយុ 12 ឆ្នាំ ដូចជាកុមារពិការជាដើម[២០]

នៅក្នុងដំណើរការចាប់ឆ្នោតចំហ សមាសភាពប្រទេសនៃក្រុមទាំងឡាយ និងតួនាទីកីឡាសម្រាប់តំណាង​ឲ្យប្រទេសចូលរួមត្រូវបានកំណត់។ ការចាប់ឆ្នោតនេះត្រូវបានធ្វើឡើងនៅក្នុងម៉ូដសន្និសីទអ៊ីនធឺណែត។ នៅពីលើក្រុមមិតភាពទាំង៨ ប្រទេសគឺគ្រូបង្វឹកវ័យក្មេង៖ Rene Lampert (ស្លូវេនី), Stefan Maksimovich (ស៊ែប៊ី), Brandon Shabani (ចក្រភពអង់គ្លេស), Charlie Sui (ចិន), Anatoly Chentuloyev (រុស្ស៊ី), Bogdan Krolevetsky (រុស្ស៊ី), Anton Ivanov (រុស្ស៊ី), Emma Henschen (ហូឡង់)។ Liliya Matsumoto (ជប៉ុន), ជាតំណាងនៃមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិរបស់ កីឡាបាល់ទាត់ដើម្បីមិត្តភាព ក៏បានចូលរួមក្នុងការចាប់ឆ្នោតនេះដែរ[២១]

អ្នកទទួលពានរង្វាន់ World Cup នៅក្នុង កីឡាបាល់ទាត់ដើម្បីមិត្តភាព 2017 គឺ ក្រុម “ពណ៌ទឹកក្រូច” ដែលរួមមាន​គ្រូវបង្វឹកវ័យក្មេង និងកីឡាករបាល់ទាត់វ័យក្មេងមកពីប្រទេសចំនួនប្រាំបួន៖ Rene Lampert (ស្លូវេនី), Hong Jun Marvin Tue (សិង្ហបូរី), Paul Puig I Montana (អេស្ប៉ាញ), Gabriel Mendoza (បូលីវី), Ravan Kazimov (អាហ្សែបៃសង់), Khrisimir Stanimirov Stanchev (ប៊ុលហ្ការី), Ivan Agustin Casco (អាហ្សង់ទីន), Roman Horak (សាធារណរដ្ឋឆែក), Hamzah Yusuf Nuri Alhavvat (លីប៊ី)។[២១]

វេទិការកុមារអន្តរជាតិ កីឡាបាល់ទាត់ដើម្បីមិត្តភាព ត្រូវបានចូលរួមដោយ Viktor Zubkov (ប្រធានក្រុមប្រឹក្សា​នាយកនៃ PJSC Gazprom), Fatma Samura (អគ្គលេខាធិការ FIFA), Philippe Le Flock (អគ្គនាយកពាណិជ្ជ​កម្ម FIFA), Giulio Baptista (កីឡាករបាល់ទាត់ប្រេស៊ីល), Ivan Zamorano (ខ្សែប្រយុទ្ធឈីលី), Alexander Kerzhakov (កីឡាករបាល់ទាត់រុស្ស៊ី) និងអ្នកចូលរួមដទៃទៀតដែលបានអំពាវនាវឲ្យមានការ​លើកកម្ពស់តម្លៃ​ដ៏សំខាន់របស់មនុស្សជាតិក្នុងចំណោមក្មេងជំនាន់ក្រោយ [២២]

នៅឆ្នាំ 2017 គម្រោងនេះបានស្រូបទាញមនុស្សជាង 600,000 និងកុមារនិងយុវជនជាង 1,000 នាក់មកពី 64 ប្រទេស បា​នចូលរួមក្នុងព្រឹត្តិការណ៍នៅ St. Petersburg[២៣]

កីឡាបាល់ទាត់ដើម្បីមិត្តភាព 2018

កែប្រែ

ក្នុងឆ្នាំ២០១៨ មានការសម្រេចអោយកម្មវិធីកីឡាបាល់ទាត់ដើម្បីមិត្តភាពរដូវកាលទីប្រាំមួយត្រូវធ្វើឡើងចាប់ពីថ្ងៃទី15 ខែកុម្ភៈ ដល់ថ្ងៃទី15 ខែមិថុនា។ កម្មវិធីបិទបញ្ចប់ព្រឹត្តការណ៍បាល់ទាត់បានប្រារព្ធធ្វើឡើងនៅទីក្រុងម៉ូស្កូយ៉ាងខ្លីមុនការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018។ អ្នកចូលរួមកម្មវិធីរួមទាំងកីឡាករបាល់ទាត់ជាយុវជន និងអ្នកសារព័ត៌មានតំណាងអោយ 211 ប្រទេស និងតំបន់ជុំវិញពិភពលោក [២៤]។ ការបើកកម្មវិធីផ្លូវការសម្រាប់ឆ្នាំ 2018 ត្រូវបានធ្វើឡើងដោយការផ្សាយបន្តផ្ទាល់ Open Draw នៃកីឡាបាល់ទាត់ដើម្បីមិត្តភាព ជាលទ្ធផលមានក្រុមកីឡាករបាល់ទាត់អន្តរជាតិ 32 ក្រុម ដែលជាក្រុមកីឡាករបាល់ទាត់ដើម្បីមិត្តភាព

ផ្នែកថ្មីមួយនៃកម្មវិធី កីឡាបាល់ទាត់ដើម្បីមិត្តភាព គឺជាបេសកកម្មបរិស្ថាន – in 2018, ក្រុមមិត្តភាពបាល់ទាត់​ត្រូវបានដាក់ឈ្មោះតាមពូជសត្វកម្រនិងជិតផុតពូជ៖

African Elephant

Komodo Varan

Kipunji Monkey

Giant Tortoise

Addra Gazelle

Cheetah

Rhinoceros

Angel Shark

Polar Bear

Lemur

Grizzly Bear

Whale Shark

Three-Toed Sloth

King Cobra

Chimpanzee

Indian Gavial

Western Gorilla

Imperial Woodpecker

Saiga

White-Fronted Capuchin

Koala

Siberian Tiger

Grévy's Zebra

Orangutan

Giant Panda

Magellanic Penguin

Rothschild's Giraffe

Humpback Whale

African Hunting Dog

Lion

Hippopotamus

Galápagos Sea Lion

ជាមួយគ្នានេះដែរ នៅក្នុងក្របខណ្ឌបេសកម្មបរិស្ថាន យុទ្ធនាការអន្តរជាតិ ទិវាហេបភីប៊ស ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី30 ខែឧសភា ឆ្នាំ2018 កំពុងលើកទឹកចិត្តអោយសហគមន៍អន្តរជាតិងាកមកគាំទ្រស្ថាប័នដែលកំពុងជួយសង្គ្រោះសត្វជិតផុតពូជ។ ឧទ្យាជាតិនិងកន្លែងបម្រុងទុកនៅរុស្សី សហរដ្ឋអាមេរិក នេប៉ាល់ និងអង់គ្លេស[២៥] បានចូលរួមក្នុងយុទ្ធនាការនេះ។ [២៦]៖ លើសពីនេះ អំឡុងពេលព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រនៃកម្មវិធីកីឡាបាល់ទាត់ដើម្បីមិត្តភាពនៅក្នុងទីក្រុងម៉ូស្កូ អ្នកចូលរួមបានធ្វើដំណើរដោយឡានក្រុងសំចៃប្រើឧស្ម័នធម្មជាតិ [២៧]

