កៅ គឹមហួន (ឡាតាំង៖ Kao Kim Hourn) បច្ចុប្បន្នជាអគ្គលេខាធិការនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ លោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា[] សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Jeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ សមាជិកនៃក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី[] និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ (WSD)។ ឈ្មោះផ្លូវការរបស់គាត់គឺ ឯកឧត្តមបណ្ឌិត កៅ គឹមហួន។[]

កៅ គឹមហួន
អគ្គលេខាធិការអាស៊ានទី ១៥
ក្នុងការិយាល័យ
១ មករា ២០២៣
មុនលីម ចកហូយ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1966-05-28) ឧសភា 28, 1966 (អាយុ 58)
ស្រុកកោះសូទិន, ខេត្តកំពង់ចាម, កម្ពុជា
សាលាមាតាសាកលវិទ្យាល័យបេល័រ
(ប.រិ.ញ. សិក្សាអាស៊ី ឆ្នាំ១៩៨៩)
សាកលវិទ្យាល័យអូហៃអូ
(អនុ.ប.ណ. វិទ្យាសាស្ត្រនយោបាយពីដេប៉ាដឺម៉ង់វិទ្យាសាស្ត្រនយោបាយ ឆ្នាំ១៩៩១)
(អនុ.ប.ណ កិច្ចការអន្តរជាតិពីមជ្ឈមណ្ឌលសិក្សាអន្តរជាតិ ឆ្នាំ១៩៩១)
សាកលវិទ្យាល័យហាវ៉ៃនៅម៉ាណូអា (ស.ប.ណ វិទ្យាសាស្ត្រនយោបាយ ឆ្នាំ២០០២)
អាជីពអ្នកការទូត និងអ្នកអប់រំ

គាត់ត្រូវបានចូលរួមក្នុងកិច្ចការសាធារណៈ និងក្រុមផ្តល់គំនិត ចាប់តាំងពីគាត់បានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩៣ ក្រោយពីទទួលបានការអប់រំនៅសហរដ្ឋអាមេរិក។[] គាត់បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរចូលជាសមាជិកអាស៊ានរបស់កម្ពុជានៅឆ្នាំ១៩៩៩[] ហើយបានបន្តជាអ្នកនាំមុខសម្រាប់កិច្ចការអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៣ និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ ២០០៤ ដល់ ឆ្នាំ២០១៣។[]

គាត់បានស្ថាបនា សាកលវិទ្យាល័យកម្ពុជា (UC) នៅឆ្នាំ២០០៣[] ដែលបានក្លាយជាសាកលវិទ្យាល័យលំដាប់កំពូលក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលដែលគាត់ធ្វើជាប្រធាន។[] គាត់បានបង្កើតក្រុមផ្តល់គំនិត ចំនួនពីរ៖ វេទិកាសេដ្ឋកិច្ចអាស៊ី[] និងកិច្ចសន្ទនាអភិវឌ្ឍន៍ទំនុកចិត្តអាស៊ី។ លើសពីនេះ គាត់បានជួយស្ថាបនាបណ្តាញទូរទស្សន៍អាស៊ីអាគ្នេយ៍ និងស្ថានីយវិទ្យុ ដែលស្គាល់ថាជាស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍។

នៅឆ្នាំ ២០១៤ គាត់បានបង្កើត សាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា ដែលគោលបំណងផ្តល់នូវការបណ្តុះបណ្តាលកម្រិតខ្ពស់ សម្រាប់អ្នកគ្រប់គ្រង អ្នកធ្វើការគោលនយោបាយ និងមេដឹកនាំវ័យក្មេង។[១០] [១១] នៅឆ្នាំ២០១៥ គាត់បានបង្កើតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ នៅសាកលវិទ្យាល័យកម្ពុជា ដើម្បីលើកកម្ពស់វិជ្ជាជីវៈខាងសារព័ត៌មានប្រកបដោយគុណភាព និងការអប់រំផ្នែកគមនាគមន៍ និងផ្តល់ឱ្យនិស្សិតនូវការបណ្តុះបណ្តាលជាក់ស្តែង នៅស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ (SEATV) និងវិទ្យុ (FM 106)។

