កំប្រុក​ធំ - Black giant squirrel
ស្ថានភាពអភិរក្ស
Scientific classification
រជ្ជៈ:
Phylum:
Class:
លំដាប់:
អំបូរ:
Genus:
ប្រភេទ:
R. bicolor
Binomial name
Ratufa bicolor
(Sparrman, 1778)
Subspecies[]
  • R. b. bicolor
  • R. b. condorensis
  • R. b. felli
  • R. b. gigantea
  • R. b. hainana
  • R. b. leucogenys
  • R. b. melanopepla
  • R. b. palliata
  • R. b. phaeopepla
  • R. b. smithi
Black giant squirrel range
សមនាម

Tennentii, source: Layard, in Blyth, 1849

ភិនភាគ

កែប្រែ

កំប្រុក​ធំ (វិទ្យាសាស្ត្រ៖ Ratufa bicolor, អង់គ្លេស៖ Black Giant Squirrel) មាន​ប្រវែង​ក្បាល-ដង​ខ្លួន ៣៧០-៤០៥ម.ម កន្ទុយ​ប្រវែង​ពី ៤២៥-៥០០ម.ម និង​មាន​ទម្ងន់​រហូត​ទៅ​ដល់ ១៥០០ក្រាម។ ផ្នែក​ពោះ​មាន​ពណ៌​ចាប់​ពី​ពណ៌​ពង​មាន់ រហូត​ដល់​ពណ៌​ទឹក​ក្រូច និង​ផ្នែក​ខ្នង​មាន​ពណ៌​ខ្មៅ ឬ ត្នោត​ចាស់។ បំពង់​ក និង​ថ្ពាល់​មាន​ពណ៌​ភ្លឺ ដែល​ខណ្ឌ​ដាច់​ពី​គ្នា​ដោយ​ឆ្នូត​ពណ៌​ខ្មៅ។

ជីវសាស្ត្រ

កែប្រែ

ប្រភេទ​នេះ​ច្រើន​រស់​នៅ​លើ​ដើម​ឈើ​ខ្ពស់ៗ ដែល​មាន​គំរប​ព្រៃ​ក្រាស់ៗ ហើយ​ំបូរ​រស់​នៅ​តាម​ដង​ទន្លេ ស្ទឹង។ វា​ជា​ត្វ​ដែល​មាន​ការ​ផ្លាស់​ទី​យ៉ាង​រហ័ស​ពី​ដើម​ឈើ​មួយ​ទៅ​មួយ។ ចំណី​អាហារ​របស់​វា​រួម​មាន ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ ស្លឹក​ឈើ សត្វ​ល្អិត និង សត្វ​តូច​ផ្សេងៗ​ទៀត។ សំបុក​វា​មាន​រាង​មូល​ស្ថិត​នៅ​ផ្នែក​ខាង​ចុង​មែក ឈើ​តូចៗ ព័ទ្ធ​ស្លឹក​ឈើ។ សត្វ​ញី​មាន​ដោះ​បី​គូ និង​មាន​កូន​ម្ដង​ពី ១-២ ក្បាល។

រប៉ាយ​រស់​នៅ

កែប្រែ

នៅ​ប្រទេស​កម្ពុជា ប្រភេទ​នេះ​មាន​នៅ​ក្នុង​ខេត្ត​កោះកុង ពោធិសាត់ មណ្ឌលគិរី និង​ខេត្ត​ព្រះវិហារ ហើយ​ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ នៅ​ទូទាំង​ឥណ្ឌូចិន ដី​គោក​នៃ​ប្រទេស​ឥណ្ឌូនេស៊ី (កោះស៊ូម៉ាត្រា និង កោះចាវា)។

ស្ថានភាព​អភិរក្ស

កែប្រែ

កំប្រុក​ធំ​រស់​នៅ​មាន​ដង់ស៊ីតេ​កម្រិត​ទាប ហើយ​គេ​កម្រ​ជួប​ប្រទះ​នៅ​ក្នុង​ព្រៃ​ធម្មជាតិ។ ប្រភេទ​នេះ​អាច​ប្រឈម​មុខ​នឹង​ការ​រង​គ្រោះ​ថ្នាក់​ពី​ការ​បាត់​បង់​ទី​ជម្រក និង​ការ​ទាក់​ចាប់ ឬ​បរបាញ់។

ឯកសារ​យោង

កែប្រែ
  • សៀវភៅ «មគ្គុទ្ទេសក៍​នៅ​តំបន់​វាល​ឆ្ពោះ​ទៅ​ស្គាល់ ថនិកសត្វ នៃ​ប្រទេស​កម្ពុជា», ២០០៨
  1. Walston, J., Duckworth, J. W., Molur, S. (2008). Ratufa bicolor. In: IUCN 2008. IUCN Red List of Threatened Species. Downloaded on 6 January 2009.
  2. Thorington, R.W., Jr.; Hoffmann, R.S. (2005). "Ratufa bicolor". ជា Wilson, D.E.; Reeder, D.M. Mammal Species of the World: a taxonomic and geographic reference (3rd រ.រ.). The Johns Hopkins University Press. pp. 754–818. ល.ស.ប.អ. 0-8018-8221-4. ម.ប.គ.ល. 26158608. http://www.bucknell.edu/msw3/browse.asp?id=12400014.