បណ្ដាប្រទេសនិងតំបន់ដែលចូលរួមក្នុងកម្មវិធី កីឡាបាល់ទាត់ដើម្បីមិត្តភាព ឆ្នាំ 2018។

1. ខំម៉ន់វែលអូស្រ្តាលី

2. សាធារណរដ្ឋអូទ្រីស

3. សាធារណរដ្ឋអាស៊ែបៃហ្សង់

4. សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី

5. សហរដ្ឋកោះវើជីន

6. អាមេរិកសាម៉ាវ

7. អង់ហ្គីឡា

8. អង់ទីហ្កាវនិងបារប៊ូដា

9. សាធារណរដ្ឋអារ៉ាប់អេហ៊្សីប

10. សាធារណរដ្ឋអាហ្សង់ទីន

11. អារុបា

12. បារបាដូស៍

13. បែលលីស

14. កោះប៊ើមូដា

15. សាធារណរដ្ឋបូលីវវារៀននៃវេណេស៊ូអេឡា

16. បូស្នៀនិងហេហ្សឺហ្កូវីណា

17. កោះវើជីននៃចក្រភពអង់គ្លេស

18. ប៊ួរគីណា

19. លុចហ្សំបួរ

20. ហុងគ្រី

21. អ៊ុយរ៉ាហ្កាយ

22. សាធារណរដ្ឋហ្កាបុង

23. សាធារណរដ្ឋហ្គីណេ

24. ហ្គីលប្រាតារ

25. ប៊្រុយណេ

26. រដ្ឋអ៊ីស្រាអែល

27. រដ្ឋកាតា

28. រដ្ឋគុយវ៉េត

29. រដ្ឋលីប៊ីយ៉ា

30. រដ្ឋប៉ាឡេស្ទីន

31. ហ្ក្រេណាដា

32. សាធារណរដ្ឋហេឡេនិក

33. ចរចៀ

34. សាធារណរដ្ឋប្រជាធិបតេ្យទីម័រឡេស្តេ

35. សាធារណរដ្ឋប្រជាធិបតេ្យកុងហ្កូ

36. សាធារណរដ្ឋប្រជាធិបតេ្យសៅតូមេនិងប៉្រាំងស៊ីប

37. សាធារណរដ្ឋសង្គមនិយមប្រជាធិបតេ្យស្រ៊ីឡាំងកា

38. សាធារណរដ្ឋដូមីនិកាំង

39. រាជាណាចក្រហាសេមីតនៃហ្សកដង់

40. សាធារណរដ្ឋអ៊ីស្លាមអាហ្កានីស្ថាន

41. សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់

42. សាធារណរដ្ឋអ៊ីស្លាមម៉ូរីតានី

43. សាធារណរដ្ឋអ៊ីតាលី

44. សាធារណរដ្ឋយីម៉ែន

45. កោះកេម៉ាន់

46. កាណាដា

47. សាធារណរដ្ឋប្រជាមានិតចិន

48. ចិនតៃប៉ិ(តៃវ៉ាន់)