ការអប់រំ

កែប្រែ

ក្រោយពីសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា ពីឆ្នាំ ១៩៦៧ ដល់ ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានដណ្តើមអំណាច ហើយបានប្រព្រឹត្តការប្រល័យពូជសាសន៍ ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ ១៩៧៩។[១២] កៅ គឹមហួន បានទទួលការអប់រំក្នុងប្រព័ន្ធតិចតួចបំផុត នៅក្នុងកុមារភាព ដោយសារស្ថានភាពក្នុងប្រទេសកម្ពុជានៅពេលនោះគ្មានស្ថេរភាព និងមានអំពើហឹង្សា។ គ្រួសាររបស់គាត់ ត្រូវបានផ្តល់នូវឋានៈជាជនភៀសខ្លួន ក្នុងឆ្នាំ១៩៨១ហើយបានផ្លាស់ប្តូរទីលំនៅទៅរស់នៅទីក្រុង Herndon រដ្ឋ Virginia។ នៅទីនោះ កៅ គឹមហួន បានចូលរៀននៅ វិទ្យាល័យ។ គាត់មានអាយុ ១៦ ឆ្នាំ និងមានបទពិសោធន៍ការអប់រំតិចតួច ហើយគ្មានការបណ្តុះបណ្តាលភាសាអង់គ្លេស។ ប៉ុន្តែ គាត់ទទួលបានជោគជ័យណាស់ ហើយបានបញ្ចប់ការសិក្សាជាមួយនឹងសញ្ញាបត្រមធ្យមសិក្សា ៣ ឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៨៥។ បន្ទាប់មក គាត់បានចូលរៀននៅសាកលវិទ្យាល័យ Baylor នៅទីក្រុង Waco រដ្ឋ Texas ដែលគាត់ទទួលបានបរិញ្ញាបត្រ ផ្នែកការសិក្សាអាស៊ី។ គាត់ទទួលបានអាហារូបករណ៍ថ្នាក់ជាតិ ទៅសិក្សានៅសាកលវិទ្យាល័យ Ohio នៅទីក្រុង Athens សំរាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ នៅឆ្នាំ ១៩៩១ គាត់បានបញ្ចប់ការសិក្សា ជាមួយនឹងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២ គឺ ផ្នែក វិទ្សាសាស្ត្រសង្គម និងផ្នែកកិច្ចការអន្តរជាតិ។ លើសពីនេះ គាត់មានសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យ Hawaii នៅទីក្រុង Manoa នៅកោះ Honolulu។ គាត់ទទួលបានសញ្ញា បត្របណ្ឌិតកិត្តិយស ផ្នែកកិច្ចការសាធារណៈ ពីសាកលវិទ្យាល័យ Ohio នៅឆ្នាំ២០០៧[១៣] ក៏ដូចជា សញ្ញា បត្របណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ពីវិទ្យាស្ថាន Kalinga Institute of Industrial Technology (KIIT University) របស់ឥណ្ឌា នៅឆ្នាំ២០១៤។[១៤]

ការត្រឡប់មកប្រទេសកម្ពុជាវិញ

កែប្រែ

កៅ គឹមហួន បានទទួលថវិកា ពីមូលនិធិអាស៊ី ដើម្បីធ្វើការស្រាវជ្រាវលើប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅកម្ពុជា ហើយបានត្រឡប់មករាជធានីភ្នំពេញនៅឆ្នាំ ១៩៩៣ គឺ ៥ ខែ មុនពេល អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) បានរៀបចំការបោះឆ្នោត។


អាជីពវិជ្ជាជីវៈ

កែប្រែ

គាត់ត្រូវបានតែងតាំងជាប្រធានវិទ្យាស្ថានខ្មែរទំនាក់ទំនងអន្តរជាតិ ហើយកាន់តំណែងនោះ ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៤។ ក្នុងអំឡុងពេលដែលគាត់ធ្វើជាប្រធាន គាត់បានបង្កើតគម្រោងគណនេយ្យភាព និងតម្លាភាពសាធារណៈកម្ពុជា (CPAT) ដែលមានការផ្តល់ជំនួយថវិកាពីមូលនិធិអាស៊ី។ គម្រោងនេះ ដែលជាគម្រោងប្រឆាំងនឹងអំពើពុករលួយមុនគេមួយ នៅក្នុងប្រទេស មិនទទួលបានថវិកាគ្រប់គ្រាន់ទេ ដូច្នេះហើយពុំអាចបង្កើតលទ្ធផលជាដុំកំភួនឡើយ។ បន្ទាប់មក គម្រោងនេះ ត្រូវបានផ្លាស់ប្តូរទៅក្នុងមជ្ឈមណ្ឌលសំរាប់ការអភិវឌ្ឍសង្គម (CSD)[១៥] នៅពេលដែល កៅ គឹមហួន បានចាប់ផ្តើមក្រុមផ្តល់គំនិតមួយផ្សេងទៀត គឺ វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP)។[១៦]

កៅ គឹមហួន បានធ្វើជានាយកប្រតិបត្តិដំបូងគេរបស់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព អស់រយៈពេល ១០ ឆ្នាំ រហូតដល់ឆ្នាំ ២០០៤ ទោះបីជាគាត់នៅតែជាសមាជិកក្រុមប្រឹក្សាភិបាល តាំងពីឆ្នាំ ២០០៤ រហូតដល់បច្ចុប្បន្ន។[១៧][១៨] CICP ដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រកម្ពុជា ឱ្យក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ក្នុងឆ្នាំ១៩៩៩ វិទ្យាស្ថានអាស៊ានសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ និងក្រុមប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក (CSCAP) នៅក្នុងអាណត្តិរបស់ កៅ គឹមហួន។ គាត់បានបោះពុម្ពសៀវភៅជាច្រើន ស្តីពីអាស៊ាន និងទំនាក់ទំនងកម្ពុជា-អាស៊ាន[១៩][២០][២១]ហើយទទួលបានបទពិសោធន៍ជាច្រើននៅក្នុងអាស៊ាន តាមរយៈសកម្មភាពនានា របស់វិទ្យាស្ថានអាស៊ាន សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។ ពេលវេលារបស់គាត់នៅ CICP ក៏បានចូលរួមអន្តរកម្មយ៉ាងច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កៅ គឹមហួន បានធ្វើជាទីប្រឹក្សារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ១៩៩៨ ហើយធ្វើជាទីប្រឹក្សា ឋានៈស្មើអនុរដ្ឋលេខាធិការពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៤។[២២] គាត់ក៏បានក្លាយជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋមន្ត្រី ចាប់តាំងពីឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានបង្កើតឡើង នៅឆ្នាំ១៩៩៩ ។

