អង្គការ កុមារមេគង្គ គឺជា អង្គការក្រៅរដ្ឋាភិបាល ដែលគាំទ្រដល់ការអប់រំរបស់កុមារពីគ្រួសារក្រីក្រខ្លាំង និងគម្រោង អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ទាក់ទងនឹង ការការពារកុមារ និងការសិក្សានៅក្នុងបណ្តា ប្រទេស អាស៊ីអាគ្នេយ៍។ មានព្រំប្រទល់ជាប់ ទន្លេមេគង្គ ក៏ដូចជានៅក្នុង ប្រទេសហ្វីលីពីន ផងដែរ។

ប្រវត្តិសាស្ត្រ កែប្រែ

អង្គការ​ កុមារមេគង្គ​ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង ​ឆ្នាំ ១៩៥៨ ហើយ​បាន​យក​ឈ្មោះ​ថា​កុមារ​នៃ​ទន្លេ​មេគង្គ​នៅ​ក្នុង ​ឆ្នាំ ១៩៧៧ ។ អង្គការនេះផ្តោតសំខាន់លើការស្វាគមន៍ជនភៀសខ្លួន មុននឹងផ្តោតលើគម្រោងអប់រំតាមរយៈការឧបត្ថម្ភ តាំងពីសម័យសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា។ អង្គការនេះបានទទួល រង្វាន់សិទ្ធិមនុស្សពីសាធារណៈរដ្ឋបារាំង ក្នុង ឆ្នាំ ១៩៩០ ។ នៅឆ្នាំ ២០១៨ អង្គការនេះបានប្រារព្ធខួបលើកទី ៦០ របស់ខ្លួន ។

ទង្វើ កែប្រែ

អង្គការនេះលើកកម្ពស់ដល់ការសិក្សារបស់កុមារឈឺ ឬពិការ ប្រជាជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ជនភៀសខ្លួន និងការអប់រំកុមារី និងកុមារមកពីជនជាតិភាគតិច ដែលមានកុមាររហូតដល់ ៦០ ០០០ នាក់ក្នុងមួយឆ្នាំ។ អង្គការនេះក៏គាំទ្រគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផងដែរ។ មានអ្នកស្ម័គ្រចិត្តមកពីបរទេសដែលចូលរួមក្នុងគម្រោងបានគាំទ្រសម្រាប់រយៈពេលពីមួយទៅបីឆ្នាំ ។ គោលដៅរបស់ អង្គការ​ កុមារមេគង្គ គឺលើកស្ទួយឲ្យកុមារទទួលបានការអប់រំ និងមានជំនាញមួយកម្រិតទៀត ដែលអាចឱ្យពួកគេចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ស្ថាបនិក តួអង្គភាគច្រើន និងលក្ខន្តិកៈនៃ​អង្គការ​ កុមារមេគង្គកាន់សានាគ្រីស្ទាន។

ស្ថានភាពបច្ចុប្បន្ន កែប្រែ

ថវិកា កែប្រែ

ថវិកាឆ្នាំ ២០១៨ មានចំនួន ១២.៥ លាន អឺរ៉ូ (៥.៥ % ទៅការចំណាយប្រតិបត្តិការ ហើយមាន៩៤.៥%ដើម្បីជួយក្មេងៗនៅអាស៊ីអាគ្នេយ៍) ។

ប្រភពមូលនិធិ កែប្រែ

មាន៩៦ %​នៃធនធានទាំងអស់ដែលបានមកពីការបរិច្ចាគឯកជន ទាំងបុគ្គល ទាំងក្រុមហ៊ុន ទាំងមូលនិធិ និងក្លឹប។

រចនាសម្ព័ន្ធនៅប្រទេសកម្ពុជា កែប្រែ

អង្គការកុមារមេគង្គនៅប្រទេសកម្ពុជាមានមណ្ឌលសម្រាប់យុវជន​ និងយុវនារី ។ មណ្ឌលមានចំនួន៦កន្លែង ដូចជា ព្រះវិហារ ឩត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង បន្ទាយឆ្មា និងភ្នំពេញ។លើសពីនេះទៅទៀតមានការឩបត្ថម្ភជាច្រើនដល់កុមារក្រីក្ររាប់រយនាក់។

ឯកសារយោង កែប្រែ