49. ក្សត្រប្រទេសអង់ដូរ៉ាស់

50. ក្សត្រប្រទេសលីចតិនស្តេន

51. សាធារណរដ្ឋសហប្រតិបត្តិការហ្គុយ៉ាណា

52. សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ

53. រាជាណាចក្របារ៉េន

54. រាជាណាចក្របែលហ្សិក

55. រាជាណាចក្រប៊ូតង់

56. រាជាណាចក្រដាណឺម៉ាក

57. រាជាណាចក្រអេស្ប៉ាញ

58. រាជាណាចក្រកម្ពុជា

59. រាជាណាចក្រឡេសូថូ

60. រាជាណាចក្រម៉ូរូកូ

61. រាជាណាចក្រហូឡង់

62. រាជាណាចក្រណ័រវេស

63. រាជាណាចក្រអារ៉ាប៊ីតសាអូឌីត

64. រាជាណាចក្រស្វីស

65. រាជាណាចក្រថៃ

66. រាជាណាចក្រតុងហ្កា

67. រាជាណាចក្រស៊ុយអែត

68. សាធារណរដ្ឋគៀរគីស

69. គូរ៉ាកាវ

70. សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

71. សាធារណរដ្ឋឡាតធ្វា

72. សាធារណរដ្ឋលីបង់

73. សាធារណរដ្ឋលីធូនៀ

74. ម៉ាឡេស៊ី

75. សាធារណរដ្ឋម៉ាល់ឌីវ

76. សហរដ្ឋម៉ិកសិក

77. រដ្ឋពហុជាតិ​បូលីវី

78. ម៉ុងហ្កោលី

79. ម៉ុងសេរ៉ាត

80. សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស

81. រដ្ឋឯករាជ្យប៉ាពួញូហ្គីនៀ

82. រដ្ឋឯករាជ្យសាម៉ាវ

83. ណូវែលហ្សេឡង់

84. ញូកាឡេដូនៀ

85. សាធារណរដ្ឋឯកភាពតង់ហ្សានី

86. អារ៉ាប់រួមអ៊ុយម៉ារ៉េត

87. កោះឃុក

88. ទួកនិងកោះកែកូ

89. សាធារណរដ្ឋអាល់បានី

90. សាធារណរដ្ឋអង់ហ្កូឡា

91. សាធារណរដ្ឋអាមេនី

92. សាធារណរដ្ឋបែឡារូស

93. សាធារណរដ្ឋបេនីន

94. សាធារណរដ្ឋប៊ុលហ្ការី

95. សាធារណរដ្ឋបុតស្វាណា

96. សាធារណរដ្ឋប៊ូរុនឌី

97. សាធារណរដ្ឋវ៉ាណូទូ

98. សាធារណរដ្ឋហៃទី

99. សាធារណរដ្ឋហ្កាំបៀ

100. សាធារណរដ្ឋហ្កាណា

101. សាធារណរដ្ឋហ្កាតេម៉ាឡា

102. សាធារណរដ្ឋហ្គីណេប៊ីសូ

103. សាធារណរដ្ឋហង់ឌុយរ៉ាស

104. សាធារណរដ្ឋជីបូទី

105. សាធារណរដ្ឋហ្សំប៊ី

106. សាធារណរដ្ឋហ្ស៊ីមបាវ៉េ

107. សាធារណរដ្ឋឥណ្ឌា

108. សាធារណរដ្ឋឥណ្ឌូណេស៊ី

109. សាធារណរដ្ឋអ៊ីរ៉ាក់

110. សាធារណរដ្ឋអៀរឡង់

111. សាធារណរដ្ឋអ៊ីស្លង់

112. សាធារណរដ្ឋកាហ្សាក់ស្ថាន

113. សាធារណរដ្ឋកែនយ៉ា

114. សាធារណរដ្ឋហ្ស៊ីព្រុស

115. សាធារណរដ្ឋកូឡំប៊ី

116. សាធារណរដ្ឋកុងហ្កូ

117. សាធារណរដ្ឋកូរ៉េ

118. សាធារណរដ្ឋកូសូវ៉ូ

119. សាធារណរដ្ឋកូស្តារីកា

120. សាធារណរដ្ឋអាយវ៉ូរីខូស

121. សាធារណរដ្ឋគុយបា

122. សាធារណរដ្ឋលីប៊េរី

123. សាធារណរដ្ឋម៉ូរីទូស

124. សាធារណរដ្ឋម៉ាសាហ្កាស្ការ

125. សាធារណរដ្ឋម៉ាសូដូនី

126. សាធារណរដ្ឋម៉ាឡាវី

127. សាធារណរដ្ឋម៉ាលី

128. សាធារណរដ្ឋម៉ាល់តា

129. សាធារណរដ្ឋ​ម៉ូសំប៊ិក

130. សាធារណរដ្ឋម៉ូលដូវ៉ា

131. សាធារណរដ្ឋណាមីប៊ី

132. សាធារណរដ្ឋនីហ្សេរ

133. សាធារណរដ្ឋនីការ៉ាហ្កា

134. សាធារណរដ្ឋខេបវែដ

135. សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន

136. សាធារណរដ្ឋប៉ាណាម៉ា

137. សាធារណរដ្ឋប៉ារ៉ាហ្កាយ

138. សាធារណរដ្ឋប៉េរូ

139. សាធារណរដ្ឋប៉ូឡូញ

140. សាធារណរដ្ឋព័រទុយហ្កាល់

141. សាធារណរដ្ឋរ៉្វាន់ដា

142. សាធារណរដ្ឋសង់ម៉ារីណូ

143. សាធារណរដ្ឋសីឆែល

144. សាធារណរដ្ឋសេណេហ្កាល់

145. សាធារណរដ្ឋស៊ែប៊ី

146. សាធារណរដ្ឋសិង្ហបូរី

147. សាធារណរដ្ឋស្លូវេនី

148. សាធារណរដ្ឋសហាភាពមីយ៉ាន់ម៉ា

149. សាធារណរដ្ឋស៊ូដង់

150. សាធារណរដ្ឋស៊ូរ៉ាណាម៉ិ

151. សាធារណរដ្ឋសេរ៉ាណូអន

152. សាធារណរដ្ឋតាជីកគីស្ថាន

153. សាធារណរដ្ឋទ្រីនីដាតនិតតូបាហ្កូ

154. សាធារណរដ្ឋទួកមេនីស្ថាន

155. សាធារណរដ្ឋអ៊ូហ្កាន់ដា

156. សាធារណរដ្ឋអ៊ូស្បែគីស្ថាន

157. សាធារណរដ្ឋហ្វីជី

158. សាធារណរដ្ឋហ្វីលីពីន

159. សាធារណរដ្ឋ​ក្រូអាស៊ី

160. សាធារណរដ្ឋឆាដ

161. សាធារណរដ្ឋម៉ុងតេណេក្រូ

162. សាធារណរដ្ឋឈីលី

163. សាធារណរដ្ឋអេក្វាដ័រ

164. សាធារណរដ្ឋអេក្វូតូរីហ្គីណេ

165. សាធារណរដ្ឋអែលសាវ៉ាដ័រ

166. សាធារណរដ្ឋស៊ូដង់ខាងត្បូង

167. សាធារណរដ្ឋកាមេរូន

168. សហព័ន្ធរុស្ស៊ី

169. រ៉ូម៉ានី

170. តំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន

171. រដ្ឋសហភាពសេរីព័រតូរីកូ

172. អៀរឡង់ខាងជើង

173. សង់វាំងសង់ និងឌឹហ្គ្រេណាឌីន

174. សង់លូកា

175. សាធារណរដ្ឋអារ៉ាប់ស៊ីរី

176. សាធារណរដ្ឋស្លូវ៉ាក់

177. ខំម៉ន់វែលនៃបាហាម៉ា

178. ខំម៉ន់វែលនៃដូមីនីកា

179. ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

180. សហរដ្ឋអាមេរិក

181. កោះសូឡូម៉ុង

182. សាធារណរដ្ឋសង្គមនិយមវៀតណាម

183. សហជីពកូម៉ូរ៉ូ

184. តំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន

185. ស៊ូលតង់នៃអូម៉ង់

186. តាហ៊ីទី

187. ទឹកដីហ្កូម

188. សាធារណរដ្ឋតុងហ្កូ

189. សាធារណរដ្ឋទុយណេស៊ី

190. សាធារណរដ្ឋទួរគី

191. អ៊ុយក្រែន

192. វ៉ែល

193. កោះហ្វារ៉ូ

194. សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធណេប៉ាល់

195. សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេធ្យូពី

196. សាធារណរដ្ឋសហព័ន្ធប្រេស៊ីល

197. សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

198. សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា

199. សាធារណរដ្ឋសហព័ន្ធសូម៉ាលី

200. សហព័ន្ធសង់គីតនិងណេវី

201. សាធារណរដ្ឋហ្វាំងឡង់

202. សាធារណរដ្ឋបារាំង

203. សាធារណរដ្ឋអាហ្វ្រិកកណ្ដាល

204. សាធារណរដ្ឋឆែក

205. សម្ព័ន្ធនិយមស្វីស

206. ស្កត់ឡែន

207. អេរីទ្រា

208. សាធារណរដ្ឋអេស្តូនី

209. សាធារណរដ្ឋអាហ្វ្រិកខាងត្បូង

210. ចាម៉ៃកា

211. ជប៉ុន

ក្រុមកីឡាករដើម្បីមិត្តភាពអន្តរជាតិចំនួន 32 ក្រុមបានចូលរួមនៅក្នុងការប្រកួតកីឡាបាល់ទាត់ដើម្បីមិត្តភាពពិភពលោក 2018។ ជាលើកដំបូងនៃព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រនៃកម្មវិធី ការប្រគួតវគ្គផ្តាច់ព្រ័ត្រត្រូវបានធ្វើអត្ថាធិប្បាយដោយអ្នកធ្វើអត្ថាធិប្បាយវ័យក្មេងម្នាក់មកពីប្រទេសស៊ីរី ឈ្មោះ Yazan Taha[២៨] និងកាត់សេចក្តីដោយអាជ្ញាកណ្ដាលវ័យក្មេងម្នាក់មកពីប្រទេសរុស្ស៊ី ឈ្មោះ Bogdan Batalin[២៩]

អ្នកឈ្នះការប្រកួតកីឡាបាល់ទាត់ដើម្បីមិត្តភាពពិភពលោក 2018 គឺជាក្រុម "ម្ចាស់ជើងឯក" ដែលមានកីឡាករវ័យក្មេងមកពី ដូមីណិកា, សង់ឃីត និង ណែវីស, ម៉ាឡាវី, កូឡុមប៊ី, បើណីន និងសារធារណៈរដ្ឋកុងហ្គោ។  Vladislav Poliakov[៣០], អ្នកចូលរួមវ័យក្មេងមកពីសារ៉ាន ប្រទេសរុស្ស៊ី បានបង្វឹកក្រុម។

ព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រនៃកម្មវិធីរដូវកាលទីប្រាំមួយប្រែក្លាយជាវេទិការកីឡាបាល់ទាត់ដើម្បីមិត្តភាពនៃទិវាកុមារអន្តរជាតិ ដែលបានប្រារព្ធនៅថ្ងៃទី13 ខែមិថុនា នៅមជ្ឈមណ្ឌលសម្រាប់ជីវសាស្ដ្រមហាសមុទ្រនិងម៉ារីន "Moskvarium"។ មានការទស្សនាដោយ Viktor Zubkov (ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Gazprom), Olga Golodets (អនុនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលរុស្ស៊ី), Iker Casillas (កីឡាករបាល់ទាត់អេស្ប៉ាញ, អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ), Aleksandr Kerzhakov (កីឡាករបាល់ទាត់រុស្ស៊ី, បង្វឹកក្រុមបាល់ទាត់យុវជន), ព្រមទាំងតំណាងស្ថានទូតចំនួន 54 មកពីជុំវិញពិភពលោកនិងភ្ញៀវផ្សេងៗទៀត [៣១]។  

អំឡុងពេលវេទិការ កីឡាករយុវជនរដូវកាលទីប្រាំមួយត្រូវបានប្រគល់រង្វាន់៖ Deo Kalenga Mwenze មកពីសាធារណៈរដ្ឋកុងហ្កោ (ខ្សែប្រយុទ្ធល្អជាងគេ), Yamiru Ouru មកពីប៉ែណាំង (ខ្សែបម្រើល្អបំផុត), Ivan Volynkin មកពី វែល (អ្នកចាំទីល្អបំផុត) និង Gustavo Cintra Rocha មកពីប្រេស៊ីល (កីឡាករឆ្នើម)[៣២]

Sakali Ascension មកពី Aruba ក្លាយជាអ្នកសារព័ត៌មានវ័យក្មេងឆ្អើមនៃ កម្មវិធីកីឡាបាល់ទាត់ដើម្បីមិត្តភាពឆ្នាំ 2018 នាងធ្វើប្លក់មួយដើម្បីលើកទឹកចិត្តអោយុវជនអូសេអានីអោយមានមនសិការចំពោះបរិស្ថានកាន់តែខ្លាំងឡើង [៣៣]

វេទិការនេះក៏បានទទួលការបង្ហាញមួយស្តីពីសៀវភៅនិងវគ្គស្វ័យលេខនៃអ្នកចូលរួមរដូវកាលពីមុនដោយ Ananya Kamboj[៣៤] មកពីប្រទេសឥណ្ឌាផងដែរ។ Ananya បាននិពន្ធសៀវភៅមានចំណងជើងថា "ដំណើររបស់ខ្ញុំពី Mohali ទៅកាន់ St. Petersburg" ក្រោយពីកីឡាបាល់ទាត់ដើម្បីមិត្តភាពឆ្នាំ 2017 រដូវកាលទីប្រាំមួយ ដោយពិពណ៍នាអំពីបទពិសោធន៍របស់នាងជាអ្នកសារព័ត៌មានវ័យក្មេងម្នាក់។ នៅទីនោះ នាងបានសរសេអំពីតម្លៃកម្មវិធីទាំងប្រាំបួន ដែលវាកំពុងជួយអោយពិភពលោកផ្លាស់ប្តូរកាន់តែល្អប្រសើរ។

នៅថ្ងៃទី14 ខែមិថុនា បន្ទាប់ពីវេទិការកីឡាប្រគួតបាល់ទាត់ដើម្បីមិត្តភាពនៃទិវាកុមារអន្តរជាតិ កីឡាករនិងអ្នកសារព័ត៌មានវ័យក្មេងបានចូលរួមនៅក្នុងការបើកកម្មវិធីនៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ2018 ក្នុងប្រទេសរុស្ស៊ី។  នៅពហុកីឡដ្ឋាន "Luzhniki" កុមារជាច្រើនបានលើកទង់ជាតិប្រទេសនិងតំបន់ទាំង 211 ដែលកំពុងចូលរួមកម្មវិធីសម្រាប់ឆ្នាំនោះយ៉ាងឱឡារិក[៣៥]។ ក្រោយមកទៀត អ្នកចូលរួមជាយុវជនក្នុងកីឡាបាល់ទាត់ដើម្បីមិត្តភាពបានទស្សនាការប្រគួតបើកកម្មវិធីរវាងក្រុមកីឡាកររុស្ស៊ីនិងអារ៉ាប៊ីសាអ៊ូឌីត។