នៅឆ្នាំ២០០៣ កៅ គឹមហួន បានសហស្ថាបនា សាកលវិទ្យាល័យកម្ពុជា (UC)។ UC ផ្តល់ជូននូវកម្មវិធីសិក្សា ផ្អែកលើប្រព័ន្ធក្រេឌីតរបស់សហរដ្ឋអាមេរិក ដោយបង្រៀនជាភាសាអង់គ្លេស។[២៣] កៅ គឹមហួន ត្រូវបានបណ្តុះគំនិតឱ្យបង្កើតវិទ្យាស្ថានឧត្តមសិក្សាយកគំរូស្រដៀងគ្នាទៅនឹងសហរដ្ឋអាមេរិក ដែលផ្តោតលើការអភិវឌ្ឍជំនាញគិតត្រិះរិះ និងដោះស្រាយបញ្ហារបស់និស្សិត។ តម្លៃទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង ចក្ខុវិស័យ និងបេសកកម្មរបស់សាកលវិទ្យាល័យកម្ពុជា។[២៤][២៥] នៅក្រោមការដឹកនាំរបស់គាត់ សាកលវិទ្យាល័យកម្ពុជា បានបង្កើតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ ដើម្បីបណ្តុះបណ្តាលនិស្សិតក្នុងអាជីព នៅក្នុង វិស័យវិជ្ជាជីវៈខាងសារព័ត៌មាន និងការបង្កើតទូរទស្សន៍។

សាកលវិទ្យាល័យកម្ពុជា បានបង្កើតក្រុមផ្តល់គំនិត ចំនួន ២ នៅក្រោមការដឹកនាំរបស់ កៅ គឹមហួន: វេទិកាសេដ្ឋកិច្ចអាស៊ី (AEF)[២៦] និង កិច្ចសន្ទនាអភិវឌ្ឍន៍ទំនុកចិត្តអាស៊ី[២៧] ដែលទាំងពីរនេះ ស្ថិតនៅក្រោមឆ័ត្ររបស់សាកលវិទ្យាល័យកម្ពុជា។[២៨]

កៅ គឹមហួន គឺជាសមាជិកគណៈកម្មាធិការស្ថាបនិក និងជាអនុប្រធានវេទិកាសេដ្ឋកិច្ចអាស៊ី ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យកម្ពុជា នៅខែឧសភា ឆ្នាំ២០០៥។[២៩] វេទិកាសេដ្ឋកិច្ចអាស៊ី គឺជាក្រុមផ្តល់គំនិត ដែលលើកកម្ពស់កិច្ចសន្ទនាស្តីពីគោលនយោបាយ ជុំវិញបញ្ហាធំៗ ដែលកំពុងប្រឈមចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ AEF ជាទូទៅប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយឈរលើមូលដ្ឋានប្រចាំឆ្នាំ ។

កៅ គឹមហួន ក៏ជាអគ្គលេខាធិការនៃ កិច្ចសន្ទនាអភិវឌ្ឍន៍ទំនុកចិត្តអាស៊ី (AFDD) ដែលត្រូវបានស្ថាបនា ដោយបណ្ឌិត ហារុហ៊ីសា ហានដា នៅខែធ្នូ ឆ្នាំ២០០៦។ គោលបំណងរបស់ AFDD គឺដើម្បីពង្រឹងកិច្ចសន្ទនា រវាងក្រុមមានជំនឿផ្សេងគ្នា និងនាំសហគមន៍ជំនឿផ្សេងៗ មករួមគ្នាដើម្បីសំរេចបានគោលដៅអភិវឌ្ឍន៍ និងមនុស្សធម៌។


នៅឆ្នាំ២០០៤ គាត់ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តួនាទីដែលគាត់កាន់រហូតដល់ឆ្នាំ ២០១៣។[៣០] ក្នុងអំឡុងពេលកាន់តំណែងជារដ្ឋលេខាធិការ កៅ គឹមហួន បានធ្វើការជាច្រើនជាមួយអាស៊ាន ដោយបង្កើតទំនាក់ទំនង និងគ្រប់គ្រងការចូលរួមរបស់កម្ពុជា នៅក្នុងយន្តការជាច្រើនរបស់អង្គការនេះ។ គាត់ជាអ្នកដើរតួសំខាន់ ក្នុងការបង្កើត និងចរចាធម្មនុញ្ញអាស៊ាន ក្នុងនាមជាតំណាងកម្ពុជា នៅក្នុងក្រុមការងារជាន់ខ្ពស់អាស៊ាន ស្តីពីការពង្រាងធម្មនុញ្ញអាស៊ាន។[៣១] បន្ថែមលើនេះ កៅ គឹមហួន ក៏ត្រូវបានទទួលបន្ទុកកិច្ចការ អាស៊ានបូកបី យន្តការអាស៊ានបូកមួយ វេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ក៏ដូចជាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ផងដែរ។

