កំណាព្យ ព្រំ ម៉ាញ

លោក ព្រំ ម៉ាញ កែប្រែ

លោក ព្រំ ម៉ាញ សិល្បករ​ខ្មែរ​ខាង​ផ្នែក​ចម្រៀង​អាយ៉ៃ​ល្ខោន ភាពយន្ត​និង​ទូរទស្សន៍​ដ៏​ល្បីល្បាញ អាយុ ៥៨​ឆ្នាំ ទើប​បាន​ទទួល​គោរម្យងារ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើង​ជា​វីរ​សិល្បករ​ដំបូង​បំផុត​នៃ​ព្រះរាជាណាចក្រ​ខ្មែរ។

                     ពាក្យប្រដៅក្មេងប្រុសស្រី

ខ្ញុំឭគេថា នៅតាមសាលា ក្មួយៗក្មេងស្ទាវ គេចពីថ្នាក់រៀន ញៀនថ្នាំឈាមរាវ ប្រុសស្រីវ័យស្ទាវ ​ រាវរាក់គិតខ្លី។ ដូចចាស់លោកថា វ័យវឌ្ឍនាកា ជំទង់ជិតម្ភៃ ចង់សាកចង់ល យក៍អ្វីដែលថ្មី ខុសត្រូវម្ដេចក្ដី

                       វ័យរាក់មិនជ្រៅ។

ពិតណាស់ដូចថា តម្រាប់តម្រា តម្រង់ត្រង់ផ្លូវ មនុស្សម្នាដើរវាង រេរាងអង់នៅ ផ្លូវល្អមិនទៅ

                       សម្ដៅច្រាំងជ្រោះ។

ពាក្យពិតរែងស្លែង នំបន្លំក្លែង តែងល្អតែឈ្មោះ លេបចូលកាលណា ខ្ដៅសាពេញពោះ ខុសល្វីងស្ដៅស្រុស

                       កែគ្រុនឥតត្រួយ។

ម្នាលក្មួយព្រលឹង បើចាំក្មួយដឹង ក្រែងហួសពេលជួយ ទើបចង់ផ្ដែផ្ដាំ ចាំជាជំនួយ បើខូចអ្នកមួយ

                       ព្រួយឥតស្រឡះ។

ក្រោកឡើងស្ងួនភ្ងា លុបលាងភក្ត្រា ចម្រះរឿងចាស់ លះបង់ចោលទៅ កុំនៅផ្ដេសផ្ដាស ក្រោកសុំពរព្រះ

                       ប្រោសអ្នកជាថ្មី។	

ស្វែងរកអនាគត ដើម្បីរំលត់ ពត់ចិត្តអប្រិយ អ្នកអស់ឧបាយ ក្នុងកាយប្រុសស្រី អ្នកនឹងមានជ័យ

                      គ្រងខ្លួនឯងបាន។		ដោយលោកគ្រូ ព្រហ្មម៉ាញ់

សរសេរដោយ៖ ប៉ាវ សុគុណ

កំណាព្យ​ កែប្រែ

  1. ខ្ញុំ​ឮ​គេ​ថា នៅ​តាម​សាលា ក្មួយៗ​ក្មេង​ស្ទាវ គេច​ពី​ថ្នាក់​រៀន ញៀន​ថ្នាំ​ឈាម​រាវ ប្រុស​ស្រី​វ័យ​ស្ទាវ រាវ​រាក់​គិត​ខ្លី។
  2. ពិត​ណាស់​ដូច​ថា វ័យ​វឌ្ឍនាការ ជំទង់​ជិត​២០ ចង់​សាក​ចង់​ល យក​អ្វី​ដែល​ថ្មី ខុស​ត្រូវ​ម្ដេច​ក្ដី វ័យ​រាក់​មិន​ជ្រៅ។
  3. ពិត​ណាស់​ដូច​ថា តម្រាប់​តម្រា តម្រង់​ត្រង់​ផ្លូវ មនុស្ស​ម្នា​ដើរ​វាង រេ​រាង​អង់​នៅ ផ្លូវ​ល្អ​មិន​ទៅ សំដៅ​ច្រាំង​ជ្រោះ។

ពាក្យ​ពិត​រែង​ស្លែង នំ​បន្លំ​ក្លែង តែង​ល្អ​តែ​ក្រៅ លះលង់​ចោល​ទៅ កុំ​នៅ​ផ្ដេសផ្ដាស ក្រោក​សុំ​ពរ​ព្រះ ប្រោស​អ្នក​ជា​ថ្មី។ ស្វែង​រក​អនាគត ដើម្បី​រំលត់ ពត់​ចិត្ត​អប្រិយ លះ​អស់​ឧបាយ ក្នុង​កាយ​ប្រុស​ស្រី អ្នក​ហ្នឹង​មានជ័យ គ្រង​ខ្លួន​ឯង​បាន»៕


ឯកសារយោង កែប្រែ

ស្ដេច​កំប្លែង ព្រំ ម៉ាញ ទទួល​ងារ​ជា​វីរ​សិល្បករ​នៃ​ប្រទេស​កម្ពុជា​ចុះផ្សាយក្នុង ds RFA