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអញ្ជើញឯកអគ្គរដ្ឋទូតវ័យក្មេងរុស្ស៊ីសម្រាប់កីឡាបាល់ទាត់ដើម្បីមិត្តភាព  Albert Zinnatov ទៅកាន់កៅអីកិតិ្តយសរបស់គាត់ដើម្បីទស្សនាការបើកកម្មវិធីការប្រគួតជាមួយគ្នា។ នៅទីនោះ យុវជនមានឱកាសជជែកគ្នាជាមួយនឹង ម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកមកពីប្រទេស Roberto Carlos និងកីឡាករបាល់ទាត់អេស្ប៉ាញដូចជា Casillas[៣៦]

កុមារនិងយុវជនច្រើនជាង 1500 នាក់មកពីប្រទេសនិងតំបន់ចំនួន 211 បានក្លាយជាអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងម៉ូស្កូ។ ជាសរុប ច្រើនជាង 180 ព្រឹត្តិការណ៍ដែលកំពុងទទួលភ្ញៀវអ្នកចូលរួមវ័យក្មេងច្រើនជាង 240,000[៣៧] ត្រូវបានរៀបចំឡើងក្នុងរដូវកាលទីប្រាំមួយនៅតាមតំបន់ផ្សេងៗគ្នានៃពិភពលោក។

នៅឆ្នាំ 2018 តំណាងអាជ្ញាធរជាច្រើនបានគាំទ្រគម្រោងនេះ។ Olga Golodets បានអានសុន្ទរកថាស្វាគមន៍មួយពីប្រធានាធិបតីរុស្ស៊ី Vladimir Putin ដល់អ្នកចូលរួមនិងភ្ញៀវនៃវេទិការកុមារអន្តរជាតិ។ នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក Dmitry Medvedev បានផ្ញើសារតាម telegram ដល់អ្នកចូលរួមនិងភ្ញៀវកិត្តិយសនៃវេទិកាកីឡាបាល់ទាត់ដើម្បីមិត្តភាពនៃទិវាកុមារអន្តរជាតិលើកទីប្រាំមួយ[៣៨]

ក្នុងអំឡុងសន្និសីទកាសែតនៅថ្ងៃទី 23 ខែឧសភា អ្នកតំណាងមន្ត្រីរុស្ស៊ី MIA Maria Zakharova បានលើកឡើងថាសហគមន៍ពិភពលោកទទួលស្គាល់កម្មវិធីកីឡាបាល់ទាត់ដើម្បីមិត្តភាពសព្វថ្ងៃនេះ ថាជាផ្នែកមនុស្សធម៌ដ៏សំខាន់មួយនៃគោលនយោបាយសង្គមអន្ដរជាតិរបស់រុស្ស៊ី[៣៩]

FIFA ធ្លាប់គាំទ្រកម្មវិធីកីឡាបាល់ទាត់ដើម្បីមិត្តភាព។ សហព័ន្ធកីឡានេះបានកត់សម្គាល់ឃើញថា ចំនួនអ្នកចូលរួមនិងភ្ញៀវទស្សនាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រដែលបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងម៉ូស្កូឈានដល់ 5000 នាក់[៤០]

កីឡារបាល់ទាត់ដើម្បីមិត្តភាពឆ្នាំ 2019

កែប្រែ

ការចាប់ផ្តើមរដូវកាលទីពីរនៃកម្មវិធីសង្គមកុមារអន្តរជាតិគឺ “បាល់ទាត់សម្រាប់មិត្តភាព” ត្រូវបានកើតឡើងត្ងៃទី១៨ ខែមិនា ឆ្នាំទី២០១៩ ព្រឹត្តិការណ៍ចុងក្រោយនៃកម្មវិធីនេះត្រូវបានកើតឡើងនៅទីក្រុងម៉ាឌ្រីដតាំងពីថ្ងៃទី២៨ខែឧសភាដល់ថ្ងៃទី២ខែមិថុនា។[៤១]

ទិវាបាល់ទាត់និងមិត្តភាពអន្តរជាតិត្រូវបានប្រារព្ធថ្ងៃទី២៥ខៃមេសានៅប្រទេសអឺរ៉ុបអាស៊ីអាហ្វ្រិកអាមេរិកខាងជើងនិងខាងត្បូងជាង៥០  សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីក៏បានចូលរួមអបអរសានេះ ។[៤២]

វេទិកាអន្តរជាតិនៃកម្មវិធីសង្គមកុមាររបស់ OAO Gazprom គឺជា“បាល់ទាត់សម្រាប់មិត្តភាព” ២០១៩ បានកើតឡើងថ្ងៃទី៣០ខែឧសភានៅទីក្រុងម៉ាឌ្រីដ ៗវេទិកានេះបានប្រមូលផ្តុំអ្នកជំនាញមកពីទូទាំងពិភពលោកគឺជាគ្រូបង្វឹកបាល់ទាត់ វេជ្ជបណ្ឌិតក្រុមបាល់ទាត់កុមារ តារា តំណាងសាលាបាល់ទាត់និងសហព័ន្ធអន្តរជាតិផ្សេងៗ[៤៣]

ថ្ងៃទី៣១ខែឧសភាការបណ្តុះបណ្តាលបាល់ទាត់ពហុជាតិបានកើតឡើងនៅទីក្រុងម៉ាឌ្រីដ បន្ទាប់ពីការបណ្តុះបណ្តាលនេះ “បាល់ទាត់សម្រាប់មិត្តភាព”បានទទួលវិញ្ញាបនបត្រផ្លូវការនៃ GUINNESS WORLD RECORDS®[៤៤]

ក្នុងក្របខ័ណ្ឌរដូវទីប្រាំពីរអ្នកសារព័ត៌មានក្មេងពីអឺរ៉ុបអាស៊ីអាហ្វ្រិកអាមេរិកខាងជើងនិងខាងត្បូង៣២នាក់បានបង្កើតសមាសភាពនៃមជ្ឈមណ្ឌលសារព័ត៌មានកុមារអន្តរជាតិរបស់កម្មវិធី “បាល់ទាត់សម្រាប់មិត្តភាព” ដែលបានគ្របដណ្តប់ព្រឹត្តិការណ៍ចុងក្រោយនៃកម្មវិធីនេះនិងបានចូលរួមក្នុងការាបចំសមា្ភារៈជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ។[៤៥]

អ្នកចូលរួមរដូវទីប្រាំពីរបានប្រគល់ពែង “តម្លៃប្រាំបួន” (គឺជារង្វាន់នៃកម្មវិធីសង្គមកុមារអន្តរជាតិ “បាល់ទាត់សម្រាប់មិត្តភាព”)  ដល់ក្លឹប​បាល់ទាត់ “Liverpool” ថាជាក្រុមទទួលខុសត្រូវសង្គមជាងគេ។[៤៦]

ថ្ងៃទី១ខែមិថុនាកម្រិតខ្ពស់បំផុតនៃរដូវទីប្រាំពីរបានកើតឡើងលើតារាងបាល់ទាត់  UEFA Pitch នៅទីក្រុងម៉ាឌ្រីដ គឺជាការប្រកួតចុងក្រោយនៃព្រឹត្តិការណ៍ “បាល់ទាត់សម្រាប់មិត្តភាព”។ នេះបើយោងតាមលទ្ធផលវាក្រុមជម្រើស “The Antiguan Racer” បានលេង “Tasmanian devil” 1:1 ក្នុងកំឡុងពេលធម្មតានិងក្រោយពីនេះគេបានឈ្នះលើការពិន័យនិងឈ្នះរង្វាន់ធំ។[៤៧]

កីឡារបាល់ទាត់ដើម្បីមិត្តភាពឆ្នាំ 2020

កែប្រែ

ឆ្នាំ២០២០ព្រឹត្តិការណ៍ចុងក្រោយនៃរដូវទីប្រាំបីរបស់ “បាល់ទាត់សម្រាប់មិត្តភាព” បានកើតឡើងនៅលើអ៊ីនធឺណិតនៅលើវេទិកាឌីជីថលតាំងពីថ្ងៃទី២៧ខែវិច្ឆិកាដល់ថ្ងៃទី៩ខែធ្នូឆ្នាំ២០២០។ អ្នកចូលរួមជាង១០០០០នាក់មកពីជាង១០០ប្រទេសបានចូលរួមព្រឹត្តិការណ៍សំខាន់ៗ[៤៨]