ចាប់ពីឆ្នាំ ២០០៦ កៅ គឹមហួន បានធ្វើជាអនុប្រធាន ក្រុមទីប្រឹក្សា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

នៅឆ្នាំ២០០៧ ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងវិទ្យុអាស៊ីអាគ្នេយ៍ ដែលគេស្គាល់ថាជាស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ (SEATV)ត្រូវបានបង្កើតឡើងដោយ កៅ គឹមហួន។ ទីស្នាក់ការធំរបស់ SEATV គឺស្ថិតនៅបរិវេណអគារសាកលវិទ្យាល័យកម្ពុជា នៅរាជធានីភ្នំពេញ[៣២] ហើយត្រូវបានប្រើប្រាស់រួមគ្នាជាមួយមហាវិទ្យាល័យ ព័ត៌មាន និងគមនាគមន៍ របស់សាកលវិទ្យាល័យកម្ពុជា សំរាប់ជាផ្នែកសញ្ញាបត្រជាក់ស្តែង។[៣៣]

ក្នុងពេលជាមួយគ្នា គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ មានមូលដ្ឋាននៅទីក្រុងតូក្យូ ចាប់តាំងពីឆ្នាំ២០០៨។[៣៤] គាត់ក៏ជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃកាកបាទក្រហមកម្ពុជា សំរាប់រយៈពេលពីរអាណត្តិ ដោយមួយអាណត្តិមានរយៈពេល ៥ ឆ្នាំ (អាណត្តិទីមួយ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៣ អាណត្តិទីពីរ ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន)។ គាត់ធ្លាប់ជាសមាជិកជំនួស ឱ្យតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានរបស់កម្ពុជា ពីខែសីហា ឆ្នាំ២០០៩ ដល់ ខែកញ្ញា ឆ្នាំ២០១៣ ព្រមទាំងជាអគ្គលេខាធិការនៃលេខាធិការដ្ឋានជាតិអាស៊ាន-កម្ពុជា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣។ 

នៅឆ្នាំ២០១៣ គាត់ត្រូវបានតម្លើងឋានៈជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកកិច្ចការបរទេស និងអាស៊ាន ដែលគាត់កំពុងកាន់តំណែងក្នុងពេលបច្ចុប្បន្ន។[៣៥] ពីខែតុលា ឆ្នាំ២០១៦ ដល់ ខែឧសភា ឆ្នាំ២០១៧ គាត់ធ្វើជាអនុប្រធានគណៈកម្មការអន្តរ-ក្រសួងរៀបចំកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ឆ្នាំ២០១៧។ បច្ចុប្បន្នគាត់ជាសមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Jeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ និងក៏ជាសមាជិកក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី។ 

ជីវិតផ្ទាល់ខ្លួន

កែប្រែ

កៅ គឹមហួន កើតនៅឆ្នាំ ១៩៦៦ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងប្រទេសកម្ពុជា។[៣៦] ឪពុករបស់គាត់ ជាគ្រូបង្រៀន ពេញមួយជីវិត លើកលែងតែក្នុងអំឡុងពេលរបបខ្មែក្រហម ដែលការអប់រំគឺខុសច្បាប់ ហើយគ្រូបង្រៀនត្រូវបានវាយប្រហារ និងសម្លាប់។ ដោយសារស្ថានការណ៍អំពើហឹង្សាខ្លាំងនៅក្នុងប្រទេស[៣៧] គាត់ និងគ្រួសារបានចំណាយពេលរស់នៅក្នុងជំរុំជនភៀសខ្លួន នៅព្រំដែនកម្ពុជា-ថៃ ក្រោយពីខ្មែរក្រហម ត្រូវបានដកចេញពីអំណាចនៅឆ្នាំ១៩៧៩ ហើយបានផ្លាស់ទីលំនៅទៅរស់នៅសហរដ្ឋអាមេរិកជាជនភៀសខ្លួន។ ក្រោយពីបានឈប់សំរាករយៈពេលយូរ ពីការអប់រំក្នុងប្រព័ន្ធ កៅ គឹមហួន បានបញ្ចប់ការសិក្សាយ៉ាងទូលំទូលាយ នៅសហរដ្ឋអាមេរិក។ កៅ គឹមហួន រស់នៅរាជធានីភ្នំពេញ ជាមួយប្រពន្ធ និងកូនពីរនាក់ របស់គាត់។ ប្រពន្ធគាត់ ឃឹម រ៉ានី ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានទទួលបន្ទុកកិច្ចការទូទៅ នៃសាកលវិទ្យាល័យកម្ពុជា អគ្គនាយកស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ ហើយជាស្ថាបនិក និងជាអគ្គនាយកផលិតកម្មអាស៊ីអាគ្នេយ៍។