ក្លែងធ្វើបាល់ទាត់អនឡាញអ្នកលេងច្រើន  Football for Friendship World ត្រូវបានបង្កើតសម្រាប់រដូវកាលទី ៨ នៃកម្មវិធី ផ្អែកលើក្លែងធ្វើបាល់ទាត់នេះគេបានកាន់ជើងឯកអនឡាញពិភពលោក តាម “បាល់ទាត់សម្រាប់មិត្តភាព” ២០២០។ គេអាចទាញយកហ្គេមនេះនៅជុំវិញពិភពលោកតាំងពិថ្ងៃទី១០ខែធ្នូឆ្នាំ២០២០គឺជាទិវាបាល់ទាត់ពិភពលោក។ អ្នកប្រើប្រាស់ទទួលបានឱកាសចូលរួមការប្រកួតបាល់ទាត់ដោយច្បាប់នៃ “បាល់ទាត់សម្រាប់មិត្តភាព” ដោយចូលរួមជាមួយក្រុមអន្តរជាតិ។ ល្បែងអ្នកលេងច្រើននេះត្រូវបានផ្អែកលើតម្លៃសំខាន់បំផុតនៃកម្មវិធីនេះគឺជាមិត្តភាពសន្តិភាពនិងសមភាព។[៤៩]

ថ្ងៃទី២៧ខែវិច្ឆិកាការចាប់ឆ្នោតបើកនៃជើងឯកអនឡាញពិភពលោក តាម “បាល់ទាត់សម្រាប់មិត្តភាព” ២០២០ បានកើតឡើង[៥០]

តាំងពីថ្ងៃទី២៨ខែវិច្ឆិកាដល់ថ្ងៃទី៦ខែធ្នូជំរុំមិត្តភាពអនឡាញអន្តរជាតិជាមួយនឹងកម្មវិធីអប់រំមនុស្សធម៌និងកីឡាម្រាប់កុមារបានកើតឡើង។[៥១]

តាំងពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី៤ខែធ្នូវេនវេទិកាអនឡាញអន្តរជាតិ “បាល់ទាត់សម្រាប់មិត្តភាព” បានកើតឡើង លើវេទិកានេះគេបានដាក់គម្រោងក្នុងវិស័យការអភិវឌ្ឍកីឡាកុមារ។ គណៈវិនិច្ឆ័យជំនាញបានវាយតម្លៃពីបទបង្ហាញគម្រោងដែលដាក់ពាក្យរង្វាន់អន្តរជាតិនៃ “បាល់ទាត់សម្រាប់មិត្តភាព”។[៥២]

ថ្ងៃទិ៧-៨ខែធ្នូជើងឯកអនឡាញពិភពលោកតាម “បាល់ទាត់សម្រាប់មិត្តភាព” បានកើតឡើង។ ឆ្នាំនេះជើងឯកបានកើតឡើងក្នុងទ្រង់ទ្រាយអនឡាញនៅលើវេទិកាឌីជីថល ជាពិសេសសម្រាប់រឿងនេះពួកគេបានបង្កើតក្លែងធ្វើបាល់ទាត់អ្នកលេងច្រើន   Football for Friendship។[៥៣]

ថ្ងៃទី៩ខែធ្នូវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យនៃ “បាល់ទាត់សម្រាប់មិត្តភាព” បានកើតឡើង។[៥៤]

ស៊េរីនៃសិក្ខាសាលាសម្រាប់កុមារពីប្រទេសផ្សេងគ្នាបានកើតឡើងក្នុងរយៈពេលរដូវកាលទី៨នៃកម្មវិធីដើម្បីគាំទ្រដល់ខួបលើកទី៧៥នៃអង្គការសហប្រជាជាតិ។

ក្នុងរយៈពេលរដូវកាលទី៨នៃកម្មវិធីគេបានដំណើរការកម្មវិធីប្រចាំសប្តាហ៍គឺ “កីឡដ្ឋានគឺជាកន្លែងដែលខ្ញុំនៅ” ជាមួយនឹងfreestyler បាល់ទាត់តាំងពិភពលោក។ នៅគ្រប់វគ្គនៃកម្មវិធីនេះ freestylers បានបង្រៀនឯកអគ្គរដ្ឋទូតវ័យក្មេងនៃកម្មវិធីអោយអនុវត្តភាំង នៅចុងបញ្ចប់នៃវគ្គនីមួយៗគេបានប្រកាសការប្រកួតប្រជែងមួយសម្រាប់ការអនុវត្តភាំងល្អបំផុត ថ្នាក់មេអនឡាញសកលបានក្លាយទៅជាចុងបញ្ចប់នៃការសម្តែង ជាមួយនឹងនេះកម្មវិធី “បាល់ទាត់សម្រាប់មិត្តភាព” បានក្លាយទៅជាអ្នកកាន់កំណត់ត្រាពិភពលោកហ្គីនណេសសម្រាប់ចំនួនអ្នកចូលរួមលើកទីពីរ (ថ្ងៃទី៦ខែធ្នូឆ្នាំ២០២០)។

ការិយាល័យវិចារណកថានៃដំណឹងល្អគឺជាកម្មវិធីប្រចាំសប្តាហ៍ដែលត្រូវបានបង្កើតដោយអ្នកកាសែតវ័យក្មេងនៃ “បាល់ទាត់សម្រាប់មិត្តភាព” នៅកម្មវិធីនេះកុមារបានចែករំលែកព័ត៌មានល្អជាមួយអ្នកមើលមកពីជុំវិញពិភពលោក។

ជើងឯកពិភពលោកនៅក្នុងការប្រកួតកីឡាបាល់ទាត់ដើម្បីមិត្តភាព

កែប្រែ

ការប្រកួតកីឡាបាល់ទាត់កុមារអន្តរជាតិធ្វើឡើងនៅក្នុងក្របខណ្ឌនៃកម្មវិធី កីឡាបាល់ទាត់ដើម្បីមិត្តភាព [៥៥]។ ក្រុមដែលចូលរួមនៅក្នុងជើងឯកនេះ– ក្រុមមិត្តភាព –ត្រូវបង្កើតឡើងនៅអំឡុងការឆ្នោតចំហ ។  ក្រុមទាំងឡាយត្រូវរៀបចំ ដោយឈរលើគោលការណ៍ កីឡាបាល់ទាត់ដើម្បីមិត្តភាព៖ អត្តពលិកដែលមាន​សញ្ជាតិ និងភេទផ្សេងៗ ហើយក្រុមពិការភាពរាងកាយលេងនៅក្នុងក្រុមដូចគ្នា។ [៥៦]

វេទិកាកុមារអន្តរជាតិកីឡាបាល់ទាត់ដើម្បីមិត្តភាព

កែប្រែ

នៅវេទិការកុមារអន្តរជាតិ កីឡាបាល់ទាត់ដើម្បីមិត្តភាព ប្រចាំឆ្នាំ អ្នកចូលរួមវ័យក្មេងនៃគម្រោងនេះព្រមទាំង​មនុស្សពេញវ័យបានពិភាក្សាគ្នាពីការលើកកម្ពស់ និងការអភិវឌ្ឍតម្លៃរបស់កម្មវិធីនេះទូទាំងពិភពលោក។ ក្នុងវេទិការ កុមារជួបប្រជុំគ្នានិងពិភាក្សាគ្នាជាមួយមិត្តភក្ដិមកពីបណ្ដាប្រទេសដទៃទៀត កីឡាករបាល់​ទាត់ល្បីៗ អ្នកយកសារព័ត៌មាន និងឥស្សរជនសាធារណៈ ហើយក៏បានក្លាយជាឯកអគ្គរដ្ឋទូត​វ័យក្មេងដែល​នៅពេលអនាគតនឹងបន្តលើកកម្ពស់តម្លៃសកលក្នុងចំណោមមិត្តភក្ដិរបស់គេដោយឯករាជ្យ។[៥៧]

មជ្ឈមណ្ឌលសារព័ត៌មានកុមារអន្តរជាតិ

កែប្រែ

លក្ខណៈពិសេសនៃកម្មវិធី កីឡាបាល់ទាត់ដើម្បីមិត្តភាព គឺជាមជ្ឈមណ្ឌលសារព័ត៌មាន​កុមារអន្តរជាតិរបស់ខ្លួនផ្ទាល់ ។ ដំបូងឡើយវាត្រូវបានរៀបចំឡើងនៅក្រោមកម្មវិធីមិត្តភាព នៅឆ្នាំ 2014 ។ អ្នកយកសារព័ត៌មានវ័យក្មេងនៅក្នុងមជ្ឈមណ្ឌលសារព័ត៌មាននេះបានផ្សព្វផ្សាយពីព្រឹត្តិការណ៍នានានៃកម្មវិធីនេះនៅតាមប្រទេសរបស់ពួកគេ [៥៨]៖ ពួកគេរៀបចំព័ត៌មានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ​កីឡាជាតិ​និងអន្តរ​ជាតិ ចូលរួមក្នុងការបង្កើតសម្ភារសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ កីឡាបាល់ទាត់ដើម្បីមិត្តភាព TV កាសែត កីឡាបាល់ទាត់ដើម្បីមិត្តភាព របស់កុមារនិងស្ថានីយ៍វិទ្យុផ្លូវការរបស់កម្មវិធីនេះ ។ មជ្ឈមណ្ឌលសារព័ត៌មានកុមារអន្តរជាតិរួបរួមអ្នកទទួលជ័យជម្នះនៃការប្រកួតថ្នាក់ជាតិអ្នកសារព័ត៌មានវ័យក្មេងល្អបំផុត [៥៩],អ្នកបង្កើតប្លុកវ័យក្មេង អ្នកថតរូបនិងអ្នកនិពន្ធ។ អ្នកសារព័ត៌មានវ័យក្មេងមកពីមជ្ឈមណ្ឌលសារព័ត៌មានបង្ហាញពីទស្សនៈរបស់ខ្លួនពីក្នុងកម្មវិធី ការអនុវត្តទម្រង់ “កុមារអំពីកុមារ” [៦០]