ការបោះពុម្ពផ្សាយ

កែប្រែ
  • Perspectives of A Cambodia Development for Peace in the Context of Southeast Asian Integration (1995) [Khmer and English][៣៨]
  • Cambodia in ASEAN (1995) [English][៣៩]
  • Peace from the Heart (1996) with Samraing Kamsan [Khmer][៤០]
  • Peace and Cooperation: Alternative Paradigms (1997) with Din Merican [English][៤១]
  • ASEAN Free Trade Agreement: Implications and Future Directions (1997) with Sarah Kanter [English][៤២]
  • Women's Political Voice in ASEAN: Sharing a Vision (1997) with Norbert von Hofmann [English][៤៣]
  • Cambodian Approach to Conflict Resolution (1998) with Samraing Kamsan [Khmer][៤៤]
  • Skepticism, Outrage, Hope: Reactions to the Death of Pol Pot (1998) with Tania Theriault [English][៤៥]
  • ASEAN A to Z: A Lexicon of ASEAN-Related Terminology (1998)[៤៦]
  • Cambodia's Future in ASEAN: Dynamo or Dynamite? (1998) with Jeffrey A. Kaplan [English][៤៧]
  • National Elections: Cambodia's Experiences and Expectations (1998) with Norbert von Hofmann [English][៤៨]
  • Cambodia and the International Community: The Quest for Peace, Development, and Democracy (1998)[៤៩]
  • Principles Under Pressure: Cambodia and ASEAN's Non-Interference Policy (1999) with Jeffrey A. Kaplan [English][៥០]
  • Shared Leadership and Trust Building in Cambodia: Learning from the Past, Sharing Experiences, Views and Visions, and Drawing Lesson for the Future (1999) with Samraing Kamsan [Khmer and English][៥១]
  • Grassroots Democracy in Cambodia: Opportunities, Challenges and Prospects (1999) with Samraing Kamsan [Khmer and English][៥២]
  • ASEAN 10 is Born: Commemorating Cambodia's Entry into ASEAN (1999) [English][៥៣]
  • Banking on Knowledge: The Genesis of the Global Development Network, "The challenges of intervention for Cambodian think tanks" (2000) [English]
  • The Greater Mekong Sub region and ASEAN from Backwaters to Headwaters (2000) with Jeffrey A. Kaplan [English][៥៤]
  • Cambodia in the New Millennium: Managing the Past and Building the Future (2000) with Samraing Kamsan [Khmer]
  • Emerging Civil Society in Cambodia: Promotion of Human Rights and Advancement of Democracy (2001) with Samraing Kamsan and Luy Chanphal [Khmer][៥៥]
  • ASEAN A to Z: A Lexicon of ASEAN-Related Terminology, 2nd Edition (2001)
  • Building Civil Society for Good Governance in Cambodia: Achievements, Challenges and Prospects (2001) with Samraing Kamsan [Khmer]
  • The Role and Function of Cambodian Parliament: Achievements, Challenges and Prospects (2001) with Van Buntheth and Luy Chanphal [Khmer][៥៦]
  • Cambodia's Foreign Policy and ASEAN: from non-alignment to engagement (2002) [English][៥៧]
  • Whispering in the Ears of Power: The Role of ASEAN Track-Two Diplomacy (2002) [English][៥៨]
  • Communal Council Elections and Grassroots Democracy in Cambodia (2002) with Samraing Kamsan and Inn Tong Ann [Khmer]
  • Civil-Military Relations in Cambodia: Issues, Challenges and Prospects (2002) [Khmer and English][៥៩]
  • Strengthening Civil Society-Government Partnership for Good Governance and Development in the Public Sector in Cambodia: Achievements, Challenges and Future Directions (2002) with Samraing Kamsan [Khmer][៦០]
  • Elections in Cambodia: Lessons Learned and Future Directions (2002) [Khmer and English][៦១]
  • Sustainable Development, Poverty Reduction and Good Governance in Cambodia (2002) with Chap Soptharith [Khmer]
  • Military Reform in Cambodia: Demobilization and Reintegration (2002) with Inn Tong Ann [Khmer][៦២]
  • Strengthening Civil Society-Parliament Partnership for Good Governance in Cambodia: Achievements, Challenges and Prospects (2003) with Samraing Kamsan [Khmer][៦៣]
  • Legislative Review and Development in Cambodia in the Last Ten Years: Achievements, Challenges and Prospects (2004) with Samraing Kamsan [Khmer and English][៦៤]
  • The Making of the ASEAN Charter, "A Personal Reflection" (2009) by Tommy Koh (2009) [English][៦៥]

ពានរង្វាន់ និងមេដាយ

កែប្រែ
  • មេដាយជាតូបការ (ឆ្នាំ២០១៥)
  • បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពី Kalinga Institute of Industrial Technology ឥណ្ឌា (ឆ្នាំ២០១៤)
    [៦៦]
  • បណ្ឌិតកិត្តិយសផ្នែកកិច្ចការសាធារណៈ ពីសាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិក (ឆ្នាំ២០០៧)
    [៦៧]
  • គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ (ឆ្នាំ២០១៣)  
  • គ្រឿងឥស្សរិយយសសុវត្ថរា ថ្នាក់មហាសេនា (ឆ្នាំ២០០៧)
  • គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា (ឆ្នាំ២០០៧)
  • គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ (ឆ្នាំ២០០៦)  
  • គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ (ឆ្នាំ២០០៣)
  • គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌថ្នាក់សេនា (ឆ្នាំ២០០៣)[៦៨]