ទិវាអន្តរជាតិនៃ​កីឡាបាល់ទាត់ដើម្បីមិត្តភាព

កែប្រែ

នៅក្រោមកម្មវិធីទិវាអន្តរជាតិនៃកីឡាបាល់ទាត់ដើម្បីមិត្តភាពត្រូវប្រារព្ធឡើងនៅថ្ងៃទី 25 ខេមេសា [៦១]។ វិស្សមកាលនេះត្រូវប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ 2014 នៅក្នុងប្រទេសចំនួន 16 [៦២]។ នៅថ្ងៃនេះ ការប្រកួតជាមិត្តភាព ផ្លាស់ម៉ប់ ម៉ារ៉់ាតុងវិទ្យុ ម៉ាស្ទើក្លាស់ ការសម្ដែងក្នុងទូរទស្សន៍ វគ្គ​បណ្ដុះបណ្ដាលចំហ ។ល។ បានកើតឡើង។ មនុស្សជាង 50,000 បានចូលរួមនៅក្នុងការប្រារព្ធ​ពិធីនេះ។[៦៣]

នៅឆ្នាំ 2015 ទិវាកីឡាបាល់ទាត់ដើម្បីមិត្តភាពត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសចំនួន 24 ។ អំឡុងពិធីនេះ មានការប្រកួតបាល់ទាត់ជាមិត្តភាពនិងព្រឹត្តិការណ៍ផ្សេងៗទៀត។ នៅប្រទេសអាល្លឺម៉ង់ កីឡាបាល់ទាត់ Schalke 04 បានបើកវគ្គបណ្ដុះបណ្ដាលចំហ ,  ប្រទេសស៊ែប៊ី​បាន​ធ្វើ​ជាម្ចាស់ផ្ទះការសម្ដែងតាមទូរទស្សន៍ អ៊ុយក្រែន មានការប្រកួតរវាងក្រុមកុមារនៃ  Volyn FC និងកុមារ​ដែល​បានចុះឈ្មោះនៅឯកណ្ដាលក្រុង Lutsk នៃសេវាសង្គមសម្រាប់គ្រួសារនិងកុមារ និងយុវជនវ័យក្មេង[៦៤]

នៅប្រទេសរុស្ស៊ី ទិវា បានរៀបចំធ្វើឡើងនៅថ្ងៃទី 25 ខែមេសា នៅតាមទីក្រុងចំនួន 11។ ការប្រកួតបាល់ទាត់ជាមិត្តភាពត្រូវបានធ្វើឡើងនៅទីក្រុង Vladivostok, Novosibirsk, Yekaterinburg, Krasnoyarsk, Barnaul, St. Petersburg និងទីក្រុង Saransk, ដើម្បីរំលឹកដល់តម្លៃសំខាន់ៗនៃកម្មវិធីនេះ។ នៅទីក្រុង Krasnoyarsk, Sochi and Rostov-on-Don, Friendship Relay ត្រូវបានធ្វើឡើងដោយមាន​ការចូលរួម​ពី​អ្នកកាន់ភ្លើងគុបមកពី Olympic Torch Relay 2014។ នៅម៉ូស្គូ ដោយមានការគាំទ្រពីសហព័ន្ធកីឡាជនពិការភ្នែក Equal Opportunity Tournament ត្រូវបានរៀបចំឡើង។ នៅថ្ងៃទី 5 ឧសភា ទិវា Football and Friendship ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Nizhny Novgorod និង Kazan។[]

នៅឆ្នាំ 2016 ទិវាកីឡាបាល់ទាត់ដើម្បីមិត្តភាពត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសចំនួន 32។ នៅប្រទេសរុស្ស៊ី ទិវានេះបានប្រារព្ធធ្វើឡើងនៅតាមទីក្រុងចំនួនប្រាំបួន៖ Moscow, St. Petersburg, Novosibirsk, Barnaul, Birobidzhan, Irkutsk, Krasnodar, Nizhny Novgorod និង Rostov-on-Don. ទីក្រុង Nizhny Novgorod បានធ្វើជាម្ចាស់ផ្ទះការប្រកួតជាមិត្តភាពសម្រាប់កីឡាករបាល់ទាត់វ័យក្មេងមកពី Volga FC និងកីឡាករមនុស្សពេញវ័យមកពីក្លឹបដែលធ្វើការកម្ដៅសាច់ដុំនិងបណ្ដុះបណ្ដាលកុមារ។ នៅក្នុងការប្រកួតជាមិត្តភាពនៅទីក្រុង Novosibirsk, កុមារពិការបានចូលរួម – ក្រុមបាល់ទាត់តំបន់ Novosibirsk ឈ្មោះ Yermak-Sibir។ [១៤]

នៅឆ្នាំ 2017 ទិវាកីឡាបាល់ទាត់ដើម្បីមិត្តភាពត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសចំនួន 64។ កីឡាករបាល់ទាត់ល្បីៗដូចជា ខ្សែប្រយុទ្ធជាតិស៊ែប៊ីលោក Branislav Ivanovich និងខ្សែប្រយុទ្ធហូឡង់លោក Dirk Kuyt, បានចូលរួមនៅក្នុងព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក។ នៅប្រទេសក្រិច ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយលោក Theodoras Zagorakis, ជ័យលាភីពានរង្វាន់ជើងឯកបាល់ទាត់អឺរ៉ុប 2004 ជាមួយនឹងក្រុមជម្រើសជាតិរបស់ប្រទេសគាត់។ នៅប្រទេសរុស្ស៊ី FC បានធ្វើជាម្ចាស់ផ្ទះវគ្គបង្វឹកពិសេសសម្រាប់ Zakhar Badyuk, ដែលជាឯកអគ្គរដ្ឋទូតវ័យក្មេងនៃកម្មវិធី  កីឡាបាល់ទាត់ដើម្បីមិត្តភាព នៅឆ្នាំ 2017។ នៅក្នុងការបង្វឹក អ្នកចាំទីរបស់ Zenit FC លោក Yury Lodygin បានផ្ដល់ពិន្ទុខ្ពស់ដល់សមត្ថភាព  Zakhar និងដោះដូរបច្ចេកទេសចាំទីជាមួយគាត់។[២០]

តម្លៃទាំងប្រាំបួននៃកីឡាបាល់ទាត់ដើម្បីមិត្តភាព

កែប្រែ

ក្នុងអំឡុងពេលវេទិកាទិវាកុមារអន្ដរជាតិលើកទីមួយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី 25 ខែឧសភាឆ្នាំ 2013 ឯកអគ្គរដ្ឋទូតវ័យក្មេងមកពី អង់គ្លេស អាល្លឺម៉ង់ អេស្បាញ់ ហុងគ្រី ស៊ែប៊ីប៊ុលហ្គារី ក្រិច និងរូស្ស៊ី បានរកឃើញតម្លៃទាំងប្រាំបីជាលើកដំបូងនៃកម្មវិធី - មិត្តភាពសមភាព យុត្តិធម៌ សុខភាព សន្តិភាព ការលះបង់ ជ័យជំនះនិងប្រពៃណី - ហើយបានបង្ហាញដល់បណ្តាប្រទេសទាំងនោះតាមរយៈលិខិតចំហរ។ លិខិតនេះត្រូវបានផ្ញើទៅប្រធាននៃស្ថាប័នកីឡាអន្តរជាតិដូចជាសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA សមាគមសហព័ន្ធកីឡាបាល់ទាត់អ៊ឺរ៉ុប UEFA និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ នៅខែកញ្ញាឆ្នាំ 2013 ក្នុងអំឡុងជំនួបរវាងលោក Joseph Blatter ជាមួយលោក Vladimir Putin និងលោក Vitalii Mutko បានបញ្ជាក់ពីការទទួលបានលិខិតនេះហើយបានប្រកាសថាលោកត្រៀមខ្លួនគាំទ្របាល់ទាត់មិត្តភាពនេះ[១១]