ឯកសារយោង

កែប្រែ
  1. "Kao Kim Hourn". World Economic Forum. Retrieved 18 October 2017.
  2. "Global Council". Asia Society (in អង់គ្លេស). Retrieved 2017-06-20.
  3. "Kao Kim Hourn". Worldwide Support for Development. Retrieved 18 October 2017.
  4. "Interviews – Kao Kim Hourn – PDF Download". Innovations for Successful Societies. Princeton University. Retrieved 3 March 2016.
  5. Koh, Tommy (2009). The Making of the ASEAN Charter. Singapore: World Scientific Publishing Company Co. Pte. Ltd.. p. Chapter 12, pg. 155. ល.ស.ប.អ. 978-981-283-390-7. 
  6. "People – Kao Kim Hourn". World Economic Forum.
  7. Marshall, Katherine. "A Discussion with Dr. Kao Kim Hourn, President, University of Cambodia, Executive Director, Asia Faiths Development Dialogue (AFDD)". Berkley Center for Religion, Peace, and World Affairs. Berkley Center for Religion, Peace, and World Affairs. Retrieved 3 March 2016.
  8. "Top Universities in Cambodia". 4 International Colleges & Universities. 4 International Colleges & Universities. Retrieved 3 March 2016.
  9. "Committee Members". Asia Economic Forum. Archived from the original on 6 មីនា 2016. Retrieved 3 March 2016.
  10. "Owners – Kao Kim Hourn". Who Owns the Media. Cambodian Center for Independent Media. Archived from the original on 7 មីនា 2016. Retrieved 3 March 2016.
  11. "Welcome to The University of Cambodia (UC)". www.uc.edu.kh. Retrieved 2016-07-29.
  12. "Khmer Rouge History". Khmer Rouge History. Cambodia Tribunal Monitor. Retrieved 15 March 2016.
  13. "Curriculum Vitae". The University of Cambodia. Retrieved 2 August 2016.
  14. "Dr. Kao Kim Hourn Receives the Kalinga Institute of Industrial Technology University". The University of Cambodia. Retrieved 2 August 2016.
  15. "CSD". www.csdcambodia.org. Archived from the original on 2016-07-24. Retrieved 2016-07-29.
  16. Siddique, Sharon. Sree Kumar (2003). The 2nd ASEAN Charter. Singapore: Institute of Southeast Asian Studies. pp. 597. ល.ស.ប.អ. 981-230-233-6. 
  17. "Welcome to The University of Cambodia (UC)". uc.edu.kh. Retrieved 2016-07-28.
  18. "Board of Directors". Cambodian Institute for Cooperation and Peace. Archived from the original on 7 សីហា 2016. Retrieved 2 August 2016.
  19. Kao, Kim Hourn; Peace, Cambodian Institute for Cooperation and (1999-01-01) (ជាen). ASEAN, the lessons of enlargement: a new member's perspective. Cambodian Institute for Cooperation and Peace. https://books.google.com/books?id=Wae6AAAAIAAJ. 
  20. Kao, Kim Hourn; Kaplan, Jeffrey A. (1999-01-01) (ជាen). Dynamo Or Dynamite?: Cambodia's Future in ASEAN. Asean Academic Press. ល.ស.ប.អ. 9781901919196. https://books.google.com/books?id=lVS2AAAAIAAJ. 
  21. Manalo, Rosario G.; Woon, Walter C. M. (2009-01-01) (ជាen). The Making of the ASEAN Charter. World Scientific. ល.ស.ប.អ. 9789812833914. https://books.google.com/books?id=D_AWeV7VNi8C. 
  22. "Archive of His Excellency Dr. Kao Kim Hourn". The University of Cambodia. Retrieved 2 August 2016.
  23. "Welcome to The University of Cambodia (UC)". uc.edu.kh. Retrieved 2016-08-03.
  24. "Welcome to The University of Cambodia (UC)". www.uc.edu.kh. Retrieved 2016-08-03.
  25. "Welcome to The University of Cambodia (UC)". www.uc.edu.kh. Retrieved 2016-08-03.
  26. "Welcome to Asia Economic Forum (AEF)". www.aef.org.kh. Archived from the original on 2016-07-02. Retrieved 2016-08-03.
  27. "Asia Faiths Development Dialogue (AFDD)". afdd.org.kh. Archived from the original on 2016-09-11. Retrieved 2016-08-03.
  28. "The University of Cambodia Graduation Program" (PDF). The University of Cambodia. UC press. 15 December 2015. Retrieved 3 August 2016.
  29. "Committee Members". www.aef.org.kh. Archived from the original on 2016-03-06. Retrieved 2016-08-03.
  30. "Welcome to The University of Cambodia (UC)". uc.edu.kh. Retrieved 2016-08-04.
  31. "Biographies of the High Level Task Force on Drafting the ASEAN Charter" (PDF). ASEAN.org. ASEAN. December 2007. Archived from the original (PDF) on 17 សីហា 2016. Retrieved 4 August 2016.