នៅឆ្នាំ 2015 អ្នកចូលរួមមកពីប្រទេសចិន ជប៉ុននិងកាហ្សាក់ស្ថាន បានចូលរួមកម្មវិធីការប្រគួតបាល់ទាត់មិត្តភាពហើយបន្ទាប់មកបានស្នើឱ្យបន្ថែមតម្លៃទាំងប្រាំបួននេះ - ប្រកបដោយកិត្តិយស[៦៥]

ពានតម្លៃទាំងប្រាំបួន

កែប្រែ

ពានតម្លៃទាំងប្រាំបួន គឺជាពានរង្វាន់កម្មវិធីសង្គមកុមារអន្តរជាតិ កីឡាបាល់ទាត់ដើម្បីមិត្តភាព។ ជារៀងរាល់ឆ្នាំ ពាននេះត្រូវផ្ដល់ជូនដល់ការប្ដេជ្ញាខ្ពស់បំផុតចំពោះតម្លៃនៃគម្រោង៖ មិត្តភាព សមភាព យុត្តិធម៌ សុខភាព សន្តិភាព ភាពស្មោះត្រង់ ជ័យជម្នះ ប្រពៃណី និងកិត្តិយស។ ក្រុមអ្នកគាំទ្រមកពីទូទាំងពិភពលោកចូលរួមក្នុងការជ្រើសរើសអ្នកទទួលជ័យជម្នះ ប៉ុន្តែការសម្រេចចុងក្រោយត្រូវធ្វើឡើងដោយអ្នកចូលរួមក្នុងគម្រោង កីឡាបាល់ទាត់ដើម្បីមិត្តភាព  តាមរយៈការបោះឆ្នោត។ ក្លឹបបាល់ទាត់ទាំងឡាយដែលបានទទួលពានតម្លៃទាំងប្រាំបួនរួមមាន៖ Barcelona (2015), Bayern Munich (2016), Al Wahda (រង្វា​ន់ពិសេស), Real Madrid (2017) [៦៦]

ខ្សែដៃមិត្តភាព

កែប្រែ

សកម្មភាពទាំងអស់របស់កម្មវិធី កីឡាបាល់ទាត់ដើម្បីមិត្តភាព ចាប់ផ្ដើមជាមួយការដោះដូរខ្សែដៃមិត្តភាពគ្នា ដែលជានិម្មិត្តសញ្ញានៃសមភាព និងបែបផែនរស់នៅប្រកបដោយសុខភាព។ ខ្សែដៃនេះមានខ្សែអំបោះពីរសរសៃពណ៌ខៀវនិងបៃតង ហើយវាអាចត្រូវបានពាក់ដោយអ្នក​ដែលបាន​ចូលរួមចែករំលែកតម្លៃរបស់កម្មវិធីនេះ។

យោងទៅតាមលោក Franz Beckenbauer

“និម្មិត្តសញ្ញានៃចលនានេះមានខ្សែដៃពីរពណ៌ វាមានភាពសាមញ្ញានិងស្រួលយល់ ដូចតម្លៃបង្កប់របស់កម្មវិធី កីឡាបាល់ទាត់ដើម្បីមិត្តភាព។

អ្នកចូលរួមវ័យក្មេងនៅក្នុងកម្មវិធីនេះបានចងខ្សែដៃមិត្តភាព  នៅកដៃកីឡាករល្បីៗនិងឥស្សរជនសាធារណៈ [៦៧]ដូចជា៖ Dick Advocaat[៦៨], Anatoly Timoshchuk [៦៩]និង Luis Netu, Franz Beckenbauer[៧០], Luis Fernandev, Didier Drogba, Max Meyer, Fatma Samura, Leon Gorecka, Domenico Krishito, Michel Salgado, Alexander Kerzhakov, Dimas Pirros, Miodrag Bozovic, Adelina Sotnikova, Yuri Kamenets។  

សកម្មភាពអ្នកចូលរួមក្នុងរដូវកាលទាំងឡាយ

កែប្រែ

កីឡាករបាល់ទាត់វ័យក្មេងមកពីកម្មវិធី  កីឡាបាល់ទាត់ដើម្បីមិត្តភាព បានចូលរួមនៅក្នុងព្រឹត្តិតការណ៍ផ្សេងៗក្រៅរដូវកាលផ្លូវការ។ នៅខែឧសភា 2013 កីឡាករមកពីក្លឹបកីឡាបាល់ទាត់កុមារ Maribor (ស្លូវេនី) បានធ្វើការប្រកួតមិត្តភាពសប្បុរសធម៌ជាមួយកុមារកម្ពុជា [៧១]។ នៅថ្ងៃទី14 កញ្ញា 2014 នៅទីក្រុង Sochi, ពួកអ្នកចូលរួមជនជាតិរុស្ស៊ីនៅក្នុងកម្មវិធីនេះបានពិភាក្សា​ជាមួយលោក Vladimir Putin អំឡុងកិច្ចប្រជុំរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីជាមួយប្រធាន FIFA លោក Sepp Blatter [៧២]។ នៅខែមិថុនា 2014 ប្រធានាធិបតីបារាំង លោក Francois Hollande បានអញ្ជើញក្រុម Taverni ដែលជា​សមាជិករបស់កម្មវិធី កីឡាបាល់ទាត់ដើម្បីមិត្តភាព ចូលទស្សនកិច្ចវិមាន  Elysee Palace ដើម្បីមើលការ​ប្រកួត FIFA World Cup 2014 រវាងប្រទេសបារាំងនិងនីហ្សេរីយ៉ា [៧៣]។ នៅខែមេសា 2016 លោក Yuri Vashchuk ដែលជាឯកអគ្គរដ្ឋទូតកម្មវិធី  កីឡាបាល់ទាត់ដើម្បីមិត្តភាព ក្នុងឆ្នាំ 2015 បានជួបជាមួយបុរសខ្លាំងបំផុតរបស់ Belarus លោក Kirill Shimko និងកីឡាករវ័យក្មេងមកពី BATE FC ដើម្បីចែករំលែកបទពិសោធន៍អំពីការចូលរួមក្នុងគម្រោងនេះ។ លោក Yuri Vashchuk បា​នផ្ដល់ជូន លោក Kirill Shimko នូវនិម្មិត្តរូបខ្សែដៃមិត្តភាពដោយហុចជូនគាត់នូវដំបងក្នុងការលើកកម្ពស់ឧត្តគតិគម្រោង៖ មិត្តភាព យុត្តិធម៌ បែបផែនរស់នៅដោយមានសុខភាពល្អ។  

រង្វាន់ និងពានរង្វាន់

កែប្រែ

កម្មវិធី  កីឡាបាល់ទាត់ដើម្បីមិត្តភាព បានឈ្នះការប្រកួតផ្សេងៗ និងលើកពានប្រទេសរុស្ស៊ី​និងអន្តរជាតិមួយចំនួន។ ពានទាំងនោះមានដូចជា៖ “គម្រោងសង្គមដ៏ល្អបំផុតរបស់ប្រទេសរុស្ស៊ី”នៅក្នុងប្រភេទ “ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិ”, International Association of Business Communicators (IABC) Gold Quill Awards នៅក្នុងប្រភេទ “ទំនួលខុសត្រូវសង្គសារជីវកម្ម” (2016), Saber Awards នៅក្នុងប្រភេទ  “គម្រោងសង្គមដ៏ល្អបំផុតនៃភពផែនដី” ( 2016), The Drum Social Buzz Awards នៅក្នុងប្រភេទ  “យុទ្ធសាស្រ្តអន្តរជាតិប្រសើរបំផុត” (2017)[៧៤], The Internationalist Awards for Innovative Digital Marketing Solutions នៅក្នុងប្រភេទ  “យុទ្ធសាស្រ្តប្រព័ន្ធផ្សព្វផ្សាយល្អបំផុត” (2017)[៧៥], “Silver Archer” នៅក្នុងប្រភេទ  “គម្រោងសង្គមដ៏ល្អបំផុតរបស់រុស្ស៊ី”(2018), និង Grand Prix “Silver Archer”។ (2018)

  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2016-09-15. Retrieved 2018-05-03.
  2. inserbia.info/today/2014/04/gazproms-football-for-friendship-2014
  3. www.newswire.ca/en/story/1505319/europe-and-asia-to-meet-within-football-for-friendship-international-children-s-social-project-of-gazprom
  4. https://www.sport-express.ru/football/gazprom/reviews/futbol-dlya-druzhby-2018-obyavleny-imena-uchastnikov-programmy-ot-rossii-1401229/
  5. www.prnewswire.com/news-releases/young-football-players-from-24-countries-of-europe-and-asia-meet-at-third-international-childrens-football-for-friendship-forum-506472841.html
  6. https://archive.is/20150515191023/http:/fcbusiness.co.uk/news/article/newsitem=2379/title=franz+beckenbauer+kicks+off+gazprom%92s+%91football+for+friendship%92+campaign
  7. https://web.archive.org/web/20150522173321/http:/www.epochtimes.de/service/vladimir-putin-und-fifa-praesident-joseph-s-blatte-bei-football-for-friendship-222
  8. ៨,០ ៨,១ www.euronews.com/2014/05/27/football-for-friendship-teaching-values-through-football
  9. www.lazionews.eu/settore-giovanile/oltre-450-ragazzi-riuniti-da-gazprom-in-occasione-del-secondo-forum-internazionale-football-for-friendship/
  10. ១០,០ ១០,១ ១០,២ www.noodls.com/viewNoodl/28582380/oao-gazprom/young-football-players-from-24-countries-of-europe-and-asia-
  11. ១១,០ ១១,១ www.noodls.com/viewNoodl/28582380/oao-gazprom/young-football-players-from-24-countries-of-europe-and-asia-
  12. www.prnewswire.com/news-releases/young-football-players-from-24-countries-of-europe-and-asia-meet-at-third-international-childrens-football-for-friendship-forum-506472841.html
  13. www.mirror.co.uk/sport/football/news/franz-beckenbauer-reveals-hes-barcelona-7695610
  14. ១៤,០ ១៤,១ beyondsport.org/articles/fourth-season-of-gazproms-football-for-friendship-international-childrens-project-announced/
  15. rbth.com/sport/2016/06/01/gazprom-brings-soccer-crazy-kids-to-milan-for-uefa-champions-league-final_599353
  16. www.beyondsport.org/articles/fourth-international-football-for-friendship-forum-brings-together-young-footballers-from-three-continents/
  17. www.euronews.com/2016/05/31/football-for-friendship-syrian-youth-team-make-tournament-debut-in-milan
  18. www.windsorstar.com/business/cnw/release.html?rkey=20170316C8720&filter=5613
  19. finance.dailyherald.com/dailyherald/news/read/33918303/Fifth_Season_of_Gazprom's_Football_for_Friendship_International_Children's_Project_Launched
  20. ២០,០ ២០,១ https://www.merrilledge.com/research/story?stryKey=600-201703161740PR_NEWS_USPRX____enUK201703165338-1
  21. ២១,០ ២១,១ www.newswit.com/.gen/2017-03-17/bafb838790ea60129b53d1add5e4ee99/
  22. www.euronews.com/2017/07/06/football-brings-kids-together
  23. stomp.straitstimes.com/singapore-seen/12-year-old-sporean-messi-wins-global-football-contest-in-russia
  24. www.thedailystar.net/sports/football/time-defender-bangladesh-1543027
  25. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2019-04-11. Retrieved 2019-04-13.
  26. www.chronicle.co.zw/russia-opportunity-for-zim-youngsters/
  27. www.africanews.com/2018/02/17/football-for-friendship-draw-held-ahead-of-the-2018-world-cup//
  28. https://www.sovsport.ru/others/lifestyle/articles/1059219-shikarnyj-futbol-krepkaja-druzhba
  29. https://www.sovsport.ru/others/lifestyle/articles/1058343-ih-podruzhil-futbol
  30. https://www.sport-express.ru/football/gazprom/news/yunyy-trener-iz-rossii-stal-chempionom-mira-po-futbolu-dlya-druzhby-1420530/
  31. https://www.sport-express.ru/football/gazprom/reviews/more-schastya-druzhby-i-futbola-1428124/
  32. https://www.sovsport.ru/others/lifestyle/articles/1059219-shikarnyj-futbol-krepkaja-druzhba
  33. https://www.sovsport.ru/others/lifestyle/articles/1059219-shikarnyj-futbol-krepkaja-druzhba
  34. https://www.sport-express.ru/football/gazprom/reviews/more-schastya-druzhby-i-futbola-1428124/
  35. https://rsport.ria.ru/russia2018_news/20180615/1138055010.html
  36. https://www.sport-express.ru/football/gazprom/news/yunyy-posol-futbola-dlya-druzhby-vstretilsya-s-prezidentom-rossii-na-chm-v-moskve-1424143/
  37. https://www.sport-express.ru/football/gazprom/news/uchastniki-futbola-dlya-druzhby-iz-211-stran-i-regionov-pribyli-v-moskvu-1419265/
  38. http://government.ru/gov/persons/183/telegrams/32841/
  39. http://www.mid.ru/ru/press_service/spokesman/briefings/-/asset_publisher/D2wHaWMCU6Od/content/id/3231268##23
  40. https://www.fifa.com/worldcup/news/211-countries-and-regions-took-part-in-the-sixth-international-football-for-frie
  41. http://business.dailytimesleader.com/dailytimesleader/news/read/37931695/Football_for_Friendship_Launches_Its_Seventh_Season
  42. https://www.prnewswire.com/news-releases/international-day-of-football-and-friendship-celebrated-in-schools-around-the-world-300837486.html#:~:text=Gazprom%20Football%20for%20Friendship&text=MOSCOW%2C%20April%2025%2C%202019%20%2F,Africa%2C%20North%20and%20South%20America.
  43. https://sputniknews.com/agency_news/201905301075473427-forum-children-experts/
  44. https://www.guinnessworldrecords.com/world-records/547224-most-nationalities-in-a-football-soccer-training-session
  45. https://tass.com/press-releases/1061492
  46. https://sputniknews.com/society/201906041075611076-football-friendship-madrid/
  47. https://www.euronews.com/2019/06/06/football-for-friendship-international-programme-for-kids-breaks-records-and-teaches-sports
  48. https://footballforfriendship.com/
  49. https://sputniknews.com/sport/202011051081023614-new-football-simulator-football-for-friendship-to-be-released-on-world-football-day/
  50. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2021-10-18. Retrieved 2020-12-19.
  51. https://footballforfriendship.com/friendship-camp/
  52. https://footballforfriendship.com/experts-forum/live-broadcast/
  53. https://footballforfriendship.com/world-championship/
  54. https://footballforfriendship.com/live-broadcast-grand-final/
  55. www.chelseafc.com/news/latest-news/2014/05/chelsea-foundation-youngsters-head-to-lisbon.html
  56. www.vanluyken.nl/nieuws/149-ipersbericht-i-double-dutchies-na-trainingskamp
  57. www.fifa.com/confederationscup/news/y=2017/m=8/news=confed-cup-hosts-friendship-forum-2902692.html
  58. www.itsroundanditswhite.co.uk/2014/04/15/football-for-friendship-are-on-the-hunt-for-talented-young-journalists/
  59. https://web.archive.org/web/20160304111738/http:/www.getbucks.co.uk/news/local-news/12-year-old-bucks-boy-best-young-9095138
  60. www.financialexpress.com/india-news/mission-xi-million-picks-chandigarh-girl-ananya-kamboj/689736/
  61. https://web.archive.org/web/20150522194216/http:/theindependent.sg/blog/2015/04/27/kids-from-24-countries-in-europe-and-asia-are-celebrating-international-day-of-football-and-friendship/
  62. rbth.com/sport/2015/05/15/children_from_24_countries_celebrate_day_of_football_and_friendship_46087.html
  63. https://www.theguardian.com/football/2015/apr/26/said-and-done-blatter-putin-david-cameron
  64. instagify.com/media/979016253229007447_641360799
  65. http://www.joblenobl.ru/news/287-v-ramkakh-programmy-futbol-dlya-druzhby-uchrezhden-kubok-devyati-tsennostej
  66. www.euronews.com/2017/07/17/f4f-nine-values-cup-2017-goes-to-real-madrid
  67. www.dailymail.co.uk/sport/worldcup2014/article-2642473/Vitor-Baia-tips-Portugal-special-World-Cup-Cristiano-Ronaldo-shines-backs-old-boss-Jose-Mourinho-Chelsea.html
  68. www.deweekkrant.nl/artikel/2014/mei/27/double_dutchie_dirk_proper_uit_elst_een_voetbal
  69. https://web.archive.org/web/20141223203736/http:/bigpicture.ru/?p=516227
  70. www.theboltonnews.co.uk/news/11270319.Interview_sends_Megan_Mackey_to_Champions_League_final/
  71. sport.rbc.ru/article/172216/
  72. en.kremlin.ru/events/president/news/19222
  73. www.leparisien.fr/politique/mondial-2014-hollande-invite-deux-clubs-amateurs-a-l-elysee-pour-france-nigeria-28-06-2014-3960541.php
  74. www.socialbuzzawards.com/social-buzz-awards-2017/best-international-strategy/how-to-make-kids-voices-to-be-heard-globally
  75. www.internationalist-awards.com/new-digital-awards/