  32. "Welcome to The University of Cambodia (UC)". www.uc.edu.kh. Retrieved 2016-08-04.
  33. "Welcome to The University of Cambodia (UC)". www.uc.edu.kh. Retrieved 2016-08-04.
  34. "Board of Directors". Worldwide Support for Development. Retrieved 2 August 2016.
  35. "Directors – H.E. Dr. Kao Kim Hourn". Worldwide Support for Development.
  36. "Welcome to The University of Cambodia (UC)". www.uc.edu.kh. Retrieved 2016-08-08.
  37. "Cambodia's brutal Khmer Rouge regime – BBC News" (in British English). Retrieved 2016-08-08.
  38. Kao, Kim Hourn (1995). Perspectives of A Cambodia Development for Peace in the Context of Southeast Asian Integration. CDRI Library – Phnom Penh, Cambodia: Cambodian Institute for Cooperation and Peace. 
  39. Kao, Kim Hourn (1995). Cambodia in ASEAN. Center for Khmer Studies, Siem Reap, Cambodia: Cambodian Institute of Cooperation and Peace. 
  40. "វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព". www.cicp.org.kh. Archived from the original on 2016-08-05. Retrieved 2016-08-13.
  41. Kao, Kim Hourn; Din Merican; Cambodian Institute for Cooperation and Peace. Peace and cooperation : alternative paradigms / edited by Kao Kim Hourn, Din Merican. Phnom Penh: Cambodian Institute for Cooperation and Peace. http://catalogue.nla.gov.au/Record/3119108. 
  42. Kao, Kim Hourn; Sarah Kanter; Cambodian Institute for Cooperation and Peace. Dialogue on AFTA : Lessons for Cambodia / edited by Kao Kim Hourn, Sarah Kanter. Phnom Penh: Cambodian Institute for Cooperation and Peace. http://catalogue.nla.gov.au/Record/3549548. 
  43. Kao, Kim Hourn, រៀ. (1999-01-01). Women's political voice in Asean: sharing a common vision. London: ASEAN Academic Press. ល.ស.ប.អ. 1901919153. http://koha.library.tu.ac.th/cgi-bin/koha/opac-detail.pl?biblionumber=412126&query_desc=pb%253AASEAN%252C.  Archived 2017-09-09 at the វេយប៊ែខ ម៉ាស៊ីន.
  44. "Home Member Services" (PDF). aseanregionalforum.asean.org. Retrieved 2016-08-13.[តំណភ្ជាប់ខូច]
  45. (ជាen) Skepticism, Outrage, Hope: Reactions to the Death of Pol Pot. Cambodian Institute for Cooperation and Peace. 1998-01-01. https://books.google.com/books/about/Skepticism_Outrage_Hope.html?id=OV-4GAAACAAJ. 
  46. "งานเขียนและงานวิจัยเกี่ยวกับอาเซียนจากฐานข้อมูล Cambodian Institute for Cooperation and Peace (CICP) | ASEAN Watch". Retrieved 2016-08-13.
  47. ASEAN; Kao, Kim Hourn; Kaplan, Jeffrey A.; Cambodian Institute for Cooperation and Peace. Cambodia's future in ASEAN : dynamo or dynamite? / edited by Kao Kim Hourn, Jeffrey A. Kaplan. Phnom Penh, Cambodia: Cambodian Institute for Cooperation and Peace. ល.ស.ប.អ. 1901919196. http://catalogue.nla.gov.au/Record/1309915. 
  48. Hofmann, Norbert von; Kao, Kim Hourn; Cambodian Institute for Cooperation and Peace (1998-01-01). National elections: Cambodia's experiences & expectations. Phnom Penh: Cambodian Institute for Cooperation and Peace. https://catalog.hathitrust.org/Record/007257529. 
  49. "Welcome to The University of Cambodia (UC)". www.uc.edu.kh. Retrieved 2016-08-13.
  50. www.bibliopolis.com. "Principles Under Pressure: Cambodia and ASEAN's Non-Interference Policy by Kao Kim Hourn and Jeffrey A. Kaplan on Asia Bookroom". Asia Bookroom. Retrieved 2016-08-13. {{cite web}}: Cite has empty unknown parameter: |dead-url= (help)
  51. "An Investigation of Conflict Management in Cambodian Villages". Retrieved 2016-08-13.
  52. Kao, Kim Hourn (1999). Grassroots Democracy in Cambodia: Opportunities, Challenges and Prospects. Center for Khmer Studies, Siem Reap, Cambodia: Cambodian Institute for Cooperation and Peace. 
  53. Kao, Kim Hourn; Cambodian Institute for Cooperation and Peace (1999-01-01). ASEAN-10 is born: commemorating Cambodia's entry into ASEAN. Commemorating Cambodia's entry into ASEAN. Phnom Penh, Kingdom of Cambodia: Cambodian Institute for Cooperation and Peace. https://catalog.hathitrust.org/Record/007257522. 
  54. Kao, Kim Hourn; Kaplan, Jeffrey A.; Cambodian Institute for Cooperation and Peace (2000-01-01). The greater Mekong Subregion and ASEAN : from backwaters to headwaters / edited by Kao Kim Hourn and Jeffrey A. Kaplan. Phnom Penh: Cambodian Institute for Cooperation and Peace. http://catalogue.nla.gov.au/Record/2669520. 
  55. Kao, Kim Hourn (2001). Emerging Civil Society in Cambodia: Promotion of Human Rights and Advancement of Democracy. Cambodian Institute for Cooperation and Peace. 
  56. Kao, Kim Hourn, រៀ. (2001-01-01). Mukhnādī niṅ kārprabrẏttdau nai Sabhā Kambujā: samiddhiphal, kārprajhammukh, niṅ dassanavisăy dau qanāgat = The role and function of Cambodian Parliament : achievements, challenges, and prospects. Bhnaṃ Beñ: Vidyāsthān Khmaer saṃrâp Sahapratipattikār niṅ Santibhāb. http://www.worldcat.org/title/mukhnadi-nin-karprabryttdau-nai-sabha-kambuja-samiddhiphal-karprajhammukh-nin-dassanavisay-dau-qanagat-the-role-and-function-of-cambodian-parliament-achievements-challenges-and-prospects/oclc/52929742. 
  57. Kao, Kim Hourn (2002-01-01). Cambodia's foreign policy and ASEAN: from nonalignment to engagement. Phnom Penh, Kingdom of Cambodia: Cambodian Institute for Cooperation and Peace : Friedrich Ebert Stiftung. http://www.worldcat.org/title/cambodias-foreign-policy-and-asean-from-nonalignment-to-engagement/oclc/50688543&referer=brief_results.  Google books
  58. "Whispering in the ears of power : the role of ASEAN track-two diplomacy in SearchWorks". searchworks.stanford.edu. Retrieved 2016-08-15.
  59. Kao, Kim Hourn (2002-01-01) (ជាen). Civil-military Relations in Cambodia: Issues, Challenges and Prospects. Cambodian Institute for Cooperation and Peace. https://books.google.com/books?id=LZxkNAAACAAJ. 
  60. Kao, Kim Hourn; Saṃrāṃṅ Kaṃsānt (2002-01-01). Kārbanrynbhāb chā tǣ khūran sangam sivil nin rājratthabhipal tœ̄mlī qabhipalkicc lqō̜ nin kārqabhivaddhn lœ̄ visai sādharana nau Kambūjā: samitdon kārprajhammuk nin dassanavisai nau ʻqanāgat = Strengthening civil society government partnership for good governance and development in the public sector in Cambodia : achievements, challenges and future direction. Phnom Penh: Cambodia Institute for Cooperation and Peace with the support of Heinrich Boll Foundation. http://www.worldcat.org/title/karbanrynbhab-cha-t-khuran-sangam-sivil-nin-rajratthabhipal-tmli-qabhipalkicc-lqo-nin-karqabhivaddhn-l-visai-sadharana-nau-kambuja-samitdon-karprajhammuk-nin-dassanavisai-nau-qanagat-strengthening-civil-society-government-partnership-for-good-governance-and-development-in-the-public-sector-in-cambodia-achievements-challenges-and-future-direction/oclc/61453137&referer=brief_results. 
  61. "Mary Martin Booksellers – Elections in Cambodia : Lesson... – Kao, Kim Hourn [Ed]". www.marymartin.com. Archived from the original on 2016-08-22. Retrieved 2016-08-15.
  62. Kao, Kim Hourn; Cambodian Institute for Cooperation and Peace (2002-01-01). Military reform, demobilization and reintegration: measures for improving military reform and demobilization in Cambodia. Phnom Penh: Cambodian Institute for Cooperation and Peace. http://www.worldcat.org/title/military-reform-demobilization-and-reintegration-measures-for-improving-military-reform-and-demobilization-in-cambodia/oclc/223505737&referer=brief_results. 
  63. "Cambodian Civil Society: Challenges and Prospects". Asia Society. Retrieved 2016-08-15.
  64. Kao, Kim Hourn (2004). Legislative Review and Development in Cambodia in the Last Ten Years: Achievements, Challenges and Prospects. CDRI Library, Phnom Penh, Cambodia: Cambodian Institute for Cooperation and Peace. 
  65. Manalo, Rosario G.; Woon, Walter C. M. (2009) (ជាen). The Making of the ASEAN Charter. World Scientific. ល.ស.ប.អ. 9789812833914. https://books.google.com/books?id=D_AWeV7VNi8C&printsec=frontcover&source=gbs_ge_summary_r&cad=0#v=onepage&q&f=false. 
  66. "Welcome to The University of Cambodia (UC)". uc.edu.kh. Retrieved 2016-08-16.
  67. "Ohio University Outlook". www.ohio.edu. Archived from the original on 2016-09-19. Retrieved 2016-08-16.
  68. "Welcome to The University of Cambodia (UC)". www.uc.edu.kh. Retrieved 2016-